មេទ័ពកំពូលឥណ្ឌាសង្ឃឹមថា ចិននិងប៉ាគិស្ថានមិនចាត់ទុកឥណ្ឌាជាសត្រូវដ៏អាក្រក់នោះទេ

ប្រទេសអាស៊ីខាងត្បូង មានឥណ្ឌា ប៉ាគិស្ថាន បង់ក្លាដេស នេប៉ាល់ ស្រីលង្កា។ ប៉ុន្តែគូសត្រូវនឹងគ្នា ជាប្រវត្តិសាស្ត្រជាមួយឥណ្ឌាមានតែ ប៉ាគីស្ថានមួយគត់ ព្រោះប៉ាគិស្ថានបានបំបែកខ្លួន នៅឆ្នាំ១៩៤៧ ចំពេល អាណានិគមអង់គ្លេស ប្រកាសឯករាជ្យ ផ្ដល់អោយប្រទេសឥណ្ឌា។ ដែនដីទាំងពីរនេះ មានប្រវត្តិរស់នៅជាមួយគ្នា ហើយ ប្រពៃណីវប្បធម៌សាសនា ក៏ប្រហាក់ប្រហែល នឹងគ្នាដែរ តែប៉ាគិស្ថានគឺជារដ្ឋម៉ូស្លិមតែមួយគត់ ។

ចំណែកឥណ្ឌា ជារដ្ឋ ដ៏ធំមួយមានសាសនាចម្រុះគឺព្រះពុទ្ធសាសនា សាសនា ហិនឌូ និងសាសនា ម៉ូស្លីម។ ជម្លោះជាប្រវត្តិសាស្រ្តនៃប្រទេសទាំង២នេះមិន ចេះចប់ឡើយ នៅដែនដី កៀសស្មៀ ដែលពុះជ្រៀកជាពីរ ក្រោមអាណានិគមអង់គ្លេស។

ដែនដីនេះ តែងតែបង្កការវាយប្រយុទ្ធគ្នារវាងកងទ័ពទាំង២។ មិនថាឡើយ ប៉ាគីស្ថានមួយនេះ មានជម្លោះដែនដី ជាមួយឥណ្ឌា គឺមហាយក្សចិន ដែលស្ថិតនៅអាស៊ីខាងកើត ប៉ុន្តែមានព្រំដែនជាប់ ជាមួយឥណ្ឌា ក៏កើតមានសង្រ្គាម ព្រំដែនញឹកញាប់ដែរ។

ដោយឥណ្ឌាមានជម្លោះ ជាមួយប៉ាគីស្ថាន ដែលក្លាយជាសត្រូវប្រវត្តិសាស្ត្រនេះ បាននាំអោយ ប៉ាគីស្ថាន ចាប់ដៃជាមួយចិន គំរាមឥណ្ឌា។ ចិន និងប៉ាគីស្ថាន គ្មានជាប់សែលោហិត សាសនា នឹងគ្នានោះទេ តែប្រទេសពីរនេះ ស្រឡាញ់គ្នាប្រៀបបានសាច់ឈាមតែមួយ ទៅហើយ។ 

ប៉ាគីសា្ថនត្រូវការប្រាក់កម្ចីពី ចិន គឺចិន អោយគ្រប់កាលៈទេសៈទាំងអស់ គឺធ្វើយ៉ាងណា អោយប៉ាគិស្ថាន មានសក្ដានុពល ទាំងសេដ្ឋកិច្ច និងវិស័យការពារជាតិ ប្រយោជន៍ទប់ទល់ នឹងឥណ្ឌា។ កត្តានេះហើយ ដែលឥណ្ឌា មិនអាចរាប់អានចិន ជាប្រទេសជិតខាងល្អ នឹងខ្លួនបានឡើយ។ តែប៉ាគីស្ថានបានក្លាយ ជាកូនជឹងរបស់ចិនទៅហើយ។

ប្រទេសទាំង៣នេះសុទ្ធតែមានអាវុធនុយក្លេអែររៀងៗខ្លួន។ បើចិនបូកនឹងប៉ាគិស្ថានរួមគ្នាវាយប្រហារឥណ្ឌា គឺជាសង្រ្គាមត្រីកោណ។ ប៉ុន្តែសំណួរ មួយសួរថា តើឥណ្ឌាអាចទប់ទល់នឹងសត្រូវ២រួមគ្នាបាន                 ដែរឬទេ?

