28 C
Phnom Penh

CATEGORY

បទវិភាគ

បទវិភាគ៖ តើ​លោក ហ៊ុន សែន ត្រូវការ​ចិន ឬ​ប្រទេស​លោកសេរី?

លោក ហ៊ុន សែន តែងតែ​បញ្ជូន​គណប្រតិភូ និង​ជួល​ក្រុម​បញ្ចុះបញ្ចូល (Lobby) ដោយ​ចំណាយ​លុយ​ជាតិ​ជាច្រើន​ដើម្បី​ធ្វើការ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ប្រទេស​សេរី ជាពិសេស​ប្រទេស​អាមេរិក និង​សហគមន៍​អឺរ៉ុប។ ការ​បញ្ចុះបញ្ចូល​នោះ គឺ​ដើម្បី​ទទួល​បាន​ទីផ្សារ​នាំ​ទំនិញ​ចូល​ពី​ប្រទេស​កម្ពុជា​ដោយ​រួច​ព័ន្ធ និង​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ពី​បណ្តា​ប្រទេស​ទាំងនោះ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​លោក ហ៊ុន...

បទវិភាគ៖ លទ្ធផល​បោះឆ្នោត​សភា​សហព័ន្ធ​រុស្ស៊ី​ដំបូងៗ​បាន​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​សប្បាយ​ចិត្ត តែ​ក្រោយ​មក​ឈឺចាប់​ខ្លាំង

ការ​បោះឆ្នោត​សភា Duma នៃ​ប្រទេស​រុស្ស៊ី ដែល​បាន​ប្រព្រឹត្ត​ដល់​ទៅ​រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា មើលទៅ​ដូចជា​រឿង​កំប្លែង​ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បន្តិច​ចំពោះ​អារម្មណ៍​ទស្សនិកជន​មិន​ចូលចិត្ត​តារា​កំប្លែង​តួ​កាច​ម្នាក់។ តារា​កំប្លែង​តួ​កាច​រូប​នេះ​ចេញ​មក​ភ្លាម​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​សប្បាយ​ចិត្ត​បន្តិច​ត្រង់ថា តួ​កាច​ម្នាក់​នេះ​ទំនង​មិន​លេង​ល្បិច​កិច្ចកល​ផ្ដួល​គូប្រកួត​ដោយ​ល្បែង​ទុច្ចរិត​ទៀត​នោះ​ទេ។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក តារា​កំប្លែង​មុខ​ស្ងួត​មួយ​នេះ​វាយ​គូប្រកួត​ដួល​ព្រាត ដោយ​ល្បិច​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង។ ទស្សនិកជន​ស្រឡាំងកាំង​ដោយ​មិន​នឹកស្មាន​ថា...

បទវិភាគ៖ ប្រមុខ​ការទូត​ចិន​ត្រឡប់​ទៅវិញ​បាន​ត្រឹម​ពាក្យ​ថា​អរគុណ តែ​ពុំ​មាន​ការ​សន្យា​ជួយ​ចិន​ប្រឆាំង​អាមេរិក​ឡើយ

ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​បិទ​បញ្ចប់​ហើយ​នូវ​ទស្សនកិច្ច ៣​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាមួយ​នឹង​ការ​ទៅដល់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ក្រោយ​ពី​ចាកចេញ​ពី​កម្ពុជា និង​វៀតណាម។ ក្នុង​ចំណោម ៣​ប្រទេស​នេះ មាន​តែ​កម្ពុជា​មួយ​គត់​ដែល​មេដឹកនាំ​រាជាណាចក្រ​នេះ គឺ​បុរស​ខ្លាំង​លោក...

បទវិភាគ៖ តើ​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​នយោបាយ​ប្រជែង​គ្នា ឬ​បំពេញ​គ្នា?

លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ផ្ដាច់ការ​ម្នាក់​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា និង​ជា​មេដឹកនាំ​ផ្ដាច់ការ​ស្ថិត​ក្នុង​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក។ ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រទេស​បាន​ធ្លាក់​ដុនដាប​ទ្រុឌទ្រោម​យ៉ាង​ដំណំ ហើយ​នាំ​ឲ្យ​រាស្រ្ត​នៅ​ក្នុង​នគរ​ក្លាយ​ជា​រាស្រ្ត​ដែល​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។ តាមពិត​ទៅ ពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ចង់​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ជា​ខ្លាំង។ ឆន្ទៈ​នេះ​បាន​បញ្ជាក់​ច្បាស់​តាមរយៈ​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣...

បទវិភាគ៖ រដ្ឋប្រហារ​នៅ​ហ្គីណេ ជា​ការ​បិទ​បញ្ចប់​ការ​គ្រប់គ្រង​មួយ​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ​នាំ​ឱ្យ​ប្រជាជន​គាំទ្រ​រដ្ឋប្រហារ

ហ្គីណេ ជា​ប្រទេស​មួយ​នៅ​អាហ្រ្វិក​ខាងលិច។ ប្រទេស​នេះ​មាន​ប្រជាជន​ជិត ១៣​លាន​នាក់ តែ​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់។ ហ្គីណេ បាន​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​ពីរ​លើក​មក​ហើយ គឺ​ទី​១ នៅ​ឆ្នាំ​១៩៨៤ ហើយ​ទី​២ នៅ​ឆ្នាំ​២០០៨។ ប្រទេស​ដែល​ទើប​ស្គាល់​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​ឆ្នាំ​២០១០ គឺ​ឥឡូវ​នេះ​បាន​ឆ្លងកាត់​របប​រដ្ឋប្រហារ​ម្ដងទៀត​ហើយ។ រដ្ឋប្រហារ​ចុងក្រោយ​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា...

បទវិភាគ៖ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ក្នុង​ទីក្រុង​ម៉ានីល...

បទវិភាគ៖ តើ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ដល់​កុមារ​ដើម្បី​អ្វី?

លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ថា លោក​ទទួល​យក​វ៉ាក់សាំង​ការពារ​កូវីដ-១៩ តែ​ពី​ប្រទេស​ណា​ដែល​មាន​ការ​សម្រេច​ដោយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​នៅ​ពេល​ដែល​វ៉ាក់សាំង​នៃ​ប្រទេស​ចិន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍ និង​មិនទាន់​មាន​ការ​សម្រេច​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ លោក ហ៊ុន សែន បាន​ស្ម័គ្រចិត្ត​ទទួល​យក​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន មក​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ។ បន្ទាប់ពី​នោះ​មក...

បទវិភាគ៖ តើ​លោក សម រង្ស៊ី កំពុង​ពង្រឹង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ថ្មី​ផ្សេង​ទៀត?

មជ្ឈដ្ឋាន​ជាច្រើន​អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឆ្នាំ​២០១៧ ដោយសារ​ខ្លាច​បាត់បង់​អំណាច​របស់​លោក ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០១៨។ ដូច្នេះ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បន្ត​អំណាច​របស់​លោក...

បទវិភាគ៖ ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​បញ្ជូន​សារ​ប្រាប់​មេដឹកនាំ​អាស៊ាន​ថា​អាមេរិក​យកចិត្ត​ទុកដាក់​ខ្លាំង​បញ្ហា​អាស៊ាន

អនុប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris ដែល​បាន​ជ្រើសរើស​ប្រទេស​ពីរ​ក្នុង​តំបន់​អាស៊ាន​មក​ធ្វើ​ទស្សនកិច្ច គឺ​មើលទៅ​ជា​សម្ពន្ធមិត្ត​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន ១០​ប្រទេស។ ប្រទេស​ពីរ​នេះ គឺ​សិង្ហបុរី និង​វៀតណាម។ ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សម្ពន្ធភាព​ស្លាប់​រស់​របស់​សហរដ្ឋ​អាមេរិក​ទៅ​ថ្ងៃ​អនាគត​ដែល​ខ្វះ​ពុំបាន​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិសុខ​អាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​ជា​ទស្សនកិច្ច​ដំបូង​របស់​អនុប្រធានាធិបតី​អាមេរិក​រូប​នេះ ដែល​មក​ដល់​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​សីហា។ ទស្សនកិច្ច​របស់​អ្នកស្រី...

វិភាគ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ដី​អាស៊ាន​ពង្រឹង​កម្លាំង​សម្ពន្ធភាព​ទប់ទល់​អំណាច​វាតទី​របស់​ចិន

ក្នុង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ អាស៊ាន​ត្រូវ​គេ​មើលឃើញ​ថា ហាក់​នៅ​ឆ្ងាយ​ពី​អាមេរិក ដែល​រដ្ឋការ​នេះ​ពុំសូវ​លើក​កម្លាំង​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ច្រើន​នោះ​ទេ។ តែ​ដល់​ឆ្នាំ​ទី​៤ រដ្ឋការ​លោក ដូណាល់ ត្រាំ គិត​ច្រើន​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​វិស័យ​សន្តិសុខ​តំបន់ ខណៈ​ប្រទេស​មហាយក្ស​ចិន ពង្រីក​មាឌ​កាន់តែ​ធំ​ឡើង​គ្របដណ្ដប់​លើ​អាស៊ាន។ ចូល​មក​ដល់​រដ្ឋការ​លោក...

ព័ត៌មានថ្មីៗ