Tuesday, June 15, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

1013 POSTS 0 COMMENTS
video

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជារឿងចាំបាច់ដែលតម្រូវឱ្យមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្រ្គោះជាតិរបស់ លោក កឹម សុខា  គឺលោក មុត ចន្ថា លើកឡើងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជារឿងចាំបាច់ដែលភាគីពាក់ព័ន្ធ ទាំងអស់ រួមមាន រាជរដ្ឋាភិបាល គណបក្សនយោបាយ សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជាពិសេសពលរដ្ឋផ្ទាល់ ត្រូវចូលរួមចំណែក។
video

កម្មវិធីIDEA TALK ៖ តើការប្រៀបធៀបពលរដ្ឋទៅនឹងសត្វរបស់អ្នកនយោបាយនាំឱ្យសង្គមគ្រោះថ្នាក់ដែរទេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើការប្រៀបធៀបពលរដ្ឋទៅនឹងសត្វរបស់អ្នកនយោបាយនាំឱ្យសង្គមគ្រោះថ្នាក់ដែរទេ?
video

បាតុករថៃ សន្យាបន្តទម្លាក់ លោកប្រាយុទ្ធពីតំណែង អោយបាននៅឆ្នាំក្រោយ

រយៈពេលប្រាំខែមកហើយ ដែលក្រុមប្រឆាំងរដ្ឋាភិបាល លោកបា្រយុទ្ធចាន់អូចា បានបន្តធ្វើបាតុកម្ម ដោយមិនចាប់អារម្មណ៍នឹងសំណើបង្កើតគណៈកម្មាធិការ បង្រួបបង្រួមជាតិ ដែលស្នើឡើងដោយរដ្ឋាភិបាល និងសមាជិកសភាបក្សកាន់អំណាច។ ប៉ុន្តែគណៈកម្មាធិការនេះ ទំនងនឹងមិនចេញជារូបរាងបានទេ ដោយសារបក្សប្រឆាំង នៃសម្ព័ន្ធភាព នៅក្នុងរដ្ឋសភា ដែលហៅថា ក្រុមរណសិរ្យប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សភឿថៃបានបដិសេធ មិនចូលរួមនោះទេ ដោយ ចោទថា យន្តការនេះគ្រាន់តែជាឧបករណ៍មួយរបស់លោកបា្រយុទ្ធ ក្នុងការពង្រឹងអំណាច និងព្យាយាម...
video

សង្គមស៊ីវិលថា លោក គួច ចំរើន និងលោក ជា សុផារ៉ា បន្តដាក់ឯកសារជូន លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើឆ្នាំ២០០២ ឲ្យមន្រ្តីគយ ដ៏មានទ្រព្យធនម្នាក់

មន្ត្រីសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ អះអាងថា រាល់សំណើរកាត់ឆ្វៀលដី របស់លោក គួច ចំរើន និងលោក ជា សុផារ៉ា  មិនត្រូវបាន លោក ហ៊ុន សែន ប្រកែកនោះទេ ហើយតែងចេញអនុក្រឹត្យធ្វើអនុប្រយោគ កាត់ឆ្វៀលដីតាមសំណើរ របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក...
video

ប្រមុខរដ្ឋាភិបាលផ្តល់យោបល់ឱ្យសិស្សថ្នាក់ទី១២ទាំងអស់ នៅឆ្នាំនេះ ជាប់បាក់ឌុបដោយមិនបាច់ឆ្លងកាត់ការប្រឡង

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានផ្តល់យោបល់នៅថ្ងៃនេះថា សម្រាប់សិស្សឆ្នាំសិក្សា២០១៩-២០២០នេះ គប្បីជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងនោះទេ។ លោក ហ៊ុន សែន អះអាងថាស្ថានភាពកូវីដ១៩នៅពេលបច្ចុប្បន្ននៅមិនទាន់បានប្រសើរទាំងស្រុងនៅឡើយ ដែលជាហេតុតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវពិចារណាយកយុទ្ធសាស្ត្របូកពិន្ទុឆមាសទាំងពីរលើកនៅតាមសាលានីមួយៗ ឱ្យសិស្សជាប់បាក់ឌុប តែម្តង។ លោកបន្តថា ស្ថានភាពលំបាកនេះ...
video

ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានជិត១៣០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា

សហរដ្ឋអាមេរិក អះអាងថា នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលខ្លួនបានផ្តល់ហិរញ្ញប្បទានជាង១២៨លានដុល្លារ ដល់កម្ពុជា ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍន៍ក្នុងប្រទេសក្រីក្រមួយនេះ។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០នេះ ឱ្យដឹងថា កាលពីថ្ងៃទី៨ ខែធ្នូ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជិន ប៊ុនស៊ាន និងអ្នកស្រី Veena Reddy...
video

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា វប្បធម៌ឆ្លើយឆ្លងដាក់គ្នារបស់អ្នកនយោបាធំៗ មិនបានធ្វើឲ្យមានការរីចម្រើនដល់ប្រទេសជាតិទេ

អគ្គលេខាធិការគណបក្សមូលដ្ឋាន ឬGDP រិះគន់ថា ការឌឺដងឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កន្លងមកជាការបង្កបញ្ហាមិនល្អ ដល់ការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់របស់ GDP បណ្ឌិត សាម អ៊ីន អះអាងថា ការប្រើសារឆ្លើយឆ្លងរបស់ពួកអ្នកនយោបាយ កន្លងមក...
video

សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមខ្មែរថាវរៈ និងសមាគមនិស្សិតបញ្ញវន្តខ្មែរ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងសុំនៅក្រៅឃុំ របស់សមាជិកក្រុមខ្មែរថាវរៈ នៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០នេះ។ ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR នៅថ្ងៃទី១៥ខែធ្នូនេះ បានសរសេរថា នៅថ្ងៃទី១៦ខែធ្នូនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះក្តី លើសំណុំរឿងរបស់សមាជិកក្រុមខ្មែរថាវរៈចំនួន៣នាក់ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរចំនួន២រូប ផងដែរ។ CCHR បន្តថា...
video

ក្រុមអ្នកឃ្លាំមើលសង្គមថា ការបដិសេធនូវសំណើរ ឲ្យមានតម្លាភាពលើការគ្រប់គ្រងមូលនិធិ កូវីដ១៩ ជាការចូលរួមប្រព្រឹត្តអំពើពុករលួយ

ក្រុមអ្នកឃ្លាំមើលរិះគន់ថា ការបដិសេធ របស់ លោក ហ៊ុន សែន ទៅនឹងសំណើរអង្គការសង្គមស៊ីវិល ដែលស្នើរឲ្យមានការគ្រប់គ្រងមូលនិធិសប្បុរសធម៌ឲ្យមានតម្លាភាពនោះ ហាក់ជាការចូលរួមគាំទ្រ និងបចូលរួមប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរលើមូលនិធិ ដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ នេះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អះអាងថា ការជំទាស់ទៅនឹងការទាមទារឲ្យមានគណនេយ្យភាពរបស់អង្គការក្រៅរដ្ឋាភិបាល...
video

លោក ហ៊ុន សែន អះអាងថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ទាំងស្រុងទេ

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានអះអាងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន ប៉ុន្តែនៅមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ ក្នុងពិធីថ្លែងសារពិសេសផ្ញើជូន ជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បញ្ជាក់ថា មានហេតុផលចំនួន៥ ដែលបង្ហាញថា ព្រឹតិ្តការណ៍សហគមន៍២៨វិច្ឆិកា...