Tuesday, June 15, 2021

ព័ត៌មានអន្តរជាតិ

អ្នកស្រីអង់សានស៊ូជីថា បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៅតែរស់បើពលរដ្ឋនៅតែមានស្មារតីសាមគ្គីគ្នាក្នុងបុព្វហេតុប្រជាធិបតេយ្យ

ស្របពេលដែលរបបយោធាភូមា មានផែនការក្នុងការរំលាយគណបក្សសម្ព័ន្ធជាតិប្រជាជាធិបតេយ្យ NLD គឺអ្នកនយោបាយកំពូលរបស់បក្សនេះ ដែលជាស្រ្ដីជើងឯកប្រជាធិបតេយ្យ គឺអ្នក អង់សាន ស៊ូជីដែលជាទីប្រឹក្សារដ្ឋត្រូវបានពួកយោធា ចាប់ឃុំខ្លួនបានចេញសារតស៊ូមតិភ្លាមៗថា បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនឹងនៅតែខ្លាំង នៅតែរស់ដរាបណាពលរដ្ឋនៅតែមានឆន្ទៈសាមគ្គីគ្នា។ អ្នកស្រីបានបញ្ជាក់បន្ថែមថា គណបក្សរបស់អ្នកស្រីបង្កើតឡើងដើម្បីប្រជាជន និងដើម្បីប្រជាធិបតេយ្យ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុនគណៈកម្មាធិការរៀបចំការបោះឆ្នោត...

មេរដ្ឋប្រហារភូមារៀនសូត្រតាមប្រទេសមួយក្នុងតំបន់រំលាយបក្សខ្លាំងជាងបក្សខ្លួនឯងព្រោះខ្លាចចាញ់ឆ្នោត

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានរឿងកើតឡើងប្រហាក់ប្រហែលគ្នានៃការដណ្ដើមអំណាចដោយហិង្សា និងដោយអំណាចដែលខ្លួនអាចបញ្ជាទៅលើស្ថាប័នណាមួយដែលមានអំណាចក្នុងការវិនិច្ឆ័យខុសនិងត្រូវគឺដើម្បីបានអំណាចមកវិញ។ ប្រទេសខ្លះឆក់យកអំណាចពីជនស៊ីវិល ឬបក្សប្រជាធិបតេយ្យដោយការប្រើអំណាចរបស់យោធាគឺការធ្វើរដ្ឋប្រហារ ហើយប្រទេសខ្លះទៀតដែលមេដឹកនាំមានអំណាចទៅលើប្រព័ន្ធតុលាការក៏ចាប់ផ្ដើមឱ្យមានពាក្យបណ្ដឹងប្រឆាំងនឹងគូប្រជែងរបស់ខ្លួនដែរ។ ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមាន១០ប្រទេស ក្នុងចំណោមប្រទេសទាំង១០ នេះមានពីរប្រទេសប្រកាន់យករបបកុម្មុយនីស្ដ គឺវៀតណាម និង ឡាវ។ ចំណែកប្រទេសផ្សេងៗទៀតប្រកាន់របបប្រជាធិបតេយ្យពហុបក្ស។...
video

អ្នកវិភាគថា ប្រជាធិបតេយ្យនឹងគ្មានខ្លឹមសារទេ បើអ្នកនយោបាយនៅតែបន្តប្រើប្រាស់អំណាចលើសព្រំដែនកំណត់

ក្រុមអ្នកឃ្លាំមើលសង្គម ត្អូញត្អែរថា ប្រជាធិបតេយ្យនឹងមានត្រឹមតែទម្រង់ប៉ុណ្ណោះ ប៉ុន្តែគ្មានខ្លឹមសារនោះទេ ប្រសិនបើ អ្នកនយោបាយនៅតែបន្តប្រើប្រាស់អំណាចលើសព្រំដែនកំណត់ដែលបានចែងក្នុងច្បាប់ដូចសព្វថ្ងៃនេះ។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះថា...

អ៊ីស្រាអែលយល់ព្រមទទួលយកបទឈប់បាញ់ជាមួយប៉ាឡេស្ទីនក្រោយពីសង្គ្រាម១១ថ្ងៃ

អ៊ីស្រាអែល បានយល់ព្រមទទួលយកបទឈប់បាញ់ជាមួយនឹងពួកហាម៉ាស់ ប៉ាឡេស្ទីន  បន្ទាប់ពីការវាយប្រយុទ្ធដាក់គ្នាយ៉ាងបង្ហូរឈាមដែលបានផ្ដាច់ជីវិត ជនជាតិប៉ាឡេស្ទីន ២៣២នាក់ ក្នុងតំបន់ហ្គាហ្សា និង១២នាក់ស្លាប់នៅអ៊ីស្រាអែល។ ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃសុក្រ ទី២១ ខែឧសភា ថាបទឈប់បាញ់នេះសម្រេចបានក្រោមការសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអន្តរជាតិដាក់សម្ពាធយ៉ាងខ្លាំងឱ្យភាគី...

យោធាភូមាកោះហៅមន្ត្រីទូតប្រមាណ១០០នាក់អោយត្រឡប់មកប្រទេសភូមាវិញ ខណៈទូត២នាក់នៅជប៉ូនត្រូវបណ្ដេញពីតំណែង

យោងតាមឯកសារមួយដែលបែកធ្លាយ គឺមន្ត្រីទូតភូមាប្រមាណ ១០០ នាក់ដែលគាំទ្រចលនាស៊ីវិល មិនគោររបបរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈត្រូវបានបញ្ជាឱ្យវិលត្រឡប់មកប្រទេសភូមាវិញ ខណៈមន្ត្រីទូត២នាក់ទៀត ត្រូវបានបណ្ដេញពីតំណែង។ ប៉ុន្តែអ្នកការទូតខ្លះមិនបានធ្វើតាមបទបញ្ជារបស់ពួកហើយបន្តស្នាក់នៅក្នុងប្រទេសដែលខ្លួនចាត់តាំងដោយបន្ដធ្វើសកម្មភាពនៅក្រៅប្រទេសនោះដើម្បីគាំទ្រដល់កម្លាំងប្រជាធិបតេយ្យនៅក្នុងប្រទេសភូមា។ យោងតាមសារព័ត៌មាន Jakarta post...

