Tuesday, June 15, 2021

ព័ត៌មានអន្តរជាតិ

តុល្យ​កាល​នៃ​ការ​ផ្ទុះ​កុបកម្ម​នៅ​អាមេរិក បេក្ខជន ប្រធានាធិបតី មក​ពី​បក្ស​ប្រជាធិបតេយ្យ អំពាវនាវ​អោយ​ស្ងប់ស្ងាត់​

មកទល់​ពេលនេះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង អំពើ​ហិង្សា​ប្រព្រឹត្ត​ឡើង​ដោយ​ប៉ូល​ិ​សអាមេរិក និង​ទាមទារ​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ​លោក ចច ហ្វ្លយដ៍ (George Floyd​) បាន​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជិត​មួយ​សប្តាហ៍​ហើយ ។ បុរស​អាមេរិក​ស្បែក​ខ្មៅ អាហ្រិច​ម្នាក់​នេះ ត្រូវ​បាន​ប៉ូល​ិ​ស ក្នុង​ក្រុងMinneapolis ចាប់ខ្លួន ករណី​ប្រើ​ប្រាស់​ហ្សែ​ក ២០ដុល្លារ​ក្លែងក្លាយ ហើយ​ប៉ុ​លិ​សចាប់​អោយ​ឡើងឡាន​របស់​ប៉ូល​ិ​ស តែ...
video

លោក​ មហា​ធា​មហាម៉ាត់ ​បុរស​មាន​ល្បិច​នយោបាយ​ក្រ​ឡិច​ក្រ​លុ​ចត្រូវ​បាន​បណ្ដេញចេញ​ពី​បក្ស​

លោក​មហា​ធា​មហាម៉ាត់​អតីត​នាយក​រដ្ឋ​មន្ដ្រី​ពីរ​ជំនាន់​ត្រូវ​បាន​បក្ស​របស់​ខ្លួន​បណ្ដេញចេញ​ពី​បក្ស ក្រោម ហេតុផល​ថា បុរស​វ័យ៩៥ឆ្នាំ​ម្នាក់​នេះ​បាន​អុកឡុក និង​បំផុសបំផុល​ប្រឆាំង​នឹង​នាយក រដ្ឋ​មន្ដ្រី​ថ្មី​លោក Muhyiddin Yassin។ អ្នកនយោបាយ​ជើងចាស់​រូប​នេះ​ត្រូវ​បាន​មើលឃើញ​ថា​នៅទីបំផុត បាន​របូត​ស្នៀត​ល្បិច​នយោបាយ​របស់​ខ្លួន​ដែល​បាន​ប្រកាស​លាលែង​ពី​តំណែង​ពី​នាយក​រដ្ឋ​មន្ដ្រី​កាល ពី​ខែកុម្ភៈ​ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​របស់​ខ្លួន​ស្នើរ​ឲ្យ​បន្ដ​កាន់​តំណែង​ជានា​យក​រដ្ឋ​មន្ដ្រី​ស្ដីទី​បានតែ រយះ​ពេល១០ថ្ងៃ​ប៉ុណ្ណោះ។អ្នកនយោបាយ​ជើងចាស់​ដែល​សំបូរ​ល្បិច​ម្នាក់​នេះ​បាន​ធ្វើឲ្យ​សម្ព័ន្ធ​មិត្ត របស់​ខ្លួន គឺ​អតីត​ឧបនាយក​រដ្ឋ​មន្ដ្រី អាន់​វ៉ា​អ៊ី​ប្រា​ហ៊ី​មខកខាន​ទទួល​តំណែង​ពី​លោក​រហូតមកដល់​ពេលនេះ​ហើយ​បាន​ធ្វើឲ្យ​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចំរុះ ប៉ាកា​តាន់ ហា​រ៉ា​ប៉ាន់ បែកបាក់​មកដល់ពេលនេះ។តែ​ទីបំផុត​អតីត​នាយក​រដ្ឋ​មន្ដ្រី​រូប​នេះ​ត្រូវ​បានកូន​ចៅ​របស់​ខ្លួន​បណ្ដេញចេញ​ពី​បក្ស​ទៅវិញ។...
video

