Eang Mengleng
តុលាការចោទប្រកាន់មនុស្សបីនាក់ពីបទសម្លាប់ស្ត្រីជនជាតិភាគតិចព្នង ម្នាក់ថាចេះអំពើអាបធ្មប់
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា សាលាដំបូងខេត្តក្រចេះកាលពីថ្ងៃសៅរ៍បានចោទប្រកាន់មនុស្សបីនាក់ពីបទសម្លាប់ស្ត្រីអាយុ៣២ឆ្នាំម្នាក់យ៉ាងព្រៃផ្សៃ ដែលពួកគេជឿថា ចេះអំពើអាបធ្មប់ ដោយធ្វើឲ្យមនុស្សស្លាប់ដ៏អាថ៌កំបាំងជាច្រើននាក់នៅក្នុងសហគមន៍របស់ខ្លួន ចំណែកជនសង្ស័យទី៤ម្នាក់ទៀតកំពុងរត់គេចខ្លួន។ យោងតាមលោក ឈិន សំបូរ អធិការរងនគរបាលស្រុកបានឲ្យដឹងថា លោក ចក់ ណែម អាយុ២៦ឆ្នាំ និងលោក ត្រៃ អេន អាយុ៥៦ឆ្នាំ និងអ្នកស្រី យ៉យ អន អាយុ៥៨ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ពីបទសម្លាប់អ្នកស្រី អ៊ុំ ផាតមុំ ជាជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរី...
មន្ត្រីកងរាជអាវុធហត្ថពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបាញ់បោះពេលមានជម្លោះ នៅកន្លែងផឹកស៊ីតាមចិញ្ចើមផ្លូវ
យោងតាមនគរបាលមូលដ្ឋានបានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថពីរនាក់ត្រូវបានចាប់ខ្លួនកាលពីវេលាទៀបភ្លឺថ្ងៃម្សិលមិញបន្ទាប់ពីធ្វើការបោះក្នុងទីសាធារណៈអំឡុងការប៉ះទង្គិចគ្នានៅកន្លែងផឹកស៊ីមួយពេលស្រវឹងស្រាស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោក ម៉ុក បុរាណឆសាក់ នាយប៉ុស្តិ៍សង្កាត់វាលវង់បានមានប្រសាសន៍ថា លោក គុជ យឹមសុភា អាយុ៥២ឆ្នាំ និងលោក អ៊ុក បូរ៉ា អាយុ៣៨ឆ្នាំបានផឹកស៊ីនៅកន្លែងលក់ស្រាតាមចិញ្ចើមផ្លូវមួយជាមួយមិត្តភក្តិពីរនាក់ទៀត ស្រាប់តែមានជម្លោះកើតឡើងនៅម៉ោងប្រហែល៤និង៥៥នាទីទៀបភ្លឺបន្ទាប់ពីលោក បូរ៉ា បាននិយាយថា លោកចង់ត្រឡប់ទៅផ្ទះ។ លោក បុរាណឆសាក់ បានមានប្រសាសន៍ថា លោក យឹមសុភា អាយុ៥២ឆ្នាំជាគណនេយ្យករនៅកងរាជអាវុធហត្ថ បានបាញ់មួយគ្រាប់ឡើងលើជាការ...
