Tuesday, June 15, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

1013 POSTS 0 COMMENTS
video

អ្នកវិភាគថា មន្ត្រីរាជការដែលរំលោភអំណាច មិនអាចបំពេញករណីយកិច្ចតាមច្បាប់បានឡើយ

អ្នកវិភាគ លើកឡើងថា មន្ត្រីរាជការដែលរំលោភអំណាច មិនអាចបំពេញករណីយកិច្ចតាមច្បាប់ និងបទបញ្ជារបស់ថ្នាក់លើបានត្រឹមត្រូវនោះឡើយ។ ផ្ទុយទៅវិញពួកគេ នឹងប្រព្រឹត្តអំពើអាក្រក់ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់អង្គភាពស្ថាប័ន រហូតដល់មេដឹកនាំប្រទេសតែម្តង។ លោក បណ្ឌិតឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា មន្ត្រីរាជការដែលកំពុងរំលោភអំណាចទាំងឡាយ នឹងប្រព្រឹត្តអំពើពុករលួយ អសកម្ម មិនអាចដោះស្រាយបញ្ហារបស់...
video

IDEA TALK៖តើវិស័យការបរទេសកម្ពុជានឹងជួបហានិភ័យកម្រិតណាក្រុមមន្រ្តីលោក ហ៊ុន សែន ដោយរងសម្ពាធអន្តរជាតិ?

កម្មវិធីIdea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖តើវិស័យការបរទេសកម្ពុជានឹងជួបហានិភ័យកម្រិតណាស្របពេលដែលក្រុមមន្រ្តីរបស់លោក ហ៊ុន សែន កំពុងហុំព័ទ្ធទៅដោយសម្ពាធអន្តរជាតិ?
video

បុរសខ្លាំង រុស្ស៊ីវ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាលើច្បាប់ ស្ដីអំពីការផ្ដល់អភ័យឯកសិទ្ធិ សម្រាប់ អតីតប្រធានាធិបតី និងក្រុមគ្រួសារ

អតីតប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី រួមទាំងសមាជិកគ្រួសារត្រូវទទួលបានអភ័យឯកសិទ្ធិអស់មួយជីវិត ដោយជៀសផុតពីការកាត់ទោស។  តាមច្បាប់ថ្មីនេះ រាល់អតីតមេដឹកនាំ រុស្ស៊ីនិងសមាជិកគ្រួសារ ដែលជាប់ពាក់ព័ន្ធនឹង បទល្មើស នឹងមិនអាចត្រូវបានកាត់ទោសនេះ ទេ ។ក្នុងនោះ មានទាំងការ ចាប់ខ្លួន ការឃុំខ្លួន ការនាំខ្លួនហៅទៅចោទសួរនៅចំពោះមុខសមត្ថកិច្ច ក៏មិនត្រូវកើតមានចំពោះ បុគ្គលនោះដែរ។ នេះជាការបើកផ្លូវអោយ...
video

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បារម្ភចំពោះការធ្លាក់ចុះសេរីភាពសារព័ត៌មាន ក្រោយតុលាការខេត្តកំពង់ឆ្នាំងផ្តន្ទាទោសម្ចាស់ស្ថានីយ៍វិទ្យុមួយរូបឱ្យជាប់គុក២០ខែ

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានលើកឡើងពីក្តីបារម្ភចំពោះការធ្លាក់ចុះសេរីភាពសារព័ត៌មាន ឬការផ្សព្វផ្សាយនៅកម្ពុជា។  ក្តីបារម្ភនេះ ក្រោយពេលតុលាការខេត្តកំពង់ឆ្នាំង បានសម្រេចផ្តន្ទាទោសទៅម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែនមួយលោក សុខ ឧត្តម ដាក់ពន្ធនាគាររយៈពេល២០ខែ។ កាលពីថ្ងៃទី២២ខែធ្នូ ខេមបូចា បានចេញលិខិតចំហមួយ ដោយចាត់ទុកការសម្រេចរបស់តុលាការខេត្តកំពង់ឆ្នាំងថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅតែទទួលរងការធ្វើទុក្ខបុកម្នេញតាមរយៈប្រព័ន្ធតុលាការ ដែលយកច្បាប់ព្រហ្មទណ្ឌមកប្រើជាជាងប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ខណៈយន្តការតាមដាននិងជំរុញប្រព័ន្ធយុត្តិធម៌សង្គមនឹងមិនត្រូវបានពង្រឹង។
video

សហរដ្ឋអាមេរិកអាចផ្តល់កញ្ចប់ថវិកាជិត១០០លានដុល្លារដល់កម្ពុជា ជាថ្នូរទៅនឹងលក្ខខណ្ឌមួយចំនួន

