Tuesday, June 15, 2021

ជម្លោះដីធ្លី

video

បទល្មើសទន្ទ្រានដីព្រៃភ្នំ និងដីចំការដ្រល់ របស់រដ្ឋ នៅខេត្តមណ្ឌលគិរី បន្តកើតមាន ហើយអាជ្ញាធរថ្នាក់ជាតិ ចង់លាក់មិនចង់ឲ្យអ្នកកាសែតដឹងរឿង

ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ខេត្តមណ្ឌលគិរី នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យករណីឈូសឆាយដីព្រៃភ្នំ របស់រដ្ឋ មានទីតាំងនៅចំណុចភ្នំក្បាលខ្មោច ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ប៉ុន្តែសកម្មភាពនេះ ធ្វើឡើងតាមរបៀបលាក់លៀម ដោយហាមអ្នកកាសែត មិនឲ្យចូលទៅថតផ្តិតយករូបភាព នៃសកម្មភាពទន្ទ្រានដីព្រៃភ្នំ របស់រដ្ឋ ពីសំណាក់ឈ្មួញមានទ្រព្យ និងមន្ត្រីមានអំណាចទាំងនោះទេ។
video

អាជ្ញាធររារាំងពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តចំនួន៤ មិនឱ្យដើរទៅផ្ទះលោក ហ៊ុន សែន

អាជ្ញាធរ និងក្រុមសមត្ថកិច្ចចម្រុះក្រុងភ្នំពេញរាប់រយនាក់ បានរារាំង ពលរដ្ឋជាង១ពាន់នាក់ មកពីខេត្តចំនួន៤ រួមមានខេត្តកោះកុង ស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ មិនឱ្យដើរទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ពីប្រមុខរដ្ឋាភិបាលនៅព្រឹកថ្ងៃច័ន្ទនេះ ជុំវិញវិវាទដីធ្លីដ៏រាំរ៉ាំរបស់ពួកគាត់។ ការរារាំងនេះ កើតឡើងបន្ទាប់ពីពលដ្ឋទាំងនោះ បាននាំគ្នាមកប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដី...
video

យ៉ាង​ហោច​អាច​មាន​មន្ត្រី​ចំនួន ២០ ជាប់ពាក់ព័ន្ធ​បទល្មើស​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​កម្ម​សិទ្ធ​ខុសច្បាប់​នៅ​ខេត្តមណ្ឌលគិរី

ប្រភព​ព័ត៌មាន​ពី​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ ឲ្យដឹង​ថា​យ៉ាងហោចណាស់​អាច​មាន​មន្ត្រី​ជាង ២០នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​យក​ដី​រដ្ឋ មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​បាន​គណៈរដ្ឋ​មន្ត្រី ស្នើសុំ​គោលការណ៍​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដកហូត​តួនាទី និង បណ្ដេញចេញ​ពី​សមាជិក​គណបក្សប្រជាជន​កម្ពុជា។ ប្រភព​ដដែល​បន្ត​ថា យោង​តាម​របាយការណ៍ របស់​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ចុះ​ថ្ងៃទី១២ ខែមិថុនា...
video

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្តកំពង់ធំ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

​តំណាង​ពលរដ្ឋ ៣៦គ្រួសារ មក​ពី​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ស្នើ​ជាថ្មី​ទៀត​ទៅ​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គេ។ ពលរដ្ឋ​ប្រមាណ១០នាក់ ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ៣៦គ្រួសារ​មក​ពី​ខេត្តកំពង់ធំ បាន​ដាក់​ញត្តិ​ដាក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន ដោយសារ​ពួក​គាត់​អស់សង្ឃឹម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពីសំណាក់​អាជ្ញាធរ​ខេត្ត។ តំណាង​ពលរដ្ឋ​ទាំងនោះ ថែមទាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ឃុបឃិតជាមួយ​ឈ្មួញ ដើម្បី​ក្លែងបន្លំ​ឯកសារ​យក​ដី​របស់​ពួក​គាត់​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។អាជ្ញាធរ​មូលដ្ឋាន​ដែល​តំណាង​ពលរដ្ឋ​ចោទប្រកាន់​ទាំងនោះ...
video

តំណាង​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង​រក​កិច្ច​អន្តរាគមន៍​ពី​លោ​កស ខេង ករណី មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រមូល​ទិញ​ដី​មេទឹក​ជាង៣រយ​ហិ​កតា​

តំណាង​ពលរដ្ឋ​មក​ពី​ភូមិ​កំពង់ប្រាំង ឃុំ​កំពង់ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​ពលរដ្ឋ​ជាង៣០០នាក់ បាន​សុំ​កិច្ច​អន្តរាគមន៍​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ជុំវិញ​ការ​ប្រមូល​ទិញ​ដី​តំបន់​អាង​ស្តុក​ទុក​របស់​អ្នកស្រុក​ធ្វើជា​កម្មសិទ្ធិ​ពីសំណាក់​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់។ តំណាង​ពលរដ្ឋ​លោក មិន ឆាង អះអាង​ថា មាន​មន្ត្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ ស៊ុម សុខ​មាន ហៅ​ថេ​ត តំណាង​ឲ្យ​ក្រុមហ៊ុន​មួយ បាន​ប្រមូល​ទិញ​ដី​តំបន់​មេទឹក​ឬកន្លែង​ស្តុក​ទឹក​របស់​អ្នកស្រុក...
video

ពលរដ្ឋ​មាន​ទំនាស់​ជិត ០២ពាន់​គ្រួសារ​ប្រមូល​ផ្តុំគ្នា​ស្នើ​ដល់ លោកស្រី មិថុនា ភូ​ថង ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​

