Tuesday, June 15, 2021

ជំងឺកូវីដ ១៩

video

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ស្ថានភាព​ពលរដ្ឋ​ពេល​នេះ​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ផង​និង​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ​ផង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ពេលនេះ​មិន​ត្រឹម​តែ​ត្រូវការ​ការពារ​សុវត្ថិភាព​សុខភាព​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​ក៏​ជា​កត្តា​ចម្បង​សម្រាប់​ពួកគាត់​ដែរ ក្រោយ​ការ​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជាង ១​ឆ្នាំ​នៃ​ការ​រីក​រាលដាល​ជំងឺ Covid-19 នេះ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ឈប់​ការ​បញ្ចេញ​វ៉ាក់សាំង​ទៅ​តាម​បណ្តា​ខេត្ត​ដែល​មន្ត្រី​របស់​ខ្លួន​ធ្លាប់​បាន​ស្នើសុំ​កន្លង​មក ថា​ជា​ការ​ប្រើ​ខុស​យុទ្ធសាស្ត្រ និង​គ្មាន​ប្រសិទ្ធភាព។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត...
video

តើ​លោក កឹម សុខា អាច​ធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ពលរដ្ឋ​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ Covid-19?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អំណោយ​ដែល​ប្រធាន​អតីត​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត​ស្បៀង​នៅ​ពេលនេះ គឺ​ជា​ថវិកា​ផ្ទាល់​របស់​លោក និង​មាន​ការ​ចូលរួម​ពី​សប្បុរសជន​មួយ​ចំនួន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នេះ​ថា...
video

កម្មករនិយោជិតរាប់រយនាក់ ផ្ទុះការតវ៉ានៅមុខរោងចក្រ បន្ទាប់ពីមានការផ្ទុះវីរុសCovid-19

កម្មករ កម្មការិនីប្រមាណជា ៥០០នាក់ បាននាំគ្នាតវ៉ា នៅមុខរោងចក្រផលិតសម្លៀកបំពាក់មួយកន្លែងស្ថិតនៅក្នុងខេត្តកណ្តាល ទាមទារឲ្យខាងរោងចក្រអនុញ្ញាតច្បាប់ឲ្យពួកគាត់បានឈប់សម្រាកមួយរយៈ បន្ទាប់ពីបានរកឃើញកម្មករដទៃទៀតឆ្លងវីរុសCovid-19។ តំណាងកម្មករ កម្មការិនី កញ្ញា ស៊ី មន្ថា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងពេលចូលរួមបាតុកម្មនៅមុខរោងចក្រ នៅថ្ងៃទី២៧...
video

អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល ជាង ១០០នាក់បានឆ្លងជំងឺCovid-19

អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល ចំនួន ១០៦នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺCovid-19 បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងពន្ធនាគារព្រៃស និងពន្ធនាគារខេត្តព្រះសីហនុ។ កាលពីថ្ងៃទី២៥ ខែឧសភា ស្នងការនគរបាលខេត្តលោក ឈឿន សុចិត្រ និងមន្ត្រីពន្ធនាគារខេត្តកណ្តាល ជាច្រើននាក់បានចុះទៅរៀបចំ ចាត់ចែងអ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាលភ្លាមៗ...
video

គណបក្សក្រៅរដ្ឋាភិបាលថា បញ្ហាCovid-19នៅកម្ពុជាត្រូវបានគេរិះគន់ថា កំពុងស្ថិតក្នុងសេណារេយូនយោបាយ

មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ លើកឡើងថា បញ្ហាCovid-19 បានក្លាយជាប្រធានបទដែលមានការជជែកគ្នាមិនដាច់ស្រេចថាតើ ជា Covid-19 ពិតប្រាកដ ឬជាCovid-19 ដែលប្រើដើម្បីជាឧបករណ៍នយោបាយនៅកម្ពុជា។ អគ្គហេរញ្ញិកគណបបក្សខ្មែរស្រលាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The...
video

អ្នកឃ្លាំមើលសង្គម ជនជាតិអេស្ប៉ាញថា លោកបារម្ភពីឆ្លងវីរុសCovid-19 លើអ្នកដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារព្រៃស សព្វថ្ងៃនេះ

ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ បានសំដែងការព្រួយបារម្ភ ជាខ្លាំងចំពោះសុខភាពសកម្មជន ចលនាមាតាធម្មជាតិ ដែលកំពុងឃុំខ្លួន ក្រោយពេលទទួលបានដំណឹងថា អ្នកទោសក្នុងពន្ធនាគារ ម១ ជាង ១០នាក់ បានឆ្លងជំងឺCovid-19 កាលពីពេលថ្មីៗនេះ។ ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ ជនជាតិអេស្ប៉ាញ លោក អាឡិច ហ្គន់សាឡេ...
video

មន្ទីរឯកជនមួយបង្ហាញតារាតម្លៃបន្ទប់ និងការធ្វើតេស្ដ រួមទាំងតម្លៃថ្នាំព្យាបាលCovid-19

មន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ ដែលទទួលបានសិទ្ធិព្យាបាលអ្នកទទួលជំងឺCovid-19 បានបង្ហាញតារាងតម្លៃបន្ទប់ចន្លោះពី ២៥០ដុល្លារដល់ ១ពាន់ ២រយដុល្លារ ខណៈតម្លៃធ្វើតេស្ត គិតផ្សេង។ ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតកាលពីថ្ងៃទី៤ ខែឧសភា ឱ្យមន្ទីរពេទ្យឯកជនចំនួន៣ មានសិទ្ធិព្យាបាលអ្នកជំងឺCovid-19។
video

អ្នកជាប់ឃុំនៅពន្ធនាគារព្រៃស ជិត ២០នាក់ ត្រូវបានរកឃើញឆ្លងជំងឺCovid-19

សង្គមស៊ីវិល និងសាច់ញាតិ អ្នកជាប់ឃុំបង្ហាញក្ដីបារម្ភពីសុវត្ថិភាពអ្នកជាប់ពន្ធនាគារ ក្រោយពីអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសជិត ២០នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺCovid-19 ។ ក្ដីបារម្ភនេះ ធ្វើឡើងបន្ទាប់ពីប្រធានមណ្ឌលអប់រំកែប្រែទី១ នៃក្រសួងមហាផ្ទៃ បានស្នើសុំផ្អាកការដឹកអ្នកជាប់ឃុំនៅពន្ធនាគារព្រៃស                 រាជធានីភ្នំពេញ ឡើងមកចូលរួមសវនាការនៅតុលាការបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកជាប់ឃុំចំនួន១៨នាក់ នៅក្នុងពន្ធនាគារនេះ...
video

តើការបើកដំណើរការផ្សារឡើងវិញនឹងអាចជួយជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋកម្រិតណា

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា ការបើកឲ្យដំណើរការផ្សារឡើងវិញនៅពេលនេះ គឺពិតជារឿងល្អសម្រាប់អាជីវករ និងពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ ខ្លាំងណាស់ ប៉ុន្តែត្រូវបន្តផែនការបើកផ្សារ ដែលមិនទាន់រៀបរយផ្សេងទៀត ឲ្យបានឆាប់ផងដែរ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១...
video

សង្គមស៊ីវិលថា ការឆ្លងវីរុស Covid-19 ជិត ១០០នាក់នៅខេត្តកំពង់ចាម គឺជាការធ្វេសប្រហែសរបស់ថៅកែរោងចក្រ និងអាជ្ញាធរមូលដ្ឋាន

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អះអាង រិះគន់ថា ការផ្ទុះឡើងនៃវីរុសCovid-19 លើកកម្មករនិយោជិតនៅខេត្តកំពង់ចាម គឺជាការធ្វេសប្រហែសរបស់ថៅកែរោងចក្រ និងអាជ្ញាធរមូលដ្ឋានទាំងស្រុង។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានអ្នកឆ្លងវីរុសCovid-19  ជិត១០០នាក់ក្នុងព្រឹត្តិការណ៍សហគមន៍យ៉ាងគំហុក លើកម្មករ កម្មការិនី ក្នុងរោងចក្រមួយចំនួននៅខេត្តកំពង់ចាម កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...