Saturday, November 28, 2020
Home ជម្លោះដីធ្លី

ជម្លោះដីធ្លី

video

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីស្នើទៅ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមកុំចាត់ទុកពួកគាត់ជាសត្រូវ

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីជាច្រើន នៅខេត្តព្រះសីហនុ ផ្ញើសារព្រមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្នថា សូមកុំចាត់ទុកពួកគាត់ ជាសត្រូវ និងចោទពួកគាត់ថា ជាជនអនាធិបតេយ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ឬដីឯកជនមានម្ចាស់ កម្មសិទ្ធិ ដោយខុសច្បាប់តទៅទៀត។ ក្រុមអ្នកភូមិនិយាយថាដីធ្លីដែលពួកគាត់រស់នៅ និងអាស្រ័យផល មានអាយុកាលច្រើនឆ្នាំ និងស្របតាមច្បាប់ភូមិបាលត្រឹមត្រូវ។ ក្រុមពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីភាគច្រើន បានរិះគន់ចំពោះសកម្មភាពដឹកនាំ របស់លោក...
video

ពលរដ្ឋរាប់សិបនាក់នាំគ្នាតវ៉ានៅមុខតុលាការខេត្តកោះកុង ទាមទារឱ្យទម្លាក់ការចោទប្រកាន់លើតំណាងរបស់ខ្លួន

ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោក ឧកញ៉ាហេង ហ៊ុយ រាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងមុខសាលាដំបូងខេត្តកោះកុង  ខណៈពលរដ្ឋចំនួន៥នាក់ទៀត ត្រូវបានតុលាការខេត្តនេះកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។ គណនីហ្វេសប៊ុកលោក ញិល ភាព បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះថា ពលរដ្ឋមានវិវាទដីធ្លី ជាមួយឩកញ្ញ៉ាហេង ហ៊ុយស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង...
video

ពលរដ្ឋជិត៧០គ្រួសារ ចោទអាជ្ញាធរស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ថាបានឃុបឃិត ជាមួយក្រុមហ៊ុនបម្រុងឈូសផ្ទះរបស់ពួកគាត់

តំណាងពលរដ្ឋចំនួន ៦៨គ្រួសារ រស់នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិអូរត្រជាក់ចិត្តឃុំសំរុង ខេត្តព្រះសីហនុបានចោទកម្លាំងចម្រុះ នៃរដ្ឋបាលស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ថាបានឃុបឃិត ឬធ្វើសកម្មភាពបម្រើឲ្យក្រុមហ៊ុន ឋានសួគ៌ របស់ លោក  យឹម ឆៃលី  ដែលត្រូវជាដន្លង របស់ ហ៊ុន សែន  ថាបាននាំយកគ្រឿងចក្រប៉ុនប៉ងឈូសបំផ្លាញផ្ទះដើម្បីរំលោភយកដី របស់ពួកគាត់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា...
video

សកម្មជនដីធ្លី២នាក់នៅខេត្តកំពង់ឆ្នាំង ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺតាមបណ្តឹងរបស់ក្រុមហ៊ុន អ្នកមានអំណាច

តុលាការខេត្តកំពង់ឆ្នាំងចេញដីកាបង្គាប់សកម្មជនដីធ្លីនៅខេត្តកំពង់ឆ្នាំចំនួន២នាក់ ត្រូវឱ្យចូលខ្លួនបំភ្លឺជុំវិញសំណុំរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយារបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។ កាលពីថ្ងៃទី ១៣ខែតុលា ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ឆ្នាំង លោក សុខ ឧត្តម បានចេញដីកាបង្គាប់ឱ្យសកម្មជនដីធ្លីនៅភូមិឡពាង ឃុំតាជេស...
video

ពលរដ្ឋខេត្តព្រះសីហនុ បិទផ្លូវសម្តេវសង្ឃទេពវង្ស មិនឲ្យចរាចរណ៍ឆ្លងកាត់ជាងកន្លះថ្ងៃ ដើម្បីតវ៉ាចំពោះសកម្មភាព របស់អាជ្ញាធរច្រើនគ្រឿងចក្រឈូសកំទេចផ្ទះពួកគាត់

តំណាងប្រជាពលរដ្ឋរាប់សិបគ្រួសារ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រមូលផ្តុំគ្នាតវ៉ា និងបិទផ្លូវ មិនឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់បានទេ នៅមុនវេលាថ្ងៃត្រង់ថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះ។ តំណាងពលរដ្ឋបន្តថា ដោយសារតែពួកគេគ្មានដីសង់លំនៅដ្ឋាន និងដីកសិកម្មសម្រាប់ដាំដុះទើប នាំគ្នាមកសង់ផ្ទះនៅតាមចិញ្ចើមផ្លូវសម្តេចសង្ឃ ទេព វង្ស មានទីតាំងស្ថិតក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ។ យ៉ាងនេះក្តី...
video

លោក ស ខេង សម្រេចដាក់ពិន័យលើមន្ត្រីកាន់កាប់ដីព្រៃខុសច្បាប់ ខណៈសកម្មជនព្រៃឈើថាឈ្មួញឈើគឺសុទ្ធតែជាអ្នកធំ