ភូមិមួយក្នុងក្រុងភ្នំពេញញាំញីដោយសកម្មភាពថ្នាំញៀន
ក្នុងទីប្រជុំជនស្កេះស្កះដោយខ្ទមមួយកន្លែង ដែលមានផ្លូវខ្វាត់ខ្វែងនៅខណ្ឌ សែន សុខ រាជធានីភ្នំពេញ មានសហគមន៍ក្រីក្រមួយពោរពេញដោយថ្នាំមេតំហ្វេតាមីន ឬ ហៅថា "ទឹកកក" ជាប្រភេទថ្នាំញៀនខ្លាំង តែមានតម្លៃថោក ត្រូវបានគេលក់ចេញពីខ្ទមជាច្រើន និងប្រើប្រាស់ដោយប្រជាជនក្នុងសហគមន៍ មានតាំងពីក្មេងអាយុ១២ឆ្នាំឡើងទៅ។ នគរបាលបានធ្វើការឆ្មក់ចាប់ជាង៥០លើកក្នុងតំបន់នោះកាលពីខែមុន ប៉ុន្តែសមាជិកសហគមន៍និយាយថា មេខ្លោងគឺជាមន្ត្រីថ្នាក់ខ្ពស់ម្នាក់ ហើយថាអាជ្ញាធរមូលដ្ឋានឃុបឃិតក្នុងការជួញដូរគ្រឿងញៀននេះ។ នៅម្ខាងផ្លូវទល់មុខមន្ទីរពេទ្យព្រះកុសុមៈ គឺភូមិត្រពាំងឈូកក្នុងសង្កាត់ទឹកថ្លា មិនសូវគេស្គាល់ទេ ប៉ុន្តែច្រកផ្លូវដ៏ចង្អៀតនីមួយៗបែកចេញពីផ្លូវធំ គឺជាផ្លូវចូលទៅកាន់ផ្លូវដើរធ្វើពីឈើរយីករយាក ហើយជាផ្លូវទាល់ ដែលតភ្ជាប់ទៅនឹងផ្ទះខ្ទមប្រក់ស័ង្កសីប្រហែល២០០ខ្នងស្អេកស្កះ ដែលអណ្តែតឃ្លីងឃ្លោងលើបឹងកកស្ទះដោយសំរាម។ គេដឹងឮគ្រប់គ្នាថា...
អាណិកជនខ្មែររស់នៅអាមេរិកបដិសេធថា ខ្លួនគ្មានបានធ្វើអ្វីខុសឡើយ
បុរសអាណិកជនខ្មែររស់នៅអាមេរិកម្នាក់ ដែលអាជ្ញាធរកម្ពុជាតាមចាប់ខ្លួនពីបទគំរាមសម្លាប់មេដឹកនាំរបស់ប្រទេសកម្ពុជាបានចេញមកការពារខ្លួននៅលើបណ្ដាញអុីនធើណិត ដោយបដិសេធថា ខ្លួនគ្មានធ្វើអ្វីខុសទេ ហើយបានអំពាវនាវឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិជួយ។ លោក សំរិទ្ធី ដេវីដយឿន អាយុ៤៩ឆ្នាំ គឺជាអាណិកជនខ្មែររស់នៅអាមេរិកម្នាក់ក្នុងចំណោមអាណិកជនខ្មែររស់នៅអាេមរិកចំនួនបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់មេដឹកនាំកម្ពុជានៅដើមឆ្នាំនេះនៅពេលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញនាំគ្នាធ្វើការតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។ នគរបាលអន្តរជាតិអំាងទែប៉ូលក៏បានចេញបទបញ្ជាចាប់ខ្លួនជនទាំងបីនាក់នេះដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានធ្វើសេចក្ដីការណ៍ថា ជនទាំងបីនាក់នេះគឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ កាលពីថ្ងៃសុក្រ លោក យឿន បានប្រើទំព័រហ្វេសប៊ុករបស់លោក ដើម្បីបដិសេធថា ខ្លួនគ្មានធ្វើអ្វីខុសឡើយ។ លោកបានអំពាវនាវឲ្យមេដឹកនាំគណបក្សប្រឆាំងជួយខ្លួនឲ្យរួចផុតពីការចោទប្រកាន់នេះ ប៉ុន្តែស្របពេលដំណាលគ្នានោះដែរ លោកបានលើកឡើងថា លោកមិនខ្លាចការចាប់ខ្លួនឡើយ។ លោកបាននិយាយថា...
