នាវាចម្បាំង​អូស្ត្រាលី ទៅ​ប្រឈម​នឹង​នាវាចម្បាំង​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បួង​

នៅពេល​នេះ នាវាចម្បាំង​ជាច្រើន​នៃ​ប្រទេស​អូស្ត្រាលី បាន​កំពុង​ប្រឈម​ទល់មុខ​នឹង​នាវាចម្បាំង​នៃ​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ដែន​ក្រុង​ប៉េកាំង បាន​អះអាង​ថា ជា​ដែនទឹក​របស់​ខ្លួន ។បណ្ដាញ​ផ្សាយ​ព័ត៌មាន អូស្ត្រាលីABC News បាន​ចុះផ្សាយ​ថា កងកម្លាំង ការពារ​ជាតិ​របស់ ប្រទេស​អូស្ត្រាលី នៃ​កងនាវាចរណ៍ ចំនួន៥គ្រឿង​បាន ចេញពី​ដែនសមុទ្រ​អូស្ត្រាលី តាំងពី​សប្ដាហ៍​មុន ដោយ​បើក​ឆ្លងកាត់​ផ្លូវទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​នោះ​មាន តំបន់​ប្រជុំ​កោះ​ស្ព្រា​លី និង​កោះ​ប៉ា​រ៉ា​ហ្សែល ដែល​ប្រទេស ចិន អះអាង​ថា ជា​ដែនទឹក​របស់​ចិន​មាន​តាំងពី​យូ​លង់​មក​ហើយ។

ប្រភព​ដដែល​ឲ្យដឹង​ទៀត​ថា នាវាចម្បាំង​របស់​អូស្ត្រាលី ដែល​ស្ថិតនៅ តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺ​ចំ​ពេល​ដែល​នាវាចម្បាំង​របស់​អាមេរិក ជាច្រើន​គ្រឿង​ក៏បាន​កំពុង​ដាក់​ពង្រាយ រួចហើយ នៅ​ទីនោះ ដោយ​បាន​ឆ្លងកាត់​ចុះ​ឡើង​ៗ ដែល​សហរដ្ឋអាមេរិក ចាត់ទុកថា ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ។ យ៉ាងណា​នេះ​ក្ដី គេ​នៅ​ពុំ​ទាន់​ឃើញ​ចិន ប្រតិកម្ម​អ្វី​ទេ ប៉ុន្តែ​សេចក្ដីថ្លែង​ការណ៍​របស់ក្រ​សួង​ការពារ​ជាតិ​អូស្ត្រាលី​ឲ្យដឹង​ថា ការ​ធ្វើសកម្មភាព​នាវាចរណ៍​របស់​អូស្ត្រាលី នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ការ​ហ្វឹកហ្វឺន កម្លាំង​នាវាចរណ៍។

នាវាចម្បាំង​នៃ​ប្រទេស​អូស្ត្រាលី ទាំង៥គ្រឿង​នេះ​ដឹកនាំ​ដោយ​នាវា HMAS Canberra បាន​កំពុង​ឆ្លងកាត់ តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ថា ទីនោះ ទើបបាន​ត្រូវ ហ្វីលីពីន និង​ជប៉ុន​យក​ប្រើប្រាស់​ជា​ការ​ធ្វើស​មុទ្រ កាលពី​ចុងខែ​មិថុនា។សេចក្តី​ថ្លែងការណ៍​ដដែល​ឲ្យដឹង​ថា នាវា HMAS Canberra​, HMAS Hobart​, HMAS Stuart​, HMAS Arunta និង នាវាHMAS Sirius នឹង ទៅដល់​កោះ​ហា​វៃ ដើម្បី​ចូលរួម​សមុទ្រ ដ៏​ធំ​មួយ​នៅ​ទីនោះ។ក្រុម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អូស្ត្រាលី បាន​និយាយ​ថា អូស្ត្រាលី​បាន​សន្យា​ថា ជួយ​ជំរុញ​អោយ​តំបន់​ផ្លូវ​នាវា​នៅ​អា​ស៊ី​ប៉ា​ហ្វី​ច ទាំងអស់ ក្លាយជា តំបន់​បើ​កជំហ ដោយសេរី។

តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិ​ច គឺជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ ដែល​ប្រទេស​ណា ក៏​មាន​សិទ្ធិ​បើក​នាវា កាត់តាម​នោះ​ដែរ​ហើយ​ចំណែក​អូស្ត្រាលី តែងតែ​ធ្វើ​សមយុ​ទួ្ធ​ជា​រៀងរាល់​ឆ្នាំ​ហើយ វា​មិន​អាច​អោយ​ចិន កាន់កាប់​ផ្ដាច់មុខ​ឡើយ។កាលពីឆ្នាំទៅ​មិញ កង​នាវា​ចរ​ណ័​អូស្ត្រាលី ដែល​បាន​បើក​ចូល​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​បាន​រង​ការ​បណ្ដេញ ពីសំណាក់ នាវាចម្បាំង​ជាច្រើន​គ្រឿង​របស់​កងទ័ព​ចិន។រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Mark Esper បាន​ប្រកាស​ថា តំបន់​សមុទ្រ​ចិន គឺជា​របស់​អន្តរជាតិ ដែល​ប្រទេស​ណា​ក៏​ពុំ​មានអំណាច កាន់កាប់​ដោយ​ឯកតោភាគី​បាន​ឡើយ។

សមយុទ្ធ​របស់​នាវា​សហរដ្ឋអាមេរិក​ធ្វើឡើង​ជា​ការ​ឆ្លើយតប​នឹង​សមយុទ្ធ​របស់​កងទ័ពជើងទឹក​ចិន រយៈពេល៥ថ្ងៃ​ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី៥ ខែកក្កដា។សមុទ្រ​ចិន​ខាងត្បូង​កំពុង​ធ្លាក់​ក្រោម​ការគ្រប់គ្រង របស់​ប្រទេស​ចិន ដល់ទៅ៨០ភាគរយ។ នេះ​បើ យោង​តាម​សារព័ត៌មាន​របស់​អាមេរិកNational Interest។ ប្រភព​ដដែល​ឲ្យដឹង​ថា ចិន​មាន​ផែនការ ហាមឃាត់​ការហោះហើរ​និង ការ​ធ្វើ​នាវាចរណ៍ លើ​ដែនសមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​ខែសីហា​នៅពេល​កងទ័ព​ប្រជាជន​ចិន ធ្វើ​សមុទ្ធ​ជាថ្មី​ទៀត។

ក្នុង​ស្ថានភាព​នេះ​ហើយ ដែល​នាំ​អោយ​ប្រទេស​អូស្ត្រាលី ជប៉ុន​និង​សហរដ្ឋអាមេរិក ចេញ​សេចក្ដីថ្លែង​ការណ៍​រួមគ្នា​មួយ​នៅ​ថ្ងៃទី៩ ខែក​ក្ដ​ដា​នេះ ។ សេចក្ដីថ្លែង​ការណ៍​របស់ ប្រទេស​ទាំង៣នេះ បាន​ហៅ​សកម្មភាព​យោធា​របស់​កងទ័ព​ចិន ថា​ជា​ការ​បង្ករឿង។

សេចក្ដីសម្រេច​នេះ បាន​ធ្វើឡើង នៅក្នុង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ នៃ​ប្រទេស​ទាំង៣ នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃអង្គារ​ទី៧ ខែក​ក្ដ​ដា។ប្រទេស​នៃ​សមាគម​អាស៊ាន ចំនួន៥ប្រទេស រួមមាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ ឥណ្ឌូ​នេ​ស៊ី បូក​នឹង​ដែនដី​កោះ​តៃវ៉ាន់ តែង​ប្រកាស​ជំទាស់​នឹង​ក្រុង​ប៉េកាំង ដែល​កំពុង​មាន​ផែនការ ជាថ្មី​ទៀត ចូលកាន់​កាប់​ដែនទឹក និង​កោះ ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ប្រទេស អាស៊ាន​ទាំង៥នេះ ត្បិត​ចង់បាន​ដំណោះស្រាយ​ពី​ចិន ក៏​ពិតមែន តែ ប្រទេស​ទាំងនេះ បាន​គាំទ្រ សហរដ្ឋអាមេរិក ដែល​ចូលខ្លួន​មក​ពាក់ព័ន្ធ​នឹង​ជំលោះ​សមុទ្រ​ចិន​ខាងត្បូង ដោ​យស​ង្ឃឺម​ថា នឹង​មាន​ដំណោះស្រាយ​មួយ​រឹងមាំ ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.