35 C
Phnom Penh

CATEGORY

នយោបាយ

អ្នក​ឃ្លាំមើល៖ តើ​គណបក្ស​បេះដូង​ជាតិ​មាន​ការ​គាំទ្រ​ពី​ភាគី​លោក សម រង្ស៊ី ដែរ​ឬ​ទេ?

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន ថ្លែង​ថា ក្រុម​លោក ថាច់ សេដ្ឋា កំពុង​ដំណើរការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មាន​ឈ្មោះ សៀម ភ្លុក ដែល​តែងតែ​ចោទ​អ្នក​នយោបាយ​មួយ​ចំនួន​ថា​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ ជា​អ្នក​ចេញ​មុខ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ។ លិខិត​របស់​ក្រសួង​មហាផ្ទៃ ចេញ​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា...

សមាគម​វៀតណាម​ប្រាប់​ជនជាតិ​ខ្លួន​នៅ​កម្ពុជា​កុំ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ

សមាគម​វៀតណាម​នៅ​កម្ពុជា ប្រកាស​មិន​ឱ្យ​ប្រជាជន​ខ្លួន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ទេ ក្រោម​ហេតុផល​ថា ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​វៀតណាម កំពុង​រីក​រាលដាល។ ការ​ប្រកាស​របស់​សមាគម​វៀតណាម ធ្វើ​ឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឱ្យ​ម្ចាស់​ផ្ទះ​បណ្តែតទឹក បែចិញ្ចឹមត្រី និង​សំណង់​មិន​រៀបរយ​ផ្សេង​ទៀត រុះរើ​ចេញពី​ទន្លេ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក្សា​សោភណភាព និង​អនាម័យ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Khmer...

អ្នក​កាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ចោទ​សួរ​ថា តើ​កម្ពុជា​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ឬ​ក៏​មិន​ហ៊ាន

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា ហ៊ាន ឬ​មិន​ហ៊ាន​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា យ៉ាង​អណាធិបតេយ្យ​សព្វថ្ងៃ​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ឲ្យ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រុះរើ​ផ្ទះ​បណ្ដែតទឹក​ទៅ​រស់នៅ​លើ​គោក​ជំនួស​វិញ។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ...

លោក កឹម សុខា ថា​វប្បធម៌​ខ្មែរ​ជួយ​ខ្មែរ​មិន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​ឡើយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ទាន់​មាន​សេរីភាព​ពេញលេញ លើកឡើង​ថា វប្បធម៌​ចែករំលែក គឺជា​ការចូលរួម ខ្មែរ​ជួយ​ខ្មែរ ដោយ​មិន​គិត​ពី​ការ​កេង​ចំណេញ​នយោបាយ និង​មិន​រើសអើង​និន្នាការ​បក្ស​នយោបាយ​ណាមួយ​នោះ​ទេ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​មេដឹកនាំ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ជួយ​បញ្ជាក់​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​បាន​បាត់

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បញ្ជាក់​គោលជំហរ​ពាក់ព័ន្ធ​នឹង​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ (Sun TV) ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​បាន​គេ​ដកចេញ​ពី​គណនី​ធនាគារ​នៅមុន​ពេល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា នៅ​ថ្ងៃ​ទី​១៤...

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ការ​ចុះចូល​របស់​មន្ត្រី​បក្ស​ប្រឆាំង​ជា​គំរូ​អាក្រក់​និង​បំបាក់​ស្មារតី​អ្នក​តស៊ូ​ដើម្បី​ជាតិ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ រិះគន់​ថា ការ​តម្រង់​ជួរ​គ្នា​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច គឺជា​គំរូ​អាក្រក់ និង​ជា​ការ​បំបាក់​ស្មារតី​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ដើម្បី​ទឹកដី និង​ប្រជាជន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដែល​ទើប​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ...

អនុព័ន្ធយោធា​អាមេរិក៖ មន្ត្រី​កម្ពុជា​រឹតត្បិត​ពួកគេ​ត្រួតពិនិត្យ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

អនុព័ន្ធយោធា​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក​វរសេនីយ៍ឯក Marcus M. Ferrara សម្ដែង​ការ​សោកស្តាយ​ចំពោះ​មន្ត្រី​យោធា​កម្ពុជា ដែល​បាន​រឹតត្បិត​ការ​ត្រួតពិនិត្យ​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ផ្តល់​ជា​ជំនួយ​ក្នុង​ការ​សាងសង់​អគារ​នៅ​មូលដ្ឋាន​នោះ។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១១ មិថុនា បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា លោក...

ក្រុម​បញ្ញវន្ត៖ ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម ជា​ហានិភ័យ​សម្រាប់​កម្ពុជា

ជាទូទៅ មេដឹកនាំ​វៀតណាម តែងតែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ផ្ដល់​សញ្ជាតិ​ដល់​ប្រជាជន​របស់​ខ្លួន​រាល់​ពេល​ដែល​មាន​ជំនួប​ជាមួយ​មេដឹកនាំ​កម្ពុជា ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រួម​ទាំង​ប្រធាន​រដ្ឋសភា​ជាដើម។ ករណី​នេះ ក្រុម​បញ្ញវន្ត​ខ្មែរ​លើកឡើង​ថា រដ្ឋាភិបាល​មិន​ត្រូវ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​ឡើយ ព្រោះ​ការ​ផ្ដល់​ភាព​ស្របច្បាប់​នេះ ជា​ហានិភ័យ​សម្រាប់​ប្រទេស​កម្ពុជា។ ក្រុម​បញ្ញវន្ត​ខ្មែរ​លើកឡើង​ថា...

បក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​សមាសភាព គ.ជ.ប

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្នើ​ឲ្យ​រដ្ឋសភា​ជាតិ​កម្ពុជា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​សមាសភាព​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ដើម្បី​ធានា​នូវ​ឯករាជភាព និង​អព្យាក្រឹត្យ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ហៅ​កាត់​ថា GDP បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា នេះ​ថា រដ្ឋសភា​ជាតិ​គួរ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​១៥១​ថ្មី (ពីរ)...

លោក កឹម សុខា ថា​ប្រទេស​ប្រជាធិបតេយ្យ​នៅតែ​បន្ត​ផ្តល់​តម្លៃ​ឲ្យ​រូប​លោក ទោះ​លោក​ត្រូវ​ហាមឃាត់​សិទ្ធិ​នយោបាយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព អះអាង​ថា ប្រមុខ​ការទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ នៅតែ​ផ្តល់​តម្លៃ​ឲ្យ​រូប​លោក បើ​ទោះបីជា​រូប​លោក​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ​ក្តី។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​បារាំង ប្រចាំ​នៅ​កម្ពុជា ដែល​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​សរសេរ​នៅ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១...

ព័ត៌មានថ្មីៗ