Joshua Wilwohl
មនុស្សបីនាក់បាត់បង់ជីវិតនៅពេលនាវាកម្ពុជាលិចនៅឆ្នេរសមុទ្រជប៉ុន
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា មនុស្សបីនាក់បានបាត់បង់ជីវិតកាលពីថ្ងៃសុក្រ នៅពេលនាវាដឹកទំនិញមួយគ្រឿងដែលបង្ហូតទង់ជាតិកម្ពុជាបានលិចនៅឆ្នេរសមុទ្រជប៉ុន។ ទាំងទីភ្នាក់ងារសារព័ត៌មានសីុនហួរ របស់ប្រទេសចិន និងទីភ្នាក់ងារសារព័ត៌មានបារាំង(AFP) បានចុះផ្សាយថា មានមនុស្សចំនួន១០នាក់ជិះនៅលើនាវាទម្ងន់១.៩១៥តោននេះនៅពេលវាលិចកាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅឯឆ្នេរសមុទ្រនៃតំបន់អាអូមូរី (Aomori) នៅសមុទ្រជប៉ុន។ នាវិកទាំង១០នាក់ត្រូវបានស្រង់ចេញពីទឹក និងបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងមូលដ្ឋាន ហើយនាវិកបីនាក់បានស្លាប់នៅទីនោះ។ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា ពីរនាក់ក្នុងចំណោមជនរងគ្រោះទាំងនោះជាជនជាតិចិន ហើយម្នាក់ទៀតជាជនជាតិភូមា។ តែទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានចុះផ្សាយថា នាវិកទី៣ ដែលបានបាត់បង់ជីវិតគឺជាជនជាតិខ្មែរ។ "ជនរងគ្រោះពីរនាក់មកពីប្រទេសចិន និងម្នាក់ទៀតមកពីប្រទេសកម្ពុជា។ នាវិកជនជាតិបង់ក្លាដែស ពីរនាក់ និងនាវិកជនជាតិចិនប្រាំនាក់ទៀតត្រូវបានជួយសង្គ្រោះ"។ ក្រសួងការបរទេសកម្ពុជាមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ កាលពីឆ្នាំ២០០៣ រដ្ឋាភិបាលបានលក់សិទ្ធិចុះបញ្ជីនាវាដែលបង្ហូតទង់ជាតិកម្ពុជា ឲ្យទៅក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង។ សូមបញ្ជាក់ថា នាវាជាច្រើនដែលបង្ហូតទង់ជាតិកម្ពុជាបានលិច ឬជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនាវាចរណ៍ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ៕សុខុម
រដ្ឋាភិបាលគ្រោងដំឡើងឧបករណ៍លួចស្តាប់យកការណ៍លើបណ្តាញទូរស័ព្ទ និងអិុនធឺណិត
មន្ត្រីក្រសួងមហាផ្ទៃមួយរូបបានបញ្ជាក់កាលពីម្សិលមិញថា រដ្ឋាភិបាលកំពុងមានគម្រោងដំឡើងឧបករណ៍លួចស្ដាប់សំឡេងលើបណ្ដាញរបស់ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័ត និងអុីនធើណិតទាំងអស់នៅទូទាំងប្រទេស ដោយធ្វើឲ្យមានក្តីបារម្ភចំពោះអធិការកិច្ចដែលក្រសួងមហាផ្ទៃ បានអនុវត្តដោយស្ងាត់ៗទៅលើបណ្ដាក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងប្រទេសកាលពីខែតុលា។ លោក ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា "យើងកំពុងរង់ចាំសេចក្ដីសម្រេចពីថ្នាក់លើដើម្បីដំឡើងឧបករណ៍ស្ដាប់សំឡេង។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់យើងនៅពេលនេះគឺថា យើងអាចគ្រប់គ្រងបានដោយតឹងរ៉ឹងលើអ្នកប្រើប្រាស់ អុីនធើណិត និងទូរស័ព្ទចល័ត"។ កាលពីខែតុលា មន្ត្រីមកពីនាយកដ្ឋានកណ្ដាលសន្តិសុខ បានចុះទៅកាន់ទីស្នាក់ការកណ្ដាលរបស់បណ្ដាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត និងអុីនធើណិត ដើម្បីពិនិត្យមើលឧបករណ៍បណ្ដាញរបស់ក្រុមហ៊ុនទាំងនោះ ហើយបានពិនិត្យមើលឯកសារទូទាត់វិក្កយបត្រ និង Data Log របស់ពួកគេ។...
នគរបាលចុះត្រួតពិនិត្យ Router និងឯកសាររបស់បណ្ដាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអុីនធើណិត
កាលពីខែតុលា នគរបាលបានចុះទៅកាន់ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអុីនធើណិតទាំងអស់ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យមើល Router និងឧបករណ៍ផ្សេងៗទៀត និងដើម្បីពិនិត្យមើលឯកសារទូទាត់វិក្កយបត្រ និង Data Log របស់ក្រុមហ៊ុនទាំងនោះ នេះបើយោងតាមឯកសារទទួលបានកាលពីខែមុន និងបទសម្ភាសជាមួយមន្ត្រីនគរបាលជាន់ខ្ពស់មួយរូប។ នៅក្នុងលិខិតមួយចុះថ្ងៃទី៧ ខែតុលា លោក ម៉ៅ ចរិយា នាយកបញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC) បានបញ្ជាឲ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអុីនធើណិតទាំងអស់បើកទ្វារស្វាគមន៍មន្ត្រីស៊ើបអង្កេតមកពីនាយកដ្ឋានកណ្ដាលសន្តិសុខនៃក្រសួងមហាផ្ទៃ ដើម្បីផ្ដល់លទ្ធភាពឲ្យពួកគេអាច "សិក្សាលម្អិតអំពីឧបករណ៍បច្ចេកទេសរបស់ក្រុមហ៊ុនប្រតិបត្តិករទាំងអស់នោះ"។ លិខិតនេះបានណែនាំឲ្យក្រុមហ៊ុនទាំងនោះ ត្រៀមឯកសារទុកជាមុនសម្រាប់នគរបាលស៊ើបអង្កេតត្រួតពិនិត្យ...
របាយការណ៍ធនាគារពិភពលោកបង្ហាញថា ការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែពិបាកទៅៗ
យោងតាមរបាយការណ៍មួយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីម្សិលមិញ បង្ហាញថា ស្ទើរតែគ្រប់ទិដ្ឋភាពនៃការចាប់ផ្តើម ឬដំណើរការអាជីវកម្មមួយនៅកម្ពុជា កាន់តែពិបាកទៅៗ។ របាយការណ៍ដែលមានឈ្មោះថា "ការធ្វើពាណិជ្ជកម្មឆ្នាំ២០១៥" ដែលបានធ្វើការស្ទាបស្ទង់ក្នុងប្រទេសចំនួន១៨៩នេះលើកឡើងថា បើប្រៀបធៀបនឹងឆ្នាំមុន កម្ពុជាបានធ្លាក់៩ថ្នាក់ក្នុងចំណោម១០ថ្នាក់ដែលប្រើសម្រាប់វាស់ស្ទង់ភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មក្នុងប្រទេសនេះ។ ចំណាត់ថ្នាក់សរុបរបស់កម្ពុជាបានធ្លាក់ចុះពីលេខ១៣៤មកដល់លេខ១៣៥នៅឆ្នាំនេះ។ របាយការណ៍នេះដាក់ចំណាត់ថ្នាក់ភាពងាយស្រួលនៃការចាប់ផ្តើមអាជីវកម្ម ការដោះស្រាយបញ្ហាពាក់ព័ន្ធលិខិតអនុញ្ញាតឲ្យសាងសង់ ការតបណ្តាញអគ្គិសនី ការចុះបញ្ជីអចលនទ្រព្យ ការទទួលបានឥណទាន ការការពារវិនិយោគិន ការបង់ពន្ធ ពាណិជ្ជកម្មឆ្លងដែន ការអនុវត្តកិច្ចសន្យា និងការដោះស្រាយការក្ស័យធន។ មានតែចំណាត់ថ្នាក់អនុវត្តកិច្ចសន្យាតែមួយគត់ដែលកម្ពុជាអាចរក្សាឲ្យនៅដដែលដូចក្នុងឆ្នាំ២០១៣ដែរ គឺលេខ១៧៨។ នៅក្នុងចំណាត់ថ្នាក់នៃការចាប់ផ្តើមអាជីវកម្ម កម្ពុជាបានធ្លាក់ពីលេខ១៨៣មកដល់លេខ១៨៤ ពោលគឺនាំមុខតែប្រទេសឆាដ ប្រទេសហ្គីណេអេក្វាទ័រ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសហៃទី និងប្រទេសភូមាប៉ុណ្ណោះ ។ របាយការណ៍នេះមានខ្លឹមសារដូច្នេះថា "ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា តម្រូវឲ្យមាននីតិវិធីចំនួន១១ ចំណាយពេល១០១ថ្ងៃ ចំណាយអស់១៣៩,៥ភាគរយនៃផលិតផលសរុបក្នុងម្នាក់ៗ ហើយតម្រូវឲ្យមានដើមទុនបង់ចូលអប្បបរមា២៦,១ភាគរយនៃផលិតសរុបក្នុងម្នាក់ៗ។ កម្ពុជាបានធ្វើឲ្យការចាប់ផ្តើមអាជីវកម្មកាន់តែពិបាកទៅៗតាមរយៈការដាក់ចេញលក្ខខណ្ឌតម្រូវឲ្យក្រុមហ៊ុនពិនិត្យមើលឈ្មោះនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងតាមរយៈការដំឡើងថ្លៃសម្រាប់ការអនុម័ត និងបោះត្រាលើឯកសារចុះបញ្ជីដោយមន្ទីរពន្ធដាររាជធានីភ្នំពេញ និងសម្រាប់ការបំពេញលក្ខន្តិកៈជាមួយភ្នាក់ងារកាន់បញ្ជីពាណិជ្ជកម្ម"។ ចំណាត់ថ្នាក់បង់ពន្ធរបស់កម្ពុជាបានធ្លាក់ចុះខ្លាំងបំផុតចំនួនប្រាំពិន្ទុពីលេខ៨៥មកដល់លេខ៩០។ ចំណែកឯពាណិជ្ជកម្មឆ្លងដែនវិញ កម្ពុជាបានធ្លាក់ចុះបួនពិន្ទុមកដល់លេខ១២៤។ ចំណាត់ថ្នាក់នៃការការពារវិនិយោគិនបានធ្លាក់ចុះបីពិន្ទុមកដល់លេខ៩២។ ចំណាត់ថ្នាក់បីទៀតពាក់ព័ន្ធលិខិតអនុញ្ញាតឲ្យសាងសង់បានធ្លាក់ចុះពីរពិន្ទុមកដល់លេខ១៨៣ ការទទួលបានបណ្តាញអគ្គិសនីប្រើប្រាស់ធ្លាក់ចុះពីរពិន្ទុមកដល់លេខ១៣៩ ហើយការទទួលបានឥណទានបានចុះពីរពិន្ទុដូចគ្នាមកដល់លេខ១២។ នៅទីបំផុត កម្ពុជាបានធ្លាក់ចុះមួយពិន្ទុនៅក្នុងចំណាត់ថ្នាក់ចុះបញ្ជីអចលនទ្រព្យពីលេខ៩៩មកដល់លេខ១០០ ហើយការដោះស្រាយបញ្ហាក្ស័យធនបានធ្លាក់ចុះពីលេខ៨៣មកដល់លេខ៨៤។ សរុបមក កម្ពុជានៅតែដើរយឺតជាងគេឆ្ងាយបើប្រៀបធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។ សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ម៉ាឡេស៊ី ជាប់លេខ១៨ថៃជាប់លេខ២៦ ហើយឥណ្ឌូនេស៊ីជាប់លេខ១១៤។ មានតែប្រទេសឡាវ និងប្រទេសភូមាប៉ុណ្ណោះ ដែលជាប់ចំណាត់ថ្នាក់ទាបជាងកម្ពុជា ដោយឡាវជាប់លេខ១៤៨ ហើយភូមាជាប់លេខ១៧៧។ តែទោះជាយ៉ាងណា បណ្តានាយកប្រតិបត្តិធនាគារបានលើកឡើងកាលពីម្សិលមិញថា ការធ្វើពាណិជ្ជកម្មនៅកម្ពុជាហាក់ដូចជាកាន់តែងាយស្រួលទៅៗ។ លោក ហ្គ្រាន ណាក់ឃី (Grant Knuckey) នាយកប្រតិបត្តិធនាគារ ANZ Royal បានមានប្រសាសន៍កាលពីម្សិលមិញថា "ខ្ញុំគិតថា អ្វីៗក៏ដោយគឺកាន់តែមានភាពងាយស្រួលដោយសារតម្លាភាពកើនឡើង និងការប្រសើរឡើងនៅក្នុងវិស័យមួយចំនួនដូចជាគយជាដើម។ ទោះជាយ៉ាងណា នៅតែមានទស្សនមួយចំនួនយល់ថា អ្វីៗដូចជាការបង្ក្រាបទិដ្ឋាការធ្វើការជាដើម គឺជាកត្តាមួយដែលមិនសូវងាយស្រួល ប៉ុន្តែ ខ្ញុំសូមសម្លឹងមើលលើបរិបទនៃការប្រសើរឡើងជាក់ស្តែង និងជាបន្តបន្ទាប់នៅក្នុងក្របខណ្ឌស្ថាប័នរបស់ប្រទេសនេះ"។ លោក អិុន ចន្នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា ធនាគាររបស់លោកមិនធ្លាប់ជួបប្រទះការធ្លាក់ចុះចំនួនអតិថិជនមកខ្ចីប្រាក់ឡើយ ជាសញ្ញាមួយបង្ហាញថា មានមនុស្សតិចតួចដែលចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង។ លោកបានមានប្រសាសន៍ទៀតថា "កំណើនឥណទាននៅតែរឹងមាំនៅក្នុងធនាគារនេះ។ កាលពីឆ្នាំមុន ឥណទានឲ្យខ្ចីនៅជំពាក់សរុបរបស់យើងមានចំនួន១,៤៦៨ពាន់លានដុល្លារ ប៉ុន្តែ នៅដំណាច់ខែកញ្ញាឆ្នាំនេះ វាមានចំនួន១,៨ពាន់លានដុល្លារ។ ចាប់តាំងពីដំណាច់ខែកញ្ញាមក យើងមានអតិថិជនឥណទានចំនួន៣៥៨.០០០នាក់។ កាលពីឆ្នាំមុន យើងមានសរុបចំនួន៣៣៤.០០០នាក់"៕សុខុម
សមាជិកព្រឹទ្ធសភាអាមេរិកសរសើរការប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់លោក ហ៊ុន សែន
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ដែលមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា បានសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះកិច្ចប្រឹងប្រែងរបស់លោកដើម្បីលុបបំបាត់អំពើពុករលួយ ប៉ុន្តែបានមានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរពឹងផ្អែកលើប្រទេសចិនពេកទេ តែត្រូវធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង និងបញ្ចុះតម្លៃអគ្គិសនី ដើម្បីទាក់ទាញវិនិយោគទុនអាមេរិកថែមទៀត។ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន លោក ដុន បេនថុន ជាសមាជិកគណបក្សសាធារណរដ្ឋ កំពុងបំពេញបេសកកម្មពាណិជ្ជកម្មរយៈពេលមួយសប្តាហ៍ ដើម្បីជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងរដ្ឋវ៉ាស៊ីនតោនរបស់លោក។ លោក បេនថុន បានមានប្រសាសន៍ថា “ខ្ញុំបានជួបកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ ហើយពិតណាស់ថា ឱពុករបស់គាត់និងរដ្ឋាភិបាលរបស់គាត់ប្តេជ្ញាដាច់ខាតនឹងនាំប្រទេសកម្ពុជាចូលសតវត្សរ៍ទី២១ និងលុបបំបាត់អំពើពុករលួយក្នុងរដ្ឋាភិបាលរបស់ខ្លួន។...
សិក្ខាសាលាមួយនឹងត្រូវរៀបចំឡើងដើម្បីជួយក្រុមហ៊ុនអាមេរិកឆ្លើយតបនឹងមេរោគអីុបូឡា
នៅថ្ងៃសុក្រនេះក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា-អាមេរិក(Am Cham) នឹងរៀបចំ "សិក្ខាសាលាមួយ" ដើម្បីជួយក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសកម្ពុជាឆ្លើយតបនឹងមេរោគ អីុបូឡា ប្រសិនបើមេរោគនេះមកដល់ប្រទេសកម្ពុជា។ លោក Ronald Marvin នាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា-អាមេរិកបានមានប្រសាសន៍ទាក់ទិននឹងការរៀបចំព្រឹត្តិការណ៍ដែលទើបតែរៀបចំជាលើកដំបូងនៅប្រទេសកម្ពុជា ចាប់តាំងពីមេរោគអីុបូឡា បានធ្វើឲ្យមានការព្រួយបារម្ភទូទាំងពិភពលោកកាលពីដើមឆ្នាំនេះមកថា "វាគឺដើម្បីជួយក្រុមហ៊ុនអាមេរិកត្រៀមខ្លួនក្នុងករណីណា ដែលមេរោគអីុបូឡាមកដល់ប្រទេសកម្ពុជា"។ មេរោគនេះបានធ្វើឲ្យមនុស្សជាង៤.០០០នាក់នៅទូទាំងពិភពលោកបាត់បង់ជីវិត ចាប់តាំងពីមេរោគនេះបានផ្ទុះឡើងជាលើកដំបូងនៅតំបន់អាហ្វ្រិកខាងលិចកាលពីខែធ្នូមក។ យោងតាមក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា-អាមេរិកបានឲ្យដឹងថា តំណាងមកពីនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៅក្នុងក្រសួងសុខាភិបាល អង្គភាពស្រាវជ្រាវលេខ២របស់ទាហានពេទ្យនៃកងទ័ពជើងអាមេរិក និងអង្គការ Samaritan's Purse នឹងនិយាយអំពីបញ្ហានេះនៅក្នុងសិក្ខាសាលានេះ។ ប៉ុន្តែ ឱកាសដែលមេរោគ អីុបូឡាអាចមកដល់ប្រទេសកម្ពុជាគឺមានតិចតួចណាស់ នេះបើតាមការលើកឡើងរបស់លោក Sonny Krishnan មន្ត្រីទំនាក់ទំនង និងតស៊ូមតិនៅអង្គការសុខភាពពិភពលោក (Who)ប្រចាំប្រទេសកម្ពុជា ។ លោកបានលើកឡើងបន្ថែមថា វិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ គ្មានហេតុផលត្រូវធ្វើតេស្តរកករណីដែលសង្ស័យនោះទេ។ លោកបានមានប្រសាសន៍ថា "បច្ចុប្បន្នគ្មានអ្វីត្រូវព្រួយបារម្ភទេ គេនៅមិនទាន់ធ្វើតេស្តណាមួយនៅឡើយ។ គ្មានករណីដ៏គួរឲ្យសង្ស័យណាមួយឡើយ"។ កាលពីខែសីហា ក្រសួងសុខាភិបាលបានដាក់ឧបករណ៍វាស់កម្ដៅនៅតាមអាកាសយានដ្ឋាន និងតាមច្រកព្រំដែនក្នុងការខិតខំប្រឹងប្រែងមួយដើម្បីកុំឲ្យមេរោគអីុបូឡា ចូលក្នុងប្រទេស។ លោក លី