Tuesday, June 15, 2021

ជម្លោះដីធ្លី

video

ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រមានថានឹងធ្វើការសម្រេចចិត្តទៅលើពាក្យបណ្តឹងស្តីពីការប្លន់យកដីនៅកម្ពុជា

លោកមេធាវីអន្តរជាតិ លោក Richard Rogers កាលពីចុងខែកុម្ភៈ កន្លងទៅនេះ បានសរសេរលិខិតទៅកាន់ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំឱ្យបើកការស៊ើបអង្កេតពេញលេញទៅពាក្យបណ្ដឹងស្តីពីការប្លន់យកដីនៅកម្ពុជា ។ លោក Richard Rogers បានដាក់ពាក្យបណ្ដឹងតំណាងឱ្យជនរងគ្រោះពលរដ្ឋខ្មែរពីការប្លន់យកដីពីសំណាក់អ្នកមានអំណាចនៅកម្ពុជា កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ហើយពាក្យបណ្ដឹងនេះកំពុងស្ថិតនៅក្នុងការិយាល័យនៃព្រះរាជាអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី...
video

សហគមន៍នៅខេត្តកំពង់ស្ពឺ និងព្រះសីហនុ ធ្វើយុទ្ធនាការជម្រុញឲ្យដោះលែង និងទំលាក់ចោលការចោទប្រកាន់លើសកម្មជនដីធ្លី

ប្រជាសហគមន៍រងគ្រោះដីធ្លីនៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បាននាំគ្នាធ្វើយុទ្ធនាការជំរុញឱ្យមានការដោះលែង និងទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើសកម្មជនដីធ្លីចំនួន៦រូប។ ទំព័រហ្វេសប៊ុកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ពលរដ្ឋរងគ្រោះដីធ្លីនៅតាមសហគមន៍ រួមមានពលរដ្ឋសហគមន៍អមលាំង  ស្រុកថ្ពង  សហគមន៍ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងពលរដ្ឋសហគមន៍ក្នុងស្រុកព្រៃនប់ ស្ទឹងហាវ ខេត្តព្រះសីហនុ បានជួបជុំគ្នាជាក្រុមៗ...
video

រដ្ឋាភិបាល បញ្ជាឱ្យបើកយុទ្ធនាការបោសសំអាតទ្រង់ទ្រាយធំ ចំពោះការរំលោភទន្ទ្រាន យកដីរដ្ឋខុសច្បាប់នៅខេត្តមណ្ឌលគិរី

រដ្ឋាភិបាល បានបញ្ជាទៅអាជ្ញាធរខេត្តមណ្ឌលគិរី ដោយសហការជាមួយក្រសួងកសិកម្ម និងកម្លាំងចម្រុះ ត្រូវរៀបចំផែនការសកម្មភាព ដើម្បីបើកយុទ្ធនាការបោសសំអាតទ្រង់ទ្រាយធំ លើការរំលោភទន្ទ្រាន ហ៊ុមព័ទ្ធ យកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព។ លើសពីនេះ រដ្ឋាភិបាលក៏បានសម្រេចឱ្យលុបចោលរាល់លិខិតកាន់កាប់ដីធ្លីទាំងឡាយ ដែលចេញដោយអាជ្ញាធរភូមិ រហូតដល់ខេត្ត ដែលមានភាពមិនស្របច្បាប់ និងចេញដីកាដកហូតដីស្រស់នៅខេត្តមណ្ឌលគិរី មកដាក់ជាសម្បត្តិរដ្ឋវិញ។
video

ជនជាតិដើមភាគតិចម្នាក់ចាត់ទុកការសម្រេចរបស់តុលាការខេត្តមណ្ឌលគិរីឱ្យចាញ់ក្តីក្នុងសំណុំរឿងបរិហាកេរ្តិ៍ ថាជារឿងអយុត្តិធម៌

ជនជាតិដើមភាគតិចម្នាក់ដែលសកម្មក្នុងការការពារព្រៃឈើចាត់ទុកការសម្រេចសេចក្ដីរបស់តុលាការខេត្តមណ្ឌលគិរី ថាជារឿងអយុត្តិធម៌។ ការអះអាងនេះ ស្របពេលតុលាការខេត្តនេះបានសម្រេចឱ្យលោកចាញ់ក្តីដើមបណ្តឹង ហើយត្រូវបង់ប្រាក់ចំនួន៤០ លានរៀល ទៅអភិបាលស្រុកអូររាំងដែលជាដើមបណ្តឹង និងបង់ប្រាក់ពិន័យចូលរដ្ឋចំនួន ៤ លានរៀល ក្រោមបទចោទប្រកាន់បរិហាកេរ្ត៍។ តំណាងជនជាតិភាគតិចពូនងលោក គ្រើង តុលា ត្រូវបានអភិបាលស្រុកអូររាំង លោក សៀក មុន្នី ប្ដឹងពីបទបរិហាកេរ្ត៍ ...
video

ជនជាតិដើមភាគតិចថាគ្មានជំនឿលើគណៈកម្មាការអន្តរក្រសួងចំពោះការចុះដោះស្រាយជម្លោះដីធ្លីនៅខេត្តមណ្ឌគិរី

