Tuesday, June 15, 2021

ព័ត៌មាន

លោក​ ហ៊ុន សែន គ្រោង​អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន

លោកនាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំ​ណើ​រ​ទៅ​បំពេញទស្សន​កិច្ចក្នុងប្រ​ទេស​​ចិន នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ជួប​ពិភាក្សាជា​មួយ​មេដឹក​នាំ​ថ្មី​របស់ប្រទេស ដែល​កំពុង​តែ​មាន​ឥទ្ធិ​ពល​ ហើយ​ក្នុង​ដំណើ​រទស្សនកិច្ចនេះ រដ្ឋា​ភិ​បាលកម្ពុជារំពឹង​ថា ​នឹង​ទទួល​បាន​ប្រាក់​កម្ចី​ និង​ជំនួយ​ប្រ​ហែល២​ពាន់​លាន​ដុល្លារ​។ ជាពិសេសរដ្ឋាភិបាល​សង្ឃឹម​ថា នឹង​ទទួល​បានមូលនិធិ​ពី​រដ្ឋាភិបាល​ចិន​ចំនួន​១,៦៧ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​សាងសង់រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ខេត្ត​កំពត​ ដែលអាច​ជួយធ្វើឲ្យ​ជំហរ​របស់​ ចិន ក្នុង​វិស័យ​ឧស្សាហកម្ម​ប្រេង​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​ទាន់​បាន​ចម្រាញ់​នៅ​ឡើយ នឹងកាន់តែរឹងមាំ​ថែមទៀត។ ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ កម្ពុជាបាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ម្សិល​មិញ​ថា លោក​ ហ៊ុន សែន អម​ដោយ​គណៈ​ប្រតិភូ​មួយ​ក្រុម​ មាន​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ចម ប្រសិទ្ធ នឹង​ទៅ​បំពេញទស្សនកិច្ច​រយៈពេល​ប្រាំថ្ងៃ​នៅក្នុងប្រទេស​ចិន ​តាមការ​អញ្ជើញ​របស់​លោក​ លី ខឹឈាង (Li Keqiang) ដែលបាន​ឡើងកាន់តំណែងជា​នាយក​រដ្ឋមន្ត្រី​ចិន​ កាល​ពី​ខែ​មីនា ។ យោង​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ​ក្នុងដំណើរ​ទស្សន​កិច្ច​នេះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន...

លោក ហ៊ុន សែន​ ​សម្តែងការ​ព្រួយ ​បារម្ភ​ចំពោះ​ការ​ដាច់​ចរន្ត​​អគ្គិសនី និង​ការ​ស្ទះចរាចរ​ណ៍នៅ​ភ្នំពេញ

នៅក្នុង​កិច្ចប្រជុំមួយ​ជាមួយ​អភិបាល​ក្រុង​ប៉ារីសកាលពី​ថ្ងៃអង្គារ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​សម្តែងការ​ព្រួយ​បារម្ភ​របស់​លោក​ ចំពោះ​ហេដ្ឋារចនា​សម្ព័ន្ធ​មិនល្អ​នៅ​ក្នុង​រាជធានីភ្នំពេញ​ ដោយ​លោក​បានមាន​ប្រសាសន៍ថា​ វាមិនទាន់អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​​ការបានទេ​ ដោយសារ​​កំណើន​របស់​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​។​​​   នៅក្នុងការជួបពិភាក្សាជាមួយ​លោក​ ប៊ែរ​ត្រង់ ឌឺឡា​ណូ​ (Bertrand Delanoe) ដែល​បានអញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​អង្គារ​ ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក កែប ជុតិមា អភិបាល​​រាជធានី​ភ្នំពេញ អំពី​សមា​គម​អន្តរ​ជាតិសម្រាប់​​អភិបាល​ក្រុង​និយាយ​​ភាសា​​បារាំង​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ​ សព្វ​ថ្ងៃ​កំពុង​ជួប​បញ្ហា​មួយ​ចំនួន​ដូចជាបញ្ហា​ដាច់ចរន្ត​អគ្គិសនី​ និង​ការ​កក​ស្ទះចរាចរណ៍ ដែល​កើត​ឡើង​ស្ទើររៀង​រាល់ថ្ងៃ។ លោក អៀង សុផាល្លែត​​ ជំនួយការ​ផ្ទាល់​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍ថា “  ការ​ពង្រីក​ទីក្រុង​ បាន​នាំ​ឲ្យមាន​បញ្ហាមួយចំនួន​​ដូចជា កង្វះ​ថាម​ពល​អគ្គិសនីប្រើប្រាស់ និងបញ្ហាកកស្ទះ​ចរាចរណ៍​ខ្លាំង​ ព្រមទាំងបញ្ហា​គ្រប់គ្រងសំរាម​ និង​ការ​ខ្វះខាត​ប្រព័ន្ធ​ទឹកស្អាត ​ដែលត្រូវការ​ជា​ចំបាច់​​សម្រាប់តភ្ជាប់​ទៅតំបន់​អភិវឌ្ឍន៍ថ្មី​នោះ​”។ លោក សុផាល្លែត​ បានបន្ថែមថា លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​លើក​ឡើង​ដែរថា​ រដ្ឋា​ភិបាល​កំពុង​សុំជំនួយពី​វិស័យឯកជន ​ដើម្បី​ឲ្យជួយសហការគ្នា​ក្នុង​ការការពារ និង​ពន្លត់​អគ្គិភ័យ។​ លោក...

