34 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ជន​ផ្ដាច់ការ​តែង​កសាង​មុខមាត់​នយោបាយ​ដោយ​ការ​ប្រើ​មធ្យោបាយ​ទុច្ចរិត

អ្នក​តាមដាន​កិច្ចការ​សង្គម លើកឡើង​ថា ជន​ផ្ដាច់ការ​តែង​កសាង​មុខមាត់​នយោបាយ ឬ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ដោយ​ការ​ប្រើ​មធ្យោបាយ​ទុច្ចរិត​គ្រប់​បែបយ៉ាង ដើម្បី​យក​ឈ្នះ​ដៃគូ​ទាំង​នៅ​លើ​ឆាក និង​ក្រោយ​ឆាក​នយោបាយ​ដែល​ពួកគេ​កំពុងតែ​កាន់កាប់។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា...

អ្នកវិភាគ៖ លោក ហ៊ុន ម៉ាណែត ស័ក្ដិសម​បំផុត​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​ដំណើរការ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯ​នាយ​សមុទ្រ ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​ជាតិ ជាពិសេស​គឺ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​ទៅ​នឹង​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។ ក្រុម​អ្នក​តស៊ូ​មតិ​បាន​ថ្លែង​បែប​នេះ បន្ទាប់ពី​អ្នកវិភាគ​ខាង​ផ្នែក​គោលនយោបាយ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បាន​លើកឡើង​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល...

កិច្ចសម្ភាសន៍៖ គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក ហ៊ុន សែន

កិច្ចសម្ភាសន៍​ជាមួយ​អ្នកស្រី អូលីវៀ អ៊ិននូស អ្នកវិភាគ​គោលនយោបាយ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី នៃ​វិទ្យាស្ថាន Davis សម្រាប់​ផ្នែក​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការបរទេស​នៅ​មូលនិធិ The Heritage Foundation នៅ​វ៉ាស៊ីនតោន ឌីស៊ី ស្តីអំពី៖...

អ្នកវិភាគ៖ ការបោះបង់​ចោល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​ដូចជា​ការ​កាប់​ព្រៃ​ឫស្សី​ដែល​ការពារ​បន្ទាយលង្វែក​ដូច្នោះ​ដែរ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ព្រមាន​ថា ការបោះបង់​ចោល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​មិន​ខុស​ពី​ការ​កាប់​ព្រៃ​ឫស្សី​ដែល​ជា​កំផែង​សម្រាប់​ការពារ​បន្ទាយលង្វែក ឲ្យ​ទ័ព​សៀម​ចូល​វាយលុក​យក​បន្ទាយ​របស់​ខ្លួន​ដូច្នោះ​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា...

ក្រុម​អ្នក​តស៊ូ​មតិ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ពិតជា​មិន​យល់​ពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​ប្រាកដ​មែន

ក្រុម​អ្នក​រិះគន់​និយាយ​ថា លោក ហ៊ុន សែន ពិតជា​មិន​យល់​អំពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​ប្រាកដ​មែន ទោះបីជា​គាត់​ខំ​ប្រតិកម្ម​តប​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្លាប់​រិះគន់​ពី​បញ្ហា​សិទ្ធិមនុស្ស​យ៉ាងណាក៏ដោយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

សកម្មជន​ព្រៃឈើ៖ ព្រៃឡង់​វិនាស​ដោយសារ​មន្ត្រី​បើក​ផ្លូវ​ឱ្យ​ឈ្មួញ​ចូល​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ

សកម្មជន​ការពារ​ព្រៃឈើ ឱ្យ​ដឹង​ថា ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​នឹង​រង​ការ​វិនាស​ដោយសារ​មន្ត្រី​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ចូល​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​វៀតណាម។ សកម្មជន​ការពារ​ព្រៃឡង់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា កម្មករ​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទីក របស់​លោក សយ សុផល និង​មេការ​ឈ្មោះ...

ពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ​សាទរ​ចំពោះ​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​សម្រេច​ចេញ​វិធានការ​ដើម្បី​ការពារ​ព្រៃ​សហគមន៍

ប្រជា​សហគមន៍​ព្រៃឈើ​នៅ​ខេត្ត​តាកែវ សម្ដែង​មោទកភាព និង​អបអរ​សាទរ​ចំពោះ​រដ្ឋបាល​ឃុំ​ត្រពាំងធំខាងត្បូង ដែល​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ការពារ​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង ពី​ការរុករាន​កាន់កាប់​ជា​កម្មសិទ្ធិ​ពី​ឈ្មួញ និង​ក្រុមហ៊ុន​ឯកជន​នា​ពេល​កន្លងមក។ ការ​សាទរ​របស់​ប្រជា​សហគមន៍ ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​ឃុំ​ត្រពាំងធំខាងត្បូង បាន​ចេញ​សេចក្តី​ជូនដំណឹង និង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​សហគមន៍​ត្រពាំងធំខាងត្បូង លោក សំ សារូ បាន​ប្រាប់​សារព័ត៌មាន The...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា​ការរើសអើង​នយោបាយ​មិនទាន់​អាច​បំបាត់​បាន​នៅឡើយ​ទេ

មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ លើកឡើង​ថា សកម្មភាព​នៃ​ការ​បំផ្លិចបំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរើសអើង​នយោបាយ​នៅ​កម្ពុជា ដែល​បាន​បន្ត​ពី​អតីតកាល​មក​មិនទាន់​អាច​បំបាត់​បាន​នៅឡើយ។ អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក កង គឹមហាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ខែ​សីហា...

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​ជាង ១០០​នាក់ ក្នុង​នោះ​មាន​នៅ​មន្ទីរពេទ្យ​ធំៗ​ពីរ​ក្នុង​រាជធានី​ភ្នំពេញ

ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា រយៈពេល ២​ថ្ងៃ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19បំប្លែង​ខ្លួន​ថ្មី​ប្រភេទ «ដែលតា» ដែល​មាន​ប្រភេទ​ចេញពី​ប្រទេស​ឥណ្ឌា បាន​កើតឡើង​លើ​មនុស្ស​ជាង ១០០​នាក់​ហើយ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា...

លោក ហ៊ុន សែន ថា​អំណោយ​វ៉ាក់សាំង​របស់​អាមេរិក​គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ចំពោះ​ពលរដ្ឋ​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា អំណោយ​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ជាបន្តបន្ទាប់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​នៅ​ក្នុង​តំបន់ ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​ប្រឹង​ងើប​ចេញពី​ជំងឺ​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២១ ថា...

ព័ត៌មានថ្មីៗ