26 C
Phnom Penh

ភាគ​១៩៖ តើ​ប្រទេស​ប្រជាធិបតេយ្យ​មិន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ផ្ដាច់ការ​មកពី​កត្តា​អ្វី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​នៃ​ប្រទេស​គោរព​ច្បាប់​បាន​បណ្តោយ​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​ស្រេច​តែ​ចិត្ត ខណៈ​ពលរដ្ឋ​ខ្មែរ​ដង្ហោយ​ហៅ​រក​យុត្តិធម៌ រក​សិទ្ធិ​សេរីភាព។

ក្នុង​ភាគ​ទី​១៩ នេះ លោក ហាស់ សាន ពិនិត្យ​មើល​កត្តា​ដែល​ទុក​ឲ្យ​របប​សព្វថ្ងៃ​រស់នៅ​តទៅទៀត ហើយ​ទុក​ឱកាស​ឲ្យ​រដ្ឋអំណាច​លោក ហ៊ុន សែន ប្រើ​ធនធាន​បាន​ពី​ការ​បំផ្លាញ​ជាតិ​ទៅ​បំភិតបំភ័យ​សហគមន៍​ខ្មែរ​នៅ​បរទេស។

រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​មហា​បុរស ហ៊ុន សែន បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ពី​ប្រទេស​មួយ​ចំនួន​ដែល​ថា​ប្រកាន់​ប្រជាធិបតេយ្យ មាន​សេរីភាព​គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ ទោះ​ជា​មាន​ការ​រិះគន់ ថ្កោលទោស ចោទប្រកាន់​អំពី​រឿង​រំលោភ​សិទ្ធិមនុស្ស រំលោភ​ច្បាប់ អយុត្តិធម៌ ពុករលួយ ជួញដូរ​គ្រឿងញៀន រំលាយ​ប្រជាធិបតេយ្យ​ពី​ប្រទេស​លោកសេរី​ទាំងនោះ​យ៉ាង​ណា​ក្តី។ នេះ​បណ្តាល​មកពី​ផលប្រយោជន៍​ដែល​ជា​ពាក្យ​ជា​កត្តា​ចង​ភ្ជាប់​ភាគី​នីមួយៗ​មិន​ឲ្យ​បែក​គ្នា​បាន។

មិន​ខុស​ពី​ការ​បង្រៀន​ក្នុង​សកលវិទ្យាល័យ​ខាង​វិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ (political science) នោះ​ទេ។ បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីត​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ ហ្គាម សហរដ្ឋ​អាមេរិក បង្រៀន​ថា «គ្មាន​ទេ​មិត្ត ឬ​បច្ចាមិត្ត​អចិន្ត្រៃយ៍ មាន​តែ​ប្រយោជន៍​អចិន្ត្រៃយ៍»

លោក​ថា ប្រជាជាតិ​នីមួយៗ​កំណត់​គោលការណ៍​នយោបាយ​ក្នុង និង​ក្រៅ​ប្រទេស​ផ្អែក​មុន​ដំបូង​បង្អស់​លើ​ផល​ប្រយោជន៍​ជាតិ​របស់​គេ (national interests)។ បើ​គេ​មាន​ប្រយោជន៍​នឹង​គ្នា​ត្រង់​ចំណុច​ណា​ហើយ ប្រទេស​មួយ​ប្រព្រឹត្ត​ខុសឆ្គង​យ៉ាងណា ក៏​គេ​ធ្មេច​ភ្នែក​ជួយ​ដោះសា​ដោះស្រាយ​ការ​ចោទប្រកាន់​ផ្សេងៗ​ទាំងនោះ​ដែរ។ នេះ​បើ​មើល​ទៅ​គេ​ឃើញ ហើយ​អាច​និយាយ​បាន​ថា អាក្រក់​អាច​ថា​ល្អ ស​អាច​ថា​ខ្មៅ ត្រូវ​អាច​ថា​ខុស មកពី​គេ​មាន​ប្រយោជន៍​អ្វី​មួយ​នឹង​គ្នា​ទៅវិញ​ទៅមក (mutual interests)។ ប្រទេស​ណា​មិន​ដឹង​ថា​ប្រទេស​កម្ពុជា​យ៉ាង​ម៉េច​នោះ?

