29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1230 POSTS
0 COMMENTS

សង្គមស៊ីវិលថា អំពើពុករលួយនៅតែជាឧបសគ្គចម្បងដល់ដំណើរការអភិវឌ្ឍ និងធ្វើឲ្យជាប់គាំងប្រយុត្តិធម៌នៅកម្ពុជា នៅឡើយ

មន្ត្រីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជា ព្រមានថា អំពើពុករលួយកំពុងសំងំចាក់ឬសយ៉ាងជ្រៅក្នុងស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាលកំពុងបន្តការយាយីដល់នីតិដ្ឋ គម្រាមកំហែងការទទួលបានយុត្តិធម៌របស់ពលរដ្ឋ និងជាឧបសគ្គដ៏ចម្បងក្នុងការធ្វើអាជីវកម្ម គ្រប់បែបយ៉ាង នៅក្នុងប្រទេសកម្ពុជា។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានអះអាងថា ការស្ទង់មតិដែលបានធ្វើឡើង ដើម្បីធ្វើការវាស់វែងអំពីស្ថានភាពអំពើពុករលួយក្នុងឆ្នាំ២០២០នេះ បង្ហាញថា ការយល់ឃើញរបស់សាធារណជនទាក់ទងទៅនឹងអំពើពុករលួយមានភាពប្រសើរឡើងបើធៀបទៅនឹងលទ្ធផល ក្នុងរបាយការណ៍កាលពីឆ្នាំ២០១៦។ យ៉ាងនេះក្តី លោកបញ្ជាក់ថា ការស្ទង់មតិចន្លោះពីខែមិថុនា ដល់ខែកក្កដា ក្នុងឆ្នាំ២០២០ នេះ បង្ហាញថា បទពិសោធន៍របស់ពលរដ្ឋដែលបានប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋទាក់ទងទៅនឹងការសូកប៉ាន់  មន្ត្រីអាជ្ញាធរមូលដ្ឋាននៅមានកម្រឹតខ្ពស់នៅឡើយ។ ជាងនេះទៀត...

មេដឹកនាំវៀតណាម សរសើរមេដឹកនាំខ្មែរ ក្នុងការបង្កើតច្បាប់ព្រំដែនរវាងកម្ពុជា-វៀតណាម ថាពិតជាមានផលប្រយោជន៍

នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ្វុក បានអបអរសាទរ និងសរសើរនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានជុំរុញឲ្យមានសន្ធិសញ្ញានានា ព្រមទាំងច្បាប់ពិធីសា ខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាង កម្ពុជា-វៀតណាម ដំណើរការបានដោយជោគជ័យ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា បានបញ្ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និង...

អាជ្ញាធរខ្មែរថា វៀតណាម បានរុះរើតង់ចំនួន២៦កន្លែង ដែលខ្លួនបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល

អាជ្ញាធរខេត្តកណ្តាលអះអាងថា តង់ចំនួន២៦កន្លែង ដែលវៀតណាម បានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល ត្រូវបានទាហានវៀតណាម រុះរើចេញវិញអស់ហើយ គិតត្រឹមរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ សារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន Fresh News បានស្រង់សម្តីរបស់អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និងស្នងការនគរបាលខេត្តកណ្តាលលោក ឈឿន សុចិត្ត ចុះផ្សាយនៅថ្ងៃទី២៥  ខែវិច្ឆិកានេះថា ការរុះរើតង់ និងសំណង់រឹងមាំចំនួន២៦នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ...

