26 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2005 POSTS
0 COMMENTS

IDEA TALK៖ ការស្វែងរកតួនាទីជាប្រតិភូសភាប្រចាំតំបន់ទី៧០ ក្នងរដ្ឋកាលីហ្វ័រនីញ៉ា (California)

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖តើការស្វែងរកតួនាទីជាប្រតិភូសភាប្រចាំតំបន់ទី៧០ ក្នងរដ្ឋកាលីហ្វ័រនីញ៉ា (California) នឹងមានការប្រព្រឹត្តិទៅបែបណាដែរ?

វៀតណាម​ និងអង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា

ប្រទេសមួយនៅអាស៊ីអាគ្នេយ៌ដែលកម្រអួតអាងអំពីគុណតម្លៃ និសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួន ដូចប្រទេសខ្លះនោះទេ គឺនៅពេលនេះ បានក្លាយជាប្រទេសទីមួយមុនគេក្នុងតំបន់ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអង់គ្លេស ដែលជាការបំបែករនាំងពន្ធគយ។ តែកិច្ចព្រមព្រៀងដ៏មានសារសំខាន់រវាងវៀតណាម និងអង់គ្លេសបានធ្វើឡើងបន្ទាប់រដ្ឋាភិបាលសង្គមនិយមមួយនេះ ទើបបានចុះកិច្ចព្រមព្រៀងដូចគ្នានេះ ជាមួយនិងសហភាពអឺរ៉ុបមាន២៧ប្រទេសកាលពីថ្មីៗនេះ។ សេចក្ដីរាយការណ៍របស់សារព័ត៌មាននៃគេហទំព័រ BERNAMA នៃប្រទេសម៉ាឡេស៊ី បានចុះផ្សាយថា តំណាងនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងនេះ នៅទីក្រុងហាណូយ នៅថ្ងៃទី៣០ធ្នូ ឆ្នាំ២០២០នេះ ។ ប្រភពរបស់ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA  បានចុះផ្សាយថា ដោយសារបញ្ហាកូវិដ កិច្ចព្រមព្រៀងនេះ...

តុលាការសម្រេចកាត់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំក្នុងសំណុំរឿងចំនួន២ផ្សេងគ្នា

តុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារសរុបចំនួន៤ឆ្នាំទៀត ក្នុងសំណុំរឿងពីរផ្សេងពីគ្នា។ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ខែធ្នូនេះ  តាមរយៈតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក្នុងសវនាការនេះមាន លោក សេង ហៀង និងលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ បានសម្រេចកាត់ទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធាគារចំនួន៤ឆ្នាំ ។  ក្នុងនោះមាន២ឆ្នាំ លើករណីបំភ្លៃព័ត៌មានជុំវិញមរណភាពរបស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក...

ក្រុមសង្គមស៊ីវិលរកកិច្ចអន្តរាគមន៍ពីលោកហ៊ុន សែន ឱ្យផ្តល់សេរីភាពដល់លោក រ៉ុង ឈុន ឡើងវិញ

ក្រុមតំណាងសហជីព អង្គការសង្គមស៊ីវិល ប្រមាណ២០នាក់មកពីស្ថាប័នចំនួន៤ បានរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយឱ្យមានការដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ ដោយថាលោករ៉ុង ឈុន មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។  សហជីព និងសមាគមទាំង៤នោះ រួមមាន សហភាពសហជីពកម្ពុជា សហព័ន្ធសហជីពកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែធ្នូនេះ បានយកញ្ញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្នើឱ្យប្រមុខដឹកនាំរូបនេះអន្តរាគមន៍ដោះលែងលោក រ៉ុង...

