35 C
Phnom Penh

CATEGORY

នយោបាយ

អ្នកកាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​រស់នៅ​លើ​ទូក​កាលពី​ដំបូង តែ​ពួកគេ​នឹង​ទៅ​រស់នៅ​លើ​ដីគោក​នៅ​ពេល​បន្ទាប់

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន អះអាង​ថា ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា លើកដំបូង​គ្រាន់តែ​ជិះ​ទូក​ទៅ​សំចត​រស់នៅ​ក្នុង​តំបន់​ផ្ទៃ​ទឹក​អរិយក្សត្រ ដោយ​គ្រាន់តែ​រស់នៅ​លើ​ទូក​មួយ​រយៈ​ប៉ុណ្ណោះ បន្ទាប់មក​ពួកគេ​នាំគ្នា​រស់នៅ​លើ​គោក​តែម្តង ដូច្នេះ​សូម​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​រជ្ជកាល​ស្តេច​ជ័យជេដ្ឋាទី២ វិល​មក​វិញ​ម្តង​ទៀត​លើ​ទឹកដី​កម្ពុជា។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព...

ក្រុម​តស៊ូ​មតិ​ថា​ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​មួយ​នេះ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​មួយ​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​នេះ ខណៈ​វៀតណាម ព្យាយាម​យក​ដី​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​មិន​ខ្លាច​សង្គ្រាម​ទាល់តែសោះ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​វៀតណាម កាន់កាប់​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ដែល​ជា​របស់​ខ្មែរ ខណៈ​កោះ​ទាំងនោះ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ គេហទំព័រ​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា NIKKEI ASIA បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦...

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ បែរជា​និយាយ​ថា​មិន​ដឹង​ពី​ដំណើរ​ការបោះឆ្នោត​នៃ​ប្រទេស​ខ្លួន​ហាក់ដូចជា​មិន​ទំនង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រិះគន់​ថា ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​សាកល្បង មិនមែន​នឹកឃើញ​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ផែនការ និង​នីតិវិធី ត្រូវការ​ពេលវេលា​ជាច្រើន​ខែ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ដាក់​លិខិត​បន្ទាន់​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​លុបចោល​ការបោះឆ្នោត​សាកល្បង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ខាងមុខ​នេះ...

សំណង់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ស្ថាបនា​យ៉ាង​លឿន ខណៈ​អាមេរិក​សង្ស័យ​ថា​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន

រូបភាព​ផ្កាយរណប​បាន​បង្ហាញ​អំពី​ការស្ថាបនា​សំណង់​កំពង់ផែ​ជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ យ៉ាង​លឿន​បំផុត ដែល​នៅ​ទីនោះ​សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​នៃ​ប្រទេស​ចិន។ អត្ថបទ​ស្រាវជ្រាវ​របស់​សារព័ត៌មាន Business insider បាន​សរសេរ​យ៉ាង​លម្អិត​ថា អគារ​ថ្មី​ចំនួន​ពីរ​បាន​លេច​ជា​រូបរាង​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​សំណង់​ថ្មី​នោះ​ធ្វើឡើង​ជំនួស​អគារ​គាំទ្រ​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក នាំ​ឱ្យ​មាន​ការ​លើកឡើង​អំពី​វត្តមាន​កងទ័ព​ចិន​អាច​បោះ​ទីតាំង​នៅ​មូលដ្ឋាន​នោះ។ រូបភាព​ផ្កាយរណប​នេះ​បោះពុម្ព​ផ្សាយ​ដោយ​គេហទំព័រ​របស់​អង្គការ​គម្រោង​តម្លាភាព​សមុទ្រ​អាស៊ី ហៅ​កាត់​ថា ATMI និង​អង្គការ Maxar...

តើ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នឹង​ត្រូវ​បាត់​ឈឹង​ដោយ​គ្មាន​ការ​បកស្រាយ​ឬ​យ៉ាងណា?