លោក ហ៊ុន សែន ថាការចុះចូលគណបក្សប្រជាជនកម្ពុជា មិនអាចដោះដូរទៅនឹងការរួចខ្លួនពីសំណុំរឿងនៅតុលាការបានឡើយ

លោក ហ៊ុន សែន អះអាងថា ការស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការគឺមិនអាចទៅរួចឡើយ។  បុរសខ្លាំងនៅកម្ពុជា ដែលក្រាញអំណាចជាង៣០ឆ្នាំ រូបនេះ ព្រមានថា រឿងក្តីក្តាំនៅតុលាការ មិនអាចយកមកដោះដូរជាមួយការចូលជាមួយគណបក្សប្រជាជនកម្ពុជាបាននោះទេ។ លោកថា  មានមន្ត្រីគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន ក៏កំពុងជាប់ពន្ធនាគារផងដែរ។ លោកហ៊ុន សែន បង្ហើបថា កាលពីដើមឆ្នាំ២០២០នេះ នៅពេលដែលជួបអ្នកសារព័ត៌មាន គឺមានការស្នើសុំពីអ្នកសារព័ត៌មានដែលកំពុងជាប់ក្តីក្តាំនៅតុលាការ ដោយពួកគេបានស្នើសុំចុះចូលជាមួយបក្សកាន់អំណាច ជាថ្នូរនឹងការបញ្ចប់សំណុំរឿងរបស់ខ្លួននៅតុលាការ។ ប៉ុន្តែសំណើនេះ លោកថា មិនអាចទៅរួចឡើយ ព្រោះមេធាវីស្មគ្រចិត្តរបស់លោកជួយអ្នកសារព័ត៌មានដែលមានរឿងក្តី...

លោកហ៊ុន សែន ថាការបង្រួបបង្រួមនយោបាយ នឹងមិនអាចទៅរួចឡើយ បើគូប្រជែងមានបំណងកម្ទេចគ្រួសាររបស់លោក

លោក ហ៊ុន សែន អះអាងថា ការបង្រួបបង្រួមនយោបាយ នឹងមិនអាចធ្វើទៅបាននោះឡើយ ប្រសិនបើគូប្រជែងនយោបាយមានបំណងកម្ទេចក្រុមគ្រួសារលោក។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនៅឯវិមានសន្តិភាពនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះលោក ហ៊ុន សែន ប្រកាសស្វាគមន៍ការបង្រួបបង្រួមរវាងក្រុមអ្នកនយោបាយនៅកម្ពុជា ប៉ុន្តែ លោកព្រមានថាការបង្រួបបង្រួមនយោបាយនឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើដៃគូប្រជែង មានគំនិតចង់បំផ្លាញត្រកូលហ៊ុន។  បុរសខ្លាំងនៅកម្ពុជារូបនេះ បញ្ជាក់ថា បើដាក់គោលដៅបង្រួបបង្រួមខ្មែរ គឺលោកយល់ព្រម។ ប៉ុន្តែបើដាក់គោលដៅកម្ចាត់ត្រកូល ហ៊ុន សូមផ្តាំទៅក្រុមទាំងនោះថា បើទោះបីរលាយផែនដី ក៏ហ៊ុន សែន...

IDEA TALK ៖ តើវិធានការរបស់អាមេរិកកំរិតណាទើបអាចមានប្រសិទ្ធិភាពលើរដ្ឋាភិបាលលោក ហ៊ុន សែន?

IDEA TALK ៖ តើវិធានការរបស់អាមេរិកកំរិតណាទើបអាចមានប្រសិទ្ធិភាពលើរដ្ឋាភិបាលលោក ហ៊ុន សែន?

