32 C
Phnom Penh

ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​ទាម​ទារ​សំណង៩៥​ពាន់​ដុល្លារ​ពី​អតីត​អភិ​បាល​ក្រុង

បទវិភាគ

កម្មការិនី​រោង​ចក្រ​ពីរ​នាក់​ ដែល​រងគ្រោះ​​​ដោយការ​បាញ់​ប្រហារ​ កាល​ពី​ខែ​មុនអំឡុង​ការ​តវ៉ានៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេសក្នុង​ខេត្ត​ស្វាយ​រៀងបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ខេត្តកាល​ពី​ម្សិល​មិញដោយ​ចោទ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិតពីបទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​។

នាងប៊ុនចិន្តាអាយុ​២១​ឆ្នាំនិង​នាងនុតសុខនអាយុ​២៣​ឆ្នាំបាន​និយាយ​ថាពួក​គេ​ក៏​បាន​ទាម​ទារ​សំណង​ជំងឺចិត្តជាទឹកប្រាក់សរុប​៩៥.០០០​ដុល្លារ ​ផងដែរពី​លោកបណ្ឌិតសម្រាប់​របួសដោយការ​បាញ់​ប្រហារ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ក្នុងតំបន់​សេដ្ឋ​កិច្ច​ពិ​សេស​​ ម៉ាន់​ហាតតាន់។ នាង​ ចិន្តាបាន​និយាយ​ថា“មន្ត្រី​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​យើង​នៅ​ម៉ោង​ប្រហែល​៩​:៣០​នាទី​ព្រឹកខ្ញុំ​បាន​ប្តឹង​លោកឈូកបណ្ឌិត អតីតអភិ​បាល​ក្រុង​បាវិត​ និង​បាន​ចោទ​​​​លោក​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ ហើយ​ខ្ញុំ​បាន​ទាម​ទារ​សំណង​៥០.០០០​ដុល្លារ”។

នាង​ ចិន្តាត្រូវ​បាន​បាញ់​ចំ​ខ្នង​ផ្នែក​ខាង​ក្រោម​  ហើយ​បាននិយាយ​​​រំឭក​​​អំពីការ​​​បញ្ជាក់របស់វេជ្ជ​បណ្ឌិត​ថានាង​មិន​ត្រូវធ្វើ​ការ​ធ្ងន់​​​ក្នុង​​​​រយៈ​ពេល​ប្រាំឬប្រាំមួយ​ខែ​។ នាង​ សុខនដែល​ត្រូវ​បាន​បាញ់​ចំ​ខ្នង​ផង​ដែរ​នោះបាន​និយាយ​ថាមុខ​របួស​របស់​នាង​តម្រូវ​ឲ្យ​នាង​ទៅជួបវេជ្ជបណ្ឌិត​ជា​ទៀង​ទាត់។ នាង​បាន​និយាយ​ថា“ខ្ញុំ​បាន​ប្តឹង​លោកឈូកបណ្ឌិតដោយចោទ​គាត់​ពី​បទ​មនុស្ស​ឃាតពី​ព្រោះ​គាត់​មានបំណងបាញ់​សម្លាប់​កម្មករ​ដោយ​ចេតនា។ខ្ញុំ​ទាម​ទារ​សំណង​៤៥.០០០​ដុល្លារ​។ខ្ញុំ​សង្ឃឹមថា តុលាការ​​​រកយុតិ្តធម៌​​​ឲ្យ​ខ្ញុំ”។ ជន​រង​គ្រោះ​ទី​បីឈ្មោះកែវនាអាយុ​១៨​​​​ឆ្នាំបាន​និយាយកាល​ពី​ថ្ងៃ​ច័ន្ទ​ថានាង​នឹង​មិន​ប្តឹង​ទេ។

លោកសូសីហាក្រឡា​បញ្ជី​របស់​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ បាន​មាន​ប្រសាសន៍ថាតុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​ប្តឹង​លោក​ បណ្ឌិត​ ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តួ​នាទី​ ជាអភិបាល​ក្រុង​កាល​ពី​សប្តាហ៍​​​​មុនហើយ​​បាន​ផ្ទេរ​ទៅ​កាន់​តួ​នាទី​មិន​​​ច្បាស់​​​លាស់មួយ ​នៅ​ក្នុងការិយាល័យ​សាលា​ខេត្ត។

លោក​ សីហាបានថ្លែងថា“ពួកគេ​​​​បាន​​​​ប្តឹង​​​​លោកឈូកបណ្ឌិតពីព្រោះ​រដ្ឋា​ភិបាល​បាន​កំណត់​អត្ត​សញ្ញាណ​លោក​ជា​ជន​សង្ស័យហើយ​បណ្តាញ​ព័ត៌​មាន​បាន​ផ្សព្វ​ផ្សាយ​អំពី​រឿង​នេះហើយ​ពួក​គេ​បានសំុ​ឲ្យ​យើង​ចាប់​​​ជន​សង្ស័យ​មក​ផ្តន្ទាទោស ​​ព្រមទាំងទាម​ទារ​សំណងផងដែរ”។

លោក​បាន​បន្ថែម​ថាលោក​នឹង​បញ្ជូន​ពាក្យ​​​​បណ្តឹង​នេះ​ទៅ​លោកហឹុងប៊ុនជាព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​នៅ​ពេល​ឆាប់ៗ​នេះ។លោក​ ប៊ុនជាបាន​មាន​ប្រសាសន៍ថាលោក​រវល់​ណាស់​ មិន​អាច​អត្ថា​ធិប្បាយ​បានទេ។

លោកសខេងរដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃបាន​កំណត់​អត្ត​សញ្ញាណ​លោកបណ្ឌិត​ ថា​ ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​​​​នេះ។ទោះ​ជា​យ៉ាង​ណាតុ​លាការ​បាន​​​​ច្រាន​ចោល​ការ​អំពាវ​នាវ​ឲ្យ​ចាប់​ខ្លួន​អតីត​អភិ​បាល​ក្រុង​រូប​នេះដោយ​គ្រាន់​តែ​កោះ​ហៅ​មក​សាក​សួរប៉ុណ្ណោះ​នៅ​ថ្ងៃ​សុក្រខាងមុខនេះ។

កាល​ពី​សប្តាហ៍​មុនរោង​ចក្រ​សម្លៀក​បំពាក់​​​ស្លាកយីហោដ៏ល្បីល្បាញដែល​កំពុងតែ​​​ផលិត​សម្លៀក​បំពាក់​របស់​ខ្លួននៅ​​ក្នុង​ប្រទេស​​​​កម្ពុជា បាន​សរសេរលិខិត​ជូន​លោកចមប្រសិទ្ធរដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ដោយ​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​បង្កើន​ការ​សើុប​អង្កេត​របស់​ខ្លួនក្នុង​ការ​បាញ់​ប្រហារ​នេះ។រដ្ឋា​ភិបាល​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​លិខិត​នេះ​នៅ​ឡើយ​ទេ៕

ប្រែ​សម្រួល​ដោយចេវប៊ុននី

 

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស