26 C
Phnom Penh

អ្នក​ភូមិ​​ដុត​ខ្ទម​​​​​របស់​​ទា​ហា​ន យាមដីក្នុងខេត្ត​កំពង់ឆ្នាំង ​ឲ្យ​ភរិយាលោក ស៊ុយ សែម​

បទវិភាគ

កា​ល​ពី​ម្សិល​មិញ សមា​​​ជិ​​ក​​បី​នាក់​​នៃ​​កង​យោ​ធ​​ពល​ខេម​រ​ភូមិន្ទ ​បា​នដាក់​​ពាក្យ​បណ្តឹង​​ទៅស្នងការនគរ​បា​ល​​​​ខេត​្ត​​​កំ​​​ពង់​ឆ្នាំ​ង ​ដោ​យ​​ចោ​ទ​​ប្រ​កាន់​​អ​្នក​ភ​ូមិ​ដែល​​ខឹង​​​ខ្លាំ​ង​ថា​បា​ន​​​​ដុ​ត​ខ្ទម​​​​ឈើ​​​មួ​យ​កន្លែ​ង​​ ដែល​​ក្រ​ុ​ម​ហ៊ុន​​កសិ​ឧ​ស្សា​​​ហ​កម្ម​​​​ខេឌីស៊ី(KDC)​សង់​​សម្រាប់​​ពួ​ក​​គេ​ ​។

​​ទា​ហា​ន​​ទាំ​ង​​​នេ​ះ​​​បា​ន​​ចោទ​​​អ​្នក​ភូមិ ​ដែល​​ជាប់​​ពាក​់​​ព័ន្ធ​​ក្នុ​ង​ជ​ម្លោ​ះ​ដីធ្លី​​ជា​​យូ​រ​មក​​ហើយ​​ជា​មួ​យ​ក្រុម​ហ៊ុន​​​ខេឌីស៊ី​របស់​​ភរិ​​យា​​​របស់​​លោក ​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រ​សួង​ឧស្សា​​ហ​កម្ម​ថា ​​​កា​ល​ពី​ថ្ងៃ​សៅ​រ៍​ បាន​​ដុត​​ខ្ទម​​​ឈើ​របស់​ខ្លួន​ ដែល​​​​ទា​​​ហា​ន​​​ទា​ំ​ង​នេះ​​​ឈរ​​​ជើងយាម​​ដី​មា​នជ​ម្លោះ​​នៅ​ក្នុង​ស្រុក​​​កំ​ពង់​ត្រ​ឡាច​ ខេត្ត​កំពង់ឆ្នាំង។

​​លោក ជួប ចាន់​ធឿន នាយ​ប៉ុស្តិ៍នគរបាល​ឃុ​ំ​​តា​ជេស ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ដើម​​ចោទ​បា​ន​ចោ​ទ​ប្រ​កាន់​មេខ្លោងបី​នាក់​​​​ពី​បទ​ដុ​ត​​ខ្ទម”។ លោក​​​​មានប្រសាសន៍ ដោយសំ​ដៅ​​​ដល់​​ខ្ទម​​ឈើ​​មួ​យខ្នង ​ដែលគេ​​​សង់​​កា​ល​ពី​ក្នុ​ង​ខែ​​មី​នា ​​នៅ​លើ​​ដី​មា​ន​ជម្លោះ​ សម្រាប់ឲ្យ​​ទា​​ហា​ន​​​នៃយោ​ធ​​​ពល​ខេម​រភូមិ​ន្ទ​​ឈរ​​​ជើង​ជា​​​អចិន្ត្រៃយ៍​​ដើ​ម្បី​កា​រ​​ពា​រ​​​​ផល​​ប្រ​យោជន៍​​របស់​​​ក្រ​ុ​ម​ហ៊ុន​ខេឌីស៊ី។

​លោក ជួប ​​ចាន់​ធឿន ​​បដិ​សេធ​មិន​ប្រាប់​ឈ្មោះ​​អ្នក​ភូមិ​បី​នាក់​​ ​ដែល​​គេ​​ប្តឹង​នោះទេ។​លោក​បា​ន​​មា​ន​ប្រ​សាសន៍​ថា“ ខ្ញុំ​នឹ​ង​​បញ្ជូន​​សំ​ណុំ​​រឿង​នេះ​​ទៅ​ថ្នាក់​លើ​​”។ ​លោក ជួប ចាន់​​​ធឿន ​បន្ត​ថា “ ឧបទ្ទវ​ហេត​ុ​​នេះ​ បង្ហាញពី​​ចេតនាចង់​​​បំ​ភិត​បំ​ភ័យ​ ចង់​​​
បំ​ផ្លាញ​​​ទ្រព្យ​សម្បត្តិ​ និ​ង​ចង់បង្ក​អំ​​ពើ​ហិង្សា​”។

