28 C
Phnom Penh

CATEGORY

សង្គម

FAO៖ កម្ពុជា​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​ជាមួយ​ប្រទេស​១៥០​ទូទាំង​ពិភពលោក

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រចាំ​នៅ​កម្ពុជា អះអាង​ថា កម្ពុជា​នឹង​ចូលរួម​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក (World Food Day, WFD) ជាមួយ​បណ្តា​ប្រទេស ១៥០ ទូទាំង​ពិភពលោក ប៉ុន្តែ​កិច្ចប្រជុំ​របស់​អង្គការ​ស្បៀងអាហារ​នេះ​ធ្លាប់​ត្រូវ​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​នា​ពេល​កន្លងមក​យ៉ាង​ធ្ងន់ធ្ងរ។ អង្គការ​ស្បៀងអាហារ...

ត្រីផ្សោត​សមុទ្រ​ធំ​មួយ​ក្បាល​ស្លាប់​អណ្ដែត​មក​លើ​ឆ្នេរ​ព្រែកត្រែង​ខេត្ត​ព្រះសីហនុ

ប្រជា​នេសាទ​បាន​ប្រទះឃើញ​ត្រីផ្សោត​សមុទ្រ​ធំ​មួយ​ក្បាល បាន​ស្លាប់​អណ្ដែត​មក​លើ​ឆ្នេរ​ព្រែកត្រែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ។ ប្រជា​នេសាទ​បញ្ជាក់​ថា ពួកគាត់​មិន​ដឹង​ថា ត្រីផ្សោត​ធំ​មួយ​ក្បាល​នេះ​ស្លាប់​តាំងពី​ថ្ងៃ​ណា ឬ​រសាត់​មកពី​ទីកន្លែង​ណា​ទេ ដោយ​បាន​ឃើញ​រសាត់​មក​ទើរ​នៅ​ឆ្នេរ​ព្រែកត្រែង​នៅ​ព្រលឹម​ថ្ងៃ​នេះ ហើយ​ក៏​បាន​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ឲ្យ​ចុះ​មក​ពិនិត្យ។ ទាក់ទិន​បញ្ហា​នេះ...

ពលរដ្ឋ​ថា​ជនជាតិ​ចិន​ដែល​គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ​ក្នុង​ក្រុង​ព្រះសីហនុ​កំពុង​ចែកចាយ​ឬ​ជួញដូរ​គ្រឿងញៀន

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បទល្មើស​គ្រឿងញៀន​ហាក់​បង្កើន​សកម្មភាព​ជួញដូរ ឬ​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​មាន​សញ្ញា​កើន​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ បន្ទាប់ពី​ជំងឺ Covid-19 ឆ្លង​ចូល​សហគមន៍​ក្នុង​មូលដ្ឋាន​នេះ​ហាក់​បាន​ថយ​ចុះ​អត្រា​ឆ្លង​រួច​មក។ ប្រភព​ពី​ពលរដ្ឋ​បន្ត​ថា ជន​សង្ស័យ​ដែល​ចែកចាយ ឬ​ចរាចរ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ខេត្ត​ព្រះសីហនុ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ទាំង​ជនជាតិ​ខ្មែរ ជាពិសេស​ជនជាតិ​ចិន ផង​ដែរ។ ប្រភព​បន្ត​ថា រាល់​ថ្ងៃ​នេះ...

ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ឥណទាន​ជាង ៧០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ឥណទាន​សម្បទាន​ជាង ៧០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា លើ​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ដំណើរការ​កសាង​ផែនការ​បោស​សម្អាត​មីន រួម​ទាំង​ត្រួតពិនិត្យ​គុណភាព​លើ​ផ្ទៃដី​បោស​សម្អាត ជាដើម។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ នេះ​ឱ្យ​ដឹង​ថា ការ​ផ្ដល់​ឥណទាន​សម្បទាន​ដំណាក់កាល​ទី​២ ដែល​មាន​ទឹកប្រាក់​ជាង...

ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​ស្លាប់​និង​៣​នាក់​កំពុង​បាត់​ខ្លួន ខណៈ​ភ្ញៀវ​ទេសចរ​ខ្លះ​មិន​បាន​អនុវត្ត​វិធាន​សុខាភិបាល

សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ តុលា ថា មាន​ភ្ញៀវ​ទេសចរ​ចំនួន ៣​នាក់​កំពុង​បាត់​ខ្លួន និង​ម្នាក់​ស្លាប់ ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​ទាន់​ពេលវេលា ក្នុង​អំឡុង​ពលរដ្ឋ​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ។ សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​ចំនួន ៥​នាក់​បាន​លង់​ទឹក​សមុទ្រ​នៅ​ចំណុច​ខាងក្រោម​ដើមឈើ​ចាំ​ស្នេហ៍ នៅ​ម៉ោង...

ក្រសួង​ធនធាន​ទឹក​ប្រកាស​ថា​ឥទ្ធិពល​ព្យុះ​ទី​១៧​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​នៅ​រាជធានី-ខេត្ត​ចំនួន​១៦

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម និង​ឥទ្ធិពល​ព្យុះ​ទី​១៧ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ដែល​បណ្តាល​ឲ្យ​បណ្តា​រាជធានី-ខេត្ត​មួយ​ចំនួន​១៦ នៅ​ទូទាំង​ប្រទេស​កម្ពុជា អាច​មាន​ភ្លៀង ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ហើយ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ។ សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​០៥...

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ថា​គ្រោះ​មហន្តរាយ​ទឹកជំនន់​ជន់​លិច​ស្រូវ​កសិកម្ម​៥​ឆ្នាំ​ជាប់​គ្នា

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ និង​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កំពុង​ព្រួយបារម្ភ​អំពី​មុខរបរ​កសិកម្ម ដែល​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​កាន់តែ​ខ្លាំង​នៅ​រយៈពេល ៥​ឆ្នាំ​ជាប់​គ្នា​នេះ។ អ្នក​ភូមិ​អះអាង​ថា គ្រោះ​មហន្តរាយ​ទឹកជំនន់​បន្ត​លិច​ស្រូវ​កសិកម្ម​របស់​ពួកគាត់​នៅ​រដូវវស្សា​អស់​ជាច្រើន​ពាន់​ហិកតារ ក្នុង​ស្រុក​ចំនួន​៦ នៅ​ខេត្ត​បន្ទាយមានជ័យ ហើយ​ក្នុង​នោះ​ស្រុក​ព្រះនេត្រព្រះ ជន់​លិច​ធ្ងន់ធ្ងរ​ជាង​គេ។ លើស​ពី​នេះ​ទៀត នៅ​រដូវប្រាំង​អាកាសធាតុ​ក្តៅ​ហួតហែង​គ្មាន​ភ្លៀង រីឯ​រដូវវស្សា​វិញ​ទឹកជន់​លិច​ស្រូវវស្សា​មិន​ងាយ​ស្រក...

ក្រុម​សហជីព៖ ការ​ដំឡើង​ប្រាក់ឈ្នួល​២​ដុល្លារ​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ

ក្រុម​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ​ជាច្រើន បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ដំឡើង​ប្រាក់ឈ្នួល​ត្រឹមតែ ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ ដល់​កម្មករ​និយោជិត ថា​ជា​ចំនួន​ទឹកប្រាក់​ដែល​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ។ ការ​លើកឡើង​របស់​តំណាង​សហជីព​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ចំនួន ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ​នេះ។ តំណាង​ចលនា​សហជីព​ឯករាជ្យ​ជាច្រើន​នៅ​កម្ពុជា...

អ្នក​ឃ្លាំមើល​ដាក់​ការ​សង្ស័យ​លើ​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់​ថា​អាច​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​សង្ស័យ​ថា ការ​បើក​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់ ទំនង​អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ទើប​កាស៊ីណូ​ខុស​ច្បាប់​មួយ​នេះ​អាច​លាក់​បុគ្គលិក​ដល់​ទៅ​រាប់​រយ​នាក់​រហូត​ដល់​ទៅ​ជិត ២​ឆ្នាំ​ដោយ​ស្ងាត់​ឈឹង​បែប​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily បែប​នេះ...

មហាជន​រង់ចាំ​មើល​ចំណាត់ការ​លោក ហ៊ុន សែន លើ​ថ្នាក់​ដឹកនាំ​កំពូល​៣​រូប​នៅ​ខេត្ត​ព្រះសីហនុ​ដែល​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អនឡាញ

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត ៣​រូប គឺ​លោក គួច ចំរើន អភិបាល​ខេត្ត លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត និង​លោក ហេង ប៊ុនទី...

ព័ត៌មានថ្មីៗ