សុវណ្ណ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានលើកឡើងកាលពីម្សិលមិញថា ក្រសួងសុខភិបាលបានត្រៀមខ្លួនដើម្បីដោះស្រាយការផ្ទុះនៃមេរោគអីុបូឡា ដែលអាចកើតមាននៅក្នុងប្រទេសរួចហើយ ដោយផ្អែកលើបទពិសោធរបស់ខ្លួនដែលធ្លាប់ដោះស្រាយនឹងមេរោគផ្សេងៗពីមុនៗមក។ លោកបានមានប្រសាសន៍ថា "យើងធ្លាប់មានបទពិសោធក្នុងការដោះស្រាយការផ្ទុះឡើងនៃគ្រុនផ្ដាសាយបក្សី ប៉ុន្តែ យើងក៏អាចទប់ស្កាត់ការរីករាលដាលនៃការផ្ទះឡើងថ្មីដែរ"។ កាលពីឆ្នាំមុនប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺគ្រុនផ្តាសាយបក្សីចំនួន២៦ករណីក្នុងនោះមាន១២នាក់បានបាត់បង់ជីវិត។ វាគឺជាឆ្នាំដ៏អាក្រក់បំផុតរបស់ប្រទេសកម្ពុជាចាប់តាំងពីមេរោគគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញជាលើកដំបូងនៅលើមាន់ទាកាលពីឆ្នាំ២០០៤មក៕ស៊ុយឈាង
ធនាគារពិភពលោកនិយាយថា កម្ពុជាចាំបាច់ត្រូវពង្រឹងវិស័យទេសចរណ៍ និងកសិកម្ម
វិស័យសំណង់បានជែងដាច់វិស័យទេសចរណ៍ និងវិស័យកសិកម្មរហូតក្លាយជាវិស័យធំបំផុតទី២របស់កម្ពុជា ដោយវិស័យកាត់ដេរនៅតែជាវិស័យកំពូលដដែល នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយកាលពីម្សិលមិញដោយធនាគារពិភពលោក ដែលនិយាយថា កម្ពុជាចាំបាច់ត្រូវផ្ដល់កញ្ចប់សេវាកម្មទេសចរណ៍បន្ថែមទៀត ជួសជុលផ្លូវថ្នល់ឡើងវិញ បន្ទាបថ្លៃអគ្គិសនី និងបង្កើនការប្រើប្រាស់ម៉ាស៊ីនធ្វើការជំនួសមនុស្សនៅក្នុងអាជីវកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ របាយការណ៍ពាក់កណ្ដាលឆ្នាំនេះលើកឡើងថា វិស័យទេសចរណ៍ និងវិស័យកសិកម្មបានដើរយឺតជាងវិស័យសំណង់នៅក្នុងឆមាសទី១ដើមឆ្នាំនេះ ហើយពេលនេះវិស័យទេសចរណ៍បានក្លាយជាវិស័យធំបំផុតទី៣ ចំណែកឯវិស័យកសិកម្មបានក្លាយជាវិស័យធំបំផុតទី៤ ដែលរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។ ធនាគារពិភពលោកបានធ្វើការសន្និដ្ឋានថា ការដើរយឺតក្នុងវិស័យទេសចរណ៍គឺដោយសារតែស្ថានភាពចលាចលខាងនយោបាយនៅក្នុងប្រទេសថៃ ចំណែកឯការដើរយឺតនៅក្នុងវិស័យកសិកម្ម គឺដោយសារតែការធ្លាក់ចុះតម្លៃទំនិញកសិកម្មនៅទូទាំងពិភពលោក។ របាយការណ៍ដែលព្យាករពីកំណើន GDP ៧,២ភាគរយនៅក្នុងឆ្នាំ២០១៤ ៧,៥ភាគរយនៅក្នុងឆ្នាំ២០១៥ និង៧,២ភាគរយនៅក្នុងឆ្នាំ២០១៦នេះ...