សកម្មជន​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាត់ទុក​សកម្មជន​បរិស្ថាន​ជាស​ត្រូវ​

សកម្មជន​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​លាប​ពណ៌ស​កម្ម​ជន​បរិស្ថាន ថា​ជា​ក្រុម​ខុសច្បាប់ ក្រុមប្រឆាំង ឬជា​ក្រុម​ដែល​ធ្វើការ​ដើម្បី​បម្រើ​ប្រយោជន៍​បរទេស​ជាដើម។ ថ្លែង​នៅក្នុង​វីដេអូ​ឃ្លី​បប្រមាណ៤នាទី ដែល​ចែកចាយ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា បាន​លើកឡើង​ថា ការដែល​លោក​ចូលរួម​ក្នុង​កិច្ចការពារ​បរិស្ថាន​នេះ គឺ​ដោយសារ​លោក​មិន​អាច​ទ្រាំ​ឈរ​អោបដៃ​មើល​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​គ្មាន​តម្លាភាព ហើយ​ពលរដ្ឋ​មូលដ្ឋាន​ក្លាយជា​អ្នករងគ្រោះ ទៅវិញ។
video

លោក កឹម សុខា អះអាង​ថា​នឹង​មិន​ចូលរួម​ជាមួយ​ក្រុម​ដែល​ចង់​ដុត​បំផ្លាញ​កម្ពុជា​នោះ​ឡើយ​

មនុស្សជំនិត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​អះអាង​ថា លោក កឹម សុខា នៅតែ​មាន​ឆន្ទៈ​ឥត​ប្រែប្រួល​ដោយ​ប្រាថ្នា​ចង់​ឲ្យ​មានការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ​កើតឡើង​នៅ​កម្ពុជា។ នាយ​ខុទ្ទកាល័យ​លោក កឹម សុខា គឺ​លោក​មុត ចន្ថា បាន​លើកឡើង​ទៅ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​អ្នកនយោបាយ​ខ្មែរ និង​មជ្ឈដ្ឋាន​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ អំពី​គោលជំហរ​របស់​លោក​ថា កម្ពុជា​ជា​ប្រទេស​ដែល​ផ្តល់​កំណើត​ឲ្យ​លោក។ លើស​ពីនេះ លោក​កំពុង​រស់នៅ​ក្រម​ដំបូល​ប្រទេសកំណើត​នេះ ដូច្នេះ​លោក...
video

តៃវ៉ាន់​តម្លើង​កាំភ្លើង​កាំជ្រួច បាញ់​ឱ្យ​ដល់ទី​ក្រុង​ប៉េកាំង​ខណៈ​ប្រកាស​ទិញ​កាំជ្រួច​នាវាចម្បាំង​ថែមទៀត​