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ អាចសម្រេចផ្តល់កញ្ចប់ថវិការរបស់ខ្លួនជិត១រយលានដុល្លារ ទៅឱ្យរដ្ឋាភិបាលកម្ពុជា សម្រាប់ជាជំនួយក្នុងឆ្នាំ២០២១ ខាងមុខនេះ។ សមាជិកសភាទាំងពីរបក្សរបស់អាមេរិកបានអនុម័តកញ្ចប់ថវិកាដ៏ច្រើនលើសលុបចំនួនជាង ២ទ្រីលានដុល្លារ កាលពីល្ងាចថ្ងៃច័ន្ទនៅសហរដ្ឋអាមេរិក ដែលត្រូវជាព្រឹកថ្ងៃអង្គារនៅកម្ពុជា។ ឯកសារស្តីពីកញ្ចប់សំណើថវិកានេះឱ្យដឹងថា នឹងត្រូវបញ្ជូនទៅឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)...
video

កម្ពុជាប្តេជ្ញាគោរពតាមឱ្យបានពេញលេញនូវរាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែនជាមួយវៀតណាម ខណៈក្រុមអ្នកឃ្លាំមើលសំដែងការសោកស្តាយ និងព្រួយបារម្ភ

មន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា អះអាងថា កម្ពុជាប្តេជ្ញាចំពោះរដ្ឋាភិបាលក្រុងហាណូយថា ខ្លួននឹងគោរពតាម និងអនុវត្តឲ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន លើកឡើងថា មន្ត្រីរដ្ឋាភិបាលកម្ពុជានិងវៀតណាម ជំរុញ លើកទឹកចិត្តដល់គណៈកម្មាធិការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ឲ្យធ្វើការកាន់តែជិតស្និទ្ធ ដើម្បីបង្កើនកិច្ចពិភាក្សាឲ្យកាន់តែសកម្មបន្ថែមទៀត។
video

ក្រុមពលករខ្មែរថា មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង មិនបានយកចិត្តទុកដាក់ពីសុខទុក្ខ និងការស្លាប់របស់ពលករខ្មែរ

ក្រុមពលករខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ទាមទារ មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសនេះ ឲ្យស្វែងរកមូលហេតុពិតនៃការស្លាប់ពលករខ្មែរដែល បានស្លាប់ជាហូរហែរដោយអយុត្តិធម៌អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ប្រធានចលនាយុវជនបក្សសង្រ្គោះជាតិ លោក យឹម ស៊ីណន បានសរសេរលើទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃនេះថា ករណីពលករខ្មែរដែលបានស្លាប់លើទឹកដីកូរ៉េខាងត្បូងនេះ មិនមែនជាករណីសាមញ្ញធម្មតា ហើយក៏មិនមែនទើបនឹងកើតឡើងនោះដែរ ប៉ុន្តែករណីនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
video

លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានៈជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា

កូនប្រុសច្បងរបស់ លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងឋានៈជា អនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលរបស់គណបក្ស។ សេចក្តីសម្រេចស្តីពីការតែងតាំងដំឡើងឋានៈមន្ត្រីក្នុងបក្សដែលចុះហត្ថលេខាដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកសាយ ឈុំ  នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចតែងតាំង លោក...
video

បាតុករថៃសន្យាគាបសង្កត់រដ្ឋាភិបាលលោកប្រាយុទ្ធអោយបាននូវការទាមទារធ្វើវិសោធនកម្មរបបរាជានិយមនៅឆ្នាំ២០២១

នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ពិភពលោកនឹងបិទបញ្ចប់ឆ្នាំ ២០២០។ សម្រាប់ឆ្នាំ២០២១ទំនង រឿងរ៉ាងនយោបាយនៅក្នុងរាជាណាចក្រថៃនឹងមិនថមថយឡើយ គឺអាចនឹងកាន់តែក្ដៅ ជាងឆ្នាំ២០២០ទៅទៀត។ ឆ្នាំ២០២០ បាតុករថៃ ចាប់ផ្ដើមធ្វើបាតុកម្មជាង៥ខែមកហើយ ចាប់តាំងពី ថ្ងៃទី១៥កក្កដា ។ ប៉ុន្តែពួកគេមិនបានសម្រេចទេក្នុងការទាមទារអោយលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ហើយការទាមទារមួយទៀត គឺការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ របបរាជានិយមក៏មិនបានសម្រេចដែរ។
video

អ្នកឃ្លាំមើលសង្គម សាទរចំពោះការជំរុញឱ្យមានវិធានការប្រឆាំងជនពុករលួយ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា ពីសំណាក់សមាជិកសភាសហព័ន្ធរបស់អូស្ត្រាលី

អ្នកឃ្លាំមើលបញ្ហាសង្គមកម្ពុជា បានលើកឡើងថា ការជំរុញឱ្យមានវិធានការផ្សេងៗ ដើម្បីប្រឆាំងជនពុករលួយ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា ពីសំណាក់សមាជិករដ្ឋសភាសហព័ន្ធអូស្រ្តាលី គឺជារឿងល្អនិងចាំបាច់បំផុត។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់សមាជិករដ្ឋសភាសហព័ន្ធអូស្ត្រាលី លោក ជូលាន...