Wednesday, January 20, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

304 POSTS 0 COMMENTS
video

ក្រុមអ្នកឃ្លាំមើលនិយាយថា សមាជិកគ្រួសាររបស់លោក ហ៊ុន សែន និងមន្រ្តីជិតស្និទ្ធរបស់លោកកំពុងក្តោបក្តាប់សេដ្ឋកិច្ចជាតិស្ទើរគ្រប់វិស័យ ដោយយកលោក ហ៊ុន សែន ជាបង្អែក

មុខរបរ អាជីវកម្ម ក្រុមហ៊ុនធំៗ ទាក់ទងនឹងធនធានធម្ម ជាតិ ជាសម្បត្តិជាតិក្នុងទឹកដីខ្មែរ ទាក់ ទងនឹងសេដ្ឋកិច្ចជាតិ  ភាគច្រើនគ្រប់គ្រង កាន់កាប់ ចាត់ចែងដោយមនុស្សក្នុងត្រកូល ហ៊ុន ឬ ជិតស្និទ្ធបំផុតនឹងត្រកូល ហ៊ុន ហើយចែករំលែកទៅដល់សាច់ញាតិ មិត្តភក្តិ ក្លើម្រាក់ ជាសាខាពីលើចុះក្រោម ប្រៀបបាននឹងដើមជ្រៃផ្តល់ម្លប់ត្រឈឹងត្រឈៃ។ គេចងចង្កោមគ្នាជាក្រុម ជាពួក ជាបក្ស...
video

នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធព្រមានថារាល់វិធានការទាំងអស់ត្រូវតែមានដើម្បីបង្រ្កាបបាតុកម្ម

រលកហិង្សាបានចាប់ផ្ដើមផ្ទុះហើយ នៅទីក្រុងបាងកក ជារាជធានីនៃរាជាណាចក្រថៃ។ ហិង្សាបានកើតឡើង មិនត្រឹមតែប៉ះទង្គិចជាមួយ ប៉ូលិសបង្រ្កាបកុបកម្មនោះទេ គឺប៉ះទង្គិចរវាងប្រឆាំងរដ្ឋាភិបាល និងបាតុករ ដែលគាំទ្រស្ថាប័នរាជបល្ល័ង្គ។ ការសែតបាងកកប៉ុស្ត៍របស់ថៃ បានចុះផ្សាយថា បាតុករដែល ប្រឆាំង រដ្ឋាភិបាល បានបង្កើនកម្លាំងភ្លាមៗហើយម្នាក់ៗសុទ្ធតែមានកំហឹងជាប់នឹងខ្លួនដោយសារតែញត្តិរបស់ពួកគេដែលទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរុះរើស្ថាប័នព្រឹទ្ធសភា ការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងការដកហូតលោកបា្រយុទ្ធចាន់អូចាចេញពីតំណែង មិនត្រូវបានសមាជិកសភា...
video

GDP អបអសាទរការចងសម្ព័ន្ធភាពអ្ន កប្រជាធិបតេយ្យរវាងគណបក្សនយោបាយ៣ នៅកម្ពុជា

មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានសំដែងការសាទរ នៃការចងសម្ព័ន្ធភាពនៃគណបក្សនយោបាយ៣ថា ជាសញ្ញាវិជ្ជមានមួយសម្រាប់បរិបទនយោបាយនៅកម្ពុជា ដើម្បីទាញយកធនធានមនុស្សដែលមានស្រាប់ក្នុងការចូលរួមកសាងប្រជាធិប តេយ្យឲ្យបានល្អប្រសើរដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉ង សាំងកុមារ បានអះអាងថា ប្រសិនបើការចងសម្ព័ន្ធភាពនេះធ្វើឡើងក្នុងគោលបំណងពិតប្រាកដ និងមានគោលដៅជាក់លាក់ នោះការរួបរួមបែបនេះនឹងក្លាយក្តីសង្ឃឹមថ្មីសម្រាប់សម្រាប់ ពលរដ្ឋខ្មែរ ត្បិតការរួបរួមក្នុងសង្គមប្រជាធិបតេយ្យ...
video

លោក ហ៊ុន សែនបានសម្រេចចិត្ត ក្នុងការប្រកាសបិទបញ្ចប់ព្រឹត្តការណ៍ ៣វិច្ឆិកា ខណៈវិធានសុវត្ថិភាពនៅរក្សាដូចដើមដដែល

លោក ហ៊ុន សែន បានប្រកាស បិទបញ្ចប់ព្រឹត្តកាណ៍ ៣វិច្ឆិកា ដោយជោគជ័យ ត្បិតស្ថានភាពនៃការរីករាលដាលនៃវីរុសកូវីដ១៩ បានធូរស្បើយជាបន្តរបន្ទាប់ ខណៈរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងបានទាំងស្រុង ដោយមិនមិនមានការធ្វេសប្រហេសនាំឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬមន្ត្រីរាជការណាម្នាក់ពីការកម្រើកជាថ្មីនៃវីរុសនេះឡើយ។ លើកឡើងក្នុងខ្សែរអាត់សំលេងដែលមានរយៈពេលជាង ៦នាទី កាលពីយប់ថ្ងៃទី១៨ វិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន...
video

ពលរដ្ឋ និងសាធារណជនកំពុងមានចម្ងល់ ចំពោះលិខិតជូនដំណឹងស្តីពីការអនុវត្តសាលដីកា របស់សាលាកំពូល