លោក នីកកូឡូ ឌី ប៊ើណាដូ ឌៃ ម៉ាគីយ៉ាវ៉េលី (Niccolo di Bernardo dei Machiavelli) អ្នក​ការទូត អ្នក​និពន្ធ ទស្សនវិទូ និង​ប្រវត្តិវិទូ​អ៊ីតាលី (១៤៦៩-១៥២៧) ពោល​ថា៖ «នយោបាយ​គ្មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ការ​អប់រំ​ខាង​សីលធម៌​នោះ​ឡើយ»។ នេះ​មាន​ន័យ​ថា បើ​គិត​អំពី​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ចម្បង អ្នក​នយោបាយ​ត្រូវ​ហ៊ាន​ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​ជាតិ​នោះ ទោះ​ជា​មាន​អសប្បុរសធម៌ អមនុស្សធម៌ អយុត្តិធម៌​ខ្លះ​ក៏ដោយ។

ដោយឡែក​តែ​លោក ហ៊ុន សែន ព្រោះ​ថា​លោក​គិត​ប្រយោជន៍​បក្ស​មុន​ធំ​ជាង​ប្រយោជន៍​ជាតិ​របស់​លោក។ លោក​ហ៊ាន​ឲ្យ​ទឹក ឲ្យ​ដី ឲ្យ​ព្រៃ ឲ្យ​រ៉ែ​ទៅ​បរទេស ដើម្បី​រក្សា​អំណាច​ឲ្យ​បាន​ដល់​កូន​ដល់​ចៅ។ លោក​មិនសូវ​គិត​អំពី​មុខមាត់ កិត្តិយស​ជាតិសាសន៍​របស់​លោក​លើ​ឆាក​អន្តរជាតិ​នោះ​ទេ។

លោក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ក្នុង​ថ្ងៃ​ខួប​ជ័យជម្នះ ៧​មករា ថា​ទៅ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​មេ​យោធា​ភូមា។ ជាមួយ​គ្នា​នោះ តាម​ប្រភព​ពី​កាសែត​អូស្ត្រាលី Sydney Morning Herald ផ្សាយ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក​ទៅ​ស្នើសុំ​ឲ្យ​មេដឹកនាំ​យោធា​ភូមា​ដោះលែង​សេដ្ឋវិទូ​អូស្ត្រាលី Sean Turnell ដែល​រដ្ឋអំណាច​ផ្ដាច់ការ​ឃុំ​ខ្លួន​អំពី​បទ​បំពាន​ច្បាប់​ទាក់ទង​នឹង​ឯកសារ​សម្ងាត់​ជាតិ ក្នុង​នាម​ប្រធាន​អាស៊ាន​ដូរ​វេន​តាម​សំណូមពរ​នាយករដ្ឋមន្ត្រី Scott Morrison។