ខ្មាន់កាំភ្លើងបន្តបាញ់សម្លាប់មនុស្សកណ្តាលក្រុងភ្នំពេញ បង្កការភ័យខ្លាចដល់ពលរដ្ឋទៀតហើយ

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បង្ហាញការព្រួយបារម្ភ អំពីសុវត្ថិភាពក្នុងការធ្វើដំណើរ និងប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗ ខណៈគេសង្កេតឃើញថា បច្ចុប្បន្ននេះ បទល្មើសប្រើប្រាស់អាវុធបាញ់បោះអនាធិបតេយ្យ និងបាញ់ប្លន់សម្លាប់ បានកម្រើកឡើងវិញជាច្រើនករណី ក្នុងក្រុងភ្នំពេញ បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។ ជាក់ស្តែងកាលពីម៉ោង ១២ និង០៥នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីបទល្មើសបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យបុរសរងគ្រោះម្នាក់ឈ្មោះ រ៉េត ស៊ីណែត...

គណបក្សក្រៅរដ្ឋាភិបាលឲ្យដឹងថា ដើម្បីដោះស្រាយវិបត្តិធ្លាក់ថ្លៃពងទានៅកម្ពុជាគឺត្រូវបិទការនាំចូលពងទាពីប្រទេសជិតខាង

មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រលាញ់ជាតិ ជុំរុញឲ្យរដ្ឋាភិបាលបិទការនាំចូលពងទាពីប្រទេសជិតខាងជាបន្ទាន់ដើម្បីដោះស្រាយការកកស្ទះពងទារបស់កសិករខ្មែរដែលកំពុងប្រឈមនឹងវិបត្តិគ្មានទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។ អគ្គហិរញ្ញិកគណបក្សខ្មែរស្រលាញ់ជាតិលោក សៀវ វិសុទ្ធ អះអាងថា មានតែរដ្ឋាភិបាលប៉ុណ្ណោះទើបអាចដោះស្រាយវិបត្តិទីផ្សានៃការធ្លាក់ថ្លៃពងទានេះបាន  ត្បិតពងទាដែលកកស្ទះទូទាំងប្រទេសសព្វថ្ងៃនេះបានកើនឡើងប្រមាណជាង ១០ លានគ្រាប់ហើយ។ លោកបន្តថា ប្រសិនបើក្រសួងកសិកម្មមិនអាចរកដំណោះស្រាយឲ្យបានទាន់ពេលទេ កសិកទាំងនោះច្បាស់ជាប្រឈមនឹងការបិទអាជីវកម្មរបស់ពួកគេជាមិនខាន។ លើសពីនេះ ក៏ត្រូវវ័ណ្ឌកនឹងបំណុលធនាគារយ៉ាងធ្ងន់ធ្ងរផងដែរ។ លោក បញ្ជាក់ថា បើរដ្ឋាភិបាលអាចដោះស្រាយបញ្ហាជូនកសិករបានទាន់ពេលវេលា នោះគឺជាមុខមាត់ និងស្នារដៃរបស់រដ្ឋាភិបាលទៅវិញទេ។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់មិនអាចឆ្លើយឲ្យរួចតែពីមាត់បានទេ ព្រោះថា បន្ទាប់ពីពួកគេបានបាត់បង់ប្រាក់ចំណូលដោយសារជំងឺកូវីដ១៩ម្តងរួចមក ពលរដ្ឋទាំងនោះមានក្តីសង្ឃឹមតែទៅលើមុខរបរមួយនេះប៉ុណ្ណោះ ដែលអាចស្រោចស្រង់ជីវភាពរបស់គាត់ឲ្យងើបឡើងវិញបាន។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីកសិករដែលប្រកបរបរចិញ្ចឹមទាយកពងប្រមាណជាង១រយនាក់...

អតីតតំណាងរាស្ត្រអូស្រ្តាលីរិះគន់ថា ការចោទប្រកាន់លើរូបលោក ដោយតុលាការក្រុងភ្នំពេញ មានចរិតនយោបាយ

អតីតតំណាងរាស្ត្រប្រទេសអូស្ត្រាលីមួយរូបបានហៅការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញលើរូបលោកថា ជាការចោទដែលមានគ្មានមូលដ្ឋានពិតប្រាកដ និងមានចរិតនយោបាយ ជាជាងការអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។ អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក ហុង លីម សរសេរិះគន់លើទំព័រហ្វេសប៊ុករបស់លោកថា ការចោទប្រកាន់លើរូបលោក និងមនុស្ស១៤នាក់ផ្សេងទៀត គឺជាការរំលោភសិទ្ធិមនុស្ស និងជាការបង្ហាញពីភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ ពីព្រោះតុលារការមិនបានបញ្ជាក់ឲ្យបានលម្អិតពីទោសរបស់ពួកគេដែលថាពួកគេបានប្រព្រឹត្ត បទឧក្រិដ្ឋ នោះឡើយ។ លោក អះអាងថា បញ្ហានេះ ឯកអគ្គរដ្ឋទូតរបស់ប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជាបានទាក់ទងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធិ សុំការបំភ្លឺបន្ថែមពីបញ្ហានេះ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះបានបដិសេធថា លោកមិនបានដឹងអំពីករណីនេះទេ។ លោក...

និស្សិតបាតុករថៃសន្យាធ្វើអោយអ្នកនយោបាយនិទេសខ្លួនវិលចូលប្រទេសថៃវិញហើយឆ្នាំ២០២១ គឺជាឆ្នាំផ្លាស់ប្ដូរ

គ្មានអ្វីអាចឈ្នះលើអំពើអយុត្តិធម៌បានទេ បើពុំមានការួបរួមកម្លាំងគ្នាឲ្យរឹងមាំឡើងវិញនៃកម្លាំងយុត្តិធម៌។ ជាង៥ខែមកហើយ ដែលបាតុករថៃជាក្រុមនិស្សិត និងយុវជន បានកំពុងរុញច្រានអំពើជិះជាន់ គាបសង្កត់ ដោយក្រុមយោធាឡើងកាន់អំណាច ពីការធ្វើរដ្ឋប្រហារ កាលពី ឆ្នាំ២០១៤ ទំលាក់រដ្ឋាភិបាលជាប់ឆ្នោត នៃគណបក្សភឿថៃ ដែលដឹកនាំដោយអ្នកស្រីយីងឡាក់ ជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត់ ដែលរងការទាញទម្លាក់ដោយរដ្ឋប្រហារដូចគ្នា។ ទាំង២នាក់បងប្អូននេះ សុទ្ធតែជាអតីតមេដឹកនាំថៃ ដែលភៀសខ្លួនទៅនៅក្រៅប្រទេសដោយមិនអាចរស់នៅបាន ជាមួយការកាត់អោយមានទោស ជាច្រើន ពីបទពពុករលួយ និងប្រមាថអង្គព្រះមហាក្សត្រថៃ ដែលក្រុមអ្នកសង្កេតការណ៍ចាត់ទុកជា...

IDEA TALK៖ តើរដ្ឋាភិបាលដោះស្រាយបែបណា ជុំវិញការស្លាប់ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងជាបន្តបន្ទាប់?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើរដ្ឋាភិបាលត្រូវរកដំណោះស្រាយបែបណា ជុំវិញការស្លាប់ពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូងជាបន្តបន្ទាប់?

លោក ហ៊ុន សែន ព្រមានចាប់ខ្លួនអតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយរូប

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានព្រមានចាប់ខ្លួនអតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លោក ចាន់ យ៉េត ដែលជាប្រធានគណបក្សនគរប្រជាធិបតេយ្យ បច្ចុប្បន្ន។ ក្នុងឱកាសថ្លែងសារពិសេសនៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ លោកហ៊ុន សែន បញ្ជាឱ្យលោក ចាន់ យ៉េត ដកខ្លួនចេញពីសកម្មភាពបោកប្រាស់លុយអ្នកដទៃឱ្យបានឆាប់បើមិនចង់ជាប់គុក។ លោក ហ៊ុន សែន អះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ចាប់ខ្លួនលោក ចាន់ យ៉េត នៅពេលណាក៏បាន។...

Latest news