ខណៈនេះ​អាជ្ញាធរ​ដែនដី​កោះ​តៃវ៉ាន់​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ស្រ្ដី​ដ៏​ឆ្នើម​ម្នាក់​គឺ​អ្នកស្រី​សាយ​អ៊ឹ​ងវិន កំពុងតែ​រៀបចំខ្លួន​ទទួលយក​សង្គ្រាម​ឈ្លានពាន ពីសំណាក់​ប្រទេស​ចិន​ដែល​ក្រុង​តៃប៉ិ​គិតថា​ខ្លួន​មិន​អាច​រស់នៅ​ក្រោម​ដំបូល​បក្ស​កុម្មុយ​នី​ស្ដ​ក្រុង​ប៉េកាំង​បាន​ឡើយ។ អ្នក​ស្រី​ប្រធានា​ធិបី​តី តៃវ៉ាន់ បាន​ប្រកាស​ថា តៃវ៉ាន់​នៅពេល​នេះ មាន​សព្វាវុធ​គ្រាប់​គ្រាន់​ដើម្បី ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន ។ នេះ​ជា​សង្រ្គាម​ចិត្តសាស្ត្រ​ដ៏​មុជ​ស្រួច​មួយ កំពុង​បញ្ឆេះ ក្រុង​ប៉េកាំង ។តែ​បែបនេះ​ក្ដី​សម្រាប់​ចិន​ប៉េកាំង​ទំនង​ក៏​មិន​ទម្លាក់​ឥទ្ធិពល​របស់​ខ្លួន​អោយ​ទាប​នឹង​សង្រ្គាម​កឃោសនា របស់​តៃវ៉ាន់​ឡើយ។ក្នុង​មហាសន្និបាត​សភា​ប្រជាជន​ចិន​ទើបតែ​បិទ​បញ្ចប់​កាលពី​សប្ដាហ៍​មុន​នេះ​ប្រធានាធិបតី​ចិន​ស៊ី​ជីង​ភីង​បាន​ប្រកាស​ឱ្យ​កងទ័ព​របស់​ខ្លួន​ត្រៀម​គ្រប់​កាលៈទេសៈ​ដើម្បី​សង្គ្រាម​បើ​ទោះបី​លោក​មិនបាន​ចង្អុល​ប្រាប់​ថា​ប្រទេស​ណាមួយ​ក៏ដោយ​ប៉ុន្ដែ​ទំនង​ប្រហែលជា​មេដឹកនាំ​ចិន​រូប​នេះ​គំរាម​កោះ​តៃវ៉ាន់​ច្រើនជាង​ប្រទេស​ផ្សេង​ៗទៀត។
video

ប្រទេសប្រជាធិបតេយ្យរៃអង្គាសប្រាក់ជិត ៣ពាន់៤រយលាន ដុល្លារ ជួយជនភៀសខ្លួននៃរបបផ្ដាច់ការនៅវេណេហ្សូអេឡា

ខណៈប្រទេសផ្ដាច់ការសម្រុកផ្ដល់ជំនួយជួយរបបផ្ដាច់ការម៉ាឌូរ៉ូ រីឯប្រទេសប្រជាធិបតេយ្យ និងគោរពសិទិ្ធមនុស្ស ក៏កំពុងសម្រុកជួយផ្ដល់ជំនួយ ដល់ជនភៀសខ្លួន វេណេហ្សូអេឡា ដែលពួកគាត់ មិនអាចទ្រាំរស់នៅក្រោមការដឹកនាំផ្ដាច់ការរបស់ប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូ នោះដែរ​។​ សេចក្ដីរាយការណ៍របស់ បណ្ដាញផ្សាយព័ត៌មាន NBC News បានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភានេះថា យ៉ាងតិចប្រទេស ចំនួន៦០រួមនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានសន្យាអង្គាសប្រាក់ចំនួន​ ៣ពាន់៤រយលានដុល្លារអាមេរិក...
video

ចិន និងតៃវ៉ាន់ កាន់តែតានតឹង ខណៈចិនបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងធំៗគំរាមតៃវ៉ាន់

សារព័ត៌មាន Taiwan Time បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះថា ប្រទេសចិន កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងធំៗ ទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីការផ្ទុះសង្រ្គាមដើម្បីបង្ខំអោយមានការបង្រួបបង្រួម។ ប្រភពដដែលឲ្យដឹងថា នាវាផ្ទុកយន្ដហោះចម្បាំងដ៏ទំនើប Liaoning និង Shandong ត្រូវបានរាយការណ៍មកថា កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធនៅឯឆ្នេរ Bohai Bay...
video

នាវាទី២របស់អ៊ីរ៉ង់ដឹកប្រេងទៅអោយវេណេហ្សូអេឡាបានចូលដល់សមុទ្រវេណេហ្សូអេឡា ទោះបីអាមេរិកព្រមានក៏ដោយ

ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលទៅសមុទ្រវេណេហ្សូអេឡានិងច្រកសមុទ្រការ៉ាបៀនអំពីអន្ដរគមន៍របស់កងនាវាអាមេរិកដែលប្រកាសថានឹងទប់ស្កាត់នាវារបស់អ៊ីរ៉ង់ដឹកប្រេងទៅឱ្យរបប ជនផ្ដាច់ការម៉ាឌូរ៉ូនៃប្រទេសវេណេហ្សូអេឡា។ ប៉ុន្ដែសារព័ត៌មានរុស្ស៊ីស្ពុតនីកបានចុះផ្សាយថានាវាទីពីររបស់អ៊ីរ៉ង់ដែលដឹកប្រេងទៅអោយរបបលោកម៉ាឌូរ៉ូត្រូវរាយការណ៍មកថាបានឆ្លងកាត់ច្រកសមុទ្រការ៉ាបៀនដោយបានបើកចូលដល់ដែនទឹកវេណេហ្សូអេឡាទៀតផង គឺនៅតែពុំឃើញសហរដ្ឋអាមេរិកអន្ដរាគមន៍ឃាត់នាវានោះទេ។ ប្រភពដដែលបានបញ្ជាក់ថានាវាទីពីររបស់អ៊ីរ៉ង់មានឈ្មោះថា'Forest'បានទៅដល់ដែនទឹកវេណេហ្សូអេឡាដោយសុវត្ថិភាពហើយកាលពីយប់ថ្ងៃអាទិត្យទី២៤ ខែឧសភា ប៉ុន្ដែនាវានោះត្រូវបានអមដំណើរការពារដោយនាវាចម្បាំងរបស់វេណេហ្សូអេឡា។ នេះបើតាមការអោយដឹងរបស់រដ្ឋមន្រ្ដីវេណេហ្សូអេឡាទទួលបន្ទុកថាមពល។ កាលពីយប់ថ្ងៃសៅរ៍ទី២៣ ខែឧសភានាវាអ៊ីរ៉ង់លើកទីមួយដឹកប្រេងអោយប្រទេសវេណេហ្សូអេឡាឈ្មោះថា FORTUNE ដែលបានមកដល់សមុទ្រវេណេហ្សូអេឡា ក៏អមការពារដោយនាវាចម្បាំងប្រទេសនេះដែរ។
video

នាយករដ្ឋមន្ត្រីចិនទទូចឱ្យពលរដ្ឋតៃវ៉ាន់ជំរុញមេដឹកនាំតៃវ៉ាន់ងាកមករកការផ្សះផ្សាជាតិ

មហាសន្និបាតសភាប្រជាជនជនចិននៅឆ្នាំនេះ ពុំមានរបៀបវារៈអំពីតៃវ៉ាន់នោះទេ តែថ្នាក់ដឹកនាំបក្សកុម្មុយនិស្តម្នាក់បានលើកទឹកចិត្តពលរដ្ឋតៃវ៉ាន់អោយជួយតម្រង់ទឹកចិត្តមេដឹកនាំ អ្នកស្រីសាយអ៊ឹងវិនអោយ ត្រឡប់មករក ការបង្រួបបង្រួមជាតិឡើងវិញ។ បណ្ដាញផ្សាយព័ត៌មាន សិង្ហបុរី Channel News Asia បានចុះផ្សាយថា ថ្ងៃសុក្រ ទី២២ ខែឧសភា នេះ  មហាសនិ្នបាតប្រចាំឆ្នាំ នៃសភាតំណាងប្រជាជនទូទាំងប្រទេស បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។
video

វៀតណាមគាំទ្រអគ្គលេខាធិកាអង្គការសហប្រជាជាតិសុំអោយមានដំណោះស្រាយនយោបាយនៅវេណេហ្សូអេឡា

នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំនេះ ប្រទេស វៀតណាម គឺជាសមាជិកមួយដែរ ប៉ុន្តែជាសមាជិក ជាប់ឆ្នោតសម្រាប់អាណត្តិរយៈពេល២ឆ្នាំ ។ ទោះជាមិនមែនជាសមាជិក អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សានេះក៏ដោយ តែសម្រាប់ប្រទេសសង្គមនិយមមួយនេះ គឺជាសមាជិកមួយដែលមានឥទិ្ធពល ក្នុងចំណោមសមាជិកសរុបនៃក្រុមប្រឹក្សានេះចំនួន ១៥ប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន វៀតណាម VNA  លោក Dang...

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...