25 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1791 POSTS
0 COMMENTS

លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើខេត្តព្រះសីហនុឲ្យទៅកូនស្រីបង្កើតរបស់ខ្លួនធ្វើជាកម្មសិទ្ធិក្នុងទំហំដីរាប់សិបហិកតា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្រេចកាត់ដីទំហំ រាប់សិប ហិកតា ចេញពីបរិវេណគម្របព្រៃឈើ ឲ្យទៅកូនស្រីបង្កើតរបស់ខ្លួន និងបក្សពួកដែលជាមន្ត្រីគ្រាក់ៗ ក្នុងក្រសួង និងស្ថាប័ន មួយចំនួនរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយស្របច្បាប់ កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យលេខ១០៩ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០  បានសម្រេច...

កម្ពុជាផ្តល់ម៉ាស់ចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនដល់ រដ្ឋាភិបាលមីយ៉ាន់ម៉ា

រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជំនួយជាម៉ាស់ចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩។ យោងតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើជូនទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា គឺលោកស្រី អោង សានស៊ូជី ដែលបានសម្រេចផ្តល់នូវអំណោយជាម៉ាសចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ យ៉ាងណា ក្នុងសេចក្តីផ្តើមនៃលិខិតនោះ បានចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះអ្នកស្រី អោង សានស៊ូជី ជាថ្មីទៀត ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ...

សហរដ្ឋអាមេរិកថា មច្ឆាជាតិនៅកម្ពុជាប្រឈមការនេសាទហួសកម្រិត និងការបាត់បង់ជម្រក

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា បានអះអាងថា ធនធានមច្ឆាជាតិ ឬត្រី នៅកម្ពុជាកំពុងប្រឈមនឹងការនេសាទលើសកម្រិត និងការបាត់បង់ជម្រក។ ទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី ២៤ខែវិច្ឆិកានេះ បានលើកឡើងថា ជាមួយដៃគូអភិរក្សរបស់អាមេរិក ឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចលោកសេរីប្រចាំកម្ពុជា លោក Patrick Murphy  បានចូលរួមលែងពូជត្រី ដែលជិតផុតពូជចំនួន២ពាន់ក្បាល ដោយរួមទាំងត្រីគល់រាំង ដែលជាប្រភេទត្រីតំណាងអត្តសញ្ញាណឱ្យកម្ពុជាទៀតផង។ សហរដ្ឋអាមេរិក សង្កេតឃើញថា ធនធានត្រីនៅកម្ពុជាប្រឈមនឹងការនេសាទលើសកម្រិត និងការបាត់បង់ជម្រកកាន់តែធ្ងន់ធ្ងរ ប៉ុន្តែ វីរបុរសគឺ ទន្លេមេគង្គកំពុងតែជួយការពារប្រព័ន្ធបរិស្ថានអេកូឡូស៊ី។ ប្រជានេសាទនៅតំបន់បឹងទន្លេសាប និងទន្លេមេគង្គ...

រដ្ឋអំណាចលោកហ៊ុន សែន បន្តពុះជ្រៀកបឹងតាមោកបន្ថែមទៀតទៅឱ្យឯកជន

រដ្ឋាភិបាលលោកហ៊ុន សែន បន្តពុះហែកផ្ទៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិសេសសល់ចុងក្រោយ ទំហំជាង៧ ហិកតារបន្ថែមទៀតឱ្យទៅពលរដ្ឋចំនួន២៣ គ្រួសារ ។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីខែសីហា ដែលទើបនឹងផ្សព្វផ្សាយថ្មីៗនេះ ឱ្យដឹងថា ផ្ទៃបឹងតាមោកទំហំជាង៧ម៉ឺន៤ពាន់ម៉ែត្រក្រឡា ឬស្មើនឹងជាង ៧ហិកតា ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន សម្រេចកាត់ជូនពលរដ្ឋ២៣គ្រួសារ តំណាងដោយឈ្មោះ ភឹន ភី និងឈ្មោះ ស៊ុំ ផល ដែលជាម្ចាស់ដីដើម សម្រាប់គ្រប់គ្រងធ្វើជាកម្មសិទ្ធិ។ ក្នុងអនុក្រឹត្យដដែលនេះ...

