26 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2005 POSTS
0 COMMENTS

គណបក្ស​ចំនួន​៦ ទាមទារ​ឱ្យ គ.ជ.ប រក្សាទុក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ដូច​មុន

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៦ ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. រក្សា​ទុក​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ឱ្យ​នៅ​ដដែល និង​ឱ្យ​ចែក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ នេះ ជូន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​មាន​វត្តមាន​នៅ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ដូច​ការ​បោះឆ្នោត​មុនៗ​បន្ត​ទៀត។ គណបក្ស​ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ចំនួន ៦ បាន​ចេញ​ញត្តិ​រួមគ្នា​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខាងមុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​សំណាក់​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គ្រប់​រូប ព្រមទាំង​បញ្ចៀស​នូវ​ជម្លោះ​នយោបាយ​នៅ​ពេល​ក្រោយ គ.ជ.ប. ត្រូវតែ​រក្សា​ទុក​ទម្រង់​នៃ​ការ​រាប់​សន្លឹកឆ្នោត​១១០២...

កិច្ចព្រមព្រៀង​សម្ងាត់​កម្ពុជា​ជួល​ក្រុមហ៊ុន​ជួយ​ស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ​ត្រូវ​បាន​លាតត្រដាង

កិច្ចព្រមព្រៀង​សម្ងាត់​មាន​ទំហំ​ទឹកប្រាក់​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចំណាយ​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ការ​ជួល​ក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ ត្រូវ​បាន​ក្រសួង​យុត្តិធម៌​អាមេរិក លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ។ កិច្ចព្រមព្រៀង​ជួល​ក្រុម​មេធាវី​អាមេរិកាំង​មួយ​ដែល​ចុះហត្ថលេខា​ដោយ​តំណាង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក ខឹម រុយស៊ុន (Khem Ruyzun) កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​បែក​ធ្លាយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា នេះ...

មេ​កង​អង្គរក្ស​លោក ហ៊ុន សែន មិន​ខ្វល់​ពី​ដីកា​សម្រេច​របស់​តុលាការ​ប្រទេស​បារាំង

មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​បុរស​ខ្លាំង​កម្ពុជា មិន​ខ្វល់​ចំពោះ​ពាក្យ​បណ្តឹង​របស់​លោក សម រង្ស៊ី និង​ការ​ចោទប្រកាន់​របស់​តុលាការ​ប្រទេស​បារាំង មក​លើ​រូបលោក​ពី​បទ «សមគំនិត​ប៉ុនប៉ង​សម្លាប់​មនុស្ស» ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៩៧ នោះ​ទេ។ លោក ហ៊ីង ប៊ុនហៀង ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​បង្ហាញ​សកម្មភាព​រួម​គ្នា​ជា​សាធារណៈ​ជាមួយ​លោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ដីកា​របស់​តុលាការ​នោះ​ឡើយ ដោយ​លោក​ចាត់ទុក​ការ​ចោទប្រកាន់​នោះ​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់...

IDEA TALK៖ តើ​ដំណើរការ​កាត់ក្តី​របស់​លោក កឹម សុខា បាន​ផ្តល់​មេរៀន​អ្វី​ខ្លះ​ដល់​អ្នក​ប្រជាធិបតេយ្យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ដំណើរការ​កាត់ក្តី​របស់​លោក កឹម សុខា បាន​ផ្តល់​មេរៀន​អ្វី​ខ្លះ​ដល់​អ្នក​ប្រជាធិបតេយ្យ?»។

ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កម្ពុជា​បន្ត​ជាប់​ជា​ប្រទេស​ពុករលួយ​ជាងគេ​បំផុត​នៅ​អាស៊ាន

ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​ឈ្មោះ​ជា​ប្រទេស​មិន​ល្អ​បន្ត​ទៀត ដោយសារតែ​នៅ​ជា​ប្រទេស​ពុករលួយ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ាន ព្រោះ​មាន​អំពើពុករលួយ​ចាក់ឫស​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន។ យោង​តាម​លេខាធិការដ្ឋាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ចេញផ្សាយ​លទ្ធផល​សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើពុករលួយ (CPI) ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ដោយ​បាន​លើកឡើង​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៥៧ ក្នុង​ចំណោម ១៨០​ប្រទេស និង​ដែនដី​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​សិក្សា។ របាយការណ៍​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ ២៣​លើ​ពិន្ទុ​អតិបរមា...

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ដើម្បី​ធានា​វិស័យ​កសិកម្ម​រីក​ចម្រើន​ទាល់តែ​ច្របាច់​ក្រសួង​ពីរ​ចូល​គ្នា

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​លើកឡើង​ថា គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​មាន​ផែនការ​បញ្ចូល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ទៅ​ជា​ក្រសួង​តែ​មួយ ក្នុង​គោលដៅ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច និង​មធ្យម​តាម​មូលដ្ឋាន ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​លើ​វិស័យ​កសិកម្ម​ឱ្យ​រីកចម្រើន។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ពុធ ទី​២៦ មករា នេះ​ថា ការ​រួម​បញ្ចូល​ក្រសួង​ទាំង​ពីរ​នេះ​ទៅ​ជា​ក្រសួង​តែ​មួយ គឺ​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​នៅ​មូលដ្ឋាន​យ៉ាង​មាន​ប្រសិទ្ធភាព...