លោក ហ៊ុន សែន បាន​សម្ដែង​អំនួត​យក​ឈ្មោះ​ថា លោក​បាន​និយាយ​ឲ្យ​ភូមា​ដោះលែង​លោក Sean Turnell កាលពី​សប្តាហ៍​មុន។ ផ្ទុយទៅវិញ អាជ្ញាធរ​ភូមា​មិន​បាន​ដោះលែង​សេដ្ឋវិទូ​អូស្ត្រាលី ដែល​ជា​ទីប្រឹក្សា​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទៅវិញ​ទេ។ ជា​ថ្នូរ លោក ហ៊ុន សែន បាន​ទទួល​វ៉ាក់សាំង​កូវីដ-១៩ ចំនួន ២​លាន ៣​សែន ៥​ម៉ឺន​ដូស​ជា​អំណោយ​ពី​អូស្ត្រាលី។ ជាមួយ​គ្នា​នេះ ក្រុង​កង់ប៊ែរ៉ា ជួយ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស (National Human Rights Institution) ដោយ​និយាយ​ថា ជួយ​កែលំអ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ឲ្យ​តាម​លំនាំ​គោលការណ៍​ក្រុង​ប៉ារីស ឆ្នាំ​១៩៩៣។ នេះ​ស្មើ​នឹង​ទទួលស្គាល់​ផ្តល់​កិត្តិយស​មេដឹកនាំ​ឈាម​ប្រឡាក់​ដៃ​បែប​ចោរ​កម្មាធិបតេយ្យ។ ពាក្យ​ស្លោក​ចាស់​បុរាណ​ខ្មែរ​ពោល​ថា៖ «កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​មនុស្ស​ខូច»

មេ​រដ្ឋប្រហារ​យោធា​ភូមា ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) និង​ពលរដ្ឋ​អូស្ត្រាលី​ជា​ទីប្រឹក្សា​អ្នកស្រី អ៊ុងសាន ស៊ូជី គឺ​លោក​សាស្ត្រាចារ្យ Sean Turnell។

សមាជិក​សភា​អូស្ត្រាលី​ខាង​គណបក្ស​ការងារ លោក Julian Hill សម្ដែង​ក្តី​បារម្ភ​ថា កិច្ច​ខ្នះខ្នែង​ជួយ​បែប​នេះ វា​ធ្វើ​ឲ្យ​ឃើញ​ថា ផ្តល់​ភាព​ស្រប​ច្បាប់​ឲ្យ​លោក ហ៊ុន សែន យក​ធ្វើជា​ឧបករណ៍​ដើម្បី​ឃោសនា​ទៅវិញ​ទេ។ ចំពោះ​អូស្ត្រាលី​វិញ ប្រយោជន៍​ក៏​មាន​ដែរ​ជាមួយ​ក្រុម​ចោរ​កម្មាធិបតេយ្យ។ មន្ត្រី​ពុករលួយ​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន កូនចៅ និង​សមាជិក​ក្រុម​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើន​នាក់ យក​ធនធាន​បាន​មកពី​អំពើពុករលួយ រកស៊ី​លួច​គេចពន្ធ​ជាតិ​ជាច្រើន​លាន​ដុល្លារ​ដាក់​ទុន​នៅ​ប្រទេស​អូស្ត្រាលី ដោយ​ទិញ​អចលនទ្រព្យ ជា​ដីធ្លី ជា​អគារ ផ្ទះសម្បែង មុខរបរ ជាពិសេស​នៅ​ក្រុង​ម៉ែលប៊ន រដ្ឋ​វិចទ័រីយ៉ា។

ប្រទេស​ដទៃ​ទៀត​ដែល​បិទ​ភ្នែក​ចំពោះ​ឧក្រិដ្ឋកម្ម​កើតមាន​ក្នុង​ប្រទេស​កម្ពុជា យក​លេស​ថា​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ថា​ជា​រឿង​ខ្មែរ មិនមែន​រឿង​ប៉ះពាល់​ដល់​សន្តិសុខ និង​ប្រយោជន៍​ជាតិ​របស់​គេ ក្នុង​ពេល​គេ​កំពុង​រកស៊ី​ធ្វើ​ជំនួញ​ជាមួយ​គ្នា​បាន​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

