34 C
Phnom Penh

CATEGORY

ជំងឺកូវីដ ១៩

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​ជាង ១០០​នាក់ ក្នុង​នោះ​មាន​នៅ​មន្ទីរពេទ្យ​ធំៗ​ពីរ​ក្នុង​រាជធានី​ភ្នំពេញ

ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា រយៈពេល ២​ថ្ងៃ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19បំប្លែង​ខ្លួន​ថ្មី​ប្រភេទ «ដែលតា» ដែល​មាន​ប្រភេទ​ចេញពី​ប្រទេស​ឥណ្ឌា បាន​កើតឡើង​លើ​មនុស្ស​ជាង ១០០​នាក់​ហើយ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា...

លោក ហ៊ុន សែន ថា​អំណោយ​វ៉ាក់សាំង​របស់​អាមេរិក​គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ចំពោះ​ពលរដ្ឋ​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា អំណោយ​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ជាបន្តបន្ទាប់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​នៅ​ក្នុង​តំបន់ ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​ប្រឹង​ងើប​ចេញពី​ជំងឺ​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២១ ថា...

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​ការងារ​រិះគន់​វិធានការ​ក្រសួង​ការងារ​កម្ពុជា​ដែល​ហាម​ពលករ​ចល័ត​កន្លែង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​នៅ​កម្ពុជា រិះគន់​ថា សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ ផ្អាក​ការ​ធ្វើ​ដំណើរ ឬ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន មិនមែន​ជា​ដំណោះស្រាយ​ពេញលេញ និង​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង់ត្រាល់ លើកឡើង​បែប​នេះ គឺ​បន្ទាប់ពី​ក្រសួង​ការងារ​កម្ពុជា បាន​ណែនាំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ ឆ្ពោះ​ទៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ...

លោក កឹម សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19

មេដឹកនាំ​បក្ស​ប្រឆាំង​សម្ដែង​ការ​ព្រួយបារម្ភ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កុំ​តក់ស្លុត និង​ចុះចាញ់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នៅ​ក្នុង​ប្រទេស លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 គឺជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង...

មន្ត្រី​អាមេរិក៖ ជំនួយ​វ៉ាក់សាំង​មនុស្សធម៌​ចំពោះ​កម្ពុជា​គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ និង​មិន​បាន​ស្វែងរក​ការ​អនុគ្រោះ​ឬ​សម្បទាន​អ្វី​ឡើយ

មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក អះអាង​ថា ជំនួយ​វ៉ាក់សាំង​មនុស្សធម៌​របស់​អាមេរិក​ចំពោះ​កម្ពុជា មិន​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ណាមួយ​ឡើយ ហើយ​ក៏​មិន​បាន​យក​វ៉ាក់សាំង​ទាំងនេះ​ធ្វើ​ជា​ថ្នូរ​ក្នុង​ការ​ស្វែងរក​ការ​អនុគ្រោះ ឬ​ការ​សម្បទាន​ណាមួយ​នោះ​ដែរ ប៉ុន្តែ​គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ និង​បញ្ចប់​ជំងឺ​រាតត្បាត​តែប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19...

នាយករដ្ឋមន្ត្រី​បន្ថែម​ការ​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​រយៈពេល​១៤​ថ្ងៃ

លោក ហ៊ុន សែន សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​Covid-19 ទាំង ២៥​រាជធានី-ខេត្ត​រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង ២៣:៥៩​នាទី នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១...

អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​បន្ត​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ជូន​ពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​ផ្តល់​សិទ្ធិ​ឲ្យ​វិស័យ​ឯកជន​នាំចូល​វ៉ាក់សាំង​ក៏ដោយ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​រដ្ឋ​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ សម្រាប់​ប្រកប​អាជីវកម្ម​ក៏ដោយ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា...

អ្នកជំងឺ​កូវីដ-១៩​ចំនួន​១៥​នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ចំនួន ៧៦៦​នាក់

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ជាង ១៣០០​នាក់ (១៣៣៩​នាក់) ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្រោយ​ពី​អ្នកជំងឺ ១៥​នាក់​ទៀត​បាន​ស្លាប់។ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​ថ្មី ៧៦៦​នាក់​នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ កក្កដា...

ទស្សនៈ៖ ប្រជាជន​អាស៊ី​អាគ្នេយ៍​រីករាយ​ការ​មក​ដល់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​ចំនួន​១០ គឺ​មាន​ប្រជាជន​ជាង ៦៧៥​លាន​នាក់។ តំបន់​នេះ​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ។ គិត​ត្រឹម​ថ្ងៃ​ទី​២៦ កក្កដា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19 នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​បាន​កើន​ឡើង​ជិត ៧​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១៣​ម៉ឺន ៣៧៤១​នាក់។ នេះ​បើ​តាម​ទិន្នន័យ​គេហទំព័រ​តាមដាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​លើ​ពិភពលោក ហៅថា...

ស្ថានទូត​ឥណ្ឌា​ស្នើ​ឱ្យ​កម្ពុជា​ពិនិត្យ​លើ​សាច់​ក្របី​ដែល​រក​ឃើញ​មាន Covid-19 ម្ដង​ទៀត

ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ​របស់​កម្ពុជា ត្រៀម​យក​សាច់​ក្របី​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​អាជ្ញាធរ​កម្ពុជា​រក​ឃើញ​មាន​ផ្ទុក​មេរោគ Covid-19 និង​យក​ទៅ​ដុត​ចោល​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា មក​ពិនិត្យ​ឡើងវិញ ដោយសារតែ​ឥណ្ឌា ហាក់​មិន​អស់ចិត្ត​ថា​សាច់​ក្របី​ដែល​ចេញពី​ឥណ្ឌា មក​កម្ពុជា...

ព័ត៌មានថ្មីៗ