ក្រុមហ៊ែកឃើកម្ពុជាត្រូវបានដោះលែង និងឲ្យធ្វើការឲ្យរដ្ឋាភិបាល
យោងតាមមន្ត្រីក្រសួង និងមេធាវីរបស់ក្រុមហ៊ែកឃើបានឲ្យដឹងថា ក្រុមហ៊ែកឃើកម្ពុជាចំនួនពីរនាក់ ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលដោយជ្រៀតចូលក្នុងគេហទំព័ររបស់រដ្ឋាភិបាលដើម្បីមើលឯកសារសម្ងាត់ ត្រូវបានតុលាការសម្រេចព្យួរទោស និងដោះលែង ព្រមទាំងឲ្យធ្វើការនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ។ ប៊ុនឃីង មង្គលបញ្ញា អាយុ២១ឆ្នាំ ដែលប្រើឈ្មោះក្រៅតាមអុីនធើណិតថា Sex Machineand Black Cyber និង ជូ សុងហេង អាយុ២១ឆ្នាំ ដែលប្រើឈ្មោះតាមអុីនធើណិតថា Zoro បានជាប់ពន្ធនាគាររយៈពេល៥ខែនៅក្នុងពន្ធនាគារព្រៃសបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែមេសា ពីបទជ្រៀតចូល និងលួចទិន្នន័យពីគេហទំព័ររបស់ក្រុមហ៊ុនឯកជន...
ពលរដ្ឋខ្មែរចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញទូរស័ព្ទ iPhone សេ៊រីថ្មីឲ្យបានមុនគេ
ពលរដ្ឋខ្មែរកំពុងចំណាយប្រាក់ទ្វេដងលើតម្លៃលក់រាយនៃទូរស័ព្ទiPhone សេ៊រីថ្មីរបស់ក្រុមហ៊ុន Apple ដើម្បីទទួលបានទូរស័ព្ទនេះមកប្រើមុនការបើកលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ នៅហាងលក់ទូរស័ព្ទដៃប្រហែលប្រាំមួយនៅជុំវិញផ្សារធំថ្មីក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ អ្នកលក់ទូរស័ព្ទកំពុងលក់ទូរស័ព្ទ iPhone 6 និង iPhone 6 Plus ដែលមិនជាប់លេខកូដក្នុងតម្លៃចន្លោះពី៨៩០ដុល្លារដល់១.៦០០ដុល្លារ។ កាលពីសប្តាហ៍មុន តម្លៃនៅហាងមួយចំនួនបានឡើងដល់២.៥០០ដុល្លារ។ ទូរស័ព្ទ iPhone សេ៊រីថ្មី ដែលនាំចូលមកក្រៅផ្លូវការត្រូវបានទិញនៅក្រៅប្រទេសដើម្បីនាំចូលមកប្រទេសកម្ពុជា ហេតុដូច្នេះហើយវាគ្មានការធានាពីក្រុមហ៊ុន Apple ទេ។ អ្នកគ្រប់គ្រងនៅហាងលក់ទូរស័ព្ទមួយដែលបដិសេធមិនប្រាប់ឈ្មោះ ព្រោះខ្លាចមានការរករឿងពីចៅកែបាននិយាយថា "យើងកំពុងលក់ចេញ ហើយកំពុងរង់ចាំបន្ថែម។ ម្ចាស់ មានសាច់ញាតិដែលរស់នៅអាមេរិក ហើយពួកគាត់នាំទូរស័ព្ទមកទីនេះ"។ លោកបាននិយាយបន្ថែមថា មកទល់ពេលនេះហាងរបស់គាត់លក់ទូរស័ព្ទ iPhone 6 អស់ជាង៣០គ្រឿងហើយ។ បុគ្គលិកនៅហាងលក់ទូរស័ព្ទផ្សេងៗទៀតបាននិយាយថា ពួកគេនាំទូរស័ព្ទទាំងនេះមកពីទីក្រុងហុងកុង។ មនុស្សភាគច្រើននិយាយថា គេចាប់ផ្តើមលក់ទូរស័ព្ទ iPhone សេ៊រីថ្មីនេះនៅថ្ងៃទី២១ ខែកញ្ញា។ iPhone 6 និង