អ្នកជំនាញម្នាក់ថា វ៉ាក់សាំងចិននៃក្រុមហ៊ុន Sinopharm មានបញ្ហាដល់សុខភាពមនុស្សដោយ បង្កអោយបានបាត់ការចងចាំ

មកដល់ពេលនេះ បណ្ដាប្រទេសអ្នកមាន និងប្រទេសឧស្សាហកម្មជឿនលឿន បានចាប់ផ្ដើម ប្រើប្រាស់វ៉ាក់សាំង បង្កាជំងឺកូវិដ១៩ បណ្ដើរៗហើយ ទោះជាវ៉ាក់សាំង នោះពុំទាន់ទទួលបានការអនុម័តពី អង្កការសុខភាពពិភពលោក ក៏ដោយ។ 

មកដល់ពេលនេះ អង្កការសុខភាពពិភពលោក បានផ្ដល់ការអនុម័តឲ្យ វ៉ាក់សាំងនៃប្រទេសអាល្លឺម៉ង់ នៃក្រុមហ៊ុន BioNTech និងក្រុមហ៊ុន Pfizer នៃសហរដ្ឋអាមេរិកដែលមានប្រសិទ្ធភាពខ្ពស់ហើយមិនប៉ះពាល់សុខភាពរបស់មនុស្ស។

សម្រាប់សហរដ្ឋអាមេរិក បានបញ្ជាទិញ វ៉ាក់ សាំងពីក្រុមហ៊ុន Pfizer ចំនួនរហូតទៅដល់ ៦រយ លានដូស ខណៈប្រទេសសមាជិក ២៧ប្រទេសនៃសហភាពអឺរ៉ុប កំពុងបង្កើនការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនទាំង ៤៥០លាននាក់ ដោយលការបញ្ជាទីញពីក្រុមហ៊ុនទាំង២នេះ។ ចំណែកប្រទេសជប៉ុន បានបញ្ជាទិញវ៉ាក់សាំងពីក្រុម Pfizer របស់អាមេរិក ១២០លានដូស។ សម្រាប់អង់គ្លេស បានកំពុងប្រ់ប្រាស់វ៉ាក់សាំង ទាំងពីរក្រុមហ៊ុននេះ មុនគេបង្អស់។ ប្រទេសផ្សេងៗទៀត ក៏បានដាក់ពាក្យស្នើសុំដែរ ពីក្រុមហ៊ុនទាំង២នេះ ។

សម្រាប់អាស៊ីអាគ្នេយ៍គឺប្រទេសសិង្ហបុរី បានបញ្ជាទិញមុនគេ ពីក្រុមហ៊ុនទាំង២នេះ។ រីឯប្រទេសក្រីក្រមួយចំនួន កំពុងរង់ចាំ ជំនួយ ពីប្រទេសអ្នកមាន និងពីអង្កការសុខភាពពិភពលោក។ 

ប៉ុន្តែអ្វីដែល ធ្វើអោយមានការចាប់អារម្មណ៍  សារព័ត៌មានតៃវ៉ាន់ គឺ Taiwan News បានចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា  វ៉ាក់សាំងចិននៃក្រុមហ៊ុន Sinopharm មានបញ្ហាប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរ ។

សារព័ត៌មាននេះ បានបញ្ជាក់ថា ខ្លួនគេបាន ស្រង់សំដី របស់អ្នកឯកទេសខាងឱសថ បង្ការមេរោគ ដែលគេហៅថា វ៉ាក់សាំងគឺអ្នកឯទេស Tao Lina ដែលមានមូលដ្ឋាននៅសៀងហៃ។ តាមអ្នកឯទេសរូបនេះឲ្យដឹងថា វ៉ាក់សាំងរបស់ក្រុម ក្រុមហ៊ុន Sinopharm ជាវ៉ាក់សាំងបង្ការជំងឺកូវិដ-19 មានអាការៈប៉ះពាល់សុខភាពមនុស្ស ដូចជា បង្កអោយឡើងសំពាធឈាម ការបាត់បង់ការចងចាំ ការបាត់បង់ជីវហាវិញ្ញាណ  និងប៉ះពាល់ដល់ប្រព័ន្ធតម្រង់នោមជាដើម។

សារព័ត៌មាន Taiwan News បានដកស្រង់សម្តី អ្នកឯកទេស Tao Lina ដែលបានធ្វើការពន្យល់ដូចនេះ នៅលើគេហទំព័រ Weibo page របស់លោក ហើយត្រូវបាន សារព័ត៌មាន Ming Pao នៅទីក្រុងហុងកុង ចុះផ្សាយបន្ត។