ជនជាតិខ្មែរអាមេរិកបីនាក់ត្រូវគេតាមចាប់ពីបទគំរាមសម្លាប់មេដឹកនាំខ្មែរ
ដីកាចាប់ខ្លួនអន្តរជាតិត្រូវបានចេញដើម្បីចាប់ពលរដ្ឋខ្មែរអាមេរិក៣នាក់ ដែលរដ្ឋាភិបាលចោទថា បានគំរាមសម្លាប់មេដឹកនាំខ្មែរជាច្រើននាក់។ នគរបាលអន្តរជាតិអាំងទែប៉ូលបានបន្ថែមឈ្មោះ បូណា ប៊ុនផាត់ អាយុ៤៤ឆ្នាំ ម៉ៅ ឃឿន អាយុ៥០ឆ្នាំ និង យឿន សំរិទ្ធី ដេវិដ អាយុ៤៩ឆ្នាំ លើបញ្ជីតាមចាប់ខ្លួនរបស់អាំងទែប៉ូល ពីបទធ្វើការគំរាមកាលពីដើមឆ្នាំនេះ ក្នុងពេលដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មជាច្រើនលើកក្នុងក្រុងភ្នំពេញ ដើម្បីតវ៉ានឹងលទ្ធផលបោះឆ្នោតកាលពីឆ្នាំមុន។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា រដ្ឋាភិបាលបានស្នើអាំងទែប៉ូលនិងសហរដ្ឋអាមេរិកឲ្យបញ្ជូនអ្នកទាំងនេះពីរដ្ឋវ៉ាស៊ីនតោន រដ្ឋផេនស៊ីលវែនៀនិងរដ្ឋចចចា មកកម្ពុជាឲ្យប្រឈមនឹងការកាត់ទោស។ លោកឧត្តមសេនីយ៍...
តុលាការចោទប្រកាន់យុវជនប្រាំពីរនាក់ពីបទកាប់យុវជនម្នាក់រហូតដល់ស្លាប់
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា យុវជនប្រាំពីរនាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកាលពីយប់ថ្ងៃសុក្រ ជុំវិញការសម្លាប់ក្មេងជំទង់ម្នាក់ដ៏ឃោរឃៅនៅក្នុងខេត្តត្បូងឃ្មុំកាលពីសប្តាហ៍មុន។ នគរបានលើកឡើងថា ម៉ាប់ ណៃ អាយុ១៦ឆ្នាំ ត្រូវបានកាប់នឹងពូថៅដល់ស្លាប់បន្ទាប់ពីរត់គេចជាមួយមិត្តភក្តិម្នាក់ពីពិធីមួយក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌមួួយក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃុំកាលពីយប់ថ្ងៃទី២២ ខែកញ្ញា បន្ទាប់ពីមានជម្លោះជាមួយក្មេងជំទង់មួយក្រុមទៀតនៅកន្លែងរាំកម្សាន្តមួយ។ ជនសង្ស័យប្រាំនាក់ អាយុ១៦ដល់១៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ និងថ្ងៃពុធ។ លោក ឱក នី នាយប៉ុស្តិ៍ឃុំបានមានប្រសាសន៍កាលពីម្សិលមិញថា "សែម សុភា អាយុ២០ឆ្នាំ និង យ៉ែម ប៊ុនហួ អាយុ២១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានបញ្ជូនទៅតុលាការកាលពីថ្ងៃសុក្រ"។ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបានមានប្រសាសន៍ថា ជនសង្ស័យទាំងប្រាំពីរនាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកាលពីថ្ងៃសុក្រ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ចាម។ នគរបាលបានរកឃើញសាកសព ម៉ាប់ ណៃ ចម្ងាយប្រហែល២០០ម៉ែត្រ ពីកន្លែងរាំកម្សាន្តនោះដោយមានស្នាមកាប់ប្រហែល១០ពូថៅ។ មិត្តភក្តិរបស់ជនរងគ្រោះរូបនេះអាចរត់គេចខ្លួនរួច។ ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព ជនសង្ស័យទាំងនេះប្រឈមនឹងការជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ៕សារុន