  • ក្នុង​ឆ្នាំ​២០២០ រាជាណាចក្រ​ថៃឡង់ដ៍ នាំ​ទំនិញ​ចូល​រាជាណាចក្រ​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ​ជាង ៦​ពាន់​លាន​ដុល្លារ រីឯ​ប្រទេស​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ថៃឡង់ដ៍ មាន​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ។
  • ជំនួញ​ជាមួយ​ប្រទេស​យៀកណាម ក្នុង​ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​យៀកណាម មាន​ទឹកប្រាក់​ប្រមាណ​ជិត ៤០០​លាន​ដុល្លារ នាំ​ទំនិញ​ពី​យៀកណាម​ចូល​មកវិញ​មាន​ទឹកប្រាក់​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ។
  • ជំនួញ​រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​២០២០ មាន​ទឹកប្រាក់​សរុប​ជាង ៤​ពាន់​លាន​អឺរ៉ូ។
  • ជំនួញ​ជាមួយ​សហគមន៍​អាស៊ាន​ទាំង​ដប់​ប្រទេស​មាន​ទឹកប្រាក់​ជាង ១១​ពាន់​លាន​ដុល្លារ។
  • ជាមួយ​សហរដ្ឋ​អាមេរិក ទំនិញ​នាំចូល​ប្រទេស​គេ​មាន​ទឹកប្រាក់​ប្រមាណ ៦៥០០​លាន​ដុល្លារ។
  • កាណាដា នាំ​ទំនិញ​ចូល​មាន​ទឹកប្រាក់​ប្រមាណ ១៥០០​លាន​ដុល្លារ។
  • ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត ទំនិញ​ពី​ស្រុក​ខ្មែរ​ទៅ​ស្រុក​ចិន មាន​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ រីឯ​ទំនិញ​ពី​ស្រុក​ចិន​មក​ស្រុក​ខ្មែរ​មាន​ទឹកប្រាក់​ជាង ៧​ពាន់​លាន​ដុល្លារ។

ទាំងអស់​នេះ​ជា​ប្រយោជន៍​ជាមួយ​គ្នា ហើយ​លោក ហ៊ុន សែន ដឹង​ច្បាស់​ថា​គ្មាន​ប្រទេស​ណា​មួយ​គេ​បោះបង់​ប្រយោជន៍​ជាតិ​របស់​គេ បែរ​មក​ជួយ​ពលរដ្ឋ​ខ្មែរ​ស្វែងរក​សិទ្ធិ​សេរីភាព​ពេញ​ទំហឹង​នោះ​ទេ យ៉ាង​ច្រើន​បាន​ត្រឹមតែ​អំពាវនាវ ឬ​ស្នើ​ឲ្យ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ប្រើ​ធនធាន​បាន​មកពី​ជំនួញ​ជាមួយ​ប្រទេស​សេរី និង​អំពើពុករលួយ​គៃ​ប្រវ័ញ្ច​បាន​ពី​ការ​លួច​លក់​ធនធាន​ធម្មជាតិ​ឲ្យ​បរទេស បង្កើត​បណ្ដាញ​សាខា​បក្ស​ក្រៅ​ប្រទេស ដើម្បី​បំភ័យ​បំភិត​សហគមន៍​ខ្មែរ​នៅ​ឯ​បរទេស។

តទៅ​នេះ យើង​សូម​ជូន​សេចក្តី​រាយការណ៍​អំពី​បណ្ដាញ​កសាង និង​ពង្រឹង​បក្ស​នៅ​ក្នុង​ប្រទេស​ថៃឡង់ដ៍​ជា​បន្ត​ទៅទៀត។

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​សារៈបុរី មាន​សមាសភាព ១៨​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

  • ទុយ ស៊ីផាន់

អនុប្រធាន​ពីរ​នាក់៖

  • ជៀប ចាន់ថន
  • ថូ ប៊ុនថន

សមាជិក​បុរស​ឈ្មោះ៖

  • លី សុភាព
  • សឿង សុខយន់
  • ស៊ិន សាម៉េត
  • ស្រេង សុជាតិ
  • ស្រេង ជូឡុង
  • ម៉ៅ សុចា
  • សូរ សម្បត្តិ
  • សាន់ បៀន
  • យឹម ផល្លី
  • ណែត សុភាន់
  • ទេស ម៉េត
  • គង់ ធារ៉ា

