26 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1458 POSTS
0 COMMENTS

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ដើម្បី​ចំអក​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចូលរួម​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៦ កន្លងទៅ។ ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៧...

លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​ម្នាក់​ទាក់ទង​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​តាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​សង្គម​ម្នាក់​ទាក់ទង​ទៅ​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស ថា​សូម​កុំ​គិត​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ហ៊ាន​វ៉ៃ​ខ្នោះ​រូបគេ​ឱ្យ​សោះ ទោះ​ពាក់កណ្តាល​អាធ្រាត្រ​ក៏​សមត្ថកិច្ច​អាច​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ​បាន​ដែរ។ លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​បែប​នេះ ទំនង​ជា​សំដៅ​ដល់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​ធ្លាប់​បាន​លើកឡើង​ពី​លក្ខខណ្ឌ ៦​ចំណុច​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ឱ្យ​មាន​ការ​ចូល​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ដែល​យក​គំរូ​តាម​ប្រទេស​ភូមា កាលពី​ពេល​កន្លងទៅ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​រួចហើយ...

ចិន​កាន់តែ​ឈឺចាប់​នឹង​អាមេរិក ដែល​បាន​ប្រមូល​កម្លាំង​កាន់តែ​ធំ​ក្នុង​ការ​ប្រឆាំង​នឹង​ខ្លួន

នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្ពន្ធភាព​ប្រឆាំង​ចិន ចាប់ផ្ដើម​កកើត​មួយ​ទៀត​បន្ទាប់ពី​សម្ពន្ធភាព​ដ៏​រឹងមាំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ក្នុង​អន្តរកាល​នៃ​រដ្ឋការ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​សម្ពន្ធភាព​សន្ទនា​ចតុភាគី​ហៅថា Quad ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី។ សម្ពន្ធភាព​ដែល​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា មាន​ឈ្មោះ​ថា AUKUS ជា​សម្ពន្ធភាព​ត្រីភាគី​ដែល​មាន​អាមេរិក អង់គ្លេស និង​អូស្ត្រាលី។ សម្ពន្ធភាព​នេះ គឺ​មិន​ខុស​នឹង​សម្ពន្ធភាព​ចតុភាគី​នោះ​ទេ។ គោលដៅ​រួមគ្នា​តែ​មួយ គឺ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​បច្ចេកទេស​យោធា និង​អន្តរាគមន៍​យោធា។ សម្ពន្ធភាព​ថ្មី​នៃ​ប្រទេស​បី​នេះ គឺ​មាន​កិច្ចសន្យា​ផ្តល់​បច្ចេកវិទ្យា​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទៅដល់​ប្រទេស​អូស្ត្រាលី តែ​សម្ពន្ធភាព​នេះ​បាន​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង...

ក្រសួង​ធនធាន​ទឹក​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​កញ្ញា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កម្ពុជា បន្ត​អំពាវនាវ​រំឭក​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទំនាប​កណ្តាល តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​អាច​មាន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​អូស​បន្លាយ​ឆ្លងកាត់​ប្រទេស​ភូមា ថៃ ឡាវ និង​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា។ ចំណែក​ឯ​ប្រទេស​កម្ពុជា ក៏​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ថ្មី​មួយ​ទៀត​ពី​ប្រទេស​ឥណ្ឌា...

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​រៀន​យក​គំរូ​តាម​មេមាន់

អ្នក​ឃ្លាំមើល​ខាង​ផ្នែក​សារព័ត៌មាន អះអាង​ថា ក្រុម​ប្រឆាំង​គួរតែ​រៀនសូត្រ​តាម​គំរូ​មេមាន់​ខ្លះ​ទៅ ព្រោះ​យ៉ាងហោចណាស់​មេមាន់​ក៏​មាន​ចរិត​ចេះ​បិទបាំង​ភាព​ខ្មាសអៀន​របស់​ខ្លួន​ខ្លះ​ដែរ មុន​នឹង​ប្រគល់​ខ្លួន​ឱ្យ​មាន់​ឈ្មោល។ មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ការ​ប្រៀបធៀប​ហាក់​សំដៅ​ការ​បដិសេធ​របស់​លោក ហ៊ុន សែន ពី​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចរិត​ពិត​របស់​មាន់​ឈ្មោល​តែង​បង្ហាញ​ឫកពា​ជា​អ្នក​ក្លាហាន​ចេញ​មក​ខាងក្រៅ​ឱ្យ​គេ​ឃើញ ប៉ុន្តែ​ចរិត​ពិត​គឺ​ត្រេកត្រអាល​ដៀង​ភ្នែក​ដាក់​គ្នា​ដើម្បី​ឱ្យ​គេ​ជួយ​បំពេញ​បំណង​ខ្លួនឯង។ លោក ប៉ា ងួនទៀង លើកឡើង​ដោយ​សំដៅ​ទៅ​រក​បក្ស​ប្រឆាំង​ថា បើ​ទោះបី​ខ្លួន​ចង់​ប្រគល់​ខ្លួន​ឲ្យ​មាន់​ឈ្មោល​ដែល​កំពុង​តាម​កៀង​នោះ​ក៏ដោយ...

