26 C
Phnom Penh

CATEGORY

ព័ត៌មាន​ថ្មីៗ

​​​អ្នកនាំពាក្យ​​​គ.ជ.ប.​​​​​​និយាយ​​​ថា​​​ អ្នក​​​ជំនាញ​​​​​​នឹង​​​មក​​​សិក្សា​​​ការ​​​បោះ​​​ឆ្នោតបន្ថែម​​​​​​​​​នៅខែ​​​ក្រោយ​​​នេះ​​​

អ្នក​​​នាំពាក្យ​​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​​​បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា អ្នក​​​ជំនាញ​​​ផ្នែក​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​ពី​ប្រទេស​ជប៉ុន និង​សហគមន៍​​​​អឺរ៉ុប ដែល​​​ជា​អ្នក​ឧបត្ថម្ភ​ពីរ​ក្នុង​ចំណោម​អ្នក​ឧបត្ថម្ភ​ធំបំផុត​កន្លង​មក​ដល់​​​​កំណែទម្រង់​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​​​​ នឹង​​​មក​​​សិក្សា​​​បន្ថែម​​​អំពី​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​នៅ​​​ខែ​​​ក្រោយ​​​នេះ។​​​ ក្រោយ​​​ពី​​​កិច្ច​​​ប្រជុំ​​​រយៈ​​​ពេល​​​​​​ប្រហែល​​​២​​​ម៉ោង​​​រវាង​​​គ.ជ.ប.​​​ និង​​​ប្រតិភូ​​​ជប៉ុន​​​និង​​​សហគមន៍​​​អឺ​​​រ៉ុបនៅ​​​ឯ​​​ទី​​​ស្នាក់ការគ.ជ.ប.​​​​​​ក្នុង​​​ក្រុង​​​​​​ភ្នំ​​​ពេញ​​​ លោក ហង្ស ពុទ្ធា សមាជិកគ.ជ.ប. និង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​គ.ជ.ប. បាន​មាន​ប្រសាសន៍​ថា ភាគី​​​ជប៉ុន​​​​​​និង​​​អឺរ៉ុប​​​ បាន​​​បញ្ជាក់​​​​​​ថា ខ្លួន​​​​​នឹង​​​បញ្ជូន​​​អ្នក​​​ជំនាញ​​​មក​​​ប្រទេស​​​កម្ពុជានៅ​​​ខែ​​​ក្រោយ​​​នេះ​​​​​​ ដើម្ប​​​ី​​​សិក្សា​​​បន្ថែម​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត។​​​ លោក ពុទ្ធា​​​ បានមាន​​​ប្រសាសន៍​​​ថា "អ្វី​​​ដែល​​​យើង​​​ចង់ឲ្យ​​​ចាប់​​​ផ្តើម​​​ គឺ​​​អប់រំ​​​អ្នក​​​បោះ​​​ឆ្នោត​​​ និង​​​ធ្វើ​​​បញ្ជី​​​បោះ​​​ឆ្នោត​​​ថ្មី"។​​​ លោក ហ្សង់​​​ ហ្វ្រង់​​​ស្វ័រ​​​ កូតាំង​​​ ឯកអគ្គ​​​រដ្ឋទូត​​​​​​ប្រតិភូ​​​​​​សហគមន៍​​​អឺរ៉ុប បាន​​​​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា ប្រទេស​​​ជប៉ុន និង​​​សហគមន៍​​​អឺរ៉ុប​​​ នឹង​​​គាំទ្រ​​​និង​​​ចូល​​​រួម​​​ចំណែក​​​ក្នុង​​​ដំណើរការ​​​កំណែ​​​ទម្រង​​​់​​​ការ​​​បោះ​​​ឆ្នោត។​​​​​​​​​​​​ គ.ជ.ប.​ថ្មី​នេះ ​​​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​១៣ ខែ​មេសា គឺ​​​រយៈ​ពេល​ជិត​៩​ខែ​បន្ទាប់​ពី​​​​មាន​​​កិច្ច​ព្រមព្រៀងផ្នែក​​​នយោបាយ​​​​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដែល​បាន​បញ្ចប់​​ការ​ធ្វើ​ពហិការ​ក្រោយ​ការ​បោះ​ឆ្នោត​​របស់​គណបក្ស​​​​សង្គ្រោះ​ជាតិ ហើយ​​​ស្ថាប័ន​​​នេះ ​ត្រូវ​បាន​ចាត់ទុក​​​​ថា...

​​​ស្ត្រី​​​ដែល​​​មាន​​​ជម្លោះ​​​ដី​​​ធ្លី​​​ជាមួយ​ឧកញ៉ា ឃុន សៀ ត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​

​នារី​ម្នាក់ដែល​បាន​ជាប់​ពន្ធនាគារ​​តាំង​ពី​ខែ​វិច្ឆិកា ដោយ​សារ​​​តែ​​​មាន​​​​​វិវាទ​​ដីធ្លី​​​​ជូរចត់​ជាមួយ​ឧកញ៉ា ឃុន សៀ​​​ ត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​​​​​​​ពី​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ បន្ទាប់​​​ពី​​​មាន​​​ដី​​​កា​​​តុលាការ​​​កំពូល​​​​​​​​​បញ្ជា​​​ឲ្យ​​​ដោះ​​​លែង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។​​​​​​​​​ កញ្ញា លី ស៊ាវមិញ អាយុ​២៣​ឆ្នាំ បាន​ជាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ​២​ នៃ​ពន្ធនាគារ​ព្រៃស​​ចាប់​​តាំងពី​ខែ​វិច្ឆិកាមក ​នៅ​​ពេលដែល​​​នាង​ និង​ឪពុក​របស់​នាង ​ត្រូវ​​បាន​ចាប់​ខ្លួន​ពីបទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ ម្ចាស់​អចលនទ្រព្យ​​​មា្នាក់ ​​​​​​ពេល​​​​មាន​​​ការ​​​ប្រឈម​មុខ​​ដាក់​គ្នា​ជា​មួយ​​​​​សន្តិ​សុខ​​របស់​លោក ឃុន សៀ...

លោក​​​ ជួន ណារិន ក្លាយ​​​​​ជា​​​ស្នង​​​ការ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​

លោក​​​ ជួន ណារិន ស្នង​​​ការរងក្រុង​​​ភ្នំពេញ​​​​​​ បាន​​​​​​ក្លាយ​​​ជា​​​ស្នងការ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ក្នុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​មួយ​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ ដោយ​​​ជំនួស​​​អតីត​​​ស្នងការ​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ ​​​លោក​​​ ​​​ស៊ាង កុសល​​​ ដែលត្រូវ​​​​​​ផ្លាស់​​​ប្តូរ​​​មក​​​​ក្រសួង​​​មហា​​​ផ្ទៃ។​​​ លោក​​​ ណារិន បាន​​​ប្តេជ្ញា​​​​​​​​​រៀប​​​ចំ​​​ការ​​​ពារ​​​សន្តិសុខ​​​​​​ឲ្យ​​​បាន​​​ល្អ​​​ប្រសើរ​​​ ដោយ​​​បង្រ្កាប​​​រាល់​​​បទ​​​ល្មើស​​​​​​ទាំង​​​ឡាយ ដែល​​​នឹង​​​កើត​​​ឡើង​​​​​​នៅ​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ។​​​ លោក​​​ឧត្តម​​​សេនីយ៍ត្រី ណារិ​​​ន​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​​​​ យើង​​​​​​រៀប​​​ចំ​​​កម្លាំង​​​ ដើម្បី​​​ការពារ​​​សន្តិសុខ​​​សម្រាប់​​​ប្រជាពលរដ្ឋ​​​ ភ្ញៀវទេសចរ​​​ និង​​​ជន​​​បរទេស"។​​​​​​ លោក បាន​​​បន្ត​​​ថា "យើង​​​នឹង​​​ទប់​​​ស្កាត់​​​ បង្ការ​​​និង​​​ការ​​​ពារសុវត្ថិភាព​​​ដល់​​​ភ្ញៀវ​​​ទេសចរនិង​​​ជន​​​បរទេស។​​​ អ្នក​​​វិនិយោគ​​​និង​​​ភ្ញៀវ​​​ទេសចរបរទេស​​​ទាំង​​​ឡាយ​​​ ត្រូវ​​​បាន​​​ការពារ​​​សុវត្ថិភាព​​​ ប៉ុន្តែ​​​អ្នក​​​ទាំង​​​អស់​​​នោះ​​​ធ្វើ​​​ខុស យើង​​​នឹង​​​ចាត់​​​វិធានការតាម​​​ច្បាប់​​​"។ ​ការតែង​​​តាំង​​​លោក​​​ ជួន ណារិន ជា​​​ស្នង​​​ការ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​លោក​​​ ស ខេង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ បាន​​​បន្ទោស​​​មន្ត្រី​​​ក្រុង​​​ព្រះ​​​សីហនុ​​​​​​កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​ថា ​​​ខកខាន​​​មិន​​​បាន​​​បំពេញ​​​ភារកិច្ច​​​របស់​​​គេ ​​​ដោយ​​​លើក​​​ឡើង​​​អំពីការ​​​វាយ​​​ប្រហារ​​​​​ និង​​​អំពើ​​​ប្លន់​​​លើ​​​ជន​​​បរទេស​​​ពីរ​​​នាក់​​​​​​នៅ​​​លើ​​​កោះ​​​រ៉ុងកាលពី​​​ខែ​​​មុន​​​។  អំពើ​​​ប្លន់​​​កាលពី​​​ថ្ងៃ​​​ទី​​​១៩ ខែមីនា​​​នៅ​​​លើ​​​កោះ​​​រ៉ុង បាន​​​កើត​​​ឡើង​​​ បន្ទាប់​​​ពី​​​មាន​​​បទល្មើស​​​ជាច្រើន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ក្រុង​​​ឆ្នេរ​​​សមុទ្រ​​​នេះ​​​ ដែល​​​មាន​​​ការ​​​ជាប់​​​ទាក់​​​ទងនឹង​​​​​​ជន​​​បរទេស រួមមាន​​​ការ​​​វាយ​​​តប់​​​គ្នា​​​ ការ​​​ចាក់​​​នឹង​​​កាំបិត​​​ និង​​​ការ​​​បើក​​​​​រថយន្ត​​​បាញ់​​​​​​ជា​​​ដើម​​​៕​​​​​​

អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំរកា​​​ស្លាប់​ពីរ​នាក់​បន្ថែម​ទៀត​

មន្ត្រី​សុខាភិបាល​ និង​​​អ្នក​ធ្វើ​ការ​ផ្នែក​ផ្ដល់​ជំនួយ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​ស្ត្រី​វ័យ​ចំណាស់​ចំនួន​ពីរ​នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នកភូមិចំនួន​​២៣៦​នាក់ ​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំរកា ខេត្ត​បាត់ដំបង បាន​ស្លាប់​កាលពី​សប្ដាហ៍​មុន​។ លោក លី ពេញស៊ុន ​ប្រធាន​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និង​កាមរោគ​នៅ​ក្រសួង​សុខាភិបាល​ បាន​លើក​ឡើង​ថា ស្ត្រី​អាយុ​៧៤​ឆ្នាំ​ម្នាក់​​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ...

កសិករ​​​នៅ​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ប្រទះឃើញ​​​គ្រាប់​​​កាំភ្លើង​​​អាកា-៤៧​​​ជាច្រើនកេះ​​​កប់​​​ក្នុង​​​ដី​​​

អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា  កសិករ​​​ម្នាក់​​​ដែល​​​កំពុង​​​តែ​​​ឆ្ការ​​​រាន​​​ដី​​​មួយ​​​កន្លែង​​​នៅ​​​ក្នុង​​ស្រុក​​​បាកាន​​​ ខេត្ត​​​ពោធិ៍​​​សាត់​​​កាល​​​ពី​​​​សប្តាហ៍​​​​មុន​​​បាន​​​ប្រទះ​​​ឃើញ​​​កេះ​​​គ្រាប់​​​ជាង​​​១០០​កេះ​​​​នៅ​​​កប់​​​ក្នុង​​​ដី​​​។ ​កេះ​គ្រាប់​​​​ទាំង​​​នេះ​​​មាន​​​​ផ្ទុក​​​គ្រាប់​​​​​​កាំភ្លើង​​​អាកា​​​-៤៧​​​រាប់​​​​​​មឺុន​​​គ្រាប់​​​​​​ហើយ​ត្រូវ​​​បាន​​​គេ​​​កប់​​​ក្នុង​​​សម័យ​​​​ប៉ុល​​​ពត​​​។ លោក ផង់ អ៊ន មេភូមិ​​​ប្រហាល​​​ បាន​​​ឲ្យ​​​ដឹង​​​ថា  លោក ឆន ចំណាប់​​​ អាយុ​​​២៤​​​ឆ្នាំ​​​បាន​​​ប្រទះ​​​ឃើញ​​​កេះ​​​គ្រាប់​​​ទាំង​​​​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ខណៈ​កំពុង​​​ប្រើ​​​ត្រាក់​​​ទ័រ​​​​ទៅឈូស​​​ឆាយ​​​ពំនូក​​​តូច​​​មួយនៅក្នុង​​​តំបន់​​​ដែល​​​ធ្លាប់គ្រប់​​​គ្រង​​​ដោយ​​​ទាហាន​​​ ប៉ុល ពត​​​ ចម្ងាយ​ប្រហែល​​​​​​​​៥០០ម៉ែត្រ​​​​​​ពីភូមិ​​​​ ប្រហាល​​​ ឃុំ​​​តាលោ ។ លោក​​​បាន​​​លើក​​​ឡើ​​​ង​​​ទៀត​​​ថា កសិករ​​​រូប​​​េនះ​​​​​​បាន​​​ប្រទះ​​​ឃើញ​​​កេះ​​​គ្រាប់​​​ចំនួន​​​១០៤​​​កេះ​​​ ដែល​​​ក្នុង​​​កេះ​​​នីមួយ​​​ៗ​​​មាន​​​គ្រាប់​​​កាំភ្លើង​​​ចំនួន​​​៦០០គ្រាប់។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គាត់​មាន​​​សំណាង​​​ណាស់​​​ដែលគ្រាប់​​​ទាំង​​​នេះ​​​ជា​​​គ្រាប់កាំភ្លើង​​​ធម្មតា។ ប្រសិនបើ​​​វា​​​ជា​​​គ្រាប់​​​មីន ឬ​​​គ្រាប់​​​កាំភ្លើង​​​ធំ​​​វិញ​​​វាអាច​​​នឹង​​មាន​​​គ្រោះ​​​ថ្នាក់​​​ក៏​​​ថា​​​បាន"។ លោក ព្រំ សារុន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​​​​ទៅ​​​ទទួល​​​យក​​​គ្រាប់​​​កាំភ្លើង​​​ដែល​​​ផលិត​​​នៅ​​​ប្រទេស​​​ចិន​​​ទាំង​​​នេះ​​​ ហើយ​​​បាន​​​ប្រគល់​​​ទៅ​​​ឲ្យ​​​នគរ​​​បាល​​​ខេត្ត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គ្រាប់កាំភ្លើង​​​អាកា​​​ទាំង​​​អស់​​​នេះ​​​នៅ​​​ល្អ​​​នៅ​​​ឡើយ​​​"។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា គ្រាប់​​​ទាំង​​​នេះ​​​នឹង​​​យក​​​ទៅ​​​រក្សា​​​ទុក​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគ​​​របាល​​​ខេត្ត​​​។ ហើយ​​​វា​​​អាច​​​នឹង​​​ត្រូវ​​​យក​​​មក​​​ប្រើ​​​ប្រាស់​​​ប្រសិនបើ​​​ចាំ​​​បាច់​​​៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​  

គណបក្ស​សង្គ្រោះជាតិ​ចង់​ឲ្យ​ការ​លក់​សំបុត្រ​ចូលទស្សនា​អង្គរ​វត្ត​នៅ​ក្រោម​ក្រសួង​ទេសចរណ៍

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំាពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ពុធថា គណបក្ស​ប្រឆាំង​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ហូត​សិទ្ធិ​ក្រុមហ៊ុន​សូគីម៉ិច ក្នុង​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​សំបុត្រ​នៅ​ឧទ្យានបុរាណ​អង្គរ។ ការ​លក់​សំបុត្រ​ចូល​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ចាត់ចែង​ដោយ​ក្រុមហ៊ុន​សូគីម៉ិច ដែល​គ្រប់គ្រង​ដោយ​លោក​ សុខ គង់ ពាណិជ្ជករ​ដ៏មាន​ឥ​ទ្ធិ​ពល​ ប៉ុន្តែ​លោក បុញ្ញឫទ្ធិ បាន​និយាយ​ថា...

ក្រុម​ហ៊ែក​ឃើ​អនាមិក​កម្ពុជា​ពីរនាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន

មន្រ្តី​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន​ឲ្យដឹង​នៅថ្ងៃសុក្រ​នេះ​ថា ក្រុម​ហ៊ែក​ឃើ​អនា​​មិក​កម្ពុជា​ ​(Anonymous​ Cambodia) ពីរ​នាក់​ទៀត​ត្រូវបាន​​ចាប់់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពីពួក​គេបាន​ជ្រៀត​ចូល​គេហ​ទំព័រ​​​​​របស់​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ ពុក​រលួយ​ ​​ធ្វើ​ឲ្យ​វាមិន​ដំ​ណើរ​ការ​ជាងពីរ​ម៉ោង​នោះ​​​។​ លោក ឱម​ យ៉ិន​ទៀង​ ប្រធានអង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​​ ហើយ​ពួក​គេ​ទាំងពីរ​​​ត្រូវ​បានបញ្ជួន​មក​​អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ ​នៅ​វេលា​ម៉ោង២​រសៀលថ្ងៃនេះ​ហើយ...

សហជីព​​​ចំនួន​​​ប្រាំ​​​មួយ​​​ពន្យារ​​​ពេល​​​​​​ធ្វើ​​​កូដកម្ម​​​​​​ស្នាក់​​​នៅ​​​ផ្ទះ​​​​​​របស់​​​​​​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​

សហ​ជីព​កម្មករ​រោង​ចក្រកាត់ដេរ​​​ភាគ​​​​ច្រើន​ដែល​រៀបចំ​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​នៅ​ទូទាំង​ប្រទេស​​​​ជា​​​មួយ​​​​សមាជិក​របស់​ខ្លួន​ដែល​គ្រោង​ចាប់​ផ្តើម​នៅថ្ងៃ​នេះបាន​សម្រេច​​​​ពន្យារ​ពេល​ផែន​ការ​របស់​ខ្លួន​រហូត​ដល់​ខែ​ក្រោយ​ បន្ទាប់​ពី​មា​នកិច្ច​ប្រជុំ​​របស់​​មេដឹកនាំ​សហជីព​ កាល​ពីម្សិលមិញ​។ មាន​តែ​សហជីព​ពីរ​ប៉ុណ្ណោះក្នុង​ចំណោម​សហជីព​ដែល​បាន​គ្រោង​​ធ្វើ​​​​​កូដកម្ម​​​ទាំង​ប្រាំ​​​បី​នឹង​​​បន្ត​​​​ធ្វើ​កូដកម្ម​ទាម​ទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ រីឯ​សហជីព​ប្រាំមួយ​ទៀត​បាន​សម្រេច​ពន្យារ ពេល​ការ​ធ្វើ​កូ​ដកម្ម​នេះ​រហូត​ដល់​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។បុណ្យចូល​ឆ្នាំ​ខ្មែរ​​ចាប់​ផ្តើម​នៅថ្ងៃ​ទី​១៤​ ខែ​មេសា​។ ​សហ​ជីព​​​​ទាំង​​​​ប្រាំបី​ដែល​គាំទ្រ​ការធ្វើ​កូដកម្ម​នេះ​ក៏​​​មាន​​​​ការ​ខ្វែង​គំនិត​គ្នា​​​​ដែរ​​​ថា តើ​ពួក​គេ​​នឹង​​​ស្នាក់​​នៅ​ផ្ទះ​ ឬអត់​​នៅថ្ងៃ​នេះ​​។ សហជីព​ដែល​បាន​សម្រេច​ផ្អាក​ធ្វើ​កូដ​កម្ម រួម​​​ទាំង​​​​សម័្ពន្ធ​សហជីព​ប្រជា​​​ធិប​​​តេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (សីុ​ខៅ​ឌូ) ជា​សហជីពឯករាជ្យ​ធំជាង​គេ​នៅកម្ពុជា​ និង​សហជីព​សេរីកម្មករ​​​ដ៏​​​មាន​​​ឥទ្ធិពល​​​​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​​គណ​បក្ស​ប្រឆាំង​​​​ផង​​​ដែរ​​​។ លោក អាត់​ ធន់ ប្រធាន​សហជីព​សីុ​ខៅ​ឌូ បាន​ទទួល​ស្គាល់ថា ប្រសិន​បើ​លោក​​​នៅ​​​តែ​​​បន្ត​​​​ធ្វើ​កូដ​កម្ម​នេះ​ សមាជិក​​​របស់​លោក​តិច​តួច​​​​ណាស់​​​នឹង​​​​​​ទៅ​​​​ចូល​រួម​។ លោក​ អាត់​ ធន់ បានមាន​ប្រសាសន៍​ថា “យើង​ធ្វើ​តាម​សំណើ​របស់​សមាជិក​យើង​ ហើយ​ប្រសិន​បើ​យើង​បន្ត​ធ្វើ​កូដកម្ម​នេះ​មាន​កម្មករ​ចូល​រួម​តិច​តួ​ច​ប៉ុណ្ណោះ​”។ លោក​​បាន​បន្ថែម​ថា សហជីព​សីុខៅ​ឌូ នឹង​ប្រាប់​ឲ្យ​កម្មករ​ស្នាក់​នៅ​ផ្ទះ​មួ​យ​សប្តាហ៍​​​​ជំនួស​​​វិញ​ បន្ទាប់​ពី​​ើបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ លោក​មាន​ប្រសាសន៍​ថា “ក្រោយ​បុណ្យ​ ចូល​ឆ្នាំ​ខ្មែរ​ កម្មករ​នឹង​ស្នាក់​នៅ​ផ្ទះ​ មិន​មក​ធ្វើ​ការ​ទេ​រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែ​មេសា”។ លោក អាត់ ធន់​ បានមាន​ប្រសាសន៍​ថា “យើង​ចង់​ផ្តល់​ឱកាស​ដល់​រដ្ឋាភិបាលដើម្បី​ចរចា​ និង​ដោះស្រាយ​បញ្ហា​ជាមួយ​រោង​ចក្រ​ ហើយ​ឥឡូវ​នេះ​អ្នក​ទិញ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​​”។ ទោះ​ជា​យ៉ាង​ណា​ អ្នកស្រី យ៉ាង សុភ័ណ្ឌ​​ ប្រធាន​សម្ព័ន្ធ​សហជីព​​​​​​មិត្ត​​​ភាព​​​កម្មករ​​​​ ន​​ិង​​​លោក ​ហ្វា សាលី​ ប្រធាន​​សម្ព័ន្ធ​សហជីព​ជាតិ​​បានមាន​ប្រសាសន៍​ថា ពួកគាត់​នឹង​ធ្វើ​កូដកម្ម​នេះ​ដូច​ការ​គ្រោង​ទុក​​​។ អ្នកស្រី សុភ័ណ្ឌ​ បានមាន​ប្រសាសន៍​ថា “គ្មាន​ហេតុផល​ត្រូវ​ពន្យារ​ពេល​ការ​ធ្វើ​កូដ​កម្ម​នេះ​ទេ​។ អ្នកស្រី​មាន​ការ​សោក​ស្តាយ​ដែល​​សហជីព​ប្រាំមួយទៀត​បាន​សម្រេច​ពន្យា​រ​ពេល​។ យើង​បាន​ជួប​ជាមួយ​កម្មករ​របស់​យើង​ ហើយ​ពួកគេ​ទាំង​អស់​យល់​ព្រម​តាម​ផែន​ការ​របស់​យើង​”។ អ្នកស្រី សុភ័ណ្ឌ​ បានមាន​ប្រសាសន៍​ថា សមាជិ​ក​មួយ​ចំនួន​របស់​អ្នកស្រី​នឹង​ស្នាក់​នៅ​ផ្ទះ​នៅថ្ងៃ​នេះ អ្នក​ផ្សេង​ទៀត​នឹង​ជួប​ជុំ​គ្នា​នៅ​​​​​មុខ​រោង​ចក្រ​ដើម្បីបញ្ចេញ​មតិ​គាំទ្រកូដ​កម្ម​​​នេះ​ រីឯសមាជិក​ផ្សេងទៀត​ចូល​រោង​ចក្រ​ ប៉ុន្តែ មិន​ធ្វើ​ការ​ទេ​។ លោក កែន លូ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​ដែល​តំណាង​ឲ្យ​រោង​ចក្រ​​​​កាត់​​​ដេរ​​​សម្លៀកបំពាក់​ និង​រោង​ចក្រ​​​​​​​ស្បែក​ជើង​ជាង​៤០០រោង​ចក្រ​​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ខ្វល់​ចំពោះការ​គំរាម​ធ្វើ​កូដកម្ម​នេះ​ទេ​។ លោកបាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ទន្ទឹង​រង់​ចាំមើល​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​នេះ​​ពី​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ថា តើ​មាន​កម្មករ​ប៉ុន្មាន​នាក់​គាំទ្រ​ការ​អំពាវ​នាវ​នេះ។ ខ្ញុំ​ក៏​សន្និដ្ឋាន​ដែរ​ថា ហេតុ​ផល​ដែល​មេដឹកនាំ​សហជីព​ធ្វើ​បែប​នេះ​គឺ​ដោយសារ​​ពួក​គេដឹងថា ពួកគេ​កំពុង​បាត់​បង់​ការ​គាំទ្រ​ មាន​កម្មករ​តិច​តួច​ណាស់​គាំទ្រ​ការ​ទាម​ទារ​របស់​ពួក​គេ​”។ ការ​ខ្វែង​គំនិត​គ្នា​របស់​សហជីព​ទាំង​នេះ​កើត​មាន​ឡើង​ចំពេល​មាន​សម្ពាធយ៉ាង​ខ្លាំង​​​​ពី​​​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​​ និង​រដ្ឋា​ ភិបាល​ ដើម្បី​ទប់​ស្កាត់​កូដកម្ម​។ ក្នុង​រយៈ​ពេល​ជាង​​មួួ​យ​សប្តាហ៍​មក​នេះ រដ្ឋាភិបាល​​​​​​​ប្រកាន់​​​ជំហរ​​​មឺុង​​​ម៉ាត់​​​​ចំពោះការ​គំរាម​​ធ្វើ​កូដកម្ម​របស់​សហជីព​ទាំង​នេះ ដោយ​​កាល​ពីថ្ងៃ​ទី​៤​ ខែ​មីនា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​ពី​គោល​នយោ​បាយ​មិន​អត់​ឱន​ចំពោះ​ទង្វើ​ខុស​ច្បាប់​របស់​សហជីព​ បន្ទាប់​ពី​មាន​​សេចក្តី​សម្រេច​របស់​ក្រសួង​ការងារ​តម្រូវ​ឲ្យ​មេដឹកនាំ​សហជីព​បង្ហាញ​លិខិត​ថ្កោល​ទោស​មុន​ពេល​ចុះ​បញ្ជី​សាខា​ថ្មី​។ កម្មករ​ជាង​៥០០នាក់​បានទៅចូល​រួម​វេទិ​កា​​​​​​​គ្រោង​​​ទុក​​​របស់​សហជីព​​កាល​ពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​​សាលា​រាជធានី​ និង​ក្រសួង​មហាផ្ទៃ​បាន​លើកឡើង​ថា ពួកគេ​នឹង​មិន​​អនុ​ញ្ញាត​​​ឲ្យ​ធ្វើ​វេទិកា​នេះ។មេដឹកនាំ​សហ​ជីព​ប៉ាន់​ប្រមាណ​ពី​ដំបូង​ថា ​មា​ន​កម្មករ​ចូល​រួម​៣០.០០០នាក់​។ ក្នុង​រយៈ​ពេល​ជាង​មួយខែ​មក​នេះ​លោក ហ៊ុន សែន និង​សហជីព​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក៏​បាន​​​​​ឆ្លើយ​​​​​​តប​​​ចំពោះ​​​​​​​ការធ្វើ​កូដកម្ម​នេះដែរ​ ដោយ​បញ្ចុះ​បញ្ចូល​កម្មករ​មិន​ឲ្យ​ចូល​រួម​​នៅក្នុង​ការធ្វើ​មហា​កូដ​កម្មនេះ​ដែល​លោក​ ហ៊ុន សែន បាន​ថ្លែង​កាល​​​​ពីថ្ងៃ​ទី ២៥​ខែ​កុម្ភៈ​ថា នឹងធ្វើ​ឲ្យ​ប៉ះ​ពាល​​់​ដល់​ឧស្សាហកម្មនេះ ព្រមទាំង​ធ្វើ​ឲ្យ​កម្មករ​អត់​ការងារ​ធ្វើ​។ ​ពេល​ចុង​ក្រោយ​ដែល​សហជីព​បាន​​ធ្វើ​កូដក​ម្ម​ គឺ​នៅ​ចុង​ខែ​ធ្នូ​ដែល​មាន​កម្មករ​រាប់​មឺុ​ន​នាក់​​ចូល​រួម​ការធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិដើម្បីទាម​ទារ​ឲ្យលោក​ ហ៊ុន សែន លា​ឈប់​ពីតួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី​។ ​កាល​ពីថ្ងៃ​ទី ៣ ខែ​មករា​​ កង​រាជ​អាវុធ​ហត្ថ​ បាន​បាញ់​កាំភ្លើង​​​អាកា​-៤៧ទៅលើ​កម្ម​ករ​តវ៉ា​មួ​យ​ក្រុម​​ដែល​បាន​គប់​ដុំ​ថ្ម និង​ដប​សាំង​នៅ​តាម​ផ្លូវ​វេង​ស្រេង​ ធ្វើ​ឲ្យ​កម្មករ​ប្រាំនាក់​ស្លាប់​ និងរង​របួស​យ៉ាង​តិច​៤០នាក់ទៀត​។​នៅ​កន្លែង​តវ៉ា​អហិង្សា​មួយ​ទៀត​នៅខាង​ក្រៅ​រោង​ចក្រ​ យ៉ាក​ជីន កាល​ពីថ្ងៃ​ទី​២ ខែ​មករា ទាហាន​មក​ពី​អង្គភាព​ឆត្រ​យោង​លេខ​៩១១​បាន​បង្ក្រាប​បាតុករ​ដោយ​​​​បាន​​​យក​​​ដំបង​​​និង​​​ដែក​​​បំពង់​​​ទីប​​​វាយ​ពួក​គេ​។ ម្ចាស់​រោង​ចក្រ​ប្រហែល​១៥០​នាក់​បាន​ធ្វើ​ពាក្យ​បណ្តឹង​ប្តឹង​មេដឹកនាំសហជីព​ដែល​បាន​រៀប​ចំ​ធ្វើ​កូដកម្ម​ និង​បាតុកម្ម​ដែល​នាំឲ្យ​មាន​ការ​បិទ​ទ្វា​រ​​​រោង​​​ចក្រ​​​បណ្តោះ​អាសន្ន​​​​រាប់​រយ​​​រោង​​​ចក្រ​។ អ្នក​តវ៉ា​ចំនួន​២៣​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​​ដែល​មាន​សន្តិសុខ​​តឹង​រឹុង​នៅ​ក្នុង ខេត្ត​កំពង់​ចាម​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​បាតុ កម្ម​កាល​ពីថ្ងៃទី​២ និង​ទី​៣​ ខែ​មករា​។​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​​​​ឃុំ រីឯមនុស្ស​​២១នាក់​ទៀត​ត្រូវ​បាន​បដិ​សេធ​​​​ចំនួន ​ពីរ​ដង​មិន​​​​ដោះ​​​លែង​​​ឲ្យ​នៅក្រៅ​ឃុំ​ ហើយ​​កំពុង​ស្ថិតក្នុង​ពន្ធនាគារ​ង់ចាំ​ការ​បើក​​សវ​នា​ការ​​ជំនុំ​ជម្រះ​ពីបទ​ញុះញង់​ឲ្យ​​​មាន​អំពើ​ហិង្សា​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​៕ ​​​គឹមហឿន (រាយការណ៍​បន្ថែម​ដោយ Colin Meyn)

កម្ពុជា​មិ​​នស្ថិត​ក្នុង​ចំណោម​ឈ្មោះប្រទេស​ជួយធ្វើ​ប្រតិបត្តិការ​រុក​​​​​រក​​​​​យន្ត​​ហោះបាត់​របស់​​​​ម៉ាឡេស៊ី​​​​​

អ្នក​​​ជំ​នាញការផ្នែកការ​​​​ពារ​​តំ​បន់​មួយ​រូប​បា​ន​ឲ្យ​ដឹង​​​កា​ល​ពី​ម្សិល​មិញ​ថា ក្នុង​ប្រតិ​​បត្តិ​ការ​រុ​ក​រកយន្តហោះ​​​ម៉ាឡេស៊ី​ MH370 ដែល​​មា​ន​​​១០​ប្រទេ​ស​ចូលរួម រាប់​ទាំង​​​ប្រទេ​ស​​​ចិន និង​​សហ​រដ្ឋ​​អាមេរិក​ផងដែរ​ ​និ​ងមាន​​កា​រ​ប្រើ​ប្រាស់​យោធា​​ និង​ស៊ី​វិលនោះ ​អវត្ត​​​មា​ន​​​​របស់​​ប្រទេ​ស​កម្ពុជា​​​ក្នុង​បញ្ជី​​ឈ្មោះ​ប្រទេ​ស​​​ដែល​​ជួ​យ​​រុ​ក​​​រក​​យន្ត​​ហោះ​នោះ​ មិ​ន​មា​ន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​នោះទេ​។ ​យន្ត​ហោះ​ដែលបានដឹក​​អ្នក​​ដំ​ណើរ​ចំ​នួន​២៣៩​​នាក់​ ​បា​ន​​​ចាក​ចេញ​ពី​ក្រុ​ងគូឡា​ឡំ​​​ពួរ​​ឆ្ពោះ​​​ទៅ​​​ទី​ក្រុ​ង​​ប៉េកាំ​ង​​កា​ល​ពី​ថ្ងៃ​សៅរ៍ និ​ង​​ហោះ​​ហើរ​លើ​​សមុទ្រ​ចិនខាង​​ត្បូ​ង​ ភាគ​​ខាង​ត្បូ​ង​​នៃ​ឧប​ទ្វី​ប​ Ca Mau របស់​​​ប្រទេ​ស​​វៀត​ណាម​ ប៉ុន្តែ​នៅពេល​នោះក៏​បាត់​ស្រមោល​ទៅ​។ យន្ត​ហោះនោះ​គ្រោង​នឹង​ហោះ​ហើរ​​​លើ​​ប្រទេស​​កម្ពុជា​​​និ​ង​ប្រទេស​​វៀត​ណាម​។ ​បើទោះ​​ជា​កម្ពុជា​​ស្ថិត​នៅ​ក្បែរ​​​តំ​បន់​រុក​រក​​​​​ដែល​​​ពេល​​នេះ​​​បា​ន​​ពង្រីក​យ៉ាង​ធំ​​ក៏​​ដោយ ក៏​ក្រុម​មន្ត្រី​នៅ​ប្រទេស​កម្ពុជា​​បា​ន​ឲ្យដឹង​ថា ​​ពួ​ក​​គេផ្តល់​ការ​ខិត​ខំ​ប្រឹង​ប្រែ​ង​ជួ​យ​សង្គ្រោះ​តិ​ច  តួ​ច​ណាស់​ ប៉ុន្តែ​កា​ល​​ពី​ឆ្នាំ​មុន ខាង​ទ័ព​អាកាស​​​​កម្ពុជា​ បា​ន​​ទិញ​ឧទ្្ធម្ភាគចក្រ​យោធា​Z-9  ផលិត​​នៅ​ប្រទេ​ស​​​​ចិ​ន​​​ជា​ច្រើ​ន​គ្រឿ​ង​សម្រាប់​​គោល​​បំ​ណ​ង​ប្រតិ​បត្តិការ​​​មនុស្ស​​​ធម៌​។ ​​​គេហ​​ទំព័រ​​​របស់​ក្រុម​​​ហ៊ុ​ផលិត​​យន្ត​ហោះ Harbin Aircraft ​​ដែល​ផលិត​​ឧទ្្ធម្ភាគចក្រ​ឲ្យដឹង​ថា យន្ត​ហោះ​​​នេះ​អាច​​ត្រូ​វ​បា​ន​ប្រើ​​ដើម្បី​ល្បាតក្នុង​​​​​​សមុទ្រ និង​រុក​រក​ និង​​​ជួយ​​​សង្គ្រោះ​​​ក្នុង​សមុទ្របាន។ លោក ​ទៀ បាញ់ ​​រដ្ឋ​​មន្ត្រី​ក្រសួ​ង​ការពា​រ​​​ជាតិ​​​បា​ន​ឲ្យដឹង​កា​ល​​ពី​ម្សិល​មិញ​ថា ​​មិនមាន​​តម្រូ​វ​ការ​ជំនួ​យពី​​កម្ពុជា​​​ក្នុង​កា​រ​​ស្វែ​ង​​​រក​​​យន្ត​ហោះ​​នេះទេ​។​ លោក​បា​ន​មានប្រសាសន៍ថា​​ “ពួ​ក​គេ​មិន​ត្រូ​វ​កា​រ​​​ជំ​នួ​យ​​​​របស់​​យើង​​ទេ​ ​ហើយ​យើង​​គ្មាន​សមត្ថភាព​​​ជួ​យ​ពួ​ក​គេ​​​ទេ​​។ ​​ពួ​ក​គេ​មា​ន​​ធន​ធាន​គ្រប់​​គ្រាន់​”។ លោក​បា​ន​​​​ដាក់​​ទូ​រ​​ស័ព្ទ​​ចុ​ះ​​​នៅ​ពេលអ្នកសារ​ព័ត៌មាន​​​​សួរ​អំ​ពី​​​តួ​នា​​ទី​​ដែល​​អា​ច​ធ្វើ​​ទៅ​បា​ន​សម្រាប់​ឧទ្ធម្ភាគចក្រ​ Z-9​​ ថ្មី​​​​​របស់​លោក។ លោក ​ញឹម ​​វណ្ណដា ​​អ​នុ​ប្រធា​​ន​​​ទី​១ ​​របស់​​​គ​ណៈកម្មា​​ធិ​កា​រជាតិ​គ្រប់​​គ្រ​ង​គ្រោះ​​​មហន្ត​រាយ​​​បានឲ្យដឹង​ថា ​​អង្គភាព​​​របស់​​លោក​​​មា​ន​សមត្ថភាពតិច​តួចណាស់​​សម្រាប់​ចូលរួម​ជួយ​ក្នុង​​​​ប្រតិបត្តិ​កា​រ​​​បែ​ប​​នេះ​។ លោក​​មានប្រសាសន៍ថា “​​យើង​​​កំ​ពុ​ង​​​តាម​​ដាន​​​ដំ​ណឹង​​ជាប្រចាំ​ទាក់ទង​នឹង​ផែ​ន​ការ​​រុក​​​រក​​​យន្ត​ហោះនេះ​”។ លោក ផៃ ស៊ី​​ផាន ​​អ្នក​​នាំ​​ពាក្យ​​​​រដ្ឋា​​ភិ​បាល​​​ក៏​​បា​ន​ឲ្យ​​ដឹង​​​ផ​ង​ដែរ​​​ថា ប្រទេ​ស​​កម្ពុជា​​​ត្រៀ​ម​​​ជួ​យ​​ក្នុ​ង​ប្រតិបត្តិ​​​​ការរុ​ក​​រក​​​យន្ត​​​ហោះ​​​នេះ​  ប្រសិ​ន​​​មាន​ការស្នើសុំ​ ​ប៉ុន្តែ​​លោក​​​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា ​​ប្រទេ​ស​​នេះ​ស្ថិត​​​ក្នុង​តម្រូ​វ​កា​រ​​កសាង​​សមត្ថភា​ព​ ​និ​ង​​​បា​ន​​​សម្តែ​ង​ក្តី​សង្ឃឹម​​​ថា សហ​គម​ន៍​​អា​ស៊ាន​​​នឹ​ង​ឆ្លើយ​​តប​​​​​ក្នុង​ស្ថាន​​ភាព​​គ្រោះហ​ន្តរាយ​​នេះ​។ លោក ​​ខាលី​ល ​​ថា​យ័រ (Carlyle Thayer) ​អ្នកជំនាញ​ការ​​​​នៅ​តំបន់អា​ស៊ី​ ​ភា​គ​​អា​​​គ្នេយ៍​ ​និង​​​ជាអតីត​សាស្ត្រា​​ចារ្យ​​ចូ​ល​និ​វត្ត​ន៍​​​នៅសា​​​លា​សិក្សា​ផ្នែក​ការពារជាតិ​​​អូស្ត្រាលី​ (Australia Defense Force Academy) ​បា​ន​លើកឡើង​​ថា កម្ពុជា​មានលទ្ធភាពតិច​តួច​ក្នុងការ​ចូលរួម​ក្នុង​​ប្រតិបត្តិ​កា​រ​​​រុ​ក​​រក ​​ដែ​ល​ពេល​​​​នេះ​មាន​ការ​ចូលរួមពី​សំណាក់​​​​កង​កម្លាំ​ង​ប្រដាប់​​​អា​វុធ​​​និង​អាជ្ញា​​ធរ​​​មកពី​ប្រទេ​ស​ម៉ា​ឡេស៊ី​ ​​ថៃ ឥណ្ឌូ​ណេស៊ី ​​សិង្ហ​បុរី វៀតណាម ហ្វីលី​​ពីន ព្រម​​​ទាំង​​​មក​​ពី​​ប្រទេ​ស​​ចិន​ សហរដ្ឋ​​អា​មេរិ​ក ​និ​ង​​​ប្រទេស​អូស្ត្រាលី​។ លោក ​​ខាលីល ​​បា​ន​មានប្រសាសន៍ថា “កា​រ​​​មិ​ន​ចូ​ល​​រួ​ម​​​​របស់​​កម្ពុជា​​​ក្នុ​ង​ប្រតិបត្តិ​ការ​​រុក​រក​​ក្នុង​​​តំ​បន់​នេះ ជារឿង​លេចធ្លោ​មួយ​ ​ពី​ព្រោះ​វា​ជា​​​រដ្ឋ​មួ​យ​ក្នុ​ង​ចំ​ណោម​រដ្ឋ​នៅ​តា​ម​បណ្តោយ​ឆ្នេរ”។ លោក​​បា​នមានប្រសាសន៍ថា “សមត្ថ​ភាព​​​​​​របស់​កម្ពុជា មា​ន​​​តិច​​តួ​ច​​ជា​​ង​ប្រទេ​ស​ផ្សេង​​​ទៀត​ ​​ហើយ​កា​រ​​ជួ​យ​​​ត្រូ​វ​គេ​​មើល​​ឃើញ​ថា​​ជា​​​កាយវិ​ការដ៏​ស្តួច​​ស្តើង​។ លោក​​បា​ន​​​មា​ន​ប្រសាសន៍​ថា “លើសពី​នេះ​​​ទៀត​ ​កម្ពុជា​​គ្មាន​​​បទ​​ពិ​​សោធន៍​​ពិត​ប្រាកដ​សហការ​ក្នុងកិច្ចសហ​​ប្រតិ​បត្តិការ​​ទ្រង់​ទ្រាយ​បែ​ប​នេះ​​ទេ។ ​មា​ន​ន័យ​ថា កម្ពុជា​​​​អា​ចនឹង​មាន​​កា​រ​​​ទទួល​​ខុស​​ត្រូ​វ​មួ​យចំណែក​​​ដែ​រ”។ លោក​​បា​ន​​​បន្ថែម​ថា ​​កា​រ​សហ​កា​រ​គ្នា​ជា​​​យុទ្ធ​​សាស្ត្រ​​ត្រូ​វ​ការ​​​ជំនាញ​​ភា​សា​និ​ង​​​​ទំ​​នាក់​​​ទំនង​​កម្រិត​ខ្ពស់​ខ្លាំងណាស់​៕ ប៊ុននី​  

លោក​ ហ៊ុន សែន​ ប្រាប់​គរុនិស្សិត​ថា សូម​សប្បាយ​ចិត្ត​ទៅ​ដែល​គេ​មិន​បើក​ប្រាក់​ខែឲ្យ​​ជា​អង្ករ​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ផ្តល់​យោបល់​ដល់​គ្រូបង្រៀន​ថ្មី​ៗ​របស់​ប្រទេស​កម្ពុជា​កំុឲ្យ​អន់​ចិត្ត​ចំពោះ​ប្រាក់​ខែ​ទាប​របស់​ខ្លួន​ ដោយ​លោក​បាន​រំឭក​ថា ប្រសិន​បើ​គ្រូ​បង្រៀន​ទាំង​នោះ​ចាប់​ផ្តើម​ការ​ងារ​របស់​ខ្លួន​នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​ ប្រាក់​ខែ​របស់​ពួក​គាត់​នឹង​ជា​អង្ករ​ពីរ ឬ​បី​ការ៉ុងក្នុង​មួយខែៗ​។ ការ​រំឭក​ឡើង​វិញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​អំពី​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​៣០ឆ្នាំ​កន្លង​ទៅ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​ការ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​របស់​គ្រូបង្រៀន​នា​ពេល​ថ្មី​ៗនេះ​ និង​ការ​អំពាវ​​​នាវ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​ឲ្យ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជ​ការ​ទាំង​អស់​។ លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ចែក​រំលែក​អនុ​ស្សា​​​​វរីយ៍​របស់​លោក​ កាល​ពីម្សិល​មិញ​មុន​ពេល​ចែក​សញ្ញាបត្រ​ដោយ​ផ្ទាល់​ឲ្យ​គ្រូ​បង្រៀន​ថ្មី​ៗ​ប្រហែល​១.០៣៨​នាក់​ នៅ​ឯ​ពិធី​ប្រគល់​សញ្ញា​​បត្រ​នៅ​វិទ្យាស្ថានជាតិ​​អប់រំ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​បាន​រំឭក​អ្នក​ចូល​រួម​ថា ពិភព​​លោក​មិន​មែន​ជា​ទី​កន្លែង​មាន​ភាព​ស្មើ​គ្នា​នោះ​​ទេ​។លោក​មាន​ប្រសាសន៍​ថា“ យើង​​​គួរ​តែ​ចងចំា​អតីត​កាល​របស់​យើង​​នៅ​ពេល​ដែល​យើង​បង្រៀន​ដូរ​អង្ករ​”។ លោក​មាន​ប្រសាសន៍​ថា “បន្ទាប់​ពី​បង្រៀន​​​ដូរ​អង្ករ​ យើង​ចាប់​ផ្តើម​បង្រៀន​ដូរទំនិញ​ប្រាំ​បួន​ប្រភេទ​​” រួម​ទាំង​ប្រេង​កាត​ផង​។ លោក​បាន​មាន​ប្រសាសន៍​រំឭក​ថា “តើ​វា​លំបាក​ប៉ុណ្ណា​ទៅ​” ។ ចាប់​តាំ​ង​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ប្រទេស​កម្ពុជាបង្កើត​​គ្រូ​​​​បង្រៀន​​​សាលា​រដ្ឋ​​បាន​ត្រឹម​តែ​ជាង​១១០.០០០​នាក់​ប៉ុណ្ណោះ​រហូត​ដល់​បច្ចុប្បន្ន​​នេះ​។ លោក​ ហ៊ុន​ សែន​ ដែល​បាន​ដឹក​នាំ​ប្រទេស​រយៈពេល​២៩​ឆ្នាំ​មក​ហើយ​ ដោយ​​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​កំណើន​ផលិត​ផល​ក្នុ​ង​ស្រុក​សរុប​យ៉ាង​ច្រើន​ និង​មាន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ដ៏​មហិមារនៅ​ក្នុង​ប្រទេស​នេះ​ ដែល​ភាគ​ច្រើន​​​មាន​ទំនាក់​ទំនង​ជា​មួយ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ ដែល​កំពុង​កាន់​អំណាច​។ លោក ហ៊ុន​ សែន​ បាន​ឲ្យ​ដឹង​ថា ការ​ដំ​ឡើង​ប្រាក់​ខែ​របស់​គ្រូ​បង្រៀន​ គឺ​ជា​ការ​ងារ​បន្ត​ធ្វើ​បន្តិច​ម្តងៗ​ ហើយ​ថា ការ​មាន​អ្នក​មាន​​និង​អ្នក​ក្រ​​គឺ​ជារឿង​​ធម្មតា​សម្រាប់​ពិភពលោក​។ លោក មាន​ប្រសាសន៍​ថា “យើង​ត្រូវ​តែ​ទៅ​​ម្តងមួយ​ជំហាន​ៗ​ ជាមួយ​នឹង​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ បើ​ទោះ​បី​ជា​ប្រាក់​ខែ​របស់​យើង​មិន​គ្រប់​គ្រាន់​ ឬ​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន​ក៏​ដោយ​”។ លោក​បានលើក​ឡើង​ថា “ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ពិភពលោក​មាន​ប្រាក់​ខែដូច​គ្នា​ មនុស្ស​គ្រប់​រូប​នឹង​​មាន​លុយ​ដូច​ បៀល​​​ ហ្គេត​(Bill Gates) ហើយ​ពិភពលោក​​គ្មាន​បញ្ហា​នោះ​ទេ​”។ ផ្ទុយ​ទៅ​វិញ​ លោក​ ហ៊ុន​ សែន​ បាន​បន្ថែម​​​ថា “ពិភពលោក​តែ​ង​តែ​មាន​អ្នក​មាន​និង​អ្នក​ក្រ​ ហើយ​មាន​អ្នក​​មាន​ប្រាក់​ខែ​ច្រើន​ និង​អ្នក​មាន​ប្រាក់​ខែ​តិច​​ នេះ​គឺ​ជា​រឿង​ធម្មតា​”។ មុនពេល​បញ្ចប់​ លោក​​ ហ៊ុន សែន​ បាន​ចំអក​ឡកឡើយ​ដាក់​គណបក្ស​ប្រឆាំង​​ ដែល​បាន​និង​កំពុង​អំពាវនាវ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ដល់​​គ្រូ​បង្រៀននិង​មន្ត្រី​រាជ​ការ​ផ្សេ​ង​ៗទៀត​​ឲ្យ​បាន​ទាប​បំផុត​២៥០​ដុល្លារ​​​ក្នុង​មួយ​ខែ​ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ ដោយ​លោក​សំដៅ​ដល់​លោក​ សម​ រង្ស៊ី​​​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា ជា​នាយក​​​រ​ដ្ឋ​មន្ត្រី​ “ ឧទាហរណ៍​” ។ លោក​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​អ្នក​ឯង​​គ្រាន់​តែ​ជា​នាយក​រដ្ឋ​មន្ត្រី​ឧទាហរណ៍​វា​គ្មាន​បញ្ហា​នោះ​ទេ​។ ប៉ុន្តែ​នាយក​រដ្ឋ​មន្ត្រី​ពិត​ប្រាកដ​និយាយ​ហើយ ​ត្រូវ​តែ​ធ្វើ​”​ ។ លោក​ ហ៊ុន សែន​ តែ​ង​តែ​ប្រៀប​ធៀប​ជាមួយ​​សម័យ​ខ្មែរ​ក្រហម​ កាល​ពី​បី​ទសវត្សរ៍​កន្លង​ទៅ​ និង​ពេល​វេលា​ក្រោយ​សម័យ​នោះ​​ដើម្បី​ធ្វើ​ជា​​​វិធាន​សម្រាប់​វាស់វែង​សមិទ្ធ​ផល​របស់​ខ្លួន​។ លោក​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រវត្តិ​លំបាក​​តោកយ៉ាក​នេះសម្រាប់​​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំមុន​ ដែល​គណ​បក្ស​របស់​លោក​បាន​បាត់​បង់​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​។ ទោះ​បី​ជា​គណ​បក្ស​របស់​លោក​បាន​ឈ្នះ​ឆ្នោត​ជា​ផ្លូវ​ការ​ម្តង​ទៀត​ក៏​ដោយ​ ក៏​បក្ស​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​តិច​បំផុត​នៅ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ​។ ក្រុម​អ្នក​ឃ្លាំ​មើល​​​បានសន្មត​ថា ការ​បាត់​បង់​ប្រជា​ប្រិយ​ភាព​ នេះ​គឺ​ដោយ​សារ​​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​ ចំពោះ​ពួក​គេ​ ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន​​ នៅ​ពេល​នេះ​​មាន​ន័យ​តិច​តួច​ណាស់​។ លោក សម​ រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​​​​​​​ជាតិ​មាន​ប្រសាសន៍​ កាល​ពី​ម្សិល​មិញ​ថា ការ​និយាយ​ប្រៀប​ធៀប​ជា​មួយ​ពេល​វេលា​កាល​ពី​៣០​ឆ្នាំមុន​ “គ្មាន​ន័យ​នោះ​ទេ​” ប៉ុន្តែ​​វា​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ អាច​ផ្ដល់​អត្ថន័យ​វិជ្ជមាន​ចំពោះ​សកម្មភាព​​​មិ​ន​បាន​គិតគូរ​របស់​ខ្លួន​។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍អំពី​យោបល់​របស់​លោក ហ៊ុន សែន ទៅ​គ្រូ​បង្រៀន​​​​​​ថ្មី​​ទាំង​នោះ​ថា “ខ្មែរ​ក្រហម​  នរក​ ដូច្នេះ អ្វីៗ​ទាំង​អស់​ល្អ​ជា​ង​នរក​​ ហេតុ​នេះ​វា​​ងាយ​ស្រួល​ណាស់ដែល​និយាយ​ថា ​មាន​ស្ថាន​ភាព​​​ល្អ​ជា​នរក​ វា​ងាយ​ស្រួល​ពេក​ហើយ​” ។ លោក​បាន​បន្ថែមទៀត​ថា លទ្ធផល​របស់​លោក​​អន់​ណាស់​ ​មិន​អាច​ប្រៀប​ធៀប​ជាមួយ​​ប្រទេស​​​​ជិត​ខាង​ ឬ​ឧទាហរណ៍​​​នា​ពេល​ថ្មីៗ​នេះ​​បាន​ទេ លោក​នឹង​មើល​ទៅ​អាក្រក់​ណាស់​”​។ គណបក្ស​ប្រឆាំង​បាន​​ស្ដី​បន្ទោស​​​រដ្ឋា​ភិ​បាល​ជាយូរ​មក​ហើយអំពីការ​ចំណាយ​ថវិកា​ច្រើនពេក​លើ​វិស័យ​ការ​ពារ​ជាតិ​ និង​សន្តិ​សុខ​សាធារណៈ​ ដោយ​ចំណាយ​តិច​តួច​លើ​វិស័យ​អប់​រំ និង​សុខាភិបាល។ ទោះ​បីជា​ខ្ទង់​ថវិកា​ជាតិ​ចុង​ក្រោយ​បង្កើន​ការ​ចំណាយ​ខាង​វិស័យ​អប់​រំ​ចំនួន​២០​ភាគ​រយ​ក៏ដោយ​​ ក៏​ការ​ចំណាយ​នេះ​នៅ​តែ​មិន​​ទាន់​ដល់​២ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ចំនួន​១៧,២​ពាន់​លាន​ដុល្លារ​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៤​នៅ​ឡើយ​ បើ​តាម​ការ​ព្យាករណ៍​​​របស់​​ធនាគារ​ពិភព​លោក​​។ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​​​កម្ពុជា​ឯករាជ្យ​ ដែល​បាន​រៀប​ចំ​កូដ​កម្ម​ទាម​ទារ​​ឲ្យ​ដំឡើង​ប្រាក់​ខែ​គោល​​ឲ្យ​ដល់​២៥០​ដុល្លារ​កាលពី​ខែ​មករា បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​គួរ​តែ​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​ផ្សេង​ៗ​ទៀត​។ លោក​លើក​ឡើង​ថា“ គាត់​មិនគួរ​ប្រៀប​ធៀប​ស្ថាន​ភាព​របស់​គ្រូ​បង្រៀន​ជាមួយ​​​៣០​ឆ្នាំ​មុន​នោះ​ទេ។ យើង​គួរ​តែ​ប្រៀប​ធៀប​វា​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដូច​ជា ប្រទេស​ថៃ វៀតណាម និង​ម៉ាឡេស៊ី”។ អ្នកស្រី គឹម ដារ៉ានី ក៏គិត​ថា ការ​លើក​ឡើង​​​​អំពី​​សម័យ​មុន​របស់​លោក​ ហ៊ុន សែន គ្មាន​ន័យ​ដែរ​។ ​អ្នក​ធ្វើ​ការ​ក្នុង​​ប្រព័ន្ធ​អប់រំ​សាធារណៈ​របស់​ប្រទេស​កម្ពុជា​៣៣ឆ្នាំ​រូប​នេះ​ ដែល​បច្ចុប្បន្ន​កំពុង​បង្រៀន​នៅ​កម្រិត​បឋម​សិក្សា​ក្នុង​ខេត្ត​ពោធិ៍សាត់ អាច​ចង​ចាំ​អំពី​ការ​ទទួល​បាន​ប្រាក់​​ខែ​តិច​តួច​របស់​ខ្លួន​ ដោយ​មាន​​ការ​ផ្ដល់​អង្ករ​ និង​ប្រេង​កាត​បន្ថែម​កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ ប៉ុន្តែ​អ្នកស្រីក៏​មើល​ឃើញ​ផង​ដែរ​ថា គ្រូ​បង្រៀន​មួយ​ចំនួន​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​ ខណៈ​ដែល​ពួក​អភិជន​មួ​យ​ចំនួន​តូច​នៅ​ជំវិញ​គ្រួសារ​របស់​លោក​ ហ៊ុន សែន កាន់​តែ​មាន​ឡើងៗ​។ អ្នកស្រី​​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​យើង​ប្រៀប​ធៀប​លោក​ ហ៊ុន សែន និង​ក្រុម​របស់​គាត់​ជាមួយ​គ្រូបង្រៀន​ចាប់​តាំង​ពី​ពេល​​មុន​មក​ គាត់​និង​ក្រុ​ម​របស់​គាត់​កាន់​តែមាន​ឡើងៗ​ ប៉ុន្តែ​គ្រូបង្រៀន​នៅ​តែ​ក្រ​ដូច​​​មុន​។ ​កូន​ចៅ​របស់​អ្នក​ទាំង​នោះ​​អាច​ទៅ​រៀន​នៅ​បរទេស​បាន​ ប៉ុន្តែ​កូន​ៗ​របស់​ខ្ញុំ​គ្មាន​លុយ​ទៅ​រៀន​នៅ​សាកល​វិទ្យាល័យទេ​”៕ កុកទៀន (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

ព័ត៌មានថ្មីៗ