iPhone 6 Plus ដែលក្រុមហ៊ុនបញ្ជាក់ថា មានអេក្រង់ធំ និងស្តើងជាងមុនត្រូវបានចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែកញ្ញា ដោយមានតម្លៃចន្លោះពី១៩៩ដុល្លារដល់៩៤៩ដុល្លារអាស្រ័យលើប្រភេទ និងសមត្ថភាពនៃអង្គចងចាំ ហើយថា តើវាមានជាប់កិច្ចសន្យា ឬអត់។ បើនិយាយនៅក្នុងតំបន់វិញ មានតែប្រទេសសិង្ហបុរីទេ ដែលមានលក់ទូរស័ព្ទសេ៊រីថ្មីនេះ។ គេលក់ទូរស័ព្ទសេ៊រីថ្មីនេះនៅទីនោះក្នុងតម្លៃចន្លោះពី៧៧៤ដុល្លារដល់១.១៣០ដុល្លារ។ នៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុន Apple មានតំណាងចែកចាយត្រឹមតែពីរប៉ុណ្ណោះ ដែលទទួលបានសិទ្ធិលក់ទូរស័ព្ទ iPhone សេ៊រីថ្មីនេះ គឺក្រុមហ៊ុន Smart និងក្រុមហ៊ុន iOne ។ លោក ថូម៉ាស ហាន់ (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart បានឲ្យដឹងថា ហាងនីមួយៗរបស់ក្រុមហ៊ុននឹងចាប់ផ្តើមលក់ iPhone សេ៊រីថ្មីនេះនៅក្នុងខែវិច្ឆិកា។ លោក ថូម៉ាស ហាន់ បានលើកឡើងតាមរយៈអីុម៉េលថា "ដោយចាប់ផ្តើមនៅដើមខែវិច្ឆិកា ឆ្នាំ២០១៤ទូរស័ព្ទសេ៊រីថ្មីទាំងពីរនឹងមានដាក់លក់នៅក្នុងហាងនីមួយៗរបស់ក្រុមហ៊ុន Smart នៅទូទាំងប្រទេស។ តម្លៃផ្លូវការនឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃទី៨ ខែតុលា។ អតិថិជនអាចទទួលបានតម្លៃលក់រាយតាមស្តង់ដារ ដោយត្រូវបោះបង់ចោលទីផ្សារក្រៅផ្លូវការដែលលក់ទូរស័ព្ទសេ៊រីថ្មីនេះក្នុងតម្លៃថ្លៃ។ ...
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា នៅតែរស់រាន ទោះបីជាមានការរុះរើរចនាសម្ព័ន្ធក្តី
ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៅក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនរួមដ៏ធំនៅក្នុងស្រុក បានលើកឡើងកាលពីម្សិលមិញថា ការទិញក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន (PAL) យកទៅវិញក្នុងតម្លៃ១ពាន់លានដុល្លារពីសំណាក់មហាសេដ្ឋីមានបំផុតលំដាប់ទី២នៅក្នុងប្រទេសហ្វីលីពីននៅសប្ដាហ៍នេះ នឹងគ្មាន " ផលប៉ះពាល់" មកលើក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនទាំងពីរនេះឡើយ។ កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន PAL បានប្រកាសថា ក្រុមហ៊ុន San Miguel Corp ដែលជាម្ចាស់ភាគហ៊ុនតូចរបស់ខ្លួន បានយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនអាកាសចរណ៍នេះឲ្យទៅក្រុមហ៊ុន Lucio Tan Group...