កងរាជអាវុធហត្ថកម្ចាត់អ្នកប្រើប្រាស់ថ្នាំញៀនពីផ្ទះមួយក្នុងរាជធានីភ្នំពេញ
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កងរាជអាវុធហត្ថបានឆ្មក់ចូលកន្លែងចែកចាយនិងប្រើប្រាស់ថ្នាំញៀនមួយកន្លែង នៅក្នុងខណ្ឌសែនសុខកាលពីយប់ថ្ងៃសៅរ៍ ហើយចាប់ខ្លួនបានមនុស្សចំនួន១១នាក់ពីបទប្រើប្រាស់ និងចែកចាយថ្នាំញៀន ប្រភេទម៉ាទឹកកក។ លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លាបានឲ្យដឹងកាលពីម្សិលមិញថា ការឆ្មក់ចូលនេះគឺជាការខិតខំថ្មីបំផុតដើម្បីកម្ចាត់អ្នកប្រើប្រាស់ថ្នាំញៀន ពីផ្ទះចែកចាយ និងប្រើប្រាស់ថ្នាំញៀន ដែលគេសាងសង់ឡើងលើបឹងទឹកស្អុយមួយកន្លែងនៅសង្កាត់ទឹកថ្លា។ លោកបានមានប្រសាសន៍ថា "អ្នកប្រើប្រាស់ថ្នាំញៀនយ៉ាងតិចចំនួន៥០នាក់ត្រូវបានចាប់ខ្លួន ក្នុងខែនេះ។ អ្នកខ្លះត្រូវបានបញ្ជូនទៅពន្ធនាគារ ហើយអ្នកផ្សេងទៀតដែលត្រូវបានដោះលែងវិញនោះ បានត្រឡប់មកផ្ទះនេះម្តងទៀត"។ កាលពីឆ្នាំ២០០៨ មានអគ្គិភ័យដ៏ធំមួយបានឆាបឆេះតំបន់នេះ ហើយធ្វើឲ្យមនុស្សរាប់រយគ្រួសារបាត់បង់ផ្ទះសំបែង ប៉ុន្តែ ក្រោយមកផ្ទះបណ្ដោះអាសន្នត្រូវបានគេសាងសង់នៅលើ និងជុំវិញបឹងទឹកស្អុយនេះ។ លោក ណាវិន បានឲ្យដឹងទៀតថា ផ្ទះដែលកាន់កាប់ដោយអ្នកប្រើប្រាស់ថ្នាំញៀននេះ ពិបាកចូលទៅដល់ណាស់។ នៅពេលនគរបាលបានចូលទៅដល់ផ្ទះនោះកាលពីថ្ងៃសៅរ៍
មនុស្សមួយចំនួនបានរត់គេចខ្លួនចូលទៅក្នុងបឹងបាត់ទៅហើយតាមរូងមួយនៅក្នុងផ្ទះ ចំណែកឯអ្នកដែលមិនអាចគេចខ្លួនបាន បានគប់ថ្នាំញៀនរបស់ខ្លួនចូលទៅក្នុងទឹក។ លោកបានបន្ថែមថា គេមិនអាចរកភ័ស្តុតាងឃើញទេនៅកន្លែងកើតហេតុ ហើយថា នគរបាលនៅមិនទាន់កំណត់អត្តសញ្ញាណម្ចាស់ផ្ទះបាននៅឡើយទេ។ លោក បាន់ សុភាព ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀនរាជធានីរបស់កងរាជអាវុធហត្ថ បានឲ្យដឹងថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះដែលរួមមានស្ត្រីម្នាក់ផង គឺសុទ្ធតែមានអាយុចន្លោះពី១៨ដល់២៥ឆ្នាំ។ លោកបានមានប្រសាសន៍ថា "ពួកគេទាំងអស់សុទ្ធតែជាអ្នកប្រើប្រាស់ថ្នាំញៀន ហើយអ្នកខ្លះទៀតក្នុងចំណោមនោះ ទំនងជាអ្នកចែកចាយថ្នាំញៀន ប៉ុន្តែ មេខ្លោងមិនមានវត្តមាននៅទីនោះទេ៕ស៊ុយឈាង