ពលរដ្ឋចំនួន ១៦គ្រួសារ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានចម្ងល់ថា ក្រោយស្ងប់ស្ងាត់រឿងជម្លោះដីធ្លី នៅតំបន់សហគមន៍អូរខ្សាច់មួយរយៈពេលកន្លងមក ក៏ស្រាប់តែកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងមួយ ស្តីអំពីការអនុវត្តសាលដីកា របស់សាលាកំពូលតាំងពីឆ្នាំ២០១៤ បានលើកយកមកអនុវត្តនៅទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលក្រសួងយុត្តិធម៌ ប្រកាសឲ្យផ្អាក នាពេលកន្លងមក។
video

អតីតមេបក្សប្រឆាំងនៅក្រៅស្រុកថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ថាបានរំលោភច្បាប់ជាតិ និងអន្តរជាតិ ដោយរំលាយគណបក្សសង្គ្រោះជាតិ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រិះគន់ថា ខណៈគណបក្សសង្គ្រោះជាតិលែងមានវត្តមាននៅកម្ពុជា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានប្រើអំណាចផ្តាច់មុខគ្មានដែនកំណត់ដែលបាន រំលោភលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ នានា ជាពិសេសគឺ រំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ។ អតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស បានចោទថា...
video

សហភាពអឺរ៉ុបសម្រេចបន្តដាក់ទណ្ឌកម្មលើរបបផ្ដាច់ការនៅវេណេហ្សូអេឡាមួយឆ្នាំទៀត

របបផ្ដាច់ការនៅវេណេហ្សូអេឡា បន្តរស់រៀនមានជីវិតពិតមែនប៉ុន្តែរស់យ៉ាងវេទនាបំផុត។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានមូលនិធីរូបីយវត្ថុអន្តរជាតិ IFM អោយដឹងថា បានដើរដល់ ចំណុចដួលរំលំហើយ។ សេដ្ឋកិច្ចរបស់ប្រទេសនេះដែលពឹងផ្អែកទាំងស្រុងលើការផលិតប្រេងលក់ទៅក្រៅប្រទេស បានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដូចនេះ គឺដោយសារតែការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក កាណាដា ប្រទេសជប៉ុន និងប្រទេសទាំង២៧នៃសហភាពអឺរ៉ុប។ ដោយសារស្ថានភាពនេះ ពលរដ្ឋរបស់ប្រទេសនេះ បាននាំគ្នារត់ភៀសខ្លួន ទៅនៅប្រទេសជិតខាងចំនួនជាង៥លាននាក់...
video

ក្រសួងមហាផ្ទៃ ថាការបែងចែកព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត មិនបានច្បាស់លាស់នាំឱ្យមានការដណ្តើមសមត្ថកិច្ចគ្នាក្នុងការគ្រប់គ្រង

ក្រសួងមហាផ្ទៃ បានលើកឡើងថា ការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត មិនបានច្បាស់លាស់ ជាហេតុនាំឱ្យមានការប្រទាញប្រទង់ដណ្តើមសមត្ថកិច្ចគ្នាក្នុងការគ្រប់គ្រង។ លើសពីនេះ វានឹងជះឥទ្ធិពលមិនល្អដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងកិច្ចការផ្សេងៗទៀតនៅតំបន់ទាំងនោះជាដើម។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ខែវិច្ឆិកា ដែលបានជម្រាបជូនអភិបាលរាជធានី-ខេត្តទាំងអស់ បញ្ជាក់ថា តាមស្ថានភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅតំបន់មួយចំនួនបានធ្វើការកំណត់ច្បាស់លាស់រួចហើយ ប៉ុន្តែតំបន់ខ្លះនៅមិនទាន់បានសិក្សា...
video

សាច់ញាតិអតីតមន្ត្រីគណបក្សសង្រ្គោះជាតិស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រជាលើកទី២ ក្រោយបរាជ័យលើកទី១

សាច់ញាតិអតីតសកម្មជនបក្ស និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តមសីហមុនី ជាលើកទី២ នៅថ្ងៃទី១៣ខែវិច្ឆិកានេះ។ ការស្វែងរកកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រជាលើកទី២នេះ ក្រោយពេលពួកគេបានព្យាយាមថ្វាយលិខិតអន្តរាគមន៍ទៅព្រះអង្គលើកទី១ ប៉ុន្តែត្រូវបានបរាជ័យ ដោយសារអាជ្ញាធររាជធានីភ្នំពេញរារាំង។ នៅព្រឹកថ្ងៃសុក្រនេះ ក្រុមសាច់ញាតិអតីតមន្ត្រីបក្សប្រឆាំងទាំងនោះបាននាំគ្នាយកញត្តិទៅដាក់នៅព្រះបរមរាជវាំង ដើម្បីស្នើសុំព្រះមហាក្សត្រព្រះរាជទានជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ឱ្យមានការដោះលែងស្វាមី និងឪពុករបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារដោយអយុត្តិធម៌។
video

Human Rights Watch ជំរុញឱ្យរដ្ឋាភិបាលរំលាយចោលសេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ិនធឺណិត

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ជំរុញឲ្យ រដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលឬ រំលាយចោលសេចក្ដីព្រាងច្បាប់ស្តីពីការច្បាប់គ្រប់គ្រងបណ្ដាញអ៊ិនធឺណិត ព្រោះថាសេចក្ដីព្រាងច្បាប់នេះគំរាមកំហែងដល់អ្នកប្រើប្រាស់អ៊ិនធឺណិត។ លើសពីនេះ ជាការរំលោភដល់សិទ្ធិឯកជន និងសេរីភាពបញ្ចេញមតិតាមបណ្ដាញអ៊ិនធឺណិតថែមទៀតផង។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៣វិច្ឆិកា ដោយអះអាងថា សេចក្តីព្រាងច្បាប់គ្រប់គ្រងបណ្ដាញអ៊ិនធឺណិត មិនត្រូវបានចែករំលែកឱ្យសាធារណជនដឹងទេ ហើយក៏មិនបានពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ឬអ្នកជំនាញនោះឡើយ។