IDEA TALK៖ តើ​ការ​ជជែក​គ្នា​របស់​លោក ហ៊ុន សែន ជាមួយ​ក្រុម​ប្រឆាំង​ពី​ក្រោយ​ឆាក​នាំ​ឱ្យ​មាន​ការ​វាយតម្លៃ​បែប​ណា​ពី​សហគមន៍​អន្តរជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ជជែក​គ្នា​របស់​លោក ហ៊ុន សែន ជាមួយ​ក្រុម​ប្រឆាំង​ពី​ក្រោយ​ឆាក​នាំ​ឱ្យ​មាន​ការ​វាយតម្លៃ​បែប​ណា​ពី​សហគមន៍​អន្តរជាតិ?»។

បុរស​ខ្លាំង​ហ្វីលីពីន​ជិត​អស់​អំណាច ខណៈ​តុលាការ​អន្តរជាតិ​សម្រេច​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ប្រទេស​ហ្វីលីពីន នឹង​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​ទៀត ដែល​ជា​ការ​បិទ​បញ្ចប់​អាណត្តិ​របស់​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte)។ យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រធានាធិបតី​កាន់​អំណាច​បាន​តែ ៦​ឆ្នាំ​ប៉ុណ្ណោះ គឺ​មួយ​អាណត្តិ។ ការ​ចាកចេញ​ពី​តំណែង​របស់​ប្រធានាធិបតី ត្រូវ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។ សម្រាប់​បុរស​ខ្លាំង ឌូទើតេ មាន​ពេល​កាន់​អំណាច​មិន​ដល់​មួយ​ឆ្នាំ​ទៀត​នោះ​ទេ គឺ​បុរស​វ័យ ៧៦​ឆ្នាំ​រូប​នេះ​ត្រូវ​ចាកចេញ​ពី​តំណែង។ លោក ឌូទើតេ បាន​ចូល​កាន់​តំណែង​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៦។ ការ​កាន់​អំណាច​បាន​មិន​ដល់​មួយ​ឆ្នាំ​ផង បុរស​នេះ​បាន​បើក​យុទ្ធនាការ​មួយ​គេ​ហៅថា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន។ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នេះ...

ក្រុម​សិទ្ធិមនុស្ស៖ ការ​សហការ​គ្នា​ហាមឃាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ជា​ការ​រំលោភ​ច្បាប់

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រតិកម្ម​ថា ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា និង​រដ្ឋមន្ត្រី​ថៃ ពិតជា​សហការ​គ្នា​ទប់ស្កាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ មែន​នោះ វា​គឺជា​ទង្វើ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ជាង​នេះ​ទៀត វា​ក៏​បង្ហាញ​នូវ​រូបភាព​ដ៏​អាក្រក់​ចំពោះ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ផង​ដែរ​ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ថា សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​ធ្វើឡើង និង​អនុញ្ញាត​យ៉ាង​ពេញលេញ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​រិះគន់ ឬ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួកគេ​គាំទ្រ។ ដោយឡែក​សង្គម​ផ្ដាច់ការ​មិន​អនុញ្ញាត​ឱ្យ​អនុវត្ត​សិទ្ធិ​បែប​នេះ​ទេ...

IDEA TALK៖ បច្ចេកទេស​នៃ​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «បច្ចេកទេស​នៃ​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ»។

លោក ហ៊ុន សែន៖ ការ​ចូល​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ក្រុម​ប្រឆាំង​ជា​សញ្ញា​ប្រាប់​ថា​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ

លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ កញ្ញា អះអាង​ថា ការ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ក្រុម​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom កាលពី​ថ្ងៃ​មុន គឺ​គ្រាន់តែ​ជា​ការ​ផ្តល់​សញ្ញា​ប្រាប់​ថា ទោះ​ជា​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ ដូច្នេះ​សូម​ប្រុងប្រយ័ត្ន​កុំ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ​ឲ្យ​សោះ។ លោក ហ៊ុន សែន ឆ្លើយតប​បែប​នេះ​ទៅ​នឹង​គណនី Facebook មួយ​ដែល​បាន​ចូល​ទៅ​សរសេរ​បែប​ឌឺដង​ឲ្យ​លោក ហ៊ុន សែន ដោយ​ភ្ជាប់​រូបថត​របស់​លោក​ដែល​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ Zoom របស់​ក្រុម​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នោះ។ គណនី Facebook...

Latest news