28 C
Phnom Penh

ព័ត៌មានលម្អិត​​​អំពី​​​ការ​​​ជួញដូរ​ពលរដ្ឋខ្មែរ​ទៅធ្វើ​​​ជា​​​កម្មករ​នេសាទនៅ​​​​តាមតំបន់​​​សមុទ្រ​​​​​​​​​អាហ្វ្រិក

បទវិភាគ

អតីត​​​ប្រធាន​​​សមាគម​​​ទីភ្នាក់ងារ​​​ជ្រើស​​​រើស​​​ពលករកម្ពុជា បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម​​​្សិលមិញថា ម្ចាស់​​​ទី​​​ភ្នាក់ងារ​​​ជ្រើសរើស​​​ពលករ ដែលត្រូវតុលាការ​​​​ចោទ​​​ប្រកាន់​ កាល​​​​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ពីប​​​ទ​​​ជួញដូរ​​​ពលករ​​​ខ្មែរ​​​ ដើម្បី​​​ឲ្យទៅធ្វើការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​នៅ​​​តាម​​​សមុទ្រ​​​​អាហ្វ្រិក គឺជា​​​ផ្នែក​​​មួយ នៃ​​​បណ្ដាញ​​​​​​​​របស់ក្រុមហ៊ុនប្រចាំប្រទេសយ៉ាងហោចណាស់​​​​​​​​​ប​​​ីទៀត។

អ្នកស្រី លីន យូសុីន (Lin Yushin) អាយុ​​​៥៣​​​ឆ្នាំ ជា​​​ម្ចាស់​​​ក្រុមហ៊ុននេសាទ តាម​​​មហា​​​សមុទ្រអន្តរជាតិ (Giant Ocean International Fisheries Co.Ltd) ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​​​​​​​សប្ដាហ៍​​​​​​​​​មុន​​​ នៅក្នុងក្រុង​​​សៀមរាប និង​​​ត្រូវ​​​​​​តុលាការ ចោទប្រកាន់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ពី​​​បទ​​​ជួញ​​​ដូរ​​​កម្មករ​​​​​​ខ្មែរ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ឲ្យ​​​ទៅ​​​ធ្វើការ​​​យ៉ាងលំបាក​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​នៅ​​តាម​តំបន់​​​ឆ្នេរ​សមុទ្រក្នុងប្រទេស​​​អាហ្វ្រិក​​​ខាង​​​ត្បូង​​​ ប្រទេសម៉ូរីស និង​​​ប្រទេស​​​សេណេ​​​ហ្គាល់។ការ​​​សើុប​​​អង្កេត​​​ចំពោះ​​​ទីភ្នាក់ងារ​​​របស់​​​អ្នកស្រី លីន យូសុីន កំពុង​​​បន្ត​​​ទៅ​​​ទៀត​​​តាំង​​​ពី​​​ចុង​​​ឆ្នាំ​​​២០១១​​​មក នៅ​​​ពេល​​​ក្រុម​​​គ្រួសារ​​​របស់​ជនរងគ្រោះបានដាក់​​​ពាក្យ​​​
បណ្ដឹង​​ប្តឹង​​​សមាគ​​​ម​​​​​​​​​នៃ​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើសរើស​​​ពលករ​​​កម្ពុជា​ទៅ​​​ក្រសួង​​​ការងារ និង​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​។

លោក អាន ប៊ុន​​​ហាក់ អតីត​​​ប្រធាន​​​សមាគម​​​ទីភ្នាក់ងារ​​​ជ្រើស​​​រើស​​​ពលករ​កម្ពុជា ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​សើុប​​​អង្កេត​​​សកម្មភាព​​​របស់​​​ក្រុមហ៊ុននេសាទ តាមមហាសមុទ្រអន្តរជាតិ អំឡុង​​​ពេល​​​លោក​​​កាន់​​​តំណែង​​​ជា​​​ប្រធាន ​​​កាល​​​ពី​​​ខែ​​​តុលា​​​ឆ្នាំ​​​២០១១ និង​​​បាន​​​បណ្ដេញ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ចេញ​​​ពីសមាគម​​​នេះ កាល​​​ពី​​​ខែកុម្ភៈ​​​​​​ឆ្នាំ​​​២០១២ ដោយសារ​​​ការ​​​រំលោភ​​​បំពាន​​​របស់​​​ក្រុមហ៊ុន​​​នេះ បាន​​​មាន​​​​​​ប្រសាស​​​ន៍​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុម​ហ៊ុន​នេសាទ​​​តាម​​​មហា​​​សមុទ្រអន្តរជាតិ គឺជា​​​បណ្តាញការងារ​​​ដ៏​​​ធំ ដែល​​​មាន​​​វត្តមាន​​​នៅ​​​ទូទាំង​​​តំបន់​​​នេះ។

