26 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1458 POSTS
0 COMMENTS

ស្រ្តីមេដឹកនាំតៃវ៉ាន ចង់ចរចាជាមួយមេដឹកនាំចិន សម្រាប់ឆ្នាំថ្មី២០២១ តែសុំជាភាគីស្មើភាព

តៃវ៉ាន់និងចិន គឺជាសាច់ឈាមតែមួយ។ ប្រទេសបងប្អូនទាំង២នេះ បានបែកបាក់គ្នា ដោយសារសង្រ្គាមស៊ីវិលនៅ ឆ្នាំ១៩៤៩។ គិតមដល់ពេលនេះ មានរយៈពេល ៧១ឆ្នាំមកហើយ ដែលមហាយក្សចិនមានប្រជាជនជាង១៤០០នាក់ ពុំមានឱកាសដើម្បី ដណ្ដើម យកដែនកោះតែវ៉ាន់ ដែលមានប្រជាជនជាង២៣លាននាកប៉ុណ្ណោះមកកាន់កាប់ជាខេត្តមួយរបស់ខ្លួនបានឡើយ។ បងប្អូនទាំង២នេះ បានក្លាយជាគូប្រជែងផង និងគូសត្រូវនឹងគ្នាផង។ នៅរយៈពេលចុងក្រោយនេះ ចិនព្យាយាមអូសទាញ តៃវ៉ានអោយមកជ្រកក្រោម ដំបូលនៃបក្សកុម្មុយនិស្តរបស់ខ្លួនតាមរយៈគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងផ្សេងគ្នា តែទៅពុំរួច គឺដូចទឹក...

ក្រុមគ្រូបង្រៀននៅខេត្តកំពត សំណូមពរ លោក ហង់ជួន ណារ៉ុន ជួយអន្តរាគមន៍បើកប្រាក់ឧបត្ថម្ភប ជូនពួកគាត់ចំនួន២ខែ

តំណាងនាយកសាលាទូទៅ និងក្រុមគ្រូបង្រៀននៅតាមសាលាមួយចំនួនក្នុងខេត្តកំពត ដែលសាលាទាំងនោះ បង្រៀនពីរថ្នាក់ ពីរវេន បានអះអាងថា ប្រាក់ខែ ឬប្រាក់ឧបត្ថម្ភបង្រៀនពីរថ្នាក់ ពីរវេន របស់ពួកគាត់ ដែលក្រសួងអប់រំ សន្យាផ្តល់ជូនចំនួន ០៣ខែ ចាប់ពីខែកញ្ញា តុលា និងវិច្ឆិកា ឆ្នាំ២០២០នោះ ប៉ុន្តែពួកគាត់ទទួលបានប្រាក់ខែនោះ តែមួយខែប៉ុណ្ណោះ គឺខែវិច្ឆិកា។ ចំណែកប្រាក់ឧបត្ថម្ភ សម្រាប់ខែកញ្ញា និងតុលា មិនទាន់បើកជូនក្រុមគ្រូបង្រៀនពួកគាត់នៅឡើយទេ។ តំណាងនាយកសាលា...

ពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន១២នាក់ ត្រូវបានរកឃើញឆ្លងកូវីដ១៩

ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃចំនួន១២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ខែមករាឆ្នាំ២០២១នេះ បានឱ្យដឹងថា  ពលករខ្មែរដែលរកឃើញវិជ្ជមាន កូវីដ១៩ គឺសុទ្ធតែជាស្រ្តីទាំងអស់។ ពលករទាំង១២ នាក់ ក្នុងនោះ មានពលករម្នាក់រស់ឃុំកម្រៀង ស្រុក កម្រៀង និងម្នាក់ទៀត រស់ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។  បច្ចុប្បន្នអ្នកទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ក្រសួងបញ្ជាក់ថា...

លោកបណ្ឌិត ឡៅ ម៉ុងហៃថា អ្នកនយោបាយដែលមិនអាចវិលរកកិច្ចចរចាបាន ជាឧបសគ្គនៃការបង្រួបបង្រួមជាតិ

អ្នកឃ្លាំមើលសង្គម លើកឡើងថា គុណសម្បត្តិស្នូលរបស់អ្នកដឹកនាំដែលអាចស្វែងរកការបង្រួបបង្រួមជាតិបាន គឺជាមនុស្សដែលមាន ចិត្តល្អ និងចិត្តធម៌ តែបើមនុស្សដែលគ្មានចិត្តបែបនេះទេ នោះពួកគេមិនអាចរកការការបង្រួបបង្រួមជាតិ និងឯកភាពជាតិបានឡើយ។ ផ្ទុយទៅវិញពួកគេ គឺឧបស័គ្គយ៉ាងធំ ដល់ការបង្រួបបង្រួមជាតិ និងសាមគ្គីជាតិ ទៅវិញប៉ុណ្ណោះ។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា មនុស្សដែលមាន ចិត្តធម៌ គឺជាមនុស្សដែលមានចិត្តរក្សា ទ្រទ្រង់ និងលើកស្ទួយ ដែលនឹងអាចមើលឃើញតាមរយៈ...

ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឱ្យអ្នកនយោបាយខ្មែរ រួបរួមគ្នា ផ្សះផ្សាផ្ទៃក្នុងជាតិឲ្យ ទាន់ពេលវេលា

មន្ត្រីជាន់ខ្ពស់នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD លើកឡើងថា ល្មមដល់ពេលដែលឥស្សរជនយោបាយទាំងអស់របស់ ខ្មែររួមមាន លោក ហ៊ុន សែន លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវនាំគ្នាបង្កើតដំណោះស្រាយស្តង់ដានៃការ ផ្សះផ្សាផ្ទៃក្នុងជាតិជាក់លាក់មួយ។ ការធ្វើដូចនេះ ដើម្បីឆ្ពោះទៅរកការឯកភាពជាតិ និងជាការផ្សះផ្សាគ្រប់ជ្រុងជ្រោយសម្រាប់ឆ្នាំ២០២១ នេះ។ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅក្រៅប្រទេស លោក ទូច វិបុល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃ...