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជំរុញ​ឲ្យ​មន្ត្រី​បក្ស​ដែល​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ​ផ្សេងទៀត​ចេញ​មុខ​មក​បញ្ជាក់​ជា​សាធារណៈ​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​បាន​បាត់​ពី​គណនេយ្យ​ធនាគារ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ សុចរិត​ភាព និង​តម្លាភាព​របស់​ខ្លួន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅកាន់​អតីត​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក...

តើ​អ្វី​ជា​ខ្លឹមសារ​ស៊ី​ជម្រៅ​នៅ​ពី​ក្រោយ​នៃ​កា​របើក​ពិធី​ប្រគល់​តំណក់ប្រេង​នៅ​វិមាន​ឈ្នះឈ្នះ?

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការ​បើក​ពិធី​ទទួល​តំណក់ប្រេង​នៅ​វិមាន​ឈ្នះ​ឈ្នះ គឺជា​អត្ថន័យ​នយោបាយ​មួយ​សម្រាប់​កម្ពុជា-វៀតណាម ផង​ដែរ​ថា កម្ពុជា នៅតែ​អាច​សម្បទាន​ភោគទ្រព្យ​របស់​ខ្លួន​បន្ថែម​ទៀត​តាមរយៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​បក្ខ​សែស្រឡាយ​លោក ហ៊ុន សែន បើ​វៀតណាម នៅតែ​ជួយ​ជ្រោមជ្រែង​ឲ្យ​ពួកគេ​បន្ត​កាន់កាប់​អំណាច​បន្ថែម​ទៀត​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត...

មន្ត្រី​បក្ស​ប្រឆាំង​ថា​កោះត្រល់​របស់​ខ្មែរ​ដែល​វៀតណាម​ត្រួតត្រា​អាច​រក​ចំណូល​ចូល​ជាតិ​គេ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ខ្មែរ​ពិតជា​ឈឺ​ចិត្ត​ណាស់ ព្រោះ​កោះត្រល់​ដែល​ជា​របស់​ដូនតា​ខ្មែរ​ត្រូវ​បាន​វៀតណាម​ត្រួតត្រា ថែមទាំង​អាច​រក​ចំណូល​ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​របស់​គេ​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ខ្មែរ​ម្ចាស់​ទឹកដី​បាន​ត្រឹម​ឈរ​មើល​គេ​រកស៊ី​លើ​ទឹកដី​ខ្លួនឯង​ប៉ុណ្ណោះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា...

កូនស្រី​បង្កើត​របស់ «យាយ​ភូ» ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ «យាយ​ភូ» ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»។ អ្នកស្រី ជឹង សុគន្ធាវី ជា​កូនស្រី​បង្កើត​របស់​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា...

តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក រ៉ុង ឈុន

តុលាការ​ក្រុង​ភ្នំពេញ បាន​បដិសេធ​សំណើ​របស់​មេធាវី​លោក រ៉ុង ឈុន ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រួម​ទាំង​យុវតី ស កណិកា ដែល​មេធាវី​បាន​ស្នើសុំ​កូនក្ដី​ខ្លួន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​បារម្ភ​ពី​សុខភាព និង​ការ​ឃុំ​ខ្លួន​កូនក្ដី​បាន​ធ្វើ​លើស​នីតិវិធី​ហើយ​នោះ។ ការ​បដិសេធ​នេះ ធ្វើឡើង​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា...

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​លុយ​ទូរទស្សន៍​ព្រះអាទិត្យ​មិន​បាន​បាត់បង់​ដូច​ការ​ចោទ​ប្រកាន់​ទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី អះអាង​ថា លុយ​សម្រាប់​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នឹង​មិន​បាត់​ទៅណា​ទេ ប្រសិនបើ​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​មាន​អាជ្ញាប័ណ្ណ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ដូច​ការ​សន្យា​របស់​គាត់​មែន​នោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​លោក យឹម សុវណ្ណ និង​លោក...

ព័ត៌មានថ្មីៗ