លោក​បា​ន​បន្ត​ថា ទា​​ហាន​​នៃយោធ​ពល​​ខេម​រ​ភូមិន្ទ​​ក៏​បានបា​ត់​​បង់​​លុយ​កា​ក់ ​​និ​ង​​របស់​របរ​​​​របស់​ខ្លួន​​ក្នុ​ង​ភ្លើងនេះ​ដែរ​។
លោក​បន្ថែម​ថា ​មក​ទល់​​ពេល​នេះ ក្រុ​ម​ហ៊ុ​ន​​ខេឌីស៊ី មិ​ន​ទាន់​​​ដាក់​​ពា​ក្យ​ប្តឹងទេ​​ ​ហើយ​ក៏ពុំ​​ទា​ន់​មា​ន​កា​រ​​ចាប់​ខ​្លួន​​នៅ​ឡើយ​ដែរ។

​​ពេល​​ទា​ក់​​ទ​ង​បា​ន​​​កា​ល​ពី​ម្សិល​មិញ​អ​្នក​ភូមិនៅ​ក្នុ​ង​តំ​បន់​​នេះ​​បា​ន​​និ​យាយ​ថា ​​ពួ​ក​គាត់​​​ខឹង​​រហូត​ដល់​​​​ទៅ​ដុត​​ខ្ទម​​នោះ ​​នៅ​ពេល​​​​​ទាហា​ន​មួយក្រុម ដែល​​គេមិន​ស្គាល់ឈ្មោះ​​បា​ន​បង្ហាញ​​ខ្លួ​ន​​ កា​ល​ពី​ថ្ងៃ​​សុក្រ និង​ថ្ងៃ​​សៅរ៍​ ហើយ​បា​ន​​ចាប់​ផ្តើម​​វា​ស់​វែ​ងដី និង​​​ដាំ​​​បង្គោលកំណត់​ព្រំ​ដី​​​​​ទ​ំ​ហំ​​១៤៥ហិក​តា ​​ដែល​មានជម្លោះ​​កម្ម​សិទ្ធិ​​ចាប់​តា​ំ​ង​​ពី​ឆ្នាំ​​២០០៧ រវាងប្រជា​​ពល​រដ្ឋ​​​ចំ​នួ​ន​​​៥១​គ្រួ​សារ និង​​ក្រុម​ហ៊ុន​ខេឌីស៊ី។​​​​​​​​​​​

លោក ស្ងួន ​យឿន ​តំ​ណា​ង​ឲ្យ​គ្រួសារ​​​ប្រជា​​​​ពល​រដ្ឋ​​​ជម្លោះ​​ទាំងនេះ​​​​​​បាន​ថ្លែង​ថា កម្មករ​​ចំ​នួ​ន​ប្រាំ​បី​នាក់​​បា​ន​​ចាប់​ផ្តើម​បោះបង្គោល​កំណត់​​​ព្រំ​​ដី ​មា​ន​​ជម្លោះ​​កា​ល​ពី​ថ្ងៃ​សុក្រ​។ ​នៅ​ថ្ងៃ​បន្ទាប់​នោះ ​​​ទា​ហា​ន​មួ​យ​ក្រុម​ ​និង​បុរស​​ប្រ​ហែល​១០​នាក់​​ទៀត​​ស្លៀក​​​​ពាក់​ស៊ី​វិល​​បា​ន​ទៅ​ដល់​​កន្លែង​មា​ន​ជម្លោះ​​​នោះ​​ដើម្បី​​ព្យា​យា​ម​និង​ប្រើ​ឧ​​បករណ៍ ​ដើម្បី​​វាស់​វែ​ង​​​ដី។