លោក សម រង្ស៊ី ផ្ញើសារជូនពរពលរដ្ឋខ្មែរនាឱកាសឆ្នាំថ្មីឱ្យទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន បន្ទាប់ពីកំចាត់របបផ្តាច់ការ

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅនិរទេស លោក សម រង្ស៊ី បានបញ្ចេញសារជូនពរពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២១ ឱ្យទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន បន្ទាប់ពីកម្ចាត់របបផ្តាច់ការបានទាំងស្រុង។ សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ នេះ លោក សម រង្ស៊ី បានបួងសួង និងប្រសិទ្ធពរ ជូនប្រទេសកម្ពុជា សូមឲ្យមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នា ទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន។ ការផ្លាស់ប្តូរជាវិជ្ជមាននោះ លោកថា គឺ ដូចអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នាចង់បាន...

IDEA TALK ៖ តើរដ្ឋាភិបាលត្រូវដោះស្រាយបែបណាជុំវិញរឿងតម្លៃស៊ុតធ្លាក់ចុះយ៉ាងគំហុកនាពេលបច្ចុប្បន្ន?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើរដ្ឋាភិបាលត្រូវដោះស្រាយបែបណាជុំវិញរឿងតម្លៃស៊ុតធ្លាក់ចុះយ៉ាងគំហុកនាពេលបច្ចុប្បន្ន?

អគ្គស្នងការនគរបាលជាតិ ហៅក្រុមអ្នករិះគន់កម្ពុជាថាមានការគំរាមកំហែងផ្នែកនយោបាយ ជាក្រុមមនុស្សក្រៅសង្គម

អគ្គស្នងការដ្ឋាននគរបាលជាតិ បានហៅក្រុមអ្នករិះគន់ ដែលតែងរិះគន់ថា កម្ពុជាមានការគំរាមកំហែងផ្នែកនយោបាយ គឺជាក្រុមមនុស្សក្រៅសង្គមកម្ពុជាតែប៉ុណ្ណោះ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទី៣១ ខែធ្នូ នេះ អះអាងថាមតិរិះគន់ដែលលើកឡើងថា នៅកម្ពុជាមានការគំរាមកំហែងផ្នែកនយោបាយ គឺជារឿងមិនត្រឹមត្រូវ ហើយខ្វះតម្លាភាពដែលអាចបង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់ផលប្រយោជន៍ និងបុគ្គលផ្សេងទៀត។ ប្រភពដដែលបន្តថា ថ្មីៗនេះ មានបណ្តាញសារព័ត៌មាននៅក្រៅប្រទេសមួយចំនួន បានផ្សាយបទសម្ភាសន៍ និងធ្វើអត្ថាធិប្បាយរបស់សកម្មជន គ្រួសារសកម្មជនបក្សនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល។ អ្នកនាំពាក្យដដែលបន្តថា នៅក្នុងបទសម្ភាសន៍ អ្នកទាំងនោះ បានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេ ចំពោះការប្រើអំពើហិង្សា...

អ្នកឃ្លាំមើលសង្គមថា មិនមែនព្រះមហាក្សត្រមិនខ្លាំងនោះទេ តែអ្នកនយោបាយជើងចាស់បាននាំគ្នាបំផ្លាញព្រះអង្គទៅវិញ

អ្នកវិភាគនយោបាយសង្គម អះអាងថា ព្រះមហាក្សត្រខ្មែរបច្ចុប្បន្នមិនមែនគ្មានសេចក្តីក្លាហាននោះទេ តែអ្នកនយោបាយជើងចាស់បាននាំគ្នាកែរដ្ឋធម្មនុញ្ញដូចជាការកែរូបមន្ត ២ភាគ៣ មក៥០% បូក១ ជាដើម ដែលបានទាញរាជកិច្ចរបស់ព្រះអង្គឲ្យឃ្លាតឆ្លាតឆ្ងាយពីព្រះហស្ថរបស់ទ្រង់ មកស្ថិតក្នុងដៃពួកគេអស់ទៅហើយ។ អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានរិះគន់ថា អ្នកដែលលើកឡើងថា ព្រះបាទនរោត្តម សីហមុនី មានសេចក្ដីក្លាហានអន់ជាងព្រះបាទ នរោត្តម សីហនុ នោះ គឺពិតជាមិនត្រឹមត្រូវទេ។ ទោះបីសម្ដេចព្រះ នរោត្តម...

លោក កឹម សុខា បួងសួងឱ្យឆ្នាំថ្មី នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសាមគ្គីជាតិពិតប្រាកដ

ប្រធានគណបក្សសង្រ្គោះជាតិ ដែលមិនទាន់មានសេរីភាពពេញលេញនៅឡើយលោក កឹម សុខា បានផ្ញើសារជូនជនរួមជាតិក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២១ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិពិតប្រាកដ។ សរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៣១ខែធ្នូនេះ លោក កឹម សុខា  បួងសួងឱ្យ ឆ្នាំថ្មី២០២១ ជាឆ្នាំនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិដែលនឹងផ្តល់នូវសន្តិភាព ស្ថិរភាពរឹងមាំ ភាពសុខដុមរមនា ភាពកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរយើង។ លោកថាបំណងប្រាថ្នាទាំងនេះ ដើម្បីកសាងវាសនាអនាគតថ្លៃថ្នូរ សម្បូររុងរឿង និងដើម្បីរួមគ្នាបម្រើ...

Latest news