26 C
Phnom Penh

CATEGORY

ព័ត៌មាន​ថ្មីៗ

សង្គម​ស៊ីវិល​ក្នុង​ស្រុក​សោកស្តាយ​ចំពោះ​ការ​បញ្ចប់​អាណត្តិ​របស់​ លោក​William Heidt​

អភិបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជា​ឲ្យ​មាន​ការ​ចុះ​ស្រង់​ស្ថិតិ ​និង​តម្លៃ​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​មួយ​នេះ ក្រោយពី​មាន​ការ​រិះគន់​ជា​ខ្លាំង​ថា ​តម្លៃ​សេវា​កម្ម​វិស័យ​ទេសចរណ៍​នៅទីនោះ​ បាន​ឡើង​ថ្លៃ​ខ្ពស់​ហួស​ពី​ការ​ទទួល​យក​បាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។​

កម្ពុជា​បង្កើន​ការ​បញ្ចុះ​បញ្ចូល​ដើម្បី​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA​​

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​តំណាង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ សុខ ពុទ្ធិវុធ​ ដែល​អម​ដំណើរ​ដោយ​ក្រុម​មេធាវី​បរទេស​មួយ​ចំនួន​ បាន​នាំគ្នា​ទៅ​ក្រុង​ប្រ៊ុសសែល ​ប្រទេស​ប៊ែលហ្សិក​ ដើម្បី​បញ្ជុះប​ញ្ចូល​សហភាព​អឺរ៉ុប​កុំឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពីកម្ពុជា​លើ​បញ្ហា​ស្រូវ​អង្ករ។​

អាជ្ញាធរ​ខេត្តព្រះ​សីហនុ​បញ្ជា​ឲ្យ​ស្រង់​តម្លៃ​សេវាកម្ម​​ទេសចរណ៍ ​​ក្រោយ​មាន​ការ​រិះគន់​

អភិបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជា​ឲ្យ​មាន​ការ​ចុះ​ស្រង់​ស្ថិតិ ​និង​តម្លៃ​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​មួយ​នេះ ក្រោយពី​មាន​ការ​រិះគន់​ជា​ខ្លាំង​ថា ​តម្លៃ​សេវា​កម្ម​វិស័យ​ទេសចរណ៍​នៅទីនោះ​ បាន​ឡើង​ថ្លៃ​ខ្ពស់​ហួស​ពី​ការ​ទទួល​យក​បាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។​

តុលាការ​​​រក​​​ឃើញ​​​ថា​​​ពាណិជ្ជករ​​​ជន​​​​​​ជាតិ​​​អង់គ្លេស​​​និង​​​សហការី​​​​​​​​​មាន​​​ទោស

ក្រោយពីចូលសវនាការនៅតុលាការជាង១០០លើកក្នុងរយៈពេល៣ឆ្នាំ លោក ក្រេក ហ្វ្រីយ៉េត ជាពាណិជ្ជករជនជាតិអង់គ្លេស និងសហការីបីនាក់របស់លោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ទៅ៨ឆ្នាំកាលពីថ្ងៃពុធនេះនៅឯតុលាការក្រុងភ្នំពេញ។ លោក ហ្វ្រីយ៉េត និងសហចុងចោទរបស់លោក មានសហការីខ្មែរអាមេរិកាំង លោក អ៊ុំ សំអាង និងលោក សឿន ដេន្នី និងជនជាតិខ្មែរឈ្មោះ អ៊ុក កែវរតនៈ ត្រូវបានរកឃើញថាមានពិរុទ្ធដោយចៅក្រម ជួន សុខរាសី ពីបទក្លែងបន្លំ និងបទល្មើសផ្សេងទៀតទាក់ទិននឹងកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើចម្ការល្ហុងខ្វងនៅក្នុងខេត្តបន្ទាយមានជ័យ។ ឧត្តមសេនីយ៍យោធាម្នាក់និងមេធាវីក៏កាត់ឲ្យជាប់ទោសកំបាំងមុខចំពោះការជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងដីធ្លីនៅចំណុចកណ្តាលនៃរឿងក្តីនេះដែរ។ លោក ហ្វ្រីយ៉េត បានទទួលការផ្តន្ទាទោស៨ឆ្នាំ និងពិន័យ១០លានរៀល ឬប្រហែល២៥០០ដុល្លារ លោក អាងត្រូវផ្តន្ទាទោស៧ឆ្នាំ និងពិន័យ១០លានរៀល ចំណែកឯលោក ដេន្នី និងលោក រតនៈត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យ៥លានរៀល ឬប្រហែល១២៥០ដុល្លារ។ លោក ហ្វ្រីយ៉េត និងសហចុងចោទរបស់លោកជក់បារីស៊ីហ្កា ហើយផឹកកាហ្វេក្នុងបង្គន់នៅឯតុលាការមុននឹងស្តាប់សាលក្រម។ លោក ហ្វ្រីយ៉េត បាននិយាយថា លោកនឹងប្តឹងឧទ្ធរណ៍។ លោក ហាញ់ ចំរុង ឧត្តមសេនីយ៍យោធាដែលបានធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងដីធ្លីឲ្យក្រុមហ៊ុនត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៩ឆ្នាំ និងពិន័យ១០លានរៀល ចំណែកឯ ទី ពៅ មេធាវីដែលបានជួយរត់ការឯកសារដីធ្លីត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យ១០លានរៀល។ ចៅក្រម សុខរាសី បានចេញដីកាចាប់ខ្លួនលោក ចំរុង ប៉ុន្តែមិនចេញដីកាចាប់ខ្លួនលោក ពៅ ទេ ហើយគ្រាន់តែនិយាយថា សេចក្តីសម្រេចនេះធ្វើឡើងតាមឆន្ទានុសិទ្ធិរបស់លោក។ ក្រុមហ៊ុនថាមពលបៃតងអន្តរជាតិ ជាក្រុមហ៊ុនរបស់លោក ហ្វ្រីយ៉េតដែលបានជួលបុគ្គលិកបីនាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដែរ ទទួលរងការពិន័យ១០០លានរៀល ឬប្រហែល២៥.០០០ដុល្លារ។ ចុងចោទ៤នាក់ដែលជាប់ពន្ធនាគារត្រូវចាប់ខ្លួនក្នុងឆ្នាំ២០១៣ពីបទចោទប្រកាន់ថាក្លែងបន្លំឯកសារ ដើម្បីទិញដីសម្រាប់ដាំល្ហុងខ្វងក្នុងខេត្តបន្ទាយមានជ័យ ដោយបោកកសិករ ហើយឈូសឆាយដីដោយខុសច្បាប់។ ពួកគេម្តងហើយម្តងទៀតបានបដិសេធបទចោទទាំងនោះក្នុងអំឡុងពេល៣០ខែនៃសវនាការ ហើយលោក ហ្វ្រីយ៉េត បានផ្តល់ទឡ្ហីករណ៍ថា ការផ្តន្ទាទោសគឺខុសច្បាប់ ដោយសារតែខ្លួនពឹងផ្អែកលើភ័ស្តុតាងដែលបានប្រមូលក្នុងពេលស៊ើបអង្កេតដែលដឹកនាំដោយ អាំង មាលតី អតីតប្រធានតុលាការខេត្តបន្ទាយមានជ័យ និងក្រុងភ្នំពេញ ដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទគៃបំបាត់ដោយទុច្ចរិតនៅដើមឆ្នាំនេះ ដោយសារតែគាត់ប្រគល់រថយន្ត SUV ដែលរឹបអូសបានពីឈ្មួញគ្រឿងញៀនឲ្យទៅកូនប្រុសរបស់លោក៕

ឯកអគ្គ​​​រាជ​​​ទូត​​​ធ្លាក់​​​​​​យស​​​​​​ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​៥​​​ឆ្នាំ​​​

តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានផ្តន្ទាទោស ស៊ុត ឌីណា អតីតឯកអគ្គរាជទូតអាប់យសប្រចាំប្រទេសកូរ៉េខាងត្បូង ឲ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទរំលោភអំណាច និងការកេងយកប្រយោជន៍ដោយខុសច្បាប់ដែលប្រព្រឹត្តឡើងក្នុងអំឡុងពេលលោកធ្វើជាឯកអគ្គរាជទូត។ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះបានអានសាលក្រមនៅព្រឹកនេះថា "តុលាការសម្រេចផ្តន្ទាទោស ស៊ុត ឌីណា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យ១០លានរៀលពីបទរំលោភអំណាច និងកេងយកប្រយោជន៍ដោយខុសច្បាប់" ជាទឹកប្រាក់ប្រហែល២៥០០ដុល្លារ។ ចៅក្រម វណ្ណី បាននិយាយថា បទល្មើសបានប្រព្រឹត្តដោយលោក ស៊ុត ឌីណា ក្នុងពេលលោកកាន់តំណែងនៅឯស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងពីឆ្នាំ២០១៤រហូតដល់ឆ្នាំនេះ។ លោកបាននិយាយបន្ថែមថា លោក ឌីណា មានសិទ្ធិប្តឹងឧទ្ធរណ៍។ ចាប់តាំងពីត្រូវចាប់ខ្លួនកាលពីខែមេសា លោក ឌីណា ត្រូវបានចោទថាបានកេបកេងប្រាក់សគុណពីកម្មករចំណាកស្រុក យកដាក់ចូលហោប៉ៅនូវថ្លៃបង់ទិដ្ឋាការ និងខកខានមិនបានបង់ថ្លៃជួលស្ថានទូតនៅក្នុងក្រុងសេអ៊ូល។ អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងពីការសង្ស័យជាសាធារណៈទៅលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនកើនឡើងស្រើតៗ ដែលខ្លួននិយាយថា បានកើនឡើងរហូតដល់៣លានដុល្លារ ក្នុងពេលលោកកាន់តំណែងរយៈពេល៣ឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សវនាការរបស់លោកកាលពីខែមុនបានផ្តោតទៅលើប្រាក់ចំណូលស្ថានទូតចំនួន១១៦.៩៩៥ដុល្លារដែលមិនបានផ្ទេរទាន់ពេលវេលាដល់ក្រសួងការបរទេស។ ករណីនេះត្រូវបានបង្ហាញភ័ស្តុតាងដោយឯកសារជាលាយលក្ខណ៍អក្សរពីសាក្សី៤នាក់គឺសុទ្ធតែជាមន្ត្រីស្ថានទូត ដែលលោក ឌីណា បានចោទថាសងសឹកនឹងរូបលោក ដោយសារតែលោកបង្ក្រាបគម្រោងការសូកប៉ាន់របស់ពួកគេ។ លោកបានបដិសេធថាមិនបានទទួលយកផលប្រយោជន៍ផ្ទាល់ខ្លួនពីមុខតំណែងរបស់លោកទេ៕  

លោក ស៊ាង ចែត​​​ថា លោក​​​មិន​​​បាន​​​សូក​​​ប៉ាន់​​​ទេ

មេឃុំបក្សប្រឆាំងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យនាងបដិសេធថាមិនមានសេ្នេហាលួចលាក់ជាមួយតំណាងរាស្ត្ររូបនេះ បានប្រាប់តុលាការថា លោកមិនបានជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់ទេ។ លោក ស៊ាង ចែត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែមេសា បន្ទាប់ពីរងការចោទថាបានសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា គឺ ខុម ចាន់តារាទី ក្នុងពេលដែលមានការស៊ើបអង្កេតដ៏លេចធ្លោទៅលើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។ ម្តាយរបស់ ចាន់តារាទី មិនមានវត្តមាននៅក្នុងសវនាការទេ។ ក្នុងសវនាការនៅឯតុលាការក្រុងនៅថ្ងៃនេះ លោក ស៊ាង ចែត មេឃុំស្រកនៅខេត្តកំពង់ចាម បានអះអាងថា លោកបានឲ្យលុយ២លានរៀលទៅម្តាយរបស់ ចាន់តារាទី ដែលរស់នៅក្នុងឃុំរបស់លោក ដើម្បីឧបត្ថម្ភម្តាយនាងពេលមានរឿងនោះប៉ុណ្ណោះ តែម្តាយរបស់នាងបានបដិសេធមិនព្រមទទួលទេ។ លោក ស៊ាង ចែត បាននិយាយថា "ខ្ញុំមិនបានប្រព្រឹត្តអីទេ។ ខ្ញុំគ្រាន់តែនាំពាក្យគេប៉ុណ្ណោះ"។ សាលក្រមនឹងប្រកាសនៅថ្ងៃទី៥ខែធ្នូ៕

ដប់​ឆ្នាំ​ក្រោយ​មក រឿងរ៉ាវ​ជាច្រើននៅ​​​តែ​​​​ដូច​ដប់​ឆ្នាំ​មុន

ព័ត៌មានវិភាគ វិបត្តិកើតឡើងជាថ្មីបន្ទាប់ពីការបោះឆ្នោតជាតិ។ គូប្រជែងដ៏យូរមកហើយពីររូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមកម្លាំងគ្នាទាមទារឲ្យលោកចុះចេញពីតំណែង និងបដិសេធមិនចូលធ្វើការនៅសភា។ វាស៊ីពេលអស់ មួយឆ្នាំ ទម្រាំតែមានការព្រមព្រៀងទុកឲ្យលោក ហ៊ុន សែន បន្តកាន់អំណាចរយៈពេលបួនឆ្នាំទៀត។ គូប្រជែងមួយរូបមិនសប្បាយចិត្តនឹងការព្រមព្រៀងដូចគូប្រជែងម្នាក់ទៀតទេ ប៉ុន្តែដោយខាំធ្មេញសង្កត់ចិត្ត ក៏បានយល់ព្រមនឹងកិច្ចព្រមព្រៀងនោះ...

អាំង មាលតី​​​ ឡើង​​​សវនាការ​​​ថ្ងៃ​​​ស្អែក​​​

មន្ត្រី​​​​​​តុលាការ​​​និយាយ​​​ថា តុលាការ​​​ខេត្ត​​​កណ្តាល​​​នឹង​​​​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​​​​លោក​ អាំង មាលតី អតីត​ប្រធាន​តុលាការ​​​ក្រុង​​​​ភ្នំពេញ​​ដ៏​អប​យស​​​​នៅ​​​ថ្ងៃ​​​ស្អែក​​​នេះ។​​​ លោក លឹម សុគន្ធថា ព្រះរាជអាជ្ញា​​​តុលាការ​​​ខេត្ត​​​កណ្តាល​​​បាន​​​និយាយ​​​ថា "​​​ខ្ញុំ​​​បញ្ជា​​​ឲ្យ​​​គាត់​​​​​​ចេញ​​​​​​ពី​​​មន្ទីរ​​​ពេទ្យ​​​​​​ពីរ​​​បី​​​ថ្ងៃ​​​មុន​​​ដើម្បី​​​ចូល​​​សវនាការ​​​។ តុលាការ​​​នឹង​​​បើក​​​សវនាការ​​​ថ្ងៃ​​​ស្អែក"។​​ លោក អាំង​ មាលតី ត្រូវ​បាន​ចាប់​​​ខ្លួន​​​​ដោយ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) ​ដោយ​ចោទប្រកាន់​ពីបទ​​កិប​កេង​ប្រាក់​​ទាក់​ទង​​រឿង​គាត់​រឹប​អូស​យក​​​​រថយន្ត​ទំនើប​មួយ​គ្រឿង​​ពី​អ្នក​ចែក​ចាយ​គ្រឿង​ញៀន ហើយ​ប្រគល់ទៅ​ឱ្យ​កូន​ប្រុស​របស់​​​គាត់​​​​ជា​អធិការ​រង​នគរបាល​ខណ្ឌ​ក្នុង​ក្រុង​​​ភ្នំពេញ។

ជនជាតិ​​​កូរ៉េ​​​ខាងត្បូង​​​ពីរ​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​

​​​មន្ត្រី​​​​​​​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា នគរ​​​បាល​​​មន្ទីរប្រឆាំងគ្រឿងញៀន​​​​​​​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ពីរ​​​នាក់​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​​ធ្វើ​​​ដំណើរ​​​ពី​​​​​​ប្រទេស​​​ថៃ​​​ចូល​​​មក​​​ប្រទេស​​​ខ្មែរ​​​​​​​​​​​​តាម​​​ច្រកអន្តរជាតិប៉ោយប៉ែត​​​កាលពី​​​ម្សិល​​​មិញ។ លោក ម៉ក់ ជីតូ អគ្គ​​​ស្នងការ​​​រង​​​នគរ​​​បាល​​​ជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា ប៉ូលិស​​​​​​មន្ទីរ​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​បាន​​​​​​សហការ​​​ជាមួយ​​​​​​មន្ត្រី​​​អន្តោប្រទេសន៍​​​​​​នៅ​​​ច្រក​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យដោយ​​​​​​ចាប់​​​ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ពីរ​​​នាក់​​​​​​​​​កាល​​​ពី​​​ម្សិល​​​មិញ។​​​ ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ចាប់​​​តាម​​​និវេទន៍​​​ក្រហម​​​ គេ​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ពី​​​តំបន់​​​ត្រី​​​កោណ​​​មាស​​​មក​​​ស្រុក​​​ខ្មែរ ហើយ​​​ទៅ​​​ប្រទេស​​​កូរ៉េ​​​ច្រើន​​​ដង​​​​​​ ហើយ​​​ត្រូវ​​​បាន​​​ប្រទេស​​​កូរ៉េ​​​​​​ចេញ​​​និវេទន៍​​​ក្រហមឲ្យ​​​តាម​​​ចាប់​​​ខ្លួន"។​​​​​​

មនុស្ស​​​៥​​​​​​នាក់​​​ស្លាប់​​​ក្នុង​​​​​គ្រោះ​​​ថ្នាក់​​​​​​ចរាចរណ៍រថយន្ត​​​បុក​​​គ្នា​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​

នគរ​​​បាល​​​ខេត្ត​​​​​​​​​ពោធិ៍សាត់​​​​​​បាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា មាន​​​មនុស្ស៥​​​នាក់​​​បាន​​​ស្លាប់ និង២៤​​​នាក់​​​​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​ នៅ​​​ពេល​​​ដែល​​​​​​​​​រថយន្ត​​​​ក្រុង​​​​​​ដឹក​​​អ្នក​​​ដំណើរ​​​មួយគ្រឿង​​​​​​បុក​​​ចំ​​​ពី​​​​​​ចំហៀង​​​​​​រថយន្ត​​​ដឹក​​​អង្ករ​​​​​​​​​នៅ​​​ម៉ោង​​​​១២​​​យប់​​​មិញ​​​នេះ​​​នៅតាមផ្លូវជាតិ​លេខ៥​​​ ក្នុង​​​ភូមិ​​​ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។ លោក ឯម រុន អធិការ​​​ស្រុក​​​ក្រគរ បាន​​​​​​និយាយ​​​ថា ​​​គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង នៅពេល​​​ដែល​​​​​​​​​រថយន្ត​​​​​​ក្រុង​​​រស្មី​​​ក្រុង​​​ភ្នំពេញ​​​​​​មួយ​​​គ្រឿង​​​​​​បើក​​​បរ​​​ពី​​​​​​​​​​​​​​​ក្រុង​​​ភ្នំពេញ​​​​​​ឆ្ពោះ​​​​​​​​​ទៅ​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​បែក​​​កង់​​​​​​​​​ក្រោយ​​​ទាំង​​​ពីរ​​​​​​នៅ​​​ខាង​​​ឆ្វេង ហើយ​​​ក៏​​​រេ​​​ចង្កូត​​​ទៅ​​​​​​បុក​​​រថ​​​យន្ត​​​ដឹក​​​អង្ករ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ពី​​​​​​​​​ខេត្ត​​​បាត់​​​ដំបង​​​មក​​​ក្រុង​​​ភ្នំពេញ ដោយ​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ម្នាក់​​​ស្លាប់​​​នៅ​​​នឹង​​​កន្លែង។ លោក ឯម រុន បាន​​​និយាយ​​​ថា "នៅ​​​កន្លែង​​​កើត​​​ហេតុ​​​​​​មាន​​​ស្លាប់​​​ម្នាក់ ហើយ​​​បួន​​​នាក់​​​ទៀត​​​​​​បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ គឺ​​​មាន​​​ស្ត្រី​​​២​​​នាក់ និង​​​ប្រុស​​​៣​​​នាក់"។​​​​​​ លោក​​​អធិការ​​​ស្រុក​​​ក្រគរ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ក្នុង​​​បណ្តា​​​អ្នក​​​របួស​​​ទាំង​​​២៤​​​នាក់ មាន​​​៧​​​នាក់​​​ទទួល​​​រង​​​​​​​​​របួស​​​ធ្ងន់ ហើយ​​​កំពុង​​​ទទួល​​​ការ​​​ព្យាបាល​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ពោធិ៍សាត់។​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​​​​៨ ខែ​​​មករា មាន​​​មនុស្ស​​​៦​​​នាក់​​​បាន​​​ស្លាប់​​​​​​នៅ​​​​​​លើ​​​កំណាត់​​​ផ្លូវ​​​លេខ​​​៥ នៅ​​​ក្នុង​​​​​​ឃុំ​​​អន្សា​​​ចំបក់ ស្រុក​​​ក្រ​​​គរ​​​ នៅ​​​ពេល​​​ដែល​​​រថយន្ត​​​ស៊ី​​​តែន​​​សាំង​​​បាន​​​បុក​​​ជាមួយ​​​រថយន្ត​​​ទួរីស​​​មួយ​​​គ្រឿង​​​ដែល​​​ដឹក​​​អ្នក​​​ដំណើរ​​​ឆ្ពោះ​​​ទៅ​​​​​​ខេត្ត​​​សៀម​​​រាប។​​​​​​​​​ យោង​​​តាម​​​របាយការណ៍​​​អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​ឲ្យ​​​ដឹង​​​ថា ​​​ក្នុង​​​ឆ្នាំ​​​២០១៥ មាន​​​មនុស្ស​​​​​​រង​​​គ្រោះ​​​ដោយ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​ចំនួន​​​​​​សរុប​​​ ៩.៧៧៥​​​នាក់​​​ ក្នុង​​​នោះ​​​​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​​​​ចំនួន​​​២.២៦៥​​​នាក់​​​ និង​​​រង​​​របួស​​​ចំនួន​​​​៧.៥១០​​​នាក់៕​​​​​​​​  

ព័ត៌មានថ្មីៗ