លោក អាន ប៊ុនហាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា “ អំឡុង​​​ពេល​​​​​​សើុប​​​អង្កេត​​​ យើង​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ក្រុមហ៊ុន​​​ពាក់​ព័ន្ធ ​​​នៅ​​​ប្រទេស​​​សិង្ហបុរី នៅ​​​ហុងកុង និង​​​នៅកោះ​​​តៃវ៉ាន់”។ លោកមាន​​​ប្រសាសន៍​​​បន្ថែមថា លោកមិន​​​ចាំ​​​ឈ្មោះក្រុមហ៊ុន​​​ទាំង​​​នេះ​​​ទេ។

លោកបាន​​​មាន​​​ប្រសាសន៍ថា ដោយ​​​ចាំ​​​បាច់មានឯកសារ​​ផ្លូវ​​​ច្បាប់សម្រាប់​ស្នើសុំ​​​ទិដ្ឋាការ ​​​​​​​​​និង​​​លិខិត​​​ឆ្លង​​​ដែន​​​ពី​​​ក្រសួង​​​ការងារ​​​ និង​​​ក្រសួង​មហា​ផ្ទៃ អ្នកស្រី លីន យូសុីន បាន​​​បញ្ជូន​​​ពលករ​ខ្មែរ ​​​តាមរយៈ​​​ទិដ្ឋាការ​​​ទេសចរណ៍​​​​​​ទៅ​​​ប្រទេស​​​សិង្ហបុរី និង​​​ហុង​​​កុង ដែល​​​នៅ​​​ទី​​នោះ​​​​​​ពលករខ្មែរ ត្រូវ​​​ឡើងជិះ​​​នាវានេសាទ​​​ឆ្ពោះ​​​ទៅ​​​តំបន់​​​អាហ្វ្រិក។

លោក អាន ប​​​៊ុនហាក់ ក៏​​​បាន​​​មាន​​​ប្រសាស​​​ន៍​​​ផង​​​ដែរ​​​ថា ការ​​​ធ្វើ​​​ប្រតិបត្តិការ​​​របស់​​​អ្នកស្រី​​​លីន យូសុីន បានធ្វើសកម្មភាព​​​យ៉ាង​​​ពេញ​​​លេញ​​​​​​រួច​​​មកហើយ​​ និង​អស់រយៈពេល​​​ជា​​​ច្រើន​​​ឆ្នាំ មុនពេល​​​អ្នកស្រីបាន​​​ទទួល​​​​​​ការ​​​អនុញ្ញាត​​​ពីក្រសួង​​​ការងារ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០០៩​​​មក ។

រហូត​​​មក​​​ទល់​​​នឹងពេល​​​នេះ​​​មជ្ឈ​​​មណ្ឌល​​​អប់រំច្បាប់​​​សម្រាប់សហគមន៍ បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​ចំនួន​​​៣៤ករណី​​​ពី​​​អ្នក​​​នេសាទ ​​​ដែល​​​ក្រុមហ៊ុននេសាទ តាម​មហា​សមុទ្រ​​​អន្តរ​​​ជាតិបាន​​​ជួញ​​​ដូរ ហើយបាននាំអ្នកនេសាទ​​​១៩​​​នាក់​​​ផ្សេង​​​ទៀតមក​កាន់​មាតុ​ប្រទេសវិញ។​​​

មជ្ឈ​​​មណ្ឌល​​​អប់រំច្បាប់​​​សម្រាប់​​​សហគ​​​មន៍បានវាយតម្លៃថា ក្រុមហ៊ុន​​​របស់អ្នក​​​ស្រី លីន ​​​យូសុីន គឺ​​​ជា​​​អ្នក​​​ទទួល​​​ខុសត្រូវ​​​ចំពោះ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ប្រហែល​​​១.០០០​​​នាក់៕

(រាយការណ៍​​​នបន្ថែម​​​ដោយ​​​ ឃួន ណារីម )
ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស