Tuesday, September 29, 2020
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

2343 POSTS 0 COMMENTS
video

មេដឹកនាំកូរ៉េខាងត្បូងស្វែងរកការគាំទ្របិទបញ្ចប់សង្រ្គាមជាមួយ កូរ៉េខាងជើង

មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០២០ មិនបានធ្វើឡើង ដោយផ្ទាល់ដូចបណ្ដាឆ្នាំមុនៗនោះទេ។ មហាសន្និបាតឆ្នាំនេះ គឺជាលើកទី៧៥ឆ្នាំ។ មេដឹកនាំ ទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រះមហាក្សត្រ ត្រូវចូលរួមថ្លែងសុន្ទរកថាតាមវិដេអូ ដែលជាការរៀបចំចាក់ផ្សាយ។ មហាសនិ្នបាតនៃ អង្គការសហប្រជាជាតិ លើកនេះក៏បានធ្វើអោយមានការទាក់ទាញច្រើន ដែរចំពោះ សេចក្ដីថ្លែងការណ៍របស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមួយចំនួន។ សេចក្ដីថ្លែងការណ័...
video

ពលរដ្ឋនៅមិនទាន់យល់ដឹងអំពីបំណុលជាតិ

កាលខ្ញុំនៅពីក្មេង រៀនក្នុងសាលាខ្មែរតាំងពីថ្នាក់បឋមសិ ក្សា មធ្យមសិក្សា និង ឧត្តមសិក្សា ខ្ញុំសឹងតែមិនដែលឮគ្រូនិយាយអំពីបំណុលជាតិឡើយ។ សិស្សម្នាក់ៗមិនដឹងថាបំ ណុលជាតិជាអ្វីទេ ហេតុនេះ គ្មាននរណាខ្វល់ខ្វាយឈឺ ក្បាលវិលមុខនឹងរឿងប្រទេសជាតិមួយ គឺ ប្រទេសកម្ពុជា ជំពាក់បំណុលបរទេសអ្វីនោះទេ។ ជាមួយគ្នានេះ ខ្ញុំតែងតែឮគ្រូនិយាយពាក្យសម្លោក ឬ ស្លោកថា ច្របាច់កចិន លៀនអណ្តាតខ្មែរ។ នេះជាពាក្យនិយាយប្រៀបធៀបទៅ

កម្ពុជាអះអាងប្រាប់អាមេរិកជាថ្មីថា មូលដ្ឋានកងទ័ពជើងទឹករាមសម្រាប់កម្ពុជាសុទ្ធសាធ

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា មូលដ្ឋានយោធាជើងទឹករាម គឺរៀបចំឡើងសម្រាប់ប្រើប្រាស់ឱ្យវិស័យយោធាកម្ពុជាតែប៉ុណ្ណោះ មិនមែនជា               មូលដ្ឋានកងទ័ពបរទេសនោះឡើយ។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួបជាផ្លូវការរវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក មូហ្វ៊ី (W.patrick Murphy) កាលពីរសៀលថ្ងៃទី២១...
video

ប្រធានាធីបតីហ្វីលីពីនប្រាប់មហាសន្និបាតUNថា ហ្វីលីពីនគឺជាឈ្នះក្ដីលើចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូង

នៅទីបំផុតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានសម្រេចលើកយកករណីសាលក្រមនៃមជ្ឈឹត្តការអន្តរជាតិ ដោយប្រាប់ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា សាលក្រមរបស់សាលាក្ដីអន្តរជាតិនេះ បានកាត់សេចក្ដីអោយហ្វីលីពីនជាអ្នកឈ្នះក្នុងការគ្រប់គ្រង ដែនទឹកនិងដែនកោះមួយចំនួនរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ នេះជាលើកដំបូងហើយដែល មេដឹកនាំហ្វីលីពិនម្នាក់នេះ បានថ្លែងដូចនេះ ប្រាប់ទៅគណៈប្រតិភូនៃប្រទេសនានាដែលបានចូលរួមស្ដាប់មហាសន្និបាតអង្គការសហប្រជាជាតិ ធ្វើតាមប្រព័ន្ធ Online  នៅថ្ងៃពុធ ទី២៣ ខែកញ្ញានេះ។

អតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិខេត្តត្បូងឃ្មុំថាពួកគេមិនមានកូនចិត្តក្បត់ជាតិដូចការចោទប្រកាន់របស់តុលាការឡើយ