លោក ស ខេង បានព្រមានដាក់ពិន័យមន្ត្រីយោធា និងមន្ត្រីស៊ីវិល ដែលបានពាក់ព័ន្ធក្នុងការកាប់រុករានទន្ទ្រាន់កាន់កាប់ដីព្រៃខុសច្បាប់ នៅខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នេះ។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើទៅលោក ទៀ បាញ់ ឲ្យដាក់ពិន័យលើឧត្តមសេនីយ៍យោធាកងយោធពលខេមរភូមិន្ទ...
video

ពលរដ្ឋរស់នៅក្រុងព្រះសីហនុ ចោទលោក គួច ចំរើន អនុញ្ញាតឲ្យគេចាក់ដីលុបស្រះទឹកមុខរោងចក្រស្រាបៀអង្គរ

ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បន្តបង្ហាញការព្រួយបារម្ភខ្លាចបាត់បងស្រះទឹកធម្មជាតិ ឬបឹងទឹកសាប មានទីតាំងនៅទុលមុខរោងចក្រស្រាបៀអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលឈ្មួញរកស៊ីដីកំពុងឃុបឃិតជាមួយមន្ត្រីស្ថាប័នជំនាញមួយចំនួន ក្នុងខេត្តនេះ រំលោភយកធ្វើកម្មសិទ្ធិឯកជន។ ក្រុមប្រជាពលរដ្ឋនៅទីនោះ បាននាំគ្នាទាមទារឲ្យលោក ហ៊ុន សែន ជួយសង្គ្រោះ ឬថែរក្សាស្រះទឹកសាបនេះឲ្យបានគង់វង្សសំរាប់ជា ប្រយោជន៍ដល់សាធារណជនទូទៅដើម្បីប្រើប្រាស់។ អ្នកភូមិបាននាំគ្នាបានចោទ...
video

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់វិន័យរដ្ឋបាលនិងទណ្ឌកម្ម ដល់អភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីមួយចំនួនទៀត លើករណីវិនាសកម្មព្រៃឈើ

ក្រសួងមហាផ្ទៃបានធ្វើការដាក់ទណ្ឌកម្មវិន័យរដ្ឋបាលដល់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងមន្ត្រីមានឋានៈធំៗមួយចំនួនទៀត ដោយសារបានបណ្តែតបណ្តោយឲ្យមានសកម្មភាពកាប់ទន្ទ្រានដីព្រៃ នៅមូលដ្ឋានខេត្តមណ្ឌលគិរី។ មន្ត្រីក្រសួងមហាផ្ទៃ បានឲ្យ The Cambodia Daily ដឹងនៅថ្ងៃទី០១ ខែតុលានេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មន្ត្រីគ្រាក់ៗឬមានតួនាទីខ្ពស់ ដែលត្រូវបានថ្នាក់លើ អនុវត្តវិន័យរដ្ឋបាល និងទណ្ឌកម្មនោះ...
video

សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន UDG ចំនួន៤នាក់

សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន៤នាក់ នៅពេលដែលពួកគេនិងពលរដ្ឋជាច្រើននាក់ផ្សេងទៀត បាននាំគ្នាតវ៉ា ដោយបោះតង់ស្នាក់នៅមុខសាលាខេត្ត ដើម្បីទាមទាររកដំណោះស្រាយរឿងដីធ្លី ជាមួយក្រុមហ៊ុនចិន UDG។ ក្រោយសាកសួរនាំអស់ជាង១០ម៉ោង ទើបអាជ្ញាធរព្រមដោះលែងពួកគេវិញនៅរសៀលថ្ងៃពុធនេះ ។ ពលរដ្ឋដែលបញ្ហាដីធ្លី បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថាការតវ៉ាដោយបោះតង់នៅមុខសាលាខេត្តនេះធ្វើឡើងចាប់តាំងពីថ្ងៃចន្ទ ដោយមានពលរដ្ឋប្រមាណ ៦០នាក់ បានចូលរួមដើម្បីរងចាំការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចិន ញូញៀនឬ UDG (Union...
video

បទល្មើសទន្ទ្រានដីព្រៃភ្នំ និងដីចំការដ្រល់ របស់រដ្ឋ នៅខេត្តមណ្ឌលគិរី បន្តកើតមាន ហើយអាជ្ញាធរថ្នាក់ជាតិ ចង់លាក់មិនចង់ឲ្យអ្នកកាសែតដឹងរឿង

ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ខេត្តមណ្ឌលគិរី នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យករណីឈូសឆាយដីព្រៃភ្នំ របស់រដ្ឋ មានទីតាំងនៅចំណុចភ្នំក្បាលខ្មោច ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ប៉ុន្តែសកម្មភាពនេះ ធ្វើឡើងតាមរបៀបលាក់លៀម ដោយហាមអ្នកកាសែត មិនឲ្យចូលទៅថតផ្តិតយករូបភាព នៃសកម្មភាពទន្ទ្រានដីព្រៃភ្នំ របស់រដ្ឋ ពីសំណាក់ឈ្មួញមានទ្រព្យ និងមន្ត្រីមានអំណាចទាំងនោះទេ។

MEDIA FEEDS

Popular

video

IDEA TALK៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?