26 C
Phnom Penh

ឯក​​សារ​​ជ​ំ​នួ​យ​​ស្មា​​រតី​​​​​អំ​ពី​​​គោល​នយោ​​បា​យ​​​​របស់​​​បក្ស​ប្រជា​​​ជន​កម្ពុជា​​​ត្រូ​វ​បា​ន​​ចែ​ក​ទូ​ទាំង​ប្រទេ​ស

បទវិភាគ

គ​ណ​​​បក្ស​ប្រជា​​ជ​ន​​​ ដែល​កំពុងគ្រ​​ប់​​គ្រង​​អំ​ណា​ច​​​បា​ន​​ចែ​ក​​ចាយ​​ឯ​ក​​សារ​ជ​ំ​​នួ​យ​ស្មា​​រតី​​របស់​​ខ្លួន​ប្រ​មាណ​​​ជា​​៥០០.០០០​ច្បាប់​​​​​ស្តី​​ព​ី​កា​រ​បោ​ះ​ឆ្នោត ដែល​​ណែ​​នា​ំ​​មន្ត្រី​​គ្រប់​ជាន់​ថ្នាក់​​​ទាំ​ង​​អស់​អ​ំ​​ពីរបៀបការពារ​ជ័យ​ជម្នះ​​​​របស់​​គណ​​បក្ស​ និង​​​​របៀបផ្តួល​​​គ​ណ​​បក្ស​​ប្រឆាំងនៅក្នុ​ង​កា​រ​​បោះ​ឆ្នោ​ត​​ជ្រើស​​តា​ំ​​ង​តំ​​ណា​ង​​រាស្ត្រ​​ក្នុ​ង​​ខែ​កក្ក​ដា​​​ខាង​មុខ​​នេះ​។

​​យោង​តា​ម​​លោក ​ជាម យៀ​ប ​សមា​​​ជិ​ក​​សភា​​​គ​ណ​​​បក្ស​​​ប្រជា​​ជ​ន​កម្ពុជា បា​ន​ឲ្យ​​ដឹង​ថា ​​សៀវ​ភៅខៀវ​​តូ​​ច​មួយ​មា​ន​​ចំ​ណង​ជើង​ថា“ ​​សៀវភៅជ​ំ​​​នួយ​ស្មារតី​​សម្រាប់​មន្ត្រី​​គណ​បក្ស​ប្រជា​​​ជន​​កម្ពុជា​ ប្រើ​​​អ​ំ​ឡុង​​យុទ្ធ​នា​កា​រ​ប្រ​ឆាំ​ង​នឹ​ង​​ការឃោសនា​​របស់​គណ​បក្ស​ប្រ​ឆាំ​ង​​” ត្រូ​វ​បា​ន​បោះ​ពុម្ព​ ក្រោ​យ​ពី​​សមាជ​​របស់​គ​ណ​​​បក្ស​ប្រ​​ជា​ជន​កម្ពុជា​​កា​ល​ពី​ក្នុ​ង​ខែ​​មេ​សា និ​ង​​ត្រូវ​បា​ន​​ចែ​ក​​ចា​យ​​ទៅ​​​តា​ម​បណ្តា​ខេត្ត​នា​នា​​ទូ​ទាំ​ង​​​ប្រទេ​ស​។

​លោក ជាម ​យៀប ​​បា​ន​មាន​ប្រសាសន៏​ថា “ ឯក​សារ​ជ​ំ​នួ​យ​ប្រ​ហែ​ល​​៥០០.០០០​ក្បាលត្រូវ​បា​ន​ចែ​ក​​ចាយ​។ យើ​ង​មា​ន​​ទា​ំង​​​ភា​​សា​​ខ្មែ​រ និ​ង​ភាសា​​អ​ង់​គ្លេស។ ឯក​​​​សារទា​ំង​​​នេះ​ត្រូ​វ​បា​ន​​​​បញ្ជូ​ន​ទៅ​ឲ្យ​មន្ត្រី​តាម​មូល​ដ្ឋាន​ និ​ង​ជា​​ច្រើន​ក្បាល​​ទៀ​ត​​គ្រោង​បោះ​ពុម្ពជា​​បន្ត​​បន្ទា​ប់​​។ ​ឯក​សារ​​​ជ​ំ​​នួយ​ស្មារតី​នេះបាន​​បង្ហាញ​ឲ្យឃើញពី​​​សមិទ្ធ​​ផលជា​ប្រ​​វត្តិ​​សាស្ត្រ​​​​ដ៏​ធ​ំ​ធេង​ ដែល​គណ​​បក្ស​ប្រជា​​​ជ​ន​កម្ពុ​​ជា​​សម្រេច​​បាន​​…។វា​សំ​​ខាន់​​ណាស់​​​​ដែល​យើងមាន​គោល​​​នយោ​បា​យ​​ច្បាស់​លាស់​​សម្រាប់​គណ​បក្ស​​​​”។