ពលរដ្ឋ​រងគ្រោះ​ដីធ្លី រស់នៅ​ខេត្តកោះកុង សរុប​មាន​ចំនួន​ជិត ២ពាន់​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត២ពាន់​គ្រួសារ (១,៩៨១​) មក​ពី​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន០៤ បាន​មក​ប្រមូល​ផ្តុំគ្នា​តវ៉ា​ទាមទារ​យុត្ត​ធម៌​ដីធ្លី នៅមុខ​សាលាខេត្ត​កោះកុង នៅ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ដើម្បី​ស្នើ​ដល់ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ​លើ​វិបត្តិ​ដីធ្លី​រាំ​រ៉ៃ និង​ទាមទារ​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ជូន​ពួក​គាត់​វិញ។
video

ពលរដ្ឋ​មាន​ចម្ងល់​ថា ហេតុអ្វី​តុលាការខេត្ត​ព្រះសីហនុ មិន​ចាប់ខ្លួន មេ​ក្លោង​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ ឈ្មោះ ញ៉​ក់ គឹ​មតុង មក​ផ្តន្ទា​ទោស

​ក្រុម​អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ មាន​ចម្ងល់​ថា ហេតុអ្វីបានជា​តុលាការ និង​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ មិនព្រម​នាំ​ខ្លួន​បុគ្គល​ឈ្មោះ ញ៉ក គឹ​មតុង មេ​ក្លោង​ដឹកនាំ​ជន​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ នៅ​តាម​តំបន់​មួយចំនួន នា​ខេត្ត​ព្រះសីហនុ មក​ផ្តន្ទា​ទោស។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា សព្វថ្ងៃ​នេះ​គេង​សង្កេតឃើញ លោក ញ៉​ក់...
video

អភិបាលខេត្ត​កែប ព្រមាន​ថា​អ្នក​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​កុំ​សង្ឃឹមថា ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ឲ្យសោះ

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ខេត្ត​កែប បាន​ប្រកាស​គាំទ្រ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត របស់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ដែល​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជន​ទាំងឡាយ​ណា ដែល​បាន​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់ ធ្វើ​កម្ម​សិទ្ធ​ឯកជន​ជាបន្តបន្ទាប់​មកនេះ។ យ៉ាងនេះ​ក្តី ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល បញ្ជាក់​ថា នឹង​រង់ចាំ​មើល ថា​តើ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប...
video

ពលរដ្ឋ ខេត្តតាកែវ​-កំពត ស្នើ​ដល់​លោក ហ៊ុន សែន មាន​វិធានការ​ទៅលើ​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ ដែល​គំរាម​ថា​នឹង​បញ្ជូន​កូនចៅ​ទៅ​បាញ់សម្លាប់​ពលរដ្ឋ​ប្លន់​យក​ដី​

តំណាង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្តកំពត បាន​សំណូមពរ​ដល់ លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ និង​មាន​ចំណាត់ការ​ផ្លូវច្បាប់​ទៅ​លើ​សក្ម​ភាព របស់​លោក​មេបញ្ជាការ នៃ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ និង​បក្ខ​ពួក ដែល​បាន​ប្រើ​កម្លាំង​កងទ័ព​ប្រដាប់ដោយ​អាវុធ មក​ហ៊ុំ​មព័ទ្ធ​របង​បន្លា​លួស រំលោភ​យក​ដី​បង្កបង្កើនផល​របស់​ពួក​គាត់ និង​រំលោភ​ដី​សម្រាប់​ធ្វើ​រោងបុណ្យ​មុខ​បរិវេណ​វត្តអារាម ហើយ​ថែមទាំង​បាន​គម្រាម​ប្រើ​អាវុធ ដើម្បី​ផ្តាច់​ជីវិត​ពលរដ្ឋ ដែល​ហ៊ាន​ងើបមុខ​តវ៉ា។ 
video

មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចាត់ទុក​របាយការណ៍​ការ​លុប​បឹងទំពុន​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង១លាន​នាក់ ជា​រឿងប្រឌិត​

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​ច្រានចោល​នូវ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​បង្ហាញថា​ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​ជាង១លាន​នាក់​រង​ផល​ប៉ះ​ពាល​ដោយ​ទឹកជំនន់ ពីព្រោះ​តែ​ការ​លុប​បឹង​ធម្ម​ជា​តិ​ធំៗ​នៅ​ភ្នំពេញ ក្រោម​ស្លាក​នៃ​ការ​អភវិ​ឌ្ឍ​ន៍។ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃទី២៨ខែកក្កដា នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ ស៊ី​ផាន មានប្រសាសន៍​ថា​ការ​ចេញ​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ជុំវិញ​របាយការណ៍​របស់​ពួក​គេ អំពី​បញ្ហា​លុប​បឹងទំពុន​ឬបឹង​ជើងឯក ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង១លាន​នាក់​នៅ​ក្រុងភ្នំពេញ ជា​ការ​ប្រឌិត​ឡើង និង​ជារ​បាយ​ការណ៍​បោកប្រាស់​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ចេញ​របាយការណ៍​នេះ​ទៀតសោត ហាក់ដូចជា​ការរៀបចំ​ទុកជា​ប្រព័ន្ធ​មួយ​ជាមួយ​បណ្តាញ​នៅ​ក្រៅប្រទេស ដើម្បី​បំភ្លៃ​ការពិត​នៅ​កម្ពុជា។

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...