សមាជិក​ស្ត្រី​ឈ្មោះ៖

  • គង់ ពិសាល
  • ហែម សុខរីដា
  • តាន់ ផល្លា

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​សងក្លា មាន​សមាសភាព ១២​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

  • សុខ ចាន់ភក្តី

អនុប្រធាន​ពីរ​នាក់​ឈ្មោះ៖

  • អ៊ុក រ៉ាវុធ
  • សយ ម៉ានិត

សមាជិក​បុរស​ឈ្មោះ៖

  • រឿន រ៉ាឌី
  • ជុំ មុំ
  • ជូ សុខឡេង
  • ជួប វណ្ណៈ
  • ថេត សំអឿន
  • ច្ចាន់ រតនា
  • អ៊ិត គន់អរុណរះ
  • ខៀវ សូលីណា
  • សេង បញ្ញា

សមាសភាព​ស្ត្រី​គ្មាន​សម្រាប់​តំបន់​នេះ។

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​ស្រះកែវ មាន​សមាសភាព ១៨​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

  • លី សុធា

អនុប្រធាន ៥​នាក់ ពី​មុន ២​នាក់ ថែម​ថ្មី ៣​នាក់​មាន​បុរស​ឈ្មោះ៖

  • សិរី ជំនះ
  • គង់ វិនឌី
  • សូ សៅបុល
  • សរ ដារ៉ា
  • ហ៊ឹម ស៊ុយ

សមាជិក​បុរស​ឈ្មោះ៖

  • ហ៊ីង សុខមន្នី
  • ឡុង ដារ៉ា
  • ហង្ស ជិនតុង
  • ច័ន្ទ សុខុមចិត្តា
  • ហុង ប្រកប
  • អ៊ឹម ចំរើន
  • ហ៊ឺ ស្រ៊ូ
  • ខេង តារា
  • តា ហៀ
  • អ៊ិត សុផល្លា
  • គឹម ទើហូរ
  • ជួង គឹមហុក

សមាសភាព​ស្ត្រី​គ្មាន​សម្រាប់​តំបន់​នេះ។

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​ចន្ទបុរី មាន​សមាសភាព ២៣​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

  • កុយ ទេពដារាវុធ

អនុប្រធាន​ពីរ​នាក់ ពី​មុន​ម្នាក់ ថែម​ថ្មី​ម្នាក់ មាន​បុរស​ឈ្មោះ៖

  • ហាក់ គេង
  • សុវណ្ណ ប៊ុនធឿន

សមាជិក​បុរស​ឈ្មោះ៖

  • ប៉ែន សុខា
  • មាស ដារ៉ា
  • យក់ សង្វាត
  • ភី ឡងឌី
  • ពៅ សានិត
  • ជឹម ម៉ុន
  • លឹក ផល្លា
  • ស៊ឹម សុវឌ្ឍនៈ
  • អ៊ុំ ដារី
  • លឹម ស៊ីថង
  • វុន សុឃីន
  • ឃុត សំអាត
  • សុខ សាវុធ
  • ជឹង វេងលី
  • ឌិន សុធុល
  • វណ្ណា រ៉ាទី

សមាជិក​ស្ត្រី​ឈ្មោះ៖

  • ពេជ្រ ស្រីពី
  • លី គឹមជូ
  • តុប សុភា
  • ជា ច័ន្ទចរិយា។

សេចក្តី​រាយការណ៍​នេះ​សូម​ជូន​បន្ត​ទៅ​ទៀត​សប្តាហ៍​ក្រោយ​អំពី​ក្រុម​ចល័ត។

ដោយ​ហេតុ​ថា​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​រឿង​នេះ​ហើយ តើ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សមត្ថភាព មាន​លទ្ធភាព​រស់នៅ​ប្រទេស​ប្រជាធិបតេយ្យ​មាន​ច្បាប់ មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ គួរ​ធ្វើ​អ្វី?