ចិនបន្តព្រមានអាមេរិក និងតៃវ៉ាន់ករណីមន្ត្រីអាមេរិកធ្វើទស្សនកិច្ចនៅតៃវ៉ាន់

ចិន និងតៃវ៉ាន់ទោះជាមានសាច់ឈាមនឹងគ្នាក៏ដោយ  តែដែនដីពី២នេះមិនអាចរួមបញ្ចូលគ្នា រស់ក្រោមដំបូលតែបានទេ គឺរយៈពេល ៧១ឆ្នាំហើយ ចាប់តាំងពី រដ្ឋាភិបាលជាម្ចាស់គ្រប់គ្រងក្រុងប៉េកាំងបានចាញ់សង្រ្គាម ជាមួយនឹងពួកឧទ្ទាមកុម្មុយនិស្តម៉ៅសេទុង ក្នុងសង្រ្គាមស៊ីវិល បិទបញ្ចប់នៅឆ្នាំ១៩៤៩។ ពួកកុម្មុយនិស្តបានកាន់អំណាចជាង ៧ទសវត្សមកនេះ ដោយបានព្យាយាមទាញអោយកោះតៃវ៉ាន់ មកនៅជាមួយនឹងខ្លួនក្រោមគោលនយោបាយ ប្រទេសមួយប្រព័ន្ធ គឺដូច ក្រុងហុងកុង ប៉ុន្តែនៅគ្មាលទ្ធភាពឡើយ។ ក្រៅពីដាក់គោលនយោបាយដូចនេះ មិនបានសម្រេច របបនៅក្រុងប៉េកាំងសព្វថ្ងៃ ដែលក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត និងបុរសខ្លាំងស៊ីជិនពីង ក៏ងាក់មកប្រើសង្រ្គាមវោហាសាស្ត្រ គំរាមកំហែងអាជ្ញាធរតៃវ៉ាន់...

ពលរដ្ឋខេត្តព្រះសីហនុ រិះគន់លោក ចេង ស្រុង ដែលចេញប័ណ្ណកម្មសិទ្ធដីធ្លី ជូនលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ប្រើពេលឆាប់រហ័ស

ពលរដ្ឋខេត្តព្រះសីហនុ បង្ហាញការហួសចិត្ត ចំពោះការអនុវត្តការងារ របស់ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានចេញប្លង់ ឬប័ណ្ណកម្មសិទ្ធដីធ្លីជូន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រែសណីយ៍ និងទូរគមនាគមន៍បច្ចុប្បន្ន យ៉ាងឆាប់រហ័ស និងមានទំហំផ្ទៃដី រហូតជិត ១២០ហិកតា (ជាង១១៩ហិកតា) មានទីតាំងនៅភូមិអុង...

បណ្តាញសាព័ត៌មានអន្តរជាតិចាត់ទុកកម្ពុជា ជាប្រទេសកំពុងអនុវត្តរបបកុម្មុនីស ហើយបន្តចាប់ខ្លួនក្រុមបក្សប្រឆាំងគ្មានទីបញ្ចប់

បណ្តាញផ្សាយព័ត៌មានមួយចំនួនអះអាងថា ការប្រើពាក្យ បដិបក្ខជន របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ទៅលើមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង និងសកម្មជននយោបាយ ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្ស ដែលនឹងត្រូវឡើងសវនាការនាពេលខាងមុខនេះ គឺជាការបញ្ជាក់ថា របបនយោបាយនៅកម្ពុជាសព្វថ្ងៃ ជារបបផ្តាច់ការ ឬជារបបកុម្មុយនីស្ត យ៉ាងជាក់ច្បាស់។ ទីភ្នាក់ងារសាព័ត៌មាន Associated Press បានចុះផ្សាយ កាលពីពាក់  កណ្តាលខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ដោយប្រើពាក្យ បដិបក្ខជន ឬdissident...

លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើខេត្តព្រះសីហនុឲ្យទៅកូនស្រីបង្កើតរបស់ខ្លួនធ្វើជាកម្មសិទ្ធិក្នុងទំហំដីរាប់សិបហិកតា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្រេចកាត់ដីទំហំ រាប់សិប ហិកតា ចេញពីបរិវេណគម្របព្រៃឈើ ឲ្យទៅកូនស្រីបង្កើតរបស់ខ្លួន និងបក្សពួកដែលជាមន្ត្រីគ្រាក់ៗ ក្នុងក្រសួង និងស្ថាប័ន មួយចំនួនរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយស្របច្បាប់ កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យលេខ១០៩ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០  បានសម្រេច...

Latest news