ទោះជាបែបនេះក្ដីពុំមានអ្នកឯទេស ណាផ្សេងទៀត ឬ ប្រភពឯករាជ្យណាផ្សេងទៀត បានសុំការឆ្លើយបតបពី ក្រុមហ៊ុន Sinopharm នៅឡើយទេ ខណៈ ក្រុមនេះ ក៏បានពុំទាន់ឃើ់ញប្រតិកម្ម នឹងការចុះផ្សាយរបស់សារព័ត៌មាន Taiwan News នៃដែនកោះតៃវ៉ាន់នេះនៅឡើយ។

តាមច្បាប់នៃប្រទេសចិន ជនណា ឬ សារព័ត៌មានណា និយាយបំភ្លើស បង្ខូចកេរ្តិ៍ ដែលជាការផ្សាយព័ត៌មានមិនពិត នឹងប្រឈមនឹងការចោទប្រកាន់តាមផ្លូវច្បាប់ ហើយមានទោស ជាច្រើនឆ្នាំ។ ប៉ុន្តែគណនី Weibo របស់អ្នកឯកទេស Tao Lina ត្រូវបានអាជ្ញាធរចិន ប្លុកជាបន្ទាន់ ដោយចោទថា គណនី Weibo បានរំលោភគោលការណ៍ច្បាប់របស់ប្រទេសចិន។

ក្រុមហ៊ុន Sinopharm គឺជាសារជីវកម្ម ឱសថជាតិនៃប្រទេសចិន ។ ក្រុមហ៊ុន Sinopharm ត្រូវបានអនុម័តទទួលស្គាល់ជាផ្លូវការដោយ រដ្ឋបាលផលិតឱសថជាតិ នៃប្រទេសចិន។

បែបនេះក្ដី ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ក្រុមអ្នកឯទេសរបស់លោក កំពុងស្ថិតនៅក្នុង ប្រទេសចិន ដើម្បីវាយតម្លៃអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង COVID-19 ផលិតឡើងដោយក្រុមហ៊ុនចិន Sinovacនិងក្រុមហ៊ុន Sinopharm។

លោក Tedros បានបញ្ជាក់ទៀតថា ក្រុមអ្នកឯកទេស WHO កំពុងធ្វើការជាមួយក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុន Sinopharm ដើម្បីវាយតម្លៃលើបេក្ខភាព និងប្រសិទ្ធភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរនេះ ថាតើស្របទៅតាមបទដ្ឋានគុណភាពអន្តរជាតិ ឬយ៉ាងណា  មុននឹងបញ្ចូលវ៉ាក់សាំងរបស់ក្រុមហ៊ុនទាំង២នេះ ទៅក្នុងបញ្ជីប្រើប្រាស់ក្នុងករណីបន្ទាន់ របស់អង្គការសុខភាពពិភពលោក។

បើតាមលទ្ធផលនៃការធ្វើតេស្ដ ក្នុងដំណាក់កាលចុងក្រោយ ចេញផ្សាយកាលពីពេលថ្មីនេះគឺ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm គឺមានប្រសិទ្ធភាពជាង ៧៩% រីឯវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac មានប្រសិទ្ធភាព ៧៨ភាគរយ។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros បានលើកឡើងថា ពេលនេះបញ្ហាគួរអោយព្រួយបារម្ភ គឺ ប្រទេសមានប្រាក់ចំណូលទាប និងមធ្យមមិនទាន់បានទទួលវ៉ាក់សាំង COVID-19 នៅឡើយទេ ។

ក្នុងន័យនេះ លោកបានអំពាវនាវ ឲ្យប្រទេសអ្នកមានទាំងឡាយ បញ្ឈប់ការសម្រុកចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងពីក្រុមហ៊ុននានា ជាបណ្តោះអាសន្នសិនដោយទុកឱកាសដល់ប្រទេសក្រីក្រផង។

តាមប្រធាន WHO គឺលោកចង់ឲ្យបណ្តាប្រទេសអ្នកមាន បញ្ឈប់ការបង្កើតកិច្ចព្រមព្រៀងនានា និងជួយសម្រួលឲ្យកម្មវិធីចែកចាយវ៉ាក់សាំងក្នុងកម្មវិធី COVAX បានទៅដល់ប្រទេសក្រីក្រ។

គិតមកដល់ពេលនេះ ប្រទេស និងដែនកោះ ចំនួន២១៨ បានឆ្លងកូវិដ ១៩ ក្នុងនោះ មនុស្ស ផ្ទុកជំងឺនេះ មានជាង៩០លាននាក់ និងស្លាប់ជិត២លាននាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.