IDEA TALK ៖ តើពលការិនីខ្មែរក្នុងប្រទេសជប៉ុនកំពុងជួបឧបសគ្គផ្នែកការងារ និងឧបសគ្គសង្គមបែបណាខ្លះ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្តីអំពី៖ តើពលការិនីខ្មែរក្នុងប្រទេសជប៉ុនកំពុងជួបឧបសគ្គផ្នែកការងារ និងឧបសគ្គសង្គមបែបណាខ្លះ?

អាស៊ានត្រូវថ្លឹងអោយស្មើរវាងមហាអំណាចចិន និងអាមេរិក បើពុំនោះទេអាចនឹងគ្រោះថ្នាក់

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មាន១០ ប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពហាក់ងាកខ្លួនពុំរួចក្រោមសម្ពាធរបស់មហាអំណាចធំមួយគឺចិន។ អ្នកវិភាគនយោបាយជាច្រើនដែលត្រូវបានស្រង់មកចុះផ្សាយដោយគេហទំព័រ New York Times កាលពីថ្មីៗនេះ គឺអ្នកស្រាវជ្រាវកិច្ចការនយោបាយអាស៊ីទាំងនោះបាន បញ្ចេញទស្សនៈដោយស្រង់ទ្រឹស្ដីរបស់អ្នកវិភាគជើងចាស់ម្នាក់ដែលល្បីល្បាញអំពីតំបន់អាស៊ីអាគ្នេយ៍គឺអ្នកវិភាគ Sebastian Strangioនៃ សកលវិទ្យាល័យយ៉េលសហរដ្ឋអាមេរិកដែលអ្នកវិភាគរូបនេះបានផ្ដល់ទស្សនទានថា ប្រទេសទន់ខ្សោយនៅក្នុងតំបន់អាស៊ានមិនត្រូវហុចដៃឱ្យប្រទេសមហាអំណាចណាមួយចូលពាក់ព័ន្ធស៊ីជម្រៅខ្លាំងក្លាពេកនោះទេ ដែលនឹងនាំមកនូវផលវិបាកដល់តំបន់នេះ។ តាមអ្នកជំនាញរូបនេះ ចិន គឺជាមហាអំណាច ដែលគួរអោយភ័យខ្លាច។ អ្នកសិក្សាភូមិសាស្រ្ដនយោបាយជាច្រើនផ្សេងទៀតក៏បានលើកយកទស្សនៈ របស់អ្នកជំនាញ Sebastian Strangio នេះយកមកធ្វើការវិភាគឡើងវិញដែលបានទទួលស្គាល់ថា ការផ្ដល់ទស្សនៈដូចនេះ...

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានប្រាប់ទៅអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋឱ្យបង្កើនការដាំដើមឈើ ខណៈរដ្ឋាបរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញទៅអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ បង្កើនការដាំដើមឈើនៅតាមទីសាធារណៈឱ្យបានច្រើនបន្ថែមទៀត។ ថ្លែងក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងបរិវេណសាលាខេត្តព្រះវិហាររដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបន្តលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យបង្កើនការចូលរួមដាំដើមឈើនៅតាមទីសាធារណៈ ដូចជាសាលារៀន វត្ត អារាមនិងនៅតាមក្រសួង មន្ទីរអង្គភាពនានាដើម្បីបង្កើនភាពបៃតង។ លោកបន្តថា ការចូលរួមការពារ បរិស្ថាន និងធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី បង្កើនគុណភាពខ្យល់ ថែរក្សាគុណភាពដី និងការពារប្រភពទឹកក្រោមដីសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត...

