Tuesday, June 15, 2021

ព័ត៌មានអន្តរជាតិ

video

រដ្ឋមន្ត្រីអាស៊ានម្នាក់ថាមីនអ៊ុងឡាំងគ្មានផ្លូវគេចបានទេក្នុងការបញ្ចប់វិបត្តិនៅភូមា

រដ្ឋមន្ត្រីការបរទេសនៃប្រទេសសិង្ហបុរីនិយាយថាអាស៊ាន ត្រូវតែបំពេញតួនាទីរបស់ខ្លួនឲ្យបានឆាប់បំផុត ចំពោះផែនការ៥ចំណុច ដែលជួយស្ដារស្ថិរភាព និងនយោបាយផ្សះផ្សានៅភូមាឡើងវិញ។ នៅក្នុងបទសម្ភាសជាមួយ សារព័ត៌មាន Mothership  កាលពីថ្ងៃទី១១ខែឧសភា លោករដ្ឋមន្ត្រី ការបរទេសសិង្ហបុរី បាននិយាយថាកិច្ចសហប្រតិបត្តិការជាមួយពួកយោធាភូមា គឺអាស៊ានត្រូវតែ រុញឲ្យមានការអនុវត្តឲ្យបាន។ ប៉ុន្តែលោកថាមិនងាយស្រួលពេកនោះទេ គឺមានការងារជាច្រើនដែលត្រូវ អនុវត្ត  ក្នុងនោះមានទាំងការចាត់តាំង ក្រុមប្រេសិត...

ចិនដើរទទូចសុំសមាជិកអង្គការសហប្រជាជាតិកុំចូលរួមថ្កោលទោសចិនករណីរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង

ចិនបានដើរទទូចសុំឲ្យប្រទេសជាសមាជិក នៃអង្គការសហប្រជាជាតិ កុំចូលរួមព្រឹត្តិការណ៍មួយដែលនឹងរួមគ្នា ថ្កោលទោស ចិន ករណីរំលោភបំពានធ្ងន់ធ្ងរ ទៅលើជនជាតិដើមភាគតិច វីហ្គឺ នៃសហគមន៍ម៉ូស្លីម នៅតំបន់ស៊ីនជាំង។ តាមបណ្ដាញផ្សាយ Channel News Asia បានចុះផ្សាយថាព្រឹត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១២ ក្នុងសប្ដាហ៍នេះ។ ប្រភពដដែលឲ្យដឹងថា ព្រឹត្តិការណ៍នេះផ្ដួចផ្ដើម...

ប្រធានអាស៊ាននឹងទៅភូមាក្នុងសប្ដាហ៍ក្រោយនេះ ដោយរំពឹងថានឹងរំលឹកមេដ្ឋប្រហារអោយអនុវត្តផែនការ៥ចំណុច

ចាប់តាំងថ្ងៃ២៤មេសាមក គឺជាង២សប្ដាហ៍ហើយ ដែល មេរដ្ឋប្រហារ ភូមា ឧត្តមសេនីយមីនអ៊ុងឡាំង មិនបានធ្វើឲ្យស្ថិរភាព នៅក្នុងប្រទេសភូមា ចុះថយហិង្សានោះទេ។ អំពើហិង្សានេះ បានកើតឡើងជារៀងរាល់ថ្ងៃ។ នៅក្នុងកិច្ចប្រជុំពិសេស នៃមេដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឧត្តមសេនីយមីនអ៊ុងឡាំង បានទទួលយក ផែនការ៥ចំណុចចំពោះមុខមេដឹកនាំបន់មួយនេះ ជាមួយការបង្ខំអោយ...

ចិនថ្កោលទោស G-7ករណីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនហើយគាំទ្រតៃវ៉ាន់

ក្រុមប្រទេស G-7 សំដៅលើក្រុមប្រទេសលោកខាងលិចដែលមានភាពជឿនលឿនខាងផ្នែកសេដ្ឋកិច្ចចំនួន៧។ ក្រុមប្រទេសទាំងនោះត្រូវបានដឹងថា ជាសម្ព័ន្ធមិត្តចិត្តមួយថ្លើមមួយ នឹងគ្នាភាគច្រើន។ G-7 ដែលបានបើកសម័យប្រជុំពិសេស នៅក្រុងឡុងដ៍នៅថ្ងៃទី០៦ឧសភាបានចេញសេចក្ដីថ្លែងការណ៍មួយដែលនិយាយពីបញ្ហាសិទ្ធិមនុស្សដ៏អាក្រក់របស់ចិន និង បញ្ហាពុតត្បុតពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចមកពីអាស៊ីនោះ។ ដោយឃើញដូចនេះ ចិនបានប្រតិកម្មថ្កោលទោសភ្លាមទៅកាន់អង្គការសេដ្ឋកិច្ចនោះដោយថា ជាការប្រមូលផ្ដុំកម្លាំងគ្នាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទ្រង់ទ្រាយធំ។

ចិនប្រាប់ហ្វីលីពីនអោយបញ្ឈប់ការបង្ករឿងខណៈនាវាចម្បាំងចិនចូលដែនទឹកហ្វីលីពីន

ក្នុងស្ថានភាពដែល ប្រទេសហ្វីលីពីន បានធ្លាក់ក្នុងភាពតានតឹង នៃជម្លោះ ដែនទឹក នៅសមុទ្រចិនខាងត្បូង ហើយតែងតែប្រាប់ចិនឲ្យដកទ័ពចេញពីដែនទឹករបស់ខ្លួន បើពុំនោះទេការបង្កជម្លោះ មិនអាចរកទី  បញ្ចប់បានឡើយ។ រហូតមកទល់ពេលនេះ ហ្វីលីពីន បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ទៅកាន់ទីតាំងដែលនាវាចម្បាំងរបស់ចិន បានស្ថិតនៅទីនោះ ។ នាវារបស់ហ្វីលីពិន ទៅទីនោះ គឺដើម្បីធ្វើសមយុទ្ធ...

ជំនួបរដ្ឋមន្ត្រីការបរទេសG-7 ផ្ដោតលើបញ្ហារុស្ស៊ីចិនអ៊ីរ៉ង់កូរ៉េខាងជើងស៊ីរីអាហ្គានិស្ថានតែបញ្ហាភូមាគឺជារឿងថ្មីបំផុត

ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសឧស្សាហកម្មជឿនលឿន G-7  បានបើកកិច្ចប្រជុំរបស់ខ្លួន ដោយជួបគ្នាផ្ទាល់ ជាលើកដំបូង ចាប់តាំងពីជំងឺកូវិដ-19 ផ្ទុះខ្លាំងនៅ ពាក់កណ្ដាលឆ្នាំ២០២០។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG-7  ប្រព្រឹត្តទៅនៅ ប្រទេសអង់គ្លេស ដែលមានរយៈពេល៣ថ្ងៃ បានធ្វើឡើង តាំងពីថ្ងៃចន្ទទី៣ឧសភា។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅពេញមួយថ្ងៃនៅថ្ងៃអង្គារទី៤ ខែឧសភា...
video

អាស៊ានស្វែងរកការគាំទ្រពីអាមេរិកដើម្បីឈានទៅអនុវត្តផែនការ៥ចំណុចនៃវិបត្តិនៅប្រទេសភូមា

សមាគមអាស៊ាន ដែលកំពុងទទួលបានការសារទរពីសហគមន៍អន្តរជាតិ ជាពិសេស ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិចំពោះ ការធ្វើអោយសម្រេចនូវផែនការប្រាំចំណុច ដើម្បីដាក់អោយពួកយោធាភូមា អនុវត្តគឺមកដល់ពេលនេះ សមាគមមួយនេះ នៅតែរង់ចាំការប្រជុំមួយលើកទៀតជាមួយ សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះ គេហៅថា កិច្ចប្រជុំអាស៊ាន បូកអាមេរិក។ កិច្ចប្រជុំអាស៊ាន បូកអាមេរិកកន្លងមក ផ្ដោតលើសហប្រតិបត្តិការ ទ្វេភាគី ប៉ុន្តែសម្រាប់កិច្ចប្រជុំឆ្នាំនេះ ទំនងប្រធានបទសំខាន់ជាងគេ គឺអាចមានបញ្ហាប្រទេសភូមា...
video

ក្នុងរយៈពេល១រយថ្ងៃ ក្រោយការឡើងកាន់ដំណែងជាប្រធានាធិបតី អាមេរិក តើលោក Joel Biden បានធ្វើអ្វីខ្លះ តាមការសន្យា?

ប្រធានាធិបតីអាមេរិកាំង លោក Joe Biden ឆ្លងកាត់ឧបសគ្គមួយ ចំនួនចំពោះមុខ ដូចជាការឆ្លងជម្ងឺ កូវិដ−១៩ និង ការបដិសេធមិនទទួលស្គាល់លោកជាប្រធានាធិបតីទី៤៦ ជាដើម ពីសំណាក់មជ្ឈ ដ្ឋានអាមេរិកាំងខ្លះ មានក្រុមនិយមប្តូរផ្តាច់នឹងអតីតប្រធានាធិបតីទី៤៥ Donald Trump ក្រុមអាមេរិកាំងស្បែក ស ជ្រុលនិយម ក្រុមស្អប់ខ្ពើមជនអន្តោប្រវេសន៍ជាដើម បានថ្លែងសុន្ទរកថាបូកសរុបការងារសម្រាប់រយៈពេល១០០ថ្ងៃក្រោយឡើងកាន់តំណែងនៅចំ ពោះមុខសមាជិកព្រឹទ្ធសភា សមាជិកសភាតំណាងរាស្រ្ត សមា ជិកគណៈ មន្រ្តី ចៅក្រមតុលា...
video

ពិភពលោកភាគច្រើនសម្រុកចាក់វ៉ាក់សាំង ខណៈប្រទេសឥណ្ឌាសម្រុកបូជាសាកសពអ្នកជំងឺ COVID-19

ប្រទេសទាំងអស់នៅលើពិភពលោក គឺពុំមានប្រទេសណាមួយអាចចៀសផុតពី ការឆ្លងជំងឺ COVID-19  បាននោះទេ ទោះជាដែនកោះដាច់ពីគេក៏ដោយ ក៏ជំងឺដ៏កំណាចមួយនេះ ហោះទៅដល់ដែរ។                  ក្នុងរយៈពេលចុងក្រោយនេះ ពិភពលោកបាននាំគ្នាសម្រុកចាក់វ៉ាក់សាំង តែប្រទេស ឥណ្ឌា ទោះជាបីសម្រុកចាក់វ៉ាក់សាំង ក៏ដោយក៏ប្រទេសដ៏ធំមួយនេះ សម្រុកបូជាសាកសពដែលស្លាប់ដោយសារជំងឺកូវិដ១៩ ផងដែរ។ ឥណ្ឌាជាប្រទេសធំមួយនៅអាស៊ីខាងត្បូង មានប្រជាជនច្រើនជាងគេ បន្ទាប់ពីប្រទេសចិន។...

សមាជិកសភា២៨ប្រទេសទាមទារអោយដោះលែងអ្នកជាប់ឃុំនៅភូមា ខណៈរដ្ឋាភិបាលរួបរួមជាតិថា មុនចរចាត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់

សមាជិកសភា ចំនួន៣០០នាក់ មកពីប្រទេសជុំវិញពិភពលោក បានចុះហត្ថលេខាក្នុងញត្តិមួយរួមគ្នា អំពាវនាវអោយពួកយោធាភូមា ដោះលែង សមាជិកសភា និងអ្នកជាប់ឃុំទាំងអស់ ជាបន្ទាន់នឹងគ្មានលក្ខខណ្ឌ ។ តាមសមាគមជំនួយសម្រាប់អ្នកទោស ភូមា គឺមនុស្សជាប់ឃុំដែលពួកយោធាបានចាប់ខ្លួនតាំងពីថ្ងៃ រដ្ឋប្រហារ១កុម្ភៈមកនោះ កើនឡើងជិត៣ពាន់ ៤រយនាក់ និងអ្នកស្លាប់ ជាង៨រយនាក់។

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...