ជនជាតិដើមភាគតិចខេត្តមណ្ឌគិរី អះអាងថា  ពួកគេគ្មានជំនឿទៅលើការចុះដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មាការអន្តរក្រសួងឡើយ  ព្រោះអ្នកដែលរំលោភយកដីធ្លីនៅក្នុងខេត្តនេះ ភាគច្រើនសុទ្ធតែអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល។ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន ដើម្បីចុះវាស់វែងកំណត់ដីរដ្ឋនិងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផល ក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋនៅក្នុងខេត្តមណ្ឌលគិរី។
video

សាធារណជន អះអាថា សកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធរំលោភយកដីឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ កំពុងកើតមានអនាធិបតេយ្យ

សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ ដែលធ្វើដំណើរកម្សាន្តនៅតាមតំបន់ឆ្នេរមួយចំនួន ក្នុងខេត្តព្រះសីហនុ អះអាងថា រាល់ថ្ងៃនេះ សង្កេតឃើញមានបុគ្គលមួយចំនួន មមាញឹក ចាក់ដីធ្វើរបងថ្មរឹងមាំហ៊ុមព័ទ្ធរំលោភយកដីឆ្នេរសមុទ្រ នៃឆ្នេរព្រែកត្រែង មានទីតាំងនៅស្រុកស្ទឹងហាវ ដើម្បីធ្វើកម្មសិទ្ធិឯកជន បានកើតឡើងយ៉ាងអនាធិបតេយ្យ ប៉ុន្តែមិនមានអាជ្ញាធរហាមឃាត់ទេ។ ក្រុមប្រជាពលរដ្ឋចោទជាសំណួរថា តើសកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធឆ្នេរព្រែកត្រែង របស់បុគ្គលមួយចំនួន ធ្វើឡើងស្របច្បាប់ដែរឬទេ? តើហេតុអ្វីបានជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ...
video

ពលរដ្ឋ អះអាងថា ភរិយាអភិបាលខេត្តពោធិ៍សាត់ ក៏មានដីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ នាខេត្តព្រះសីហនុដែរ

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងមន្ត្រីរាជការមានឋានៈតូចតាចមួយចំនួន នៅខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅគ្រាពួកគេ បានទទួលព័ត៌មានមកថា សូម្បីតែ ភរិយា របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ គឺលោកស្រី ហ៊ុន ចាន់ធី ក៏មានចំណែកដី នៅលើដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តព្រះសីហនុដែរ។ រីឯសំណើរសុំកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើឆ្នាំ២០២០...
video

ពលរដ្ឋអះអាងថា ឈ្មួញដីឈ្មោះ ញ៉ក់ គឹមតុង កំពុងស្វែងរកការគេចផុតពីការចាប់ខ្លួនដាក់ពន្ធនាគារលើករណីទន្ទ្រានដីរដ្ឋខុសច្បាប់

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ និងក្រុមអ្នកឃ្លាំមើលបរិស្ថាន ប្រចាំខេត្តព្រះសីហនុ បានរិះគន់ចំពោះចំណាត់ការ របស់សមត្ថកិច្ច និងតុលាខេត្តព្រះសីហនុ ដែលមិនហ៊ានចាត់ការទៅលើឈ្មោះ ញ៉ក់ គឹមតុង ជាមេក្លោងទន្ទ្រានរំលោភកាន់កាប់ដីរដ្ឋខុសច្បាប់  ដោយទុកឲ្យបុគ្គលរូបនេះ មានសេរីភាពដើរហើរ ហើយមិនញញើតនឹងដីកាចាប់ឃុំខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុនោះទេ។ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុ បានទទួលស្គាល់ថា រហូតមកដល់ថ្ងៃចន្ទ ទី២៨...
video

សង្គមស៊ីវិលខេត្តព្រះសីហនុ អះអាថា អ្នកមានឈ្មោះកាត់ដីគម្របព្រៃឈើឆ្នាំ២០០២ ភាគច្រើនមានឋានៈជារដ្ឋមន្ត្រី និងឧកញ៉ា

អ្នកឃ្លាំមើលសង្គម និងពលរដ្ឋបានសំណូមពរដល់ លោក ហ៊ុន សែន ជួយស៊ើបអង្កេតទៅលើសកម្មភាព របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដែលជាអ្នករៀបចំឯកសារដាក់ជូន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ចុះហត្ថលេខាកាត់ឆ្វៀលដីមានទំហំសរុប ៧៥,៣០ហិកតា ទៅឲ្យឈ្មោះ អ៊ុំ តុង, ជា...
video

ពលរដ្ឋខ្វះដីសង់ផ្ទះក្នុងខេត្តព្រះសីហនុចោទប្រកាន់លោក គួច ចំរើន អភិបាលខេត្តនេះថាបានកាត់ឆ្វៀលដី ក្នុងតំបន់ក្បាលឆាយឲ្យឈ្មោះ លី ហាក់ ដោយរំលោភយកដីរបស់ពលរដ្ឋ

ក្រុមអ្នកឃ្លាំមើលអំពីផែនការអភិវឌ្ឍសង្គម និងពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ សម្តែងខឹងសម្បាជាខ្លាំងពេលទទួលបានព័ត៌មានថារដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យ ឬធ្វើអនុប្រយោគកាត់ឆ្វៀលដីជាង ៣២ហិកតា មានទីតាំងនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ទៅឲ្យឈ្មោះ លី ហាក់ ដែលគេស្គាល់ថា ជាឧកញ៉ាមានទ្រព្យម្នាក់ និងត្រូវជាបក្ខពួករបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ន។

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...