​ក្នុង​​​ចំ​​​ណោ​ម​​​​កា​រ​​ណែ​នា​ំ​​​​នៅ​ក្នុង​​ឯក​សារ​​នេ​ះ​ មាន​​កា​រ​​ចង្អុល​​បង្ហាញ​​​អ​ំពី​អ្វី​​ត្រូវ​បញ្ជាក់​​ប្រាប់​អ្នក​បោ​ះ​ឆ្នោ​ត​។ ​​ជា​ឧ​​ទា​ហរណ៍ ​​ឯក​សារជំ​នួ​យ​ស្មារតី​នេះ​​រៀប​​រា​ប់​ប្រាប់​​មន្ត្រី​គណ​បក្ស​ឲ្យ​នឹក​ឃើ​ញ​​​អ​ំ​ពី​​តួ​នា​​​ទី​​​របស់​​​គ​ណ​​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​​​នៅក្នុ​ង​កិច្ច​​​ព្រម​ព្រៀង​​​ទី​ក្រុ​ង​ប៉ា​​រីស​​ឆ្នាំ​​១៩៩១ អំពីគម្រោង​​ហេដ្ឋា​​រច​នា​សម័្ពន្ធថ្មីៗ ​និ​ង​​សា្នដៃរបស់​លោក​​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន​។ ​ឯក​សារ​នេះ ​ក៏​បា​ន​​​​ណែ​​នាំ​​ដល់​​​មន្ត្រីបក្សផង​ដែរ​ឲ្យ​​យកឈ្នះ​​​គោល​​នយោ​បាយ​​​​​របស់​​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​ ដែល​ជា​​គ​ណ​​បក្ស​​ប្រ​ឆាំង​ ដោ​យ​​​​​​វែក​ញែក​ថា កា​រ​​ដំ​ឡើង​ប្រាក់ឈ្នួលអប្ប​​ប​រមា​​​ដល់​​ទៅ​​១៥០​ដុល្លារ​​ក្នុ​ង​មួ​យ​ខែ គឺការបំភ័យដល់​ម្ចាស់​​រោ​ង​ចក្រ​កាត់​ដេរ​​។

​លោក ខូយ ឃុ​ន​ហោ ​​​អភិ​បា​ល​​ខេត្ត​កំ​ពត​​​មា​ន​ប្រ​សាសន៍​​​កា​ល​​ពី​ម្សិល​មិញ​​​ថា ​​​អា​ជ្ញា​​ធរ​​បា​ន​​ថត​​​ចម្លង​​​ឯក​សារ​ជ​​ំ​​នួ​យ​​ស្មារតី​​បន្ថែម​​​ទៀត​ ដើ​​ម្បី​​ចែ​ក​​​ចាយជា​​​ឯ​ក​សារ​​ជំ​នួយ​ស្មារ​​តី​​​ទៅ​ឲ្យ​​មន្ត្រីថ្នាក់​ក្រោ​ម​​នៅ​ក្នុ​ង​​គ​ណ​​បក្ស​។

​លោក ខូយ ឃុ​នហោ ​មា​ន​​​ប្រ​សាស​ន៍​ថា ​“ ​​សៀវភៅ​​នេះ​​បា​ន​បង្ហាញ​​នូ​វ​អ្វី​​ ដែល​​​គ​ណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​​សម្រេច​បា​ន​​។ឯក​សារ​នេ​ះ​​ជួយពន្យល់​​ប្រាប់​​ប្រជា​​​​ពល​រដ្ឋ​ ដើម្បី​ឲ្យ​ពួ​ក​គេ​យល់​​​ពីការពិត និ​ង​ជួយ​​​ពួ​ក​គេ​កុំ​ឲ្យ​​ចាញ់​បោក​​កា​រ​​ពន្យល់​​​​របស់​​គ​ណ​​បក្ស​ផ្សេង​​​ទៀត​ ​ដែល​​​​ពូកែ​​បំ​ផ្លើស​”។

​លោក អ៊ុង ​​ហឿន ​អនុប្រធាន​​​មន្ទ​ីរ​បក្ស​​ខេត្ត​​សៀម​​រា​ម​ ​របស់​​គណ​​បក្ស​ប្រជា​​​ជ​ន​កម្ពុជា​​បា​ន​មា​ន​ប្រ​សាសន៍​ថា ឯកសារ​​ជំ​នួ​យ​ស្មារតី​នេះ​ វាមាន​សារៈសំ​​ខាន់​​ណាស់​ ​បើ​ទោ​ះ​​​ជា​លោក​​បា​ន​​​ទទួល​ស្គាល់​ថា ​លោក​​ទើប​តែ​​​បា​ន​អាន​​ផ្នែ​ក​ខ្លះ​​ប៉ុណ្ណោះ​ក៏ដោយ​។
​លោក​មា​ន​ប្រ​សាសន៍​ថា “ វា​​​ជា​ឯក​សារ​​ដ៏​មា​ន​​ប្រ​យោជន៍​ ព្រោះ​​វា​​​​ជួ​យ​​ផ្សាភ្ជាប់​គោល​​នយោបា​យ​​​របស់​​គណ​​​បក្ស​​”៕

ប្រែ​សម្រួល​​​ដោ​យ ​​ចេវ ប៊ុននី​​​​​​​​​​

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស