26 C
Phnom Penh

CATEGORY

ព័ត៌មាន​ថ្មីៗ

លោក ស ខេង សុំ​​​ការ​​​យោគ​​​យល់ពី​​​សាធារណជន​​​​​​​​​ចំពោះ​​​ការ​​​ប៉ះ​​​ពាល់​​​ចរាចរ

លោក​​​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​មហា​​​ផ្ទៃ​​​បាន​​​​​​សុំ​​​អធ្យាស្រ័យ​​​​​​ចំពោះ​​​​​​សាធារណជន​​​​​​នូវ​​​ការ​​​រំខាន​​​និង​​​ការ​​​ប៉ះ​​​ពាល់​​​​​​ចរាចរណ៍​​​ក្នុង​​​ពេល​​​មាន​​​ការ​​​រៀប​​​ពិធី​​​​​​​​​រៀប​​​អាពាហ៍​​​ពិពាហ៍​​​កូន​​​របស់​​​លោក​​​​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​មុន ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។​​​​​​ នៅ​​​ក្នុង​​​លិខិត​​​​​​​​​ចេញ​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​ខុទ្ទកាល័យ​​​លោក​​​ ស ខេង បាន​​​សរសេរ​​​ថា "សមត្ថកិច្ច​​​ពាក់​​​ព័ន្ធ​​​ក៏​​​បាន​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​យក​​​ចិត្ត​​​ទុក​​​​​​ដាក់​​​រៀប​​​ចំ​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​ និង​​​ការ​​​រក្សា​​​រំហូរ​​​ជា​​​ប្រក្រ​​​តី​​​នៃ​​​ចរាចរណ៍​​​ ដោយ​​​ពុំតម្រូវ​​​ឲ្យ​​​មាន​​​ការ​​​បិទ​​​កំណាត់​​​មហា​​​វិថី​​​ព្រះ​​​នរោត្តម​​​ និង​​​កំណាត់​​​ផ្លូវ​​​​​​២៤០​​​នោះ​​​ឡើយ។​​​ ប៉ុន្តែ​​​ទោះ​​​បី​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ សម្តេច​​​ក្រឡា​​​ហោម ស ខេង សូម​​​អភ័យ​​​ទោស​​​ចំពោះ​​​សាធារណជន​​​​​​នូវ​​​រាល់​​​ការ​​​រំខាន ឬ​​​ការ​​​ប៉ះ​​​ពាល់​​​ដោយ​​​អចេតនា ដែល​​​អាច​​​កើត​​​មាន​​​ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​ការ​​​ប្រារព្ធ​​​ពិធី​​​ខាង​​​លើ​​​នេះ"។​​​​​​​​​

៥​​​​​​នាក់​​​ស្លាប់​​​ក្នុង​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៏​​​រថយន្ត​​​បុក​​​គ្នា

នគរ​​​បាល​​​ខេត្ត​​​​​​​​​ពោធិ៍សាត់​​​​​​បាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា មាន​​​មនុស្ស៤​​​នាក់​​​បាន​​​ស្លាប់ និង​​​៩​​​នាក់​​​​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​ នៅ​​​ពេល​​​ដែល​​​​​​​​​រថយន្ត​ដឹកសីុទែន​សាំង​​​​​​មួយគ្រឿង​​​​​​បុក​​​ចំ​​​ពី​​​មុខ​​​រថយន្តទួរីស​​​ដែល​​​ដឹក​​​អ្នក​​​ដំណើរ​​​​​​នៅ​​​ម៉ោង​​​៦​​​​ព្រឹក​​​​​​​​​មិញ​​​នេះ​​​​នៅតាម​ផ្លូវជាតិ​លេខ៥ ក្នុង​​​ឃុំ​​​អន្សា​​​ចំបក់ ស្រុក​​​ក្រគរ។ លោក ឯម រុន អធិការ​​​ស្រុក​​​ក្រគរ បាន​​​និយាយ​​​ថា មាន​​​រថយន្ត​​​ដឹក​​​សាំង​​​​​​​​​​​​មួយ​​​គ្រឿង​​​​​​បើក​​​បរ​​​ពី​​​​​​​​​​​​ខេត្ត​​​បាត់​​​ដំបង​​​ឆ្ពោះ​​​​​​មក​​​ក្រុង​​​ភ្នំ​​​ពេញ​​​​​​​​​បាន​​​​​​បុក​​​ចំ​​​ពី​​​មុខ​​​រថយន្ត​​​ទួរីស​​​​​​ដែល​​​​​បើក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​ឆ្ពោះ​​​ទៅ​​​ខេត្ត​​​សៀម​​​រាប​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៦​​​:១០​​​នាទី​​​ព្រឹក​​​ ដោយ​​​បណ្តាល​​​​​​ឲ្យ​​​មនុស្ស​​​​​​៤​​​​​​នាក់​​​​​​ស្លាប់​​​ និង​​​​​​៩​​​នាក់​​​​​​រង​​​របួស​​​។ ​​​​​​​​​​​​​​លោក ឯម រុន បាន​​​និយាយ​​​ថា "ឡាន​​​ដឹក​​​សាំង​​​ជា​​​អ្នក​​​បង្ក​​​ហេតុ​​​ ហើយ​​​តៃ​​​កុង​​​បាន​​​រត់​​​បាត់​​​"។​​​ លោក ឈឹម សារុន ប្រធាន​​​ការិយាល័យ​​​​​​ចរាចរណ៍​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​ដែល​​​បាន​​​ចូលរួម​​​ដឹក​​​ជន​​​រងគ្រោះ​​​មក​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ បាន​​​និយាយ​​​ថា អ្នក​​​បើក​​​បរ​​​រថ​​​យន្ត​​​ទួរីស​​​បាន​​​ស្លាប់​​​​​​ក្នុង​​​មន្ទី​​​រ​​​ពេទ្យ​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​អ្នក​​​ស្លាប់​​​កើន​​​​​​ដល់​​​៥​​​​​​នាក់​​​​​​។ យោង​​​តាម​​​របាយការណ៍​​​អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​ឲ្យ​​​ដឹង​​​ថា ​​​ក្នុង​​​ឆ្នាំ​​​២០១៥ មាន​​​មនុស្ស​​​​​​រង​​​គ្រោះ​​​ដោយ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​ចំនួន​​​​​​សរុប​​​ ៩.៧៧៥​​​នាក់​​​ ក្នុង​​​នោះ​​​​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​​​​ចំនួន​​​២.២៦៥​​​នាក់​​​ និង​​​រង​​​របួស​​​ចំនួន​​​​៧.៥១០​​​នាក់៕​​​​​​​​  

​​​​សមត្ថ​​​កិច្ច​​​បាញ់​​​​​​ស្លា​​​ប់​​​​​​​​​ជន​​​សង្ស័យ​​​ប្លន់​​​ម៉ូតូ​​​ពីរ​​​នាក់​​​​​​

​​​​​​មន្ត្រី​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា កម្លាំង​​​​​​​​​​​​បើក​​​ប្រតិបត្តិ​​​ការ​​​​​​បង្ក្រាប​​​ក្រុម​​​​​​សង្ស័យ​​​ប្លន់​​​​​​មូតូ​​​មួយ​​​ក្រុម​​​ក្នុង​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​ដោយ​​​ជន​​​សង្ស័យ​​​ត្រូវ​​​បាញ់​​​ស្លាប់​​​ដោយ​​​សារ​​​តែ​​​បាញ់​​​តដៃ​​​ជា​​​មួយ​​​​​​សមត្ថ​​​កិច្ច។​​​ លោក រ័ត្ន ស៊្រាង មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អា​​​វុធ​​​ហត្ថ​​​ក្រុង​​​ភ្នំ​​​ពេញ បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា ​​​កម្លាំង​​​របស់​​​លោក​​​បាន​​​​​​ដេញ​​​តាម​​​ក្រុម​​​​​​ចោរ​​​ប្លន់​​​មួយ​​​ក្រុម​​​ ក្រោយ​​​ពី​​​​​​​​​​​​ពួក​​​គេ​​​បាន​​​បាញ់​​​សម្លាប់​​​ជន​​​រង​​​គ្រោះ​​​ម្នាក់​​​​​​ឈ្មោះ​​​ឌិន ដារិទ្ធ អាយុ​​​២១​​​ឆ្នាំ ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​នៅ​​​ម៉ោង​​​៥​​​និង​​​២០​​​នាទី​​​ព្រឹក​​​ថ្ងៃ​​​នេះ​​​ ហើយ​​​​​​បាន​​​យក​​​ម៉ូតូ​​​ទៅ​​​បាត់។​​​ ​​​​​​​​​ឧត្តម​​​សេនីយ៍​​​ទោ រ័ត្ន ស៊្រាង បាន​​​និយាយ​​​ថា​​​ កម្លាំង​​​របស់​​​លោក​​​បាន​​​ដេញ​​​តាម​​​ ហើយ​​​​​​ចាប់​​​បាន​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​​​​ក្នុង​​​ខណ្ឌ​​​ឫស្សី​​​កែវ ហើយ​​​ដែល​​​​​​​​​​​​ឈាន​​​ដល់​​​ការ​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​ពីរ​​​នាក់​​​ទៀត នៅ​​​ក្នុង​​​​​​ខណ្ឌ​​​​​​ព្រែក​​​ព្នៅ ក្នុង​​​នោះ​​​មាន​​​ស្ត្រី​​​ម្នាក់​​​​​​មាន​​​កាំ​​​ភ្លើង​​​ខ្លី​​​មួយ​​​ដើម​​​នៅ​​​ក្នុង​​​កាបូប​​​​​​។

​សាលាឧទ្ធរណ៍​​​ច្រាន​​​ចោល​​​​​​​​​​​​​​​បណ្តឹង​​​មេធាវី​​​​​​លោក​​​​​​ ហុង សុខហួរ​​​ ទាក់ទិន​​​នឹង​​​សេចក្តី​​​សម្រេច​​​តុលាការ​​​ក្រុង​​​

សាលា​​​ឧទ្ធរណ៍​​​ថ្ងៃ​​​នេះ​​​បាន​​​​​​​​​បដិសេធ​​​​​​មិន​​​ទទួល​​​យក​​​ពាក្យ​​​បណ្តឹង​​​​​​ទាស់​​​នឹង​​​​​​ការ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឡើង​​​វិញ​​​​​​របស់​​​​​​តុលា​​​ការ​​​ក្រុង​​​ភ្នំពេញ ដែល​​​ប្តឹង​​​​​​ដោយ​​​មេ​​​ធាវី​​​​​​​​​​​​​​​​​​​​​លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រឆាំង​​​​​​​​​​​​​​ដែល​​​រង​​​ការ​​​​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ក្លែង​​​​​​ឯកសារ​​​សាធារណៈ​​​ និង​​​​​​ញុះញង់។ ក្រោយ​​​ពី​​​បើក​​​សវនាការ​​​ប្រ​​​ហែល​​​២០​​​នាទី​​​ លោក ប្លង់ សំណាង​​​ ប្រធាន​​​ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​សាលា​​​ឧទ្ធរណ៍ បាន​​​ប្រកាស​​​ថា "​​​ពាក្យ​​​បណ្តឹង​​​​​​របស់​​​មេធាវី​​​​​​​​​ ហុង សុខ​​​ហួរ​​​​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២១ ខែ​​​តុលា ឆ្នាំ​​​២០១៥ ធ្វើ​​​ខុស​​​​​​ពី​​​ទម្រង់​​​ច្បាប់​​​ ដែល​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទេ"។

កម្មករ​​​​​​​​​រោង​​​ចក្រ​​​៣​​​នាក់​​​របួស​​​ធ្ងន់ និង​​​៥០​​​នាក់​​​របួស​​​ស្រាល​​​​ក្នុង​​​​គ្រោះ​​​ថ្នាក់​​​ក្រឡាប់​​​ឡាន​​​

ប៉ូលិស​​​​​​និយាយ​​​ថា​​​​​​​​​ មាន​​​កម្មករ​​​​​​​​​កាត់​​​ដេរ​​​៣​​​នាក់​​​បាន​​​រង​​​របួស​​​ធ្ងន់ និង​​​៥២​​​នាក់​​​ផ្សេង​​​ទៀត​​​​​​​​​​​​របួស​​​ស្រាល​​​ក្នុង​​​​​គ្រោះ​​​ថ្នាក់​​​​​​ចរាចរណ៍​​​ក្រឡាប់​​​ឡាន​​​​​​កាល​​​ពី​​​ល្ងាច​​​ម្សិល​​​មិញ​​​នៅ​​​លើ​​​កំណាត់​​​ផ្លូវ​​​​​​លេខ​​​៥​​​ក្នុង​​​​​​ស្រុក​​​​​​កំពង់​​​​​ត្រឡាច​​​ ខេត្ត​​​កំពង់​​​ឆ្នាំង។​​​ លោក មាស ស៊ី​​​ភិន អធិការ​​​ស្តី​​​ទី​​​ស្រុក​​​​​​កំពង់​​​ត្រឡាច​​​ និយាយ​​​​​​ថ្ងៃ​​​នេះ​​​ថា​​​​​​ឡាន​​​​​​មួយ​​​​​​គ្រឿង​​​ដែល​​​ដឹក​​​កម្មករ​​​​​​រោង​​​ចក្រ​​​​​​ប្រហែល​​​ ​​​៦០​​​នាក់​​​​​​​​​បាន​​​ក្រឡាប់​​​ ហើយ​​​ធ្លាក់​​​​​​ចូល​​​ក្នុង​​​​​​​​​​​​ត្រពាំង​​​ទឹក​​​ពី​​​មុខ​​​វត្ត​​​តា​​​ក្តុល​​​​​​ក្នុង​​​ភូមិតាក្តុល ឃុំ​​​ពានី ស្រុក​​​កំពង់​​​ត្រឡាច​​​​​​កាលពី​​​ម៉ោង​​​៦​​​កន្លះ​​​ល្ងាច​​​ម្សិល​​​មិញ​​​ ក្នុង​​​​​​ពេល​​​​​​ដែល​​​អ្នក​​​បើក​​​បរ​​​ព្យាយាម​​​គេច​​​ចេញ​​​ពី​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ដែល​​​កំពុង​​​​​​បើក​​​កាត់​​​ផ្លូវ។​​​​​​ ​​​ លោក ស៊ីភិន បាន​​​និយាយ​​​ថា "ឡាន​​​ដឹក​​​កម្មករ​​​បាន​​​ក្រឡាប់​​​ ព្រោះ​​​កំពុង​​​តែ​​​បើក​​​បរ​​​ ស្រាប់​​​តែ​​​​​​មាន​​​ម៉ូតូ​​​បើក​​​កា​​​ត់​​​ផ្លូវ​​​ ហើយ​​​អ្នក​​​បើក​​​ឡាន​​​​​​ក៏​​​បួង​​​ចង្កូត​​​ធ្លាក់​​​ផ្លូវ​​​តែ​​​ម្តង"។​​​ ​​​មន្ត្រី​​​និយាយ​​​​​​ថា អ្នក​​​របួស​​​ធ្ងន់​​​៣​​​នាក់​​​ ដែល​​​រួម​​​មាន​​​បុរស​​​​​​ម្នាក់​​​ កំពុង​​​ទទួល​​​ការ​​​ព្យា​​​បាល​​​នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត ចំណែក​​​ឯ​​​​​​៥២​​​នាក់​​​ផ្សេង​​​ទៀត​​​ទទួល​​​ការ​​​ព្យា​​​បាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​កំពង់​​​ឆ្នាំង។​​​ លោក ស៊ី​​​ភិន បាន​​​និយាយ​​​ថា "ឥឡូវ​​​យើង​​​កំពុង​​​តាម​​​រក​​​អ្នក​​​បើក​​​បរ​​​​​​នៅ​​​ឡើយ ហើយ​​​គាត់​​​​​​រត់​​​គេច​​​ខ្លួន​​​ក្រោយ​​​ពី​​​​​​ឡាន​​​ជួប​​​គ្រោះ​​​ថ្នាក់"។​ ​​​​​​លោក ឈឹម សារុន ប្រធាន​​​ការិយាល័យ​​​ចរាចរណ៍​​​​​​ខេត្ត​​​ បាន​​​និយាយ​​​ថា យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​មាន​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ប្រហែល​​​៥០​​​ភាគ​​​រយ​​​​​​មិន​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​​​ទេ​​​។​​​​​​ លោក សារុន​​​ បាន​​​និយាយ​​​ថា "​​​អ្នក​​​បើក​​​បរ​​​​​​ច្រើន​​​តែ​​​បើក​​​ធ្វេស​​​ប្រហែស បើក​​​ជែង​​​គ្នា និង​​​អត់​​​សណ្តាប់​​​ធ្នាប់"។ លោក​​​ប្រធាន​​​ការិយាល័យ​​​ចរាចរណ៍​​​​​​ខេត្ត​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា​​​ ចាប់​​​ពី​​​ខែ​​​មករា ឆ្នាំ​​​ក្រោយ​​​នឹង​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​​​​តឹង​​​រឹង ដោយ​​​ចាត់​​​វិធាន​​​ការ​​​ចំពោះ​​​អ្នក​​​​​​បើក​​​បរ​​​រថ​​​យន្ត​​​ដែល​​​គ្មាន​​​ប័ណ្ណ​​​បើក​​​បរ៕​​​  

លោក ហ៊ុន សែន ប្រាប់ឲ្យបង ប្អូនខ្មែរអុិស្លាមប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្ដូររដ្ឋាភិបាល

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ឆ្លៀត​ឱកាស​​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​សាសនា​អុិស្លាម​កាលពី​ម្សិលមិញ ដើម្បី​​ក្រើន​រំឭក​​សាសនិក​ខ្មែរ​អុិស្លាម​នៅ​​ក្នុង​ប្រទេស​ថា ​ការ​​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​​អាច​​ឈាន​​ទៅ​​រក​ការ​កាប់​​សម្លាប់​​​យ៉ាង​រាល​ដាល​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ចំពោះ​សាសនិក​អុិស្លាម​​ដូច​ក្រោម​របប​ខ្មែរ​ក្រហម​ក្នុង​​​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ ​អំឡុង​​សុន្ទរកថា​​លើកទី២​​​របស់​​លោក​កាលពី​​ពេល​ថ្មីៗ​នេះ​ដែល​ហាក់​ដូច​ជា​​ប្រៀប​ធៀប​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​ខ្មែរ​ក្រហម​ លោក ហ៊ុន សែន បាន​​លើក​ឡើង​​​តាម​​រយៈ​សារ​បង្ហោះ​​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​​ថា រដ្ឋាភិបាល​របស់​លោក​​ជា​​អ្នក​​​ដែល​បាន​សង្គ្រោះ​​សាសនិក​អុុិស្លាម​​នៅ​ក្នុង​ប្រទេស​​ ចំណែក​ឯគណ​បក្ស​នយោបាយ​​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ...

ជនភៀសខ្លួនរ៉ូហុីងយ៉ាទំនងជា ត្រឡប់ទៅប្រទេសភូមាវិញហើយ

យោង​តាម​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់ ដែល​បាន​មក​ដល់​ក្រុង​ភ្នំពេញ​កាលពី​ខែ​មិថុនា ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​អូស្ត្រាលី ទំនង​ជា​នឹង​ត្រឡប់​ទៅ​ប្រទេស​ភូមា​វិញ​ហើយ បន្ទាប់ពី​ស្នើ​សុំ​ទៅ​ស្រុក​វិញ។ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា បុរស​រ៉ូហ៊ីងយ៉ា ដែល​យោង​តាម​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា បាន​ស្នើ​សុំ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ...

​​​​តុលាការ​​​ក្រុង​​​ឲ្យ​​​ស៊ើប​​​អង្កេត​​​ឡើង​​​វិញ​​​ចំពោះ​​​​​​វី​​​ដេអូ​​​ឃ្លីប​​​​​​របស់លោក សុខហួរ​​​

តុលា​​​ការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​នៅ​​​ថ្ងៃ​​​នេះ​​​បាន​​​បញ្ជា​​​ឲ្យ​​​​​​មាន​​​ការ​​​​​​ស៊ើប​​​អង្កេត​​​​​​ស្រាវ​​​ជ្រាវ​​​ឡើង​​​វិញ​​​ចំពោះ​​​វី​​​ដេអូ​​​ឃ្លីប​​​ ដែល​​​បង្ហោះ​​​លើ​​​ហ្វេស​​​ប៊ុក​​​​​​របស់​​​លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រឆាំង​​​​​​​​​​​​​​ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ក្លែង​​​​​​ឯកសារ​​​សាធារណៈ​​​ និង​​​​​​ញុះញង់​​​។ ក្រោយ​​​ពី​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ប្រហែល​​​៣០​​នាទី​​​នៅ​​​រសៀល​​​នេះ ប្រធាន​​​​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ លោក រស់ ពិសិដ្ឋ បាន​​​​​​ប្រកាស​​​ថា "ប្រ​​​គល់​​​ការ​​​ស៊ើប​​​អង្កេត​​​​​​​​ទៅ​​​ចៅ​​​ក្រម​​​​​​តុលាការ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ។ សម្រេច​​​ឲ្យ​​​ភាគី​​​ជន​​​ជាប់​​​ចោទ​​​ដាក់​​​កាល​​​បរិច្ឆេទ​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​អំពី​​​​​ឯក​​​សារ​​​​​​ដែ​​​ល​​​ដក​​​ចេញ​​​ពី​​​​​​អ៊ិន​​​ធឺណិ​​​ត​​​ និង​​​សូម​​​បញ្ជាក់​​​ពី​​​លេខ​​​ម៉ាស៊ីន​​​ និង​​​សម្ភារ​​​ដល់​​​តុលាការ"។ លោក ជួង ជូងី មេ​​​ធាវី​​​របស់​​​លោក សុខហួរ បាន​​​ជំទាស់​​​នឹង​​​ការ​​​ចាត់​​​របេៀប​​​នេះ ដោយ​​​និយាយ​​​ថា តុលាការ​​​​​​គួរ​​​តែ​​​បន្ត​​​សវ​​​នាការ។

​រដ្ឋាភិបាល​​​ថា ផែន​​​ទី​​​​​​ផ្តល់​​​​​​ដោយ​​​បារាំង​​​​​​និង​​​ផែនទី​​​​​​ប្រើ​​​ដោយ​​​​​​រដ្ឋាភិបាល​​​​​​កម្ពុជា​​​​​​មិន​​​ខុស​​​គ្នា​​​

​​​រដ្ឋាភិបាល​​​បារាំង​​​​​​​​បាន​​ប្រគល់​ផែន​ទី​​ព្រំដែន​កម្ពុជា-​វៀតណាម ឲ្យ​​​​រដ្ឋាភិបាល​ខ្ចី​កាល​​ពី​ម្សិលមិញ ដោយ​លោក​​ ហោ ណាំហុង ​​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​បាន​​​​មាន​​​ប្រសាសន៍​​​ថា​​​​​​មិន​​​មាន​​​ភាព​​​ខុស​​​គ្នា​​​រវាង​​​​​​​ផែនទី​​​​​​ដែល​​​ផ្តល់​​​ដោយ​​​បារាំង​​​​​​និង​​​ផែនទី​របស់​រដ្ឋាភិបាលទេ។​​​ លោក ណាំហុង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "អំបាញ់​​​មិញ​​​នេះ ឯក​​​​​​ឧត្តម វ៉ា គឹមហុង​​​ ក៏​​​បាន​​​ផ្ទៀង​​​ផ្ទាត់​​​​​​ឃើញ​​​ថា​​​​​​ អត់​​​ខុស​​​គ្នា​​​ទេព្រំដែន។​​​ េហតុអ្វី​​​ក៏​​​​​​វា​​​មិន​​​ខុស​​​គ្នា? ដោយ​​​សារ​​​យើង​​​ប្រើ​​​ប្រាស់​​​រាប់​​​ទសវត្សរ៍​​​ តាំង​​​ពី​​​ឆ្នាំ​​​១៩៨៥ ពេល​​​ចុះ​​​សន្ធិ​​​សញ្ញា​​​​​​ជាមួយ​​​វៀត​​​ណាម​​​ ដើម្បី​​​កំណត់​​​ព្រំដែន។​​​" លោក ណាំហុង បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "ក៏​​​ប៉ុន្តែ​​​សុំ​​​ជម្រាប​​​ថា ទោះ​​​បី​​​ជា​​​យើង​​​យក​​​ផែនទី​​​បោន​​​ខ្នាត​​​១​​​លើ​​​១០០.០០០​​​ទៅ​​​ប្រើ​​​ជា​​​មួយ​​​វៀត​​​ណាម​​​ក្តី​​​ ទី​​​មួយ​​​ផ្អែក​​​ទាំង​​​ស្រុង​​​ ក៏​​​ប៉ុន្តែ​​​កន្លែង​​​ណា​​​ដែល​​​ឃើញ​​​ថា​​​ ខាត​​​ដល់​​​កម​​​្ពុជា​​​យើង​​​ យើង​​​ក៏​​​អត់​​​យក​​​ដែរ។​​​ យើង​​​យក​​​ការ​​​កាន់​​​កាប់​​​ជាក់​​​ស្តែង​​​​​​របស់​​​ប្រ​​​ជា​​​ជន​​​យើង​​​។"​​​​​​

​​​​លោក ហ៊ុន សែន​​​៖ មានការ​​​អី​ និយាយ​​​គ្នា កុំ​​​បាច់​​​ជេរ​​​គ្នា​បញ្ចោរគ្នា

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​​​​ បាន​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​អនុវត្តខ្ជាប់​​​ខ្ជួន​​​នូវ​​​​​​​​​វប្បធម៌​​​សន្ទនា​​​ដែល​​​លោក និង​​​​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​បក្ស​​​ប្រឆាំង​​​ បាន​​​បង្កើត​​​ឡើង។​​​​​​ ថ្លែង​​​ក្នុងពិធី​ចែក​សញ្ញាបត្រ​ដល់និស្សិត​​​​សាកលវិទ្យាល័យ​​​​អាស៊ី​អឺរ៉ុប ​​​​នៅ​វិទ្យាស្ថានជាតិ​អប់រំ​​​​ក្នុង​​​​ក្រុង​​​ភ្នំ​​​ពេញ​​​​ថ្ងៃ​​​នេះ លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បានមាន​​​ប្រសាសន៍​​​ថា" វប្បធម៌​​​សន្ទនា​​​ត្រូវ​​​ជំនួស​​​ឲ្យ​​​វប្បធម៌​​​ប្រទូសរ៉ាយ វប្បធម៌​​​អរិភាព វប្បធម៌ហិង្សា។​​​ មាន​​​ការ​​​អី​​​និយាយ​​​គ្នា។​​​ កុំ​​​បាច់​​​ជេរ​​​បញ្ចោរ​​​គ្នា កុំ​​​បាច់​​​ប្រមាថ​​​គ្នា​​​ កុំ​​​​​​បាច់​​​​​​ញុះ​​​ញង់​​​ តែ​​​និយាយ​​​គ្នា​​​ទៅ​​​ វា​​​ជា​​​ប្រភេទ​​​ប្រ​​​ជាធិបតេយ្យ​​​មួយ​​​បែប។​​​​​​​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​យល់​​​ព្រម​​​អនុវត្ត​​​តាម​​​ក្រម​​​ប្រតិបត្តិ​​​​​​​​​ ដែល​​​សមាជិក​​​បក្ស​​​ត្រូវ​​​និយាយ​​​ជា​​​សាធារណៈ​​​​​​ស្ថិត​​​ក្រោម​​​​​​វប្បធម៌​​​សន្ទនា។ ចំណុច​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​រួម​​​ដែល​​​ត្រូវ​​​ចៀស​​​វាង​​​ រួមមាន​​​​​​សម្តី​​​មួយ​​​ចំនួនដែល​​​ប្រើ​​​ដោយ​​​គណ​​​បក្ស​​​ទាំង​​​ពីរ ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​ត្រូវ​​​ប្រើ​​​ពាក្យ​​​​​​ជេរ​​​ប្រមាថ​​​ទៅ​​​លើ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជ​​​ាក៏​​​មិន​​​ត្រូវ​​​ប្រើ​​​ពាក្យ​​​គំរាម​​​កំហែង​​​​​​ដូច​​​ជា​​​​​​ការ​​​ចាប់​​​ដាក់​​​គុក​​​ ឬ​​​សង្គ្រាម​​​នឹង​​​កើត​​​ឡើង​​​៕​​​    

ព័ត៌មានថ្មីៗ