ពាក្យ​ចាស់​ទុំ​បុរាណ​ខ្មែរ​មួយ​ពោល​ថា៖ «បើ​និយាយ​មិន​ស្តាប់ ឲ្យ​ច្បាប់​ប្រដៅ»។ អំពើ និង​ទង្វើ​ទាំងឡាយ​នៃ​ក្រុម​អ្នក​ដឹកនាំ​បែប​ចោរ​កម្មាធិបតេយ្យ (kleptocracy) រៀបរាប់​មក​ទាំង​អម្បាលម៉ាន​កន្លងមក​តាំងពី​ភាគ​ទី​១ ដល់​ទី​១៩ ជា​អំពើ ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ។ ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក កាណាដា នៅ​អូស្ត្រាលី នៅ​អឺរ៉ុប សុទ្ធតែ​យល់​ដឹង​អំពី​ច្បាប់​ទម្លាប់​ប្រទេស​របស់​គេ​រៀង​ខ្លួន​តាមរយៈ​ការសិក្សា និង​ស្តាប់​ព័ត៌មាន ព្រោះ​ថា​សុទ្ធ​ជា​ប្រទេស​សេរី​ប្រជាធិបតេយ្យ។

នៅ​សហរដ្ឋ​អាមេរិក គេ​យក​ច្បាប់​ទៅ​អនុវត្ត​លើ​ជនពាល ជន​ទុច្ចរិត ជន​រំលោភ​ច្បាប់ ហើយ​ផ្ដន្ទាទោស​តាម​ទម្ងន់​នៃ​កំហុស​បទល្មើស​តាម​ក្រមព្រហ្មទណ្ឌ ឬ​រដ្ឋប្បវេណី។ មកទល់​ពេលនេះ គួរ​ណាស់​តែ​មាន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​យក​ច្បាប់​សហរដ្ឋ​អាមេរិក​មក​និយាយ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ពិនិត្យ ដើម្បី​ការពារ​ប្រយោជន៍​សហគមន៍​ដែល​ខ្លួន​រស់នៅ រក្សា​កិត្តិនាម កិត្តិយស​ជា​ខ្មែរ​ឲ្យ​ផុត​ពី​ការ​ជ្រៀតជ្រែក​ពី​ក្រុម​ជន​ទុយ៌ស ជាជាង​ប្រើ​បណ្ដាញ​សង្គម (social media) ជេរ​បញ្ចោរ ប្រមាថ​កាតទាន បន្ទាបបន្ថោក បន្តុះបង្អាប់​អ្នក​មិន​បំផ្លាញ​ជាតិ​សោះ​នោះ។ ការ​ប្រៀនប្រដៅ​ក្នុង​សាសនា​មួយ​និយាយ​ថា៖ «គេ​មិន​ត្រូវ​បិទមាត់​ចំពោះ​អំពើ​អយុត្តិធម៌​ឡើយ។ តើ​មាន​អ្វី​ត្រូវ​ភ័យខ្លាច​ជាង​ចុះ​នរក​ដូច​ជន​អន្យតិរ្ថិយ​នោះ

រដ្ឋបុរស​ជនជាតិ​អៀឡង់ដ៍​ម្នាក់​ឈ្មោះ Edmund Burke (១៧២៩-១៧៩៧) ណែនាំ​ថា៖ «វិធី​តែ​មួយ​គត់​ធ្វើ​ឲ្យ​បិសាច​មាន​ជ័យជម្នះ គឺ​ឲ្យ​តែ​បុរស​ល្អៗ​នៅ​ស្ងៀមស្ងាត់​មិន​ធ្វើ​អ្វី​នោះ​ជា​ការ​ស្រេច»។ មួយ​ទៀត​ថា៖ «អ្វីៗ​ដែល​ជន​ផ្ដាច់ការ​ត្រូវការ​ដើម្បី​ជ្រៀត​ចូល គឺ​ឲ្យ​តែ​មនុស្ស​មាន​មនសិការ​ល្អ សម្ងំ​មិន​ហើប​មាត់​វា​ជា​ការ​ស្រេច​ទៅ​ហើយ»

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស