Wednesday, January 20, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

304 POSTS 0 COMMENTS
video

លោក ហ៊ុន សែន អះអាងថា លោកគឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេបំផុតនៅក្នុងពិភពលោក

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានសម្តែងមោទនភាពនៅថ្ងៃនេះថា លោកគឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត និងជានាយករដ្ឋមន្ត្រីដែលរក្សាមុខតំណែងបានយូរជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។ ការអះអាងនេះធ្វើក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីចូលរួម អបអរសាទរខួបលើកទី ៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងការកាន់កាប់អំណាចនៅកម្ពុជា ដោយគិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដល់ ថ្ងៃទី១៤ ខែមករា...
video

អ្នករាយការណ៍ពិសេស អង្គការ​សហប្រជាជាតិ ទាមទារ ឲ្យអាជ្ញាធរ បើកផ្លូវឲ្យមន្ត្រីបក្សប្រឆាំងចូលទៅកម្ពុជាដើម្បីចូលសវនាការ

មន្ត្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជុំរុញឲ្យអាជ្ញាធរកម្ពុជាជួយសម្រួលដល់មន្ត្រី  គណបក្សសង្គ្រោះជាតិ ដែលរងការចោទប្រកាន់ បានចូលទៅកម្ពុជាដើម្បីចូលរួមសវនាការ។ លើសពីនេះក្នុងករណីពួកគេមិនអាចចូលទៅកម្ពុជាបាន អាជ្ញាធរគប្បីរៀបចំឲ្យមន្ត្រីបក្សប្រឆាំងទាំងនោះ បានចូលរួមសវនាការពីចម្ងាយ ឬពន្យាការជំនុំជម្រះរហូតដល់ជនជាប់ចោទទាំងនោះអាចធ្វើដំណើរវិលចូលកម្ពុជាវិញបាន។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី រ៉ូណាល់ ស្មីត បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីយប់ម្សិលមិញថា អ្នកស្រីកំពុងតាមដានយ៉ាងដិតដល់នូវវិធានការផ្លូវច្បាប់ និងតុលាការ...
video

សាធារណជន អះអាថា សកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធរំលោភយកដីឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ កំពុងកើតមានអនាធិបតេយ្យ

សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ ដែលធ្វើដំណើរកម្សាន្តនៅតាមតំបន់ឆ្នេរមួយចំនួន ក្នុងខេត្តព្រះសីហនុ អះអាងថា រាល់ថ្ងៃនេះ សង្កេតឃើញមានបុគ្គលមួយចំនួន មមាញឹក ចាក់ដីធ្វើរបងថ្មរឹងមាំហ៊ុមព័ទ្ធរំលោភយកដីឆ្នេរសមុទ្រ នៃឆ្នេរព្រែកត្រែង មានទីតាំងនៅស្រុកស្ទឹងហាវ ដើម្បីធ្វើកម្មសិទ្ធិឯកជន បានកើតឡើងយ៉ាងអនាធិបតេយ្យ ប៉ុន្តែមិនមានអាជ្ញាធរហាមឃាត់ទេ។ ក្រុមប្រជាពលរដ្ឋចោទជាសំណួរថា តើសកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធឆ្នេរព្រែកត្រែង របស់បុគ្គលមួយចំនួន ធ្វើឡើងស្របច្បាប់ដែរឬទេ? តើហេតុអ្វីបានជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ...
video

IDEA TALK៖ តើយុវជនត្រូវចូលរួមការពារសន្តិសុខស្បៀងអាហារក្នុងប្រទេសជាតិយ៉ាងដូចម្តេច?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្តីអំពី៖ តើយុវជនត្រូវចូលរួមការពារសន្តិសុខស្បៀងអាហារក្នុងប្រទេសជាតិយ៉ាងដូចម្តេច?
video

មេទ័ពកំពូលឥណ្ឌាសង្ឃឹមថា ចិននិងប៉ាគិស្ថានមិនចាត់ទុកឥណ្ឌាជាសត្រូវដ៏អាក្រក់នោះទេ

ប្រទេសអាស៊ីខាងត្បូង មានឥណ្ឌា ប៉ាគិស្ថាន បង់ក្លាដេស នេប៉ាល់ ស្រីលង្កា។ ប៉ុន្តែគូសត្រូវនឹងគ្នា ជាប្រវត្តិសាស្ត្រជាមួយឥណ្ឌាមានតែ ប៉ាគីស្ថានមួយគត់ ព្រោះប៉ាគិស្ថានបានបំបែកខ្លួន នៅឆ្នាំ១៩៤៧ ចំពេល អាណានិគមអង់គ្លេស ប្រកាសឯករាជ្យ ផ្ដល់អោយប្រទេសឥណ្ឌា។ ដែនដីទាំងពីរនេះ មានប្រវត្តិរស់នៅជាមួយគ្នា ហើយ ប្រពៃណីវប្បធម៌សាសនា ក៏ប្រហាក់ប្រហែល នឹងគ្នាដែរ តែប៉ាគិស្ថានគឺជារដ្ឋម៉ូស្លិមតែមួយគត់ ។
video

តុលាការផ្តន្ទាទោសអតីតមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមាន ...

អតីតមេបញ្ជាការរងកងរាជអាវុធហត្ថមួយរូប និងមន្ត្រីកងរាជអាវុធហត្ថមួយរូប ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការខេត្តបាត់ដំបងសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់រយៈពេល៤ឆ្នាំ និងម្នាក់ទៀតរយៈពេល៧ឆ្នាំ ព្រមទាំងផ្តល់សំណងទៅដើមបណ្តឹងមួយចំនួន។ ការសម្រេចនេះ ក្នុងសំណុំរឿងប្រើប្រាស់ហិង្សាទៅលើតំណាងពលរដ្ឋមានជម្លោះដីធ្លី៥នាក់ រហូតធ្វើឱ្យតំណាងម្នាក់បាត់បង់ជីវិតក្នុងពេលធ្វើទារុណកម្មពីសំណាក់មន្ត្រីកងរាជអាវុធហត្ថកាលពីចុងឆ្នាំ២០១៩។ អតីតមន្ត្រីកងរាជអាវុធហត្ថទាំងពីររូបនោះ រួមមានលោក ស ប៊ុន សឿង ជាអតីតមេបញ្ជាការរងខេត្ត និង លោក ឆយ រដ្ឋនា...
video

ពលរដ្ឋ អះអាងថា ភរិយាអភិបាលខេត្តពោធិ៍សាត់ ក៏មានដីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ នាខេត្តព្រះសីហនុដែរ

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងមន្ត្រីរាជការមានឋានៈតូចតាចមួយចំនួន នៅខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅគ្រាពួកគេ បានទទួលព័ត៌មានមកថា សូម្បីតែ ភរិយា របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ គឺលោកស្រី ហ៊ុន ចាន់ធី ក៏មានចំណែកដី នៅលើដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តព្រះសីហនុដែរ។ រីឯសំណើរសុំកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើឆ្នាំ២០២០...
video

រដ្ឋាភិបាលសម្រេច ដាក់ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ជាថ្ងៃបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសដល់ទណ្ឌិត

រដ្ឋាភិបាលកម្ពុជាសម្រេច បន្ថែមទិវាបុណ្យជាតិចំនួន២ គឺទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា និងពិធីបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា។ សេចក្តីសម្រេចនេះធ្វើឡើង ដើម្បីបន្ថែមទៅលើទិវាបុណ្យជាតិដែលមានស្រាប់ដែលរដ្ឋាភិបាលកម្ពុជា តែងអនុវត្តក្នុងការស្នើសុំ ការបន្ថូរ បន្ថយ និងលើកលែងទោសដល់ទណ្ឌិតពីព្រះមហាក្សត្រជារៀងរាល់ឆ្នាំកន្លងមក។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១...
video

អ្នកឃ្លាំមើលសង្គមជំរុញឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងត្រូវនាំគ្នារៀនសូត្រ រដ្ឋធម្មនុញ្ញឡើងវិញ

អ្នកវិភាគនយោបាយសង្គម រិះគន់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស គួរនាំគ្នារៀនសូត្ររដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឡើងវិញ ហើយកំណត់ទិសដៅនយោបាយរបស់ខ្លួនឲ្យបានច្បាស់។ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោកគឹម សុខ អះអាងថា ក្នុងការតស៊ូនយោបាយ ពួកគេត្រូវនាំគ្នា ប្រើមូលដ្ឋាននៃការប្រើច្បាប់ជាគោល ដោយជៀសវាងការប្រមាថព្រះមហាក្សត្រ ទាំងមិនខ្វល់អំពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។
video

អ្នកឃ្លាំមើលសង្គមថា កិច្ចសហប្រតិបត្តិការលើការងារព្រំដែន រវាងកម្ពុជា-វៀតណាម ជាកិច្ចសហការដែលធ្វើឱ្យបាត់បង់ទឹកដីខ្មែរ

អ្នកឃ្លាំមើលបញ្ហាព្រំដែនកម្ពុជា លើកឡើងថា រាល់កិច្ចសហការលើបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ជាកិច្ចសហប្រតិបត្តិការដែលកម្ពុជាចាញ់ប្រៀបវៀតណាម ពោលគឺធ្វើទ្បើងខុសច្បាប់ជាតិ ហើយនាំឱ្យកម្ពុជាខាតបង់ទឹកដីរបស់ខ្លួន។ ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ SMD លោក ទូច វិបុល បានប្រាប់ The Cambodia Daily នៅថ្ងៃទី១៣ ខែ   មករា...