នៅថ្ងៃទី១៣មករា ឆ្នាំ២០២១នេះ មេទ័ពកំពូលម្នាក់របស់ឥណ្ឌា បានថ្លែងទៅកាន់ កងទ័ពរបស់ខ្លួន ក្នុងទិវា ប្រចាំឆ្នាំនៃការរំលឹកវិរៈភាពរបស់កងទ័ពក្នុងការការពារ ដែនដីរបស់ប្រទេសឥណ្ឌា។

ទីភ្នាក់ងារសារព័ត៌មាន FNA បានចុះផ្សាយថាឧត្តមសេនីយ៍ Manoj Mukund Naravan ត្បិត បានថ្លែងបង្ហាញក្ដីសង្ឃឹមថា ព្រំដែនឥណ្ឌា ចិន និងឥណ្ឌា ប៉ាគិស្ថាន នឹងមានសន្តិភាព តែឧត្តមសេនីយ៍     រូបនេះ បានដាស់តឿន ទៅកាន់កងទ័ព អោយប្រុងប្រយ័ត្ន និងត្រៀម ជានិច្ច ក្នុងការទប់ទល់សង្រ្គាមមឈ្លានពាន ដែលអាចបង្កឡើងជាថ្មីទៀត ពីសំណាក់ប្រទេសចិន និងប៉ាគីស្ថាន។

លោកបានថ្លែងថា ក្នុងរដូវត្រជាក់ គឺពេលវេលាដែលពួកឈ្លានពាន តែងតែ លួចមកបោះតង់ ឬស្ថាបនា លានដ្ឋាន និងប៉ុស្តិ៍យាម ចូលមកខាងក្នុងព្រំដែនរបស់ឥណ្ឌា។ លោកបន្តថាទោះជា យើងបានចល័តទីតាំងមករក កន្លែងសុវត្ថិភាព និងឆ្ងាយបន្តិចពីព្រំដែន ព្រោះតែ អាកាសធាតុត្រជាក់ខ្លាំង តែយើងកុំភ្លេចថា កងទ័ពបរទេស គេមិនបានភ្លេចចំពោះការលូចចូលទឹករបស់យើងនោះទេ។

លោកសង្កត់ធ្ងន់ថា ទាំងចិននិងប៉ាគិស្ថាន គឺជាសត្រូវរួមរបស់ឥណ្ឌាទៅហើយនៅពេលនេះ។ ប៉ុន្តែលោកឧត្តមសេនីយ៍ អួតថា សម្រាប់ឥណ្ឌា មិនខ្លាចអ្នកទាំងនេះទេ។ លោកក៏បានប្រាប់ទៅកងទ័ពថា ឥណ្ឌាត្រូវការព្រំដែនមានសន្តិភាព តែមិនត្រូវយកហេតុផលសន្តិភាពប្រគល់ ដីទៅអោយប្រទេសជិតខាងនោះទេ។

ឥណ្ឌា និងចិនមានព្រំដែនគោករួមជាមួយគ្នា ៣ពាន់៤៨៨គីឡូម៉ែត្រ។ ចាប់ពីកងទ័ពនៃប្រទេស២ពើបប្រយុទ្ធគ្នា នៅតាមព្រំដែននៃតំបន់ឡាដាក់  កាលពីថ្ងៃទី១៥មិថុនា ឆ្នាំ២០២០ គឺទាំងឥណ្ឌានឹងចិន បានដាក់ពង្រាយ នូវគ្រឿងសព្វាវុធ ដាក់តាមទីតាំងរបស់កងទ័ពនៅតាមព្រំដែនរួចរាល់ហើយ។

ចំណែកភាគីឥណ្ឌាបានបន្ថែមកងទ័ព៣៥០០០នាក់ទៀត ដែលនាំអោយចំនួនកងទ័ពឥណ្ឌាកើនឡើងជិតដប់ម៉ឺននាក់។ ដោយឡែក ភាគីចិន វិញ ពុំអាចដឹងថា មានវត្តមានកងទ័ពតាមព្រំដែន ចំនួនប៉ុន្មាននោះទេ។ ប៉ុន្តែថ្មីៗនេះ ចិនបានដាក់ពង្រាយ សព្វាវុធនិងកងទ័ពបន្ថែមទៀតនៅតំបន់ព្រំដែននៃដែនដីទីបេ ជាប់នឹងឥណ្ឌា។

នាយករដ្ឋមន្ត្រីឥណ្ឌា ណារិន ឌ្រាម៉ូឌី បានប្រកាសនៅក្នុងទីវា ឯករាជ្យជាតិឥណ្ឌា កាលពីថ្ងៃទី១៥សីហា និងនៅពេលលោកបានទៅសួរសុខទុកកងទ័ពដែល មានសម្រង់ដើមដូចនេះថា៖ យើងមិនត្រូវទុកចិត្ត ប្រទេសជិនខាងយើង ជាពិសេស គឺប្រទេស ចិនថា ជាមិត្តស្មោះត្រង់នឹងយើងនោះទេ។

ប្រទេសនេះ ពុំដែលអោយសន្តិភាពមកយើងយូរនោះទេ គឺតែងតែឈ្លានពានយើង។ យើងជាជាតិសាសន៍ឥណ្ឌា មិនត្រូវលើកដៃសុំ សន្តិភាពពីអ្នកឈ្លានពានយើងទេគឺយើងត្រូវតែបង្ខំអោយអ្នកឈ្លានពានផ្ដល់សន្តិភាពមកអោយយើងទើបយើង អាចគ្រប់គ្រងសន្តិភាពនោះបានយូរអង្វែង។

លោកសង្កត់ធ្ងន់ថាកងទ័ព ប្រៀបបានជារបងព្រំដែន របស់ប្រទេស ហើយការធ្វើពលិកម្មរបស់កងទ័ពដើម្បីទឹកដីឥណ្ឌាគឺមានន័យធំធេងណាស់ ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.