អ្នកយកព័ត៌មាន២នាក់ជាប់ចោទក្នុងករណីគំរាមយកប្រាក់
កាលពីថ្ងៃអង្គារ តុលាការខេត្តកំពតបានចោទអ្នកយកព័ត៌មាន២នាក់ពីបទគំរាមយកប្រាក់ ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីមិនបានបញ្ចេញឲ្យដឹងអំពីស្ថានភាពនៃបទល្មើសទេ។ លោក ហុក លី អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ និងម្នាក់ទៀតឈ្មោះ សរ ស៊ុនលី ធ្វើការនៅទូរទស្សន៍ហង្សមាស និងកាសែតកម្ពុជាថ្មី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននៅក្រុងកំពតកាលពីថ្ងៃសុក្រសប្តាស៍មុន។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាថ្មីម្តងទៀត បានបដិសេធមិនបញ្ចេញឲ្យដឹងពីមូលហេតុនៃការចាប់ខ្លួនអ្នកទាំង២ទេ។ លោក ងឹម វ៉ាត អធិការនគរបាលក្រុងកំពតបានមានប្រសាសន៍ថា លោកមិនបានដឹងអ្វីអំពីករណីនេះទេ។ ដោយមិនអធិប្បាយច្រើន លោក...
នគរបាលចាប់ខ្លួនកម្មករចាំចម្ការពីរនាក់ពីបទសម្លាប់ស្ត្រីម្ចាស់ចម្ការ
យោងតាមនគរបាលបានឲ្យដឹងថា កម្មករចំាចម្ការជំទង់ពីរនាក់ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃច័ន្ទ នៅក្នុងខេត្តត្បូងឃ្មុំពីបទប្លន់សម្លាប់អ្នកស្រី ថៃ ហ៊ួយ ជាម្ចាស់ចម្ការស្វាយចន្ទីមួយដែលសាកសពរបស់គាត់ត្រូវបានគេប្រទះឃើញនៅក្នុងអណ្តូងទឹកមួយនៅក្នុងខេត្តកំពង់ចាមកាលពីថ្ងៃអាទិត្យ។ លោក សេម ឃាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានមានប្រសាសន៍ថា ជនជាប់ចោទឈ្មោះ ឃន ឆាយ អាយុ២០ឆ្នាំ និង ម៉ាន់ រ៉ូ អាយុ១៩ឆ្នាំ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរមុនពេលបញ្ជូនករណីរបស់ពួកគេទៅតុលាការនៅថ្ងៃពុធ។ លោក សេម ឃាង ដែលកម្លាំងរបស់លោកបានសហការជាមួយនគរបាលមូលដ្ឋានក្នុងករណីនេះបានមានប្រសាសន៍ថា បុរសទាំងពីរនាក់នេះបានសារភាពថា ពួកគេពិតជាបានសម្លាប់អ្នកស្រី ថៃ ហ៊ួយ ដែលពួកគេទាំងពីរនាក់បានចាំចម្ការឲ្យរយៈពេលប្រាំឆ្នាំមកហើយមែន។ លោកបានមានប្រសាសន៍ថា ពួកគេក៏បានសារភាពថា បានប្លន់យកប្រាក់ចំនួន១.