រុស្ស៊ី​មិន​ពិបាក​ទេ​ក្នុង​ការ​លុកលុយ​អ៊ុយក្រែន ចុះ​ហេតុ​អ្វី​បាន​ជា​រុស្ស៊ី​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត?

ប្រទេស​អ៊ុយក្រែន នៅ​ពេលនេះ​កំពុង​ធ្លាក់​ចូល​ក្នុង​ស្រមោល​នៃ​សង្គ្រាម​ឈ្លានពាន​យ៉ាង​ពិតប្រាកដ​ពី​សំណាក់​ប្រទេស​មហាអំណាច​ជាប់​របង​ផ្ទះ គឺ​ប្រទេស​រុស្ស៊ី។ អ៊ុយក្រែន ដែល​ជា​ធ្លាប់​ជា​រដ្ឋ​ចំណុះ​ឲ្យ​សហភាព​សូវៀត កំពុង​ដង្ហោយ​ហៅ​ឱ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​អង្គការ​យោធា​ណាតូ (NATO) ដែល​នាំមុខ​ដោយ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស។ អ៊ុយក្រែន ពុំ​ទាន់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​នេះ​ទេ ប៉ុន្តែ​ចាប់តាំង​ពី​រុស្ស៊ី​ដណ្ដើម​យក​គ្រីមៀរ បាន​នៅ​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន ស្វះស្វែង​សុំ​ចូល​ជា​សមាជិក​របស់​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ។ ដោយ​មើល​ឃើញ​ថា​អ៊ុយក្រែន​ចង់​ក្លាយ​ជា​សមាជិក​របស់​ខ្លួន ក្រុម​យោធា​ណាតូ ក៏​ចង់​ទាញ​អ៊ុយក្រែន​មក​នៅ​នឹង​ខ្លួន​ដែរ។ រយៈពេល​ចុងក្រោយ​នេះ នៅ​ពេល​មហាអំណាច​រុស្ស៊ី ដំឡើង​សព្វាវុធ និង​ដាក់​ពង្រាយ​កងទ័ព​រាប់​ម៉ឺន​នាក់​ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន រត់​ទៅ​ពឹង​មហាអំណាច​អាមេរិក​ដែល​ជា​សមាជិក​មួយ​នៃ​អង្គការ​យោធា​ណាតូ​ដ៏​មាន​ឥទ្ធិពល​ជាងគេ​ឲ្យ​ជួយ​ការពារ​អ៊ុយក្រែន។ ដោយ​មើល​ឃើញ​សភាពការណ៍​យោធា​កាន់តែ​ធ្ងន់ធ្ងរ សហរដ្ឋ​អាមេរិក...

ឧកញ៉ា ថោង សារ៉ាត់ និង​បក្ខពួក​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​ឧកញ៉ា ម៉េងជឺ ត្រូវ​តុលាការ​ទម្លាក់​បទ​ចោទ​និង​ដោះលែង

ឧកញ៉ា ថោង សារ៉ាត់ និង​បក្ខពួក ៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ឱ្យ​មាន​សេរីភាព​កាលពី​ឆ្នាំ​២០២០ ទោះបី​កន្លងមក តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​អស់​មួយ​ជីវិត។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ឧកញ៉ា ថោង សារ៉ាត់ និង​បក្ខពួក ៣​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​អស់​មួយ​ជីវិត​ដោយ​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​សមគំនិត​ក្នុង​សំណុំរឿង​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​ជា​ថៅកែ​ស៊ីម៉ងត៍​ត្បូងពេជ្រ កាលពី​ឆ្នាំ​២០១៤។ សំណុំរឿង​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ មាន​បក្ខពួក​ចំនួន ៥​នាក់​រួម​មាន​ទី​មួយ​ឧកញ៉ា...

លោក ហ៊ុន សែន ស្នើ​មេ​រដ្ឋប្រហារ​យោធា​ភូមា​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​និង​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច

នាយករដ្ឋមន្ត្រី​កម្ពុជា​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ស្នើ​ដល់​មេ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​លើ​គ្រប់​ភាគី ហើយ​រក្សា​ភាព​អត់ធ្មត់ ជាពិសេស​គឺ​អនុវត្ត​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ចំនួន ៥​ចំណុច​ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ឯកភាព​គ្នា​កាលពី​ខែ​មេសា ឆ្នាំ​២០២១។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជាមួយ​មេ​រដ្ឋប្រហារ​យោធា​នៅ​ភូមា លោក មីន អ៊ុងឡាំង តាមរយៈ​ប្រព័ន្ធ​វីដេអូ​នា​ថ្ងៃ​ទី​២៦...

IDEA TALK៖ បរិយាកាស​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ប្រទេស​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «បរិយាកាស​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ប្រទេស​កម្ពុជា»។

Latest news