អតីតសកម្មជន និងមន្ត្រីជាប់ឆ្នោតគណបក្សសង្រ្គោះជាតិខេត្តត្បូងឃ្មុំ បានអះអាងថា ពួកគេមិនមានកូនចិត្តសូម្បីតែបន្តិច ក្បត់ទៅនឹងជាតិរបស់ខ្លួន ដូចការសម្រេចរបស់តុលាការក្នុងការផ្តន្ទាទោសពួកគេនោះឡើយ។ ការអះអាងនេះ ធ្វើឡើងក្រោយពេលអតីតសកម្មជននិងមន្ត្រីបក្សប្រឆាំងខេត្តនេះចំនួន ៧នាក់ ត្រូវបានតុលាការខេត្តត្បូងឃ្មុំប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំដល់៧ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី២២ ខែកញ្ញា ។

សមត្ថកិច្ចខេត្តតាកែវ ឃាត់ក្រុមយុវជនដែលផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស

សមត្ថកិច្ចខេត្តតាកែវ បានឃាត់ខ្លួនយុវជនមួយក្រុមដែលផ្សព្វផ្សាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅលើបណ្តាញសង្គមហ្វេសប៊ុកពីភូមិសាស្ត្រស្រុកបាទី។ ការចាប់ខ្លួនក្រុមយុវជននេះ ដោយអាជ្ញាធរអះអាងថា  សកម្មភាពផ្សព្វផ្សាយខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ពួកគេធ្វើឡើងដោយខុសច្បាប់ឬមិនបានជូនដំណឹងមកអាជ្ញាធរជាមុន។ ប្រជាពលរដ្ឋសារព័ត៌មានម្នាក់ គឺ លោក ហ៊ុន ឌីម៉ូ បានលើកឡើងនៅគណនីហ្វេសប៊ុកនៅថ្ងៃទី២៣ ខែកញ្ញាថា សមត្ថកិច្ចបានឃាត់ខ្លួនយុវជនមួយក្រុមដែលផ្សព្វផ្សាយអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងបារីសនៅព្រឹកនេះ។ 
video

ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ដល់ជាង -៥%

មន្ត្រីជាន់ខ្ពស់របស់ធនាគាអភិវឌ្ឍន៍អាស៊ីបានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាកពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ពី -៤.០% បើធៀបទៅនឹងការព្យាករណ៍ កាលពីខែមិថុនាកន្លងទៅក្នុងរង្វង់ -៥.៥% នោះ ។ អ្នកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់...
video

ពលរដ្ឋម្នាក់ ប្តឹងប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ដែលស្រវឹងស្រាដកកាំភ្លើងគំរាមបាញ់សម្លាប់មនុស្ស

ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ លោក ជុយ សុខហេង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានសម្រេចដាក់ពាក្យបណ្តឹងប្តឹង លោកវរសេនីយ៍ឯក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ និងជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ មានអត្តលេខ៩៩៦ ទៅកាន់ស្ថាប័នធំៗចំនួន៣ ដើម្បីឲ្យជួយរកយុត្តិធម៌ រួមមាន៖ សម្តេចក្រឡាហោម ស ខេង...
video

មេដឹកនាំតៃវ៉ាន់ហៅអ្នកបើកយន្តហោះចម្បាំងតៃវ៉ាន់បណ្ដេញយន្តហោះចម្បាំងចិនថាជាវិរជន

ក្នុងរយៈពេលចុងក្រោយនេះ ចិនត្រូវបានមើលឃើញថាបានបង្កការគំរាមកំហែងជាខ្លាំងមកលើដែនកោះតៃវ៉ាន់ ដោយធ្វើសមយុទ្ធកងនាវានិងទ័ពអាកាស ជាញឹកញាប់បើកបរក្រឡឹងច្រកសមុទ្រតៃវ៉ាន់ ហើយបង្ហោះយន្តហោះចម្បាំង ហោះហើរលើដែនអាកាសតៃវ៉ាន់ ដែលមើលទៅហាក់ដូចជាការគំរាមលុកលុយដែនកោះមួយនេះនៅពេលណាមួយ។ កាលពីធ្ងៃទី ១៧ ខែកញ្ញា ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា យន្ដហោះចម្បាំងចិនសរុបចំនួន ១៨គ្រឿងក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក២គ្រឿងបានហោះហើរលើដែនអាកាសកោះតៃវ៉ាន់ ដោយ ហោះកាត់ខ្សែស្របពាក់កណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ ហើយមួយចំនួនទៀតបានហោះកាត់តំបន់ការពារដែនអាកាស នៅឆ្នេរសមុទ្រភាគនិរតីរបស់ដែនកោះនេះ។
video

ក្រសួងធនធានទឹក បន្តប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នទៅនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បន្តអំពាវនាវដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិរួមមាន ផ្គរ រន្ទះ និងភ្លៀងខ្យល់។ ការអំពាវនាវនេះ ស្របពេលដែលស្ថានភាពជំនន់ទឹកភ្លៀង និងបាតុភូតធម្មជាតិ រន្ទះបាញ់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១១នាក់ ។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២...