៥០០ដុល្លារពីផ្ទះរបស់គាត់ផងដែរ ហើយបានគេចខ្លួនពីកន្លែងកើតហេតុតាមម៉ូតូដែលប្លន់បាននោះ។ លោក សេម ឃាង បានមានប្រសាសន៍ថា "ពួកគេបានសារភាពថា ពួកគេបានសម្លាប់អ្នកស្រី ថៃ ហួ៊យ ប្លន់យកទ្រព្យសម្បត្តិរបស់គាត់ និងបានយកសាកសពទៅទម្លាក់ក្នុងអណ្តូងទឹកមួយមុនពេលគេចខ្លួន"។ លោកបានបន្ថែមថា នគរបាលជឿថា បទឧក្រិដ្ឋនេះ គឺជាការគិតទុកជាមុន។ លោក កាំង គឹមហ៊ុយ ប្អូនប្រុសរបស់អ្នកស្រី ថៃ ហួ៊យ បាននិយាយថា លោកជឿថា ឈ្មោះ ឆាយ និង រ៉ូ គឺជាឃាតករ។ លោកបាននិយាយថា "ខ្ញុំដឹងថា ឆាយ និង រ៉ូ បានសម្លាប់បងស្រីរបស់ខ្ញុំ ពីព្រោះពួកគេជាមនុស្សដែលស្នាក់នៅជាមួយគាត់នៅពេលហេតុការណ៍បានកើតឡើង"។ សាច់ញាតិរបស់អ្នកស្រី ថៃ ហួ៊យ បានបើករថយន្តកាត់តាមផ្ទះអ្នកស្រីក្នុងខេត្តកំពង់ចាមកាលពីថ្ងៃព្រហស្បតិ៍ ហើយមិនឃើញមាននរណាម្នាក់នៅផ្ទះទេ។ ពួកគាត់បានរាយការណ៍ពីអ្នកដែលបាត់ខ្លួនកាលពីថ្ងៃអាទិត្យទៅនគរបាលស្រុក ដែលបានរកឃើញសាកសពអ្នកស្រី ថៃ ហួ៊យ នៅថ្ងៃដដែលនោះ។ លោក គឹមហ៊ុយ បាននិយាយថា បងស្រីរបស់គាត់រស់នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែ តែងតែមកមើលចម្ការរបស់គាត់ក្នុងខេត្តកំពង់ចាមរហូតដល់បួនដងឯណោះក្នុងមួយខែ។ លោកបាននិយាយថា ជាមួយនឹងការផ្តន្ទាទោសជនសង្ស័យទាំងពីរនាក់នេះ ក្រុមគ្រួសារជនរងគ្រោះនឹងទាមទារសំណងជាប្រាក់ចំនួន១០០លានរៀល ចំពោះការសម្លាប់អ្នកស្រី ថៃ ហួ៊យ ៕សារុន
បុរសបីនាក់ត្រូវបានចាប់ខ្លួនពីបទក្លែងឯកសារ និងត្រារបស់រដ្ឋាភិបាល
នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានចាប់ខ្លួនបុរសបីនាក់កាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីដកហូតត្រា និងឯកសារក្លែងបន្លំរបស់រដ្ឋាភិបាលដាក់ក្នុងប្រអប់ និងថង់ រួមទាំងសញ្ញាបត្របរិញ្ញាក្លែងក្លាយផងដែរ។ លោក អ៊ាវ រិទ្ធ នាយការិយាល័យព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា បុរសបីនាក់ដែលមានអាយុចាប់ពី២៤ឆ្នាំដល់៥២ឆ្នាំ ត្រូវបានសួរនាំនៅក្រសួងមហាផ្ទៃ និងត្រូវបានចោទប្រកាន់ពីបទក្លែងក្បាលលិខិត និងត្រារបស់រដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា " យើងកំពុងរាប់ឯកសារ និងត្រាទាំងនោះ ហើយយើងមិនទាន់បែងចែកដោយឡែកពីគ្នានៅឡើយទេ"។ លោកបានគូសបញ្ជាក់ថា មួយចំនួនចេញពីក្រសួងអប់រំ រួមទាំងសញ្ញាបត្រក្លែងក្លាយផង និងមួយចំនួនទៀតចេញពីក្រសួងទេសចរណ៍។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ឯកសារផ្សេងៗទៀតដែលដកហូតបានពីផ្ទះមួយក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រួមមានទាំងក្បាលលិខិតរបស់អាជ្ញាធរថ្នាក់ឃុំ-សង្កាត់...