មន្ទីរពិសោធន៍​ជំងឺ​កូវីដ​មាន​តែ​មួយ​គត់​នៅ​តំបន់ Gaza ប៉ាឡេស្ទីន ត្រូវ​បាន​កម្ទេច​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល

ក្នុងស្ថានភាព ដែលអ្នករងរបួសរាប់រយនាក់ ដោយសារការវាយប្រហារដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែល កំពុងសំម្រុក ទៅកាន់មន្ទីរពេទ្យ ស្របពេលពលរដ្ឋឆ្លងជំងឺកូវិដ-១៩ កំពុងរីករាលដាលខ្លាំង ក្នុងដែនដី ប៉ាឡេស្ទីន Gaza ស្ទ្រីព សេចក្ដីរាយការណ៍មួយពី   សារព័ត៌មាន Pakistan Observers បានចុះផ្សាយថា មន្ទីរពិសោធន៍ជំងឺកូវិដមានតែមួយគត់នៅក្នុងដែនដី Gaza ស្រ្ទីព ប៉ាឡេស្ទីន ត្រូវបំផ្លាញ ដោយការវាយប្រហាររបស់កងទ័ពអាកាសនៃប្រទេស...

បុរសខ្លាំងហ្វីពីនហាមមន្ត្រីនិយាយជាសាធារណៈអំពីជម្លោះដែនទឹកជាមួយចិន ដោយចាត់ទុកថាជាការបង្ករឿង

បុរសខ្លាំងតែមួយគត់នាទសវត្សនេះ នៃប្រទេសហ្វីលីពីន គឺប្រធានាធិបតី Rodrigo Duterte  ដែលត្រូវបាន រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្ម សង្រ្គាមអន្តរជាតិ ICC កំពុងតែកសាងសំណុំរឿង ប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស ករណីបុរសនេះ បើកសង្រ្គាមសម្លាប់ប្រជាជនខ្លួន ឯងពាក់ព័ន្ធនឹងគ្រឿងញៀន។ ប្រជាជនហ្វីលីពីន យ៉ាងតិច ៤ពាន់នាក់ ត្រូវបានសម្លាប់ក្នុងសំណុំរឿងគ្រឿងញៀន ដោយការបាញ់បង្រ្កាប...

អុីស្រាអែល និងប៉ាឡេស្ទីនបន្តបាញ់ផ្ដោងដាក់គ្នាចូលដល់ថ្ងៃទី៨ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើរដល់ចំណុចទាស់ច្រក

កងកាំភ្លើងធំ កងកាំជ្រួច និងកងយន្តហោះចម្បាំង របស់អ៊ីស្រាអែល បន្តបាញ់ស្រោច លើ ដែនដី រដ្ឋប៉ាឡេស្ទីន នៅតំបន់កាហ្សាស្ទ្រីព ដោយវាយកំទេច ទីក្រុងរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីន រាបដល់ដី ដល់ទៅ១៥គីឡូម៉ែត្របួនជ្រុង គឺសុទ្ធ ជាអាគារធំៗ របស់រដ្ឋការពួកហាម៉ាស់កំពុងកាន់អំណាចនៅដែនដី រងការកំទេចជាលំអងធូលីនេះ។ ទោះជាធ្លាក់ក្នុងភាពខ្លោចផ្សាក៏ដោយ សម្រាប់ហាម៉ាស់ប៉ាឡេស្ទីនមិនបានទំលាក់អាវុធ សុំសន្តិភាព ពីអ៊ីស្រាអែលឡើយ...

ប្រទេសប្រជាធិបតេយ្យនាំគ្នាថ្កោលទោសចិន ករណី រំលោភសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង

ចិនទំនងបាក់មុខបន្តិចទេ ដែលប្រទេសជាង៥០និងអង្គការអន្តរជាតិជាច្រើន បានថ្កោលទោស ប្រទេសអាស៊ីធំមួយនេះ ករណី រំលោភសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំងប្រទេសចិន លើជាតិសាសន៍ភាគតិច នៃសហគមន៍វីហ្គ័រ ។ ការថ្កោលទោសចិន ធ្វើឡើងក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនៅ ក្រុងញូយ៉កសហរដ្ឋអាមេរិក ទោះបីចិន បានព្យាយាម ទទូចដល់ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិអោយ កុំទៅ ចូល រួមនឹងព្រឹត្តិការណ៍នេះក៏ដោយ។
video

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ករណីអ៊ីស្រាអែលនិងហាម៉ាស់ប៉ាឡេស្ទីនបាញ់ផ្លោងដាក់គ្នា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែឧសភា បានបើកកិច្ចប្រជុំបន្ទាន់មួយទៀតអំពី ការបើកសង្រ្គាម រវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៃដែនដីប៉ាឡេស្ទីន។ កិច្ចប្រប្រជុំបន្ទាន់នេះ ក្រោមការសម្របសម្រួល ដោយតំណាងប្រទេសចិន ព្រោះចិន ជាប្រធានសម្រាប់ ប្រចាំខែឧសភា។ សេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន AFP  បានចុះផ្សាយថា កិច្ចប្រជុំនេះ ពុំបានរកការឯកភាពគ្នាដើម្បីថ្កោលទោស...

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...