សង្គមស៊ីវិលជាតិនិងអន្តរជាតិស្នើឱ្យរដ្ឋាភិបាលផ្សព្វផ្សាយនូវសេចក្តីព្រាងច្បាប់ថវិកាជាតិដល់ពលរដ្ឋឱ្យបានទូលំទូលាយ

ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង១០ បានស្នើទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យបើកទូលាយលើកិច្ចពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២១ និងផ្សព្វផ្សាយនូវសេចក្តីព្រាងច្បាប់នេះឱ្យបានទូលំទូលាយដល់ពលរដ្ឋ។ ការស្នើនេះ ធ្វើឡើងតាមរយៈលិខិតមួយដែលមានក្រុមអង្គការសង្គមស៊ីវិលចំនួន១១ ដែលបានដាក់លិខិតទៅ រដ្ឋសភាជាតិកាលពីថ្ងៃទី២០ខែវិច្ឆិកា។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានស្នើឱ្យមានកិច្ចពិភាក្សាគ្នារវាងរវាងរដ្ឋសភា ក្រសួង ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលអំពីបញ្ហានេះ ដើម្បីបន្តចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងតម្លាភាពថវិកាជាតិដែលជាផ្នែកមួយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ លើសពីនេះ វាក៏ជាយន្តការសាកល្បងដើម្បីចូលរួមជាសាធារណៈ ក្នុងអំឡុងពេលកសាងផែនការថវិកាទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលគួរបង្កើតវេទិកា ឬយន្តការទៀងទាត់មួយសម្រាប់សាធារណជនចូលរួមវិភាគទានជាបដិមតិ ក្នុងន័យស្ថាបនាក្នុងដំណើរការត្រួតពិនិត្យការអនុវត្តថវិកា ដែលបានអនុម័តរួច។ ការលើកឡើងនេះ ក្រោយពេលសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ...

GDP រិះគន់ថា ការកែច្បាប់ ២ភាគ៣ ទៅជា ៥០%+១ ជាដើមចមនៃការប្រគល់អំណាចគ្រប់បែបយ៉ាងទៅឲ្យបក្សកាន់អំណាច

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានរិះគន់ថា រដ្ឋសភាឯកបក្សរបស់របស់រដ្ឋាភិបាលកម្ពុជាបានប្រើរូបមន្ត ៥០%+១ បោះឆ្នោតធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដែលអាចបើកផ្លូវឲ្យតុលាការកំពូលអាចរំលាយគណបក្សនយោបាយនៅកម្ពុជាដោយស្របច្បាប់។ បណ្ឌិត យ៉ង សាំងកុមារ ប្រធានប្រតិបត្តិគណកម្មាធិការនាយក គណបក្ស GDP បានលើកឡើងដោយ ទំនងសំដៅដល់ការរំលាយអតីតគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលកម្ពុជាបានប្រកាសរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ដែលបានចោទប្រកាន់ពីបទ មានផែនការធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ លោកបានសរសេរក្នុងគណនីហ្វេស ប៊ុករបស់លោក នៅល្ងាចថ្ងៃទី២២ វិច្ឆិកា ម្សិលម៉ិញ ដោយអះអាងថា ច្បាប់ស្តីពីគណបក្សនយោបាយ មានមាត្រាទី៦...

ក្រុមអ្នកវិភាគ ចោទថា ការប្រើបណ្តឹងផ្លូវច្បាប់លើក្រុមប្រឆាំង គឺជាវិធីបំភ័យ និងគម្រាមអ្នកតវ៉ា ដើម្បីការពារ អំណាចតែប៉ុណ្ណោះ

អ្នកវិភាគនយោបាយសង្គម រិះគន់ ការកោះហៅមន្ត្រីអតីតបក្សប្រឆាំង ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ជាសញ្ញានៃការគម្រាមកំហែង និងជាការបន្លាចសកម្មជនប្រជាធិបតេយ្យ ដែលមិនទាន់ចេញធ្វើសកម្មភាពថា ពួកគេបានកំណត់មុខសញ្ញាអ្នកទាំងនោះ ព្រមទាំងបានត្រៀមទុកដើម្បីចាត់ការរួចជាស្រេចហើយ។ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះដោយ អះអាងថា បើចង់បានការប្ដូរផ្លាស់ ទាល់តែមានកម្លាំងយុទ្ធសាស្ត្រនយោបាយមា្រប់ធ្វើប្រតិបត្តិការ ពុំមែនស្រែកអង្វរសុំឲ្យគេដូរឥរិយាបថទេ ត្បិតពួកកុម្មុយនិស្ដគ្មានគោលការណ៍ស្ដាប់ពាក្យអង្វរករនោះឡើយ។ លោក...

Latest news