Tuesday, June 15, 2021

ជំងឺកូវីដ ១៩

video

តំណាងពាណិជ្ជករអាមេរិក នៅកម្ពុជា អរគុណកម្ពុជា ដែលបានទប់ស្កាត់ និងការពារការឆ្លងរាលដៃជំងឺ Covid-19 ទាន់ពេលវេលា

ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា លោក Anthony Galliano បានសរសើរកម្ពុជា និងអរគុណអ្នកស្រី ឱ វណ្ណឌីន ចំពោះការប្ដេជ្ញាចិត្តមិននឿយហត់លះបង់ការប្រយុទ្ធប្រឆាំងCovid-19 និងឆ្លើយតបយ៉ាងរហ័សការចាក់វ៉ាក់សាំងទូទាំងប្រទេស។ សារព័ត៌មានរបស់លោក ហ៊ុន សែន Fresh News បានចុះផ្សាយថា លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា បានចេញលិខិតកាលពីពេលថ្មីៗនេះ...
video

អាល់កុលក្លែងក្លាយជាង៤០តោន ត្រូវបានមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម បង្ក្រាប

ក្រុមមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ចាប់បាន អាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុល ចំនួន ១៨៣កាន ឬស្មើនឹង ៥ពាន់ ៤៩០លីត្រ ដែលត្រូវចាត់ចែងបន្តតាមនីតិវិធីច្បាប់ កាលពីពេលថ្មីៗនេះ។
video

ក្រសួងសុខាភិបាល បានប្រកាសថា អ្នកស្លាប់ដោយសារជំងឺ Covid-19 មានចំនួន ៥នាក់បន្ថែមទៀតនៅថ្ងៃនេះ

ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ នេះឲ្យដឹងថា ក្រសួងបានរកឃើញអ្នកស្លាប់ដោយសារជំងឺCovid-19 ចំនួន ៥នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 សរុបកើនដល់ជាង១៦០នាក់ គិតត្រឹមថ្ងៃទី ២០ ខែឧសភា នេះ។ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន របស់ខ្លួននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ...

មន្ទីរពិសោធន៍​ជំងឺ​កូវីដ​មាន​តែ​មួយ​គត់​នៅ​តំបន់ Gaza ប៉ាឡេស្ទីន ត្រូវ​បាន​កម្ទេច​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល

ក្នុងស្ថានភាព ដែលអ្នករងរបួសរាប់រយនាក់ ដោយសារការវាយប្រហារដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែល កំពុងសំម្រុក ទៅកាន់មន្ទីរពេទ្យ ស្របពេលពលរដ្ឋឆ្លងជំងឺកូវិដ-១៩ កំពុងរីករាលដាលខ្លាំង ក្នុងដែនដី ប៉ាឡេស្ទីន Gaza ស្ទ្រីព សេចក្ដីរាយការណ៍មួយពី   សារព័ត៌មាន Pakistan Observers បានចុះផ្សាយថា មន្ទីរពិសោធន៍ជំងឺកូវិដមានតែមួយគត់នៅក្នុងដែនដី Gaza ស្រ្ទីព ប៉ាឡេស្ទីន ត្រូវបំផ្លាញ ដោយការវាយប្រហាររបស់កងទ័ពអាកាសនៃប្រទេស...
video

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ដល់​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា

ក្រុមសិទ្ធិមនុស្សក្នុងស្រុក អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តកម្មវិធីជំនួយសង្គមដល់ពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាតឲ្យទាន់ពេលវេលា។ ការអះអាងនេះធ្វើឡើងបន្ទាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចអនុវត្តយន្តការ និងនីតិវិធី ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយសារ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កន្លងទៅនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា...
video

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ មានការកើនឡើង

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺCovid-19 ចម្រុះជាតិសាសន៍ ដែលឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សរុបមានចំនួនជិត ២ពាន់ ៧រយនាក់ (២.៦៩៨) និងព្យាបាលជាសះស្បើយចំនួនជាង  ១ពាន់ ៨រយនាក់ (១.៨១៤) ចំណែកឯអ្នកស្លាប់មានចំនួន ១២នាក់ សុទ្ធតែជនជាតិខ្មែរ។
video

ក្រុមអ្នកតស៊ូរមតិថា បក្សកាន់អំណាចឆ្លៀតធ្វើអាជីវកម្មនយោបាយក្នុងពេលផ្តល់ជំនួយសង្គមទៅដល់ពលរដ្ឋ

បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា គណបក្សប្រជាជនកម្ពុជា របស់គ្រួសារត្រកូលហ៊ុន បានឆ្លៀតធ្វើអាជីវកម្មនយោបាយ ឃោសនាឲ្យពលរដ្ឋបោះឆ្នោតឲ្យខ្លួនសម្រាប់អាណត្តិឆ្នាំ ២០២២ និង២០២៣ ព្រមទាំងឆ្លៀតឱកាស ឡង់សេ លោក ហ៊ុន ម៉ាណែត ពីចម្ងាយផងដែរ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ...
video

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេល ៧ថ្ងៃបន្ថែមទៀត

មន្ត្រីជាន់ខ្ពស់សាលាក្រុងភ្នំពេញ បានចេញវិធានការបិទខ្ទប់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេល ៧ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ចម្លងរាលដាលនៃវីរុសCovid-19 ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការបន្តវិធានការរដ្ឋបាល សម្រាប់ភូមសាស្ត្ររាជធានីភ្នំពេញ...
video

ក្រុមអ្នកតស៊ូរមតិថា ផែនការចែកថវិការបស់រដ្ឋាភិបាលកម្ពុជា មិនមែនជំនួយសង្គមទេ គឺការឃោសនានយោបាយប៉ុណ្ណោះ

បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ពុំមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីជួយសង្គ្រោះពលរដ្ឋដែលកំពុង ខ្វះខាតនោះទេ ប៉ុន្តែជំនួយទាំងនោះគឺជាផែនការផ្ដោតលើការឃោសនានយោបាយតែប៉ុណ្ណោះ ហើយលុយ២០ ទៅ៣០ដុល្លារ នេះទៀតសោត ក៏មិនអាចដោះស្រាយអ្វីបានដែរ។ ការអះអាងនេះធ្វើឡើងបន្ទាប់រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តកម្មវិធីផ្តល់ជំនួយសង្គមដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងពលរដ្ឋដែលមានសមាជិកគ្រួសារស្លាប់ដោយសារជំងឺCovid-19 កន្លងមក។
video

សង្គមស៊ីវិលថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះ ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួលគឺជានយោបាយបែបប្រជាភិថុតិ

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស រិះគន់ថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួល ទំនងដូចជាការយកចិត្តទុកនឹងពលរដ្ឋ ប៉ុន្តែនោះ គឺគ្រាន់តែជានយោបាយបែបប្រជាភិថុតិតែប៉ុណ្ណោះ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលក្នុងតំបន់បិទខ្ទប់ឲ្យបញ្ចុះថ្លៃឈ្នួល ឬផ្អាកយកថ្លៃឈ្នួលចំពោះកម្មករនិយោជិតក្នុងពេលដ៏លំបាកនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន...

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...