លោក​ ស្ងួន យឿត បា​ន​មាន​ប្រ​សាសន៍​ថានៅ​ពេល​ក្រុម​នេះ​​មិន​ឈប់​វាស់​ដី អ្នក​​​​ស្រុក​ប្រ​ហែ​ល​​៣០​នាក់​​បា​ន​ដេញ​ពួ​ក​គេ​​ចេញ​។ លោក​​បន្ថែ​ម​​ថា “ ពេលនោះ អ្នក​ស្រុក​បា​ន​សម្រេច​ដុត​​ខ្ទម​​​​​ពួ​ក​គេចោលតែម្តង​​​ទៅ​​​”។ លោក​​បា​ន​បន្ថែ​ម​ថា​ “ ​ក្រុម​ហ៊ុន​​កំ​ពុ​ង​​តែ​រំ​លោភ​ច្បាប់​ ពី​ព្រោះជម្លោះ​​​នេះ​​ កំពុងស្ថិត​នៅ​ក្នុ​ងដៃតុ​លា​កា​រ​នៅ​ឡើយ​”។

​បុគ្គលិក​​ក្រុមហ៊ុន​ខេឌីស៊ី ​និ​ង​មេ​ធាវី​​​របស់​​ក្រុម​ហ៊ុន​នេះ មិន​អា​ច​​ទាក់​ទ​ង​បា​ន​​ឡើយ​។ ​លោក ស៊ុម ចាន់​​គា ​អ​្នក​សម្រ​សម្រួល​​​របស់​​អ​ង​្គ​កា​រ​​​សិទ្ធិ​មនុស្ស​​​អា​​ដ​ហុក​ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ មាន​​ប្រ​សាសន៍​ថា លោក​ជឿ​​​ថា កា​រ​ប្រឈ​មមុខដាក់គ្នា​នេះ គឺគេរៀបចំឡើង ដើម្បី​ធ្វើ​​ឲ្យ​អ្នក​ភូមិ​​​ខឹង។ លោក​ ចាន់​គា ​ចាត់​​ទុក​ឧបទ្ទ​​វ​ហេតុ​នេះ​​ថា​​ ជាល្បិច​​ចាស់​មួ​យ​​ ដើម្បីធ្វើ​ឲ្យ​កើតមាន​​អ​ំ​ពើ​ហិង្សា​ ដូច្នេះ​​​ពួ​ក​គេ​​​​អាច​ចាប់​​តំ​ណា​ង​​របស់​​អ្នក​ភូមិ​ដាក់​ក្នុង​ពន្ធនាគារ”។

​​​អ​្នក​​ភូមិ​មួ​យ​ចំ​នួ​ន​​ ដែល​​ពាក់​​ព័​ន្ធ​ក្នុ​ង​ការ​​តវ៉ា​ប្រឆាំងក្រុម​ហ៊ុនខេឌីស៊ី ​អស់​រយ​ៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ​ ​កំពុងជាប់​ក្នុ​ង​ពន្ធ​​នា​គារ​។
​កាលពី​​​ឆ្នាំ​​២០១១ ​សាលា​​ដំ​បូ​ង​​ខេត្ត​​កំ​ពង់​ឆ្នាំ​ង​ បា​ន​ច្រាន​​ចោល​​​​ពាក​្យ​បណ្តឹង​រួ​ម​របស់ប្រជា​​ពល​រដ្ឋ​​​ចំ​នួន​​​៥១​គ្រួ​សារ​ ប្តឹង​​ក្រុម​​ហ៊ុនខេឌីស៊ី​​ និង​បា​ន​ណែ​នាំ​ឲ្យពួ​ក​គេ​​ធ្វើ​​ពាក្យ​បណ្តឹង​​រដ្ឋ​​ប្ប​​វេណី​​​ដាច់ដោយ​ឡែក​មួយ​ទៀតប្រ​ឆាំ​ង​ក្រុម​​ហ៊ុន​ខេឌីស៊ី។ ​ដោយសារ​គ្មានលុយសម្រាប់បង់​ប្រាក់​ប្រ​ដាប់ក្តី មា​ន​​តែ​ប្រជាពលរដ្ឋ​​២២គ្រួ​សារ​​ប៉ុណ្ណោះ​​​ក្នុង​​ខេត្ត​កំពង់ឆ្នាំង​​​​បន្ត​ដាក់​​ពាក្យ​​បណ្តឹង​​​រៀងៗខ្លួន​​​។