រដ្ឋ​បាល​ព្រៃ​ឈើ​មេឃុំ​គណបក្ស​ សម រង្ស៊ី ​មិន​ឲ្យ​​និយាយ​ជាមួយ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​អំពី​ទំនប់​វារីអគ្គិសនី​

មេឃុំ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​​ឈើ​ខេត្ត​ស្ទឹង​ត្រែង​បាន​ព្រមាន​មេឃុំ​មក​ពី​គណ បក្ស​ សម រង្ស៊ី មិន​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​កាប់​រាន​ព្រៃ​លើ​ដី​ទំហំ​៣៦.០០០​ហិកតា​ ដើម្បី​​ធ្វើ​​អាង​ស្ដុក​ទឹក​សម្រាប់​គម្រោង​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​នៅ​តំបន់​នោះ​។ កាល​ពី​ថ្ងៃ​អាទិត្យ លោក សៀក មេគង្គ​ មេឃុំ​ស្រែគរ​បាន​មាន​ប្រសាសន៍​ថា កម្មករ​ប្រមាណ​២០​នាក់​ ដែល​ធ្វើ​ការ​ឲ្យ​​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ដែល​ជា​ក្រុមហ៊ុន​​​ក្នុង​ស្រុក​ដ៏ធំ និង​ក្រុមហ៊ុន​ថាមពល​អន្តរជាតិ​ហាយ​ដ្រូឡាន​​កាង (Hydrolancang) ​ដែល​ជា​ក្រុម ហ៊ុន​របស់​ចិន​ បាន​កាប់​ព្រៃ​នៅ​ក្នុង​តំបន់​នោះ​ តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មីនា​មក​​ ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​សហគមន៍​នៅ​តំបន់​នោះ​ឡើយ​។ លោក​ មេគង្គ បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​មក​ពី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ចំនួន​បួន​នាក់​ រួម​មាន​លោក សិទ្ធិ សំណាង នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បាន​ទៅ​ជួប​លោក​ ដើម្បី​ប្រាប់​លោក​កុំ​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា មន្ត្រី​ទាំង​នោះ បាន​ឲ្យ​លោក​ចុះ​ហត្ថលេខា​...

មេធាវី​របស់ ខៀវ សំផន ស្នើ​សុំ​ឲ្យ​កូន​ក្ដី​​​នៅ​ក្រៅ​ឃុំ​ ខណៈ​ពេល​​សំណុំ​រឿង​០០២មិន​មានការ​វិវឌ្ឍ​​

កាល​ពី​ថ្ងៃ​ច័ន្ទ​ មេធាវី​របស់​​ ខៀវ សំផនដែល​ជា​ជន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​បាន​ធ្វើ​សំណើ​សុំ​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ​ជា​បន្ទាន់​ ដោយ​លើក​ឡើង​ថា សិទ្ធិ​​ចូល​រួម​សវនាការ​របស់​​កូន​ក្ដី​​ខ្លួន ត្រូវ​បាន​រំលោភ​បំពាន​ ហើយ​ថា ការ​បន្ត​ឃុំ​ខ្លួន​កូន​ក្ដី​របស់​ខ្លួន​គឺ​​យូរ​ពេក ​​​និង​មិន​សម​ហេតុ​ផល​ឡើយ​។ សំណើ​កម្រាស់​១៥​ទំព័រ​ ដែល​ត្រូវ​បាន​​ធ្វើ​ឡើង​​ដោយ​លោក​ ហ្សាកេស​ វើ​កេស (Jacques Verges) លោក​ អាសឺ វើ​ខេន (Arthur Vercken) និង​លោក​ អង់​​តា ហ្គីសេ (Anta Guisse)មក​ពី​ទីក្រុង​ប៉ារីស​ និង​លោក​ គង់ សំអុន ​លើក​​ឡើង​ថា ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ឃាំង​គាត់​ កាល​ពី​ឆ្នាំ​២០០៧ ស្ទើ​រ​មិន​ឃើញ​មាន​គ្រោះ