លោកហ៊ុន សែនព្រមានតំណាងរាស្រ្តនៃប្រទេសអៀកឡង់ថា សហគមន៍អ៊ឺរ៉ុបមិនត្រូវយកពលរដ្ឋខ្មែរជាចំណាប់ខ្មាំងនយោបាយទេ
លោកហ៊ុន សែនបានព្រមានតំណាងរាស្រ្តរបស់ប្រទេសអៀកឡង់ មួយរូបថា សហភាពអឺរ៉ុបកុំព្យាយាមបង្កើតកំហុសជាលើកទី៣ នៅកម្ពុជានិងកុំយកពលរដ្ឋខ្មែរជាង១៦លាននាក់ធ្វើជាចំណាប់នៃនយោបាយឲ្យសោះ។
លោកហ៊ុន សែនជំរុញឲ្យអ្នកសារព័ត៌មាននាំគ្នាផ្សាយអំពីភាពវិជ្ជមានរបស់រដ្ឋាភិបាល
លោកហ៊ុន សែន នៅថ្ងៃសុក្រនេះ បានក្រើនរំឭកថា ការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានរបស់រដ្ឋាភិបាលជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលកម្ពុជាកំពុងមានសន្តិភាពយ៉ាងបរិបូណ៌។
លោកហ៊ុន ម៉ាណែត៖ ព្រំដែនជារឿងដែលត្រូវទទួលខុសត្រូវទាំងអស់គ្នា
លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកដែលជាកូនប្រុសច្បងរបស់លោកហ៊ុន សែន បញ្ជាក់ថា បញ្ហាព្រំដែន គឺជារឿងដែលត្រូវទទួលខុសត្រូវទាំងអស់គ្នា។
ថ្នាក់ដឹកនាំកម្ពុជាបាននាំគ្នាទៅជួបមេដឹកនាំវៀតណាមម្នាក់ម្តងៗ
ប្រមុខដឹកនាំ និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេស លោកប្រាក់ សុខុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអង្គព្រះមហាក្សត្រ និងនៅចុងក្រោយគឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បាននាំគ្នាទៅធ្វើទស្សកិច្ចនៅប្រទេសកុម្មុនីស្តវៀតណាមជាបន្តបន្ទាប់ចាប់តាំងពីចុងខែវិច្ឆិកា២០១៨រហូតមកទល់សព្វថ្ងៃនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មរបស់អាមេរិក
មន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាចអះអាងថា រដ្ឋាភិបាលគ្មានការព្រួយបារម្ភ និងមិនចាប់អារម្មណ៍សេចក្តីព្រាងច្បាប់របស់ក្រុមសមាជិកព្រឹទ្ធសភាសហព័ន្ធសហរដ្ឋអាមេរិកដែលមានបំណងដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSPនោះឡើយ។
ព្រឹទ្ធសភាអាមេរិកាំងពីររូបបង្កើតច្បាប់ដាក់ទណ្ឌកម្មដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬហៅថា GSPពីកម្ពុជា
ក្រុមអង្គការការពារសិទ្ធិការងារនៅកម្ពុជាសម្តែងការភា្ញក់ផ្អើលចំពោះសេចក្តីព្រាងច្បាប់នៃព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ដែលកាន់តែធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាជួបគ្រោះមហន្តរាយ ប្រសិនបើរបបលោកហ៊ុន សែនមិនព្រមស្តារប្រជាធិបតេយ្យឡើងវិញនោះ។
ប្រធានសហភាពសហជីពកម្ពុជាប្តឹងឧទ្ធរណ៍ បដិសេធចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ
ប្រធានសហភាពសហជីពកម្ពុជាលោករ៉ុង ឈុនបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍នៅថ្ងៃនេះជាផ្លូវការ ជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចកាត់ទោសឲ្យលោកជាប់ពន្ធនាគារ២ឆ្នាំកន្លះនិងពិន័យជាង៣០លានរៀលពីបទចូលរួមដឹកនាំធ្វើបាតុកម្មលើផ្លូវវេងស្រេងកាលពីដើមឆ្នាំ២០១៤។
ព្រះមហាក្សត្រប្រកាសចូលជាធរមានវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
វិសោធនកម្មច្បាប់គណបក្សនយោបាយត្រូវបានព្រះមហាក្សត្រប្រកាសចូលជាធរមាន ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយពេលក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រមទាំងស្រុងទៅលើខ្លឹមសារនៃច្បាប់នេះ កាលពីពេលកន្លងទៅ។
លោកគង់ គាំនឹងចូលខ្លួនបំភ្លឺនៅមុខតុលាការអំពីករណីលោកកឹម សុខា
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោកគង់ គាំអះអាងថា លោកនឹងចូលបំភ្លឺជុំវិញសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា នៅចុងខែមករាខាងមុខ។
ក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកនឹងធ្វើបាតុកម្មនៅមុខសេតវិមានទាមទារឲ្យដោះលែងលោកកឹម សុខា
ក្រុមអ្នកគាំទ្រ និងមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសគ្រោងប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្មនៅមុខរដ្ឋសភា និងមុខសេតវិមានសហរដ្ឋអាមេរិកនៅថ្ងៃទី១៩ខែមករាខាងមុខ ដើម្បីទាមទារឱ្យប្រទេសមហាអំណាចមួយនេះនិងសហគមន៍អន្តរជាតិដាក់សម្ពាធបន្ថែមទៀតទៅលើលោកហ៊ុន សែននិងរបបរបស់លោកឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់។