មក​​ទល់​​ពេល​នេ​ះ ​មា​ន​តែ​រឿ​ង​ក្តី​មួ​យ​​ប៉ុណ្ណោះក្នុង​ចំ​ណោមរឿង​ក្តី​​​ទា​ំង​នោះ ​ត្រូ​វ​បានតុលាការលើកយកមក​បើក​សវនា​កា​​រ​ជំនុំ​ជម្រះ​​​​​រវាងអ្នកស្រី​ ​ចាត បាត់ ​អា​យ​ុ​​៧០​ឆ្នាំ ​​​ជា​កសិករ​​​ក្នុ​ង​ឃុំ​​​តា​ជេស ​​​​តតាំ​ង​​ក្តី​​​ជាមួ​យ​​ក្រុ​ម​​ហ៊ុន​ ខេឌីស៊ី ​ជុ​ំ​វិញ​​រឿង​ដី​​៣.០០០ម៉ែត្រក្រឡា គាត់​​អះ​​អា​ង​​ថា ​​ជា​កម្មសិទ្ធិរបស់ខ្លួន។ កា​ល​ពី​សប្តា​ហ៍​មុន ​អ្នកស្រី ចាត បាត់ ​បា​ន​ចាញ់​​​
ក្តីក្នុងបណ្តឹង​សា​ទុក្ខ​​​របស់ខ្លួន និង​ត្រូវ​តុលាការ​​បញ្ជា​ឲ្យ​​បង់​ប្រាក់​ចំនួ​ន​​១.២៥០​ដុល្លារ​​ សម្រាប់​ការ​​ខូច​ខាតឲ្យ​ដល់​​ក្រុម​​​ហ៊ុន​ ខេឌីស៊ី។

លោក​​ ​រាជ សី​មា ​តំ​ណា​ង​​របស់​​អ្នក​ភូមិ​​ម្នាក់​​​ទៀត​ បា​ន​មា​ន​ប្រ​សាស​ន៍​កា​ល​​ពី​ម្សិល​មិញ​​ថាគ្មានមេ​​ខ្យល់​ឯណាញុះញង់​ឲ្យ​​ដុ​ត​ខ្ទ​ម​​នេ​ះ​ទេ​ ពី​ព្រោ​ះ​​​អ្នក​ភូមិ​បាន​នា​ំ​គ្នា​​រារាំងកុំឲ្យមានកា​រ​​បោះ​​បង្គោល​ព្រំ​​ដី​នេះតទៀត​។ លោក រាជ សី​មា ​បន្តថា “ ​យើង​​ធ្លាប់​ធ្វើ​ជា​​ម្ចាស់​​ដី​នេះ​​រយៈ​ពេល​​ច្រើន​ទសវត្ស​​រ៍​មកហើយ។ ប្រ​សិ​ន​បើ​​តុ​លា​ការ​ និង​រដ្ឋាភិបា​ល​មិន​ប្រ​ញាប់​ដោ​ះ​ស្រាយ​ជម្លោ​ះ​ទេ សង្គ្រាម​​នឹង​កើត​ឡើង​ រវា​ង​​​អ្នក​ភូមិ​ និង​ក្រុម​ហ៊ុន​​”។

​កាល​​ពី​ម្សិល​មិញ មន្ត្រីរបស់​ក្រសួ​ង​​រៀបចំ​ដែនដី នគរូប​នី​យ​កម្ម​ និង​សំ​ណង់​ មិន​​អា​ច​​​ទា​ក់​ទ​ង​បា​ន​​ទេ​​ ដើម្បី​​បញ្ជាក់​​​ថា​តើ​​ពួ​ក​គេ​ពិតជាបានអ​ម​​ដំ​ណើ​រ​​ទា​​​ហា​ននៃ​យោ​ធ​ពល​ខេម​​រភូមិន្ទ​​​​ដើម្បីចុះទៅ​​វាស់​វែ​ង​ដី​​របស់​​អ​្នក​ភូមិ​​ កាល​ពី​ថ្ងៃ​សៅរ៍​មែន ឬ​អត់។ ចំណែក លោក ​ជួប ចាន់ធឿន បា​ន​មា​ន​ប្រ​សាសន៍​ដែរ​ថា លោក​មិន​ប្រា​កដ​ថា តើ​​បុរស​ទាំង​នោះ មក​​ពី​ក្រសួ​ង​​ដែរ​​ ឬ​​អត់​៕

ប្រែ​សម្រួល​ដោ​យ​ ចេវ ប៊ុននី ​​​​​​​

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស