ថាក់សុីន ​​​ចេញពីកម្ពុជា បន្ទាប់ពី​​​សួរសុខទុក្ខឪពុកលោក ហ៊ុន សែន

មន្ត្រីរដ្ឋាភិបាល​​​មួយ​​​រូប​​​បាន​​​និយាយ​ថាលោកថាក់ស៊ីនស៊ីណាវ៉ាត្រាអតីត​​​នាយក​​​រដ្ឋមន្ត្រី​​​ថៃ​​​ បាន​​​ធ្វើ​​​ដំណើរទស្សនកិច្ចក្រៅ​​ផ្លូវ​​​ការ​​​មក​​​កាន់​​​ប្រទេសកម្ពុជា​​​ កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ដើម្បីសួរ​​​សុខ​​​ទុក្ខ​​​ឪពុករបស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​​​លោកព្រឹទ្ធាចារ្យហ៊ុន នាង​​​ ដែល​​​កំពុងតែ​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​។

លោកផៃស៊ីផានអ្នក​​​នាំពាក្យ​​​ទីស្តី​​​ការ​​គណៈ​​​​​​រដ្ឋមន្ត្រីបាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក ​​​ថាក់​​​ស៊ីនស៊ីណាវ៉ាត្រាដែលជា​​​មិត្ត​​​ភក្តិ​​​ជិត​​​ស្និទ្ធរបស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុនសែន​​​និងធ្លាប់ជា​​​ទីប្រឹក្សា​​​សេដ្ឋកិច្ច​​​ របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​ បាន​​​ធ្វើដំណើរ​​​ចាក​​​ចេញពី​​​កម្ពុជា​​​ កាល​​​​​​ពីថ្ងៃ​​​សុក្រ​​​។

លោកផៃស៊ីផានបានមាន​​​ប្រសាសន៍​​​ថា “បើតាម​​​ខ្ញុំ​​​យល់​​​ លោកបាន​​មកប្រទេស​​​កម្ពុជា​​​ ដើម្បីសួរសុខទុក្ខឪពុក​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រីហ៊ុនសែនជាលក្ខណៈ​​​ឯកជន​​​ ដោយ​​​សារ​​​តែលោក​កំពុងតែ​​​មានជំងឺធ្ងន់ធ្ងរ​​​ ហើយ​​​ខ្ញុំ​​​បាន​​​ឮថាលោក​​​ថាក់ស៊ីនបាន​​​ចាកចេញពី​​​កម្ពុជា​​​ តាំងពី​​​​​​ព្រឹក​​​មិញ​​ម៉្លេះ”​​​។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែមទៀត​​​ថាលោកមិន​​​បាន​​​ដឹង​​​ថាតើ​​​មាន​​​មនុស្ស​​​​​​ប៉ុន្មាននាក់​​​បាន​​​ធ្វើ​​​ដំណើរ​​​មកជាមួយ​​​លោក ​​​ថាក់​​​ស៊ីនស៊ីណាវ៉ាត្រាទេឬក៏​​​លោក​​​ ថាក់​​​ស៊ីនបាន​​​ធ្វើ​​​អ្វី​​​ផ្សេង​​​​​​ទៀត​​នៅពេលលោកស្នាក់​​​​​នៅ​​​​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​នោះដែរ​​​។លោក​​​បាន​​​មានប្រសាសន៍​​​ថា​​​ “ ​​​នោះគឺ​​​ជា​​​ការ​​​ធ្វើដំណើរ​​​ក្រៅ​​​ផ្លូវ​​​ការ​​​”។

លោក​​​ ផៃស៊ីផានបាន​​​មាន​​​ប្រសាសន៍​​​ថាលោក​​​មិន​​​អាច​​​អះ​​​អាង​​​បាន​​​ទេ​​​ ចំពោះ​​​សេចក្តី​​​រាយការណ៍របស់​​​កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍ ដែល​​​ថា លោក​​​ ថាក់​​​ស៊ីន ស៊ីណាវ៉ាត្រា​​​ ក៏​​​បាន​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​សកម្មជន​​​ថៃ​​​ លោក​​​ វីរ៉ា ស៊ុមខ្វាម​​​ឃីតនិង​​​ជំនួយ​​​ការ​​​​​​របស់គាត់​​​ឈ្មោះរ៉ាទ្រី ​​​ពីប៉ាតាណាប៉ៃប៊ូនដែល​​​កំពុងតែ​​​ជាប​​​់​​​ពន្ធ​​​នាគារ​​​​​​រយៈពេលវែងពីបទ​​​ធ្វើ​​​ចារកម្ម​​​។

យោងតាម​​​កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថាអតីតនាយក​​​រដ្ឋមន្ត្រីថៃ​​​ ដែល​​​បាន​​​និរទេស​​​​​​ខ្លួន​​​ឯង​​​ និង​​​កំពុងរត់​​​គេច​​​ខ្លួន​​​ ​​​បាន​​​មក​​​ដល់ប្រទេស​​​កម្ពុជា​​​ដោយ​​​មានសមាជិក​​​គណ​​​បក្ស​​​កាន់អំណាចភឿថៃនៅ​​​ក្នុង​​​ប្រទេស​​​​​​ថៃ​​​ ​​​បាន​​​មកចូលរួមដែរ៕

ប្រែ​សម្រួល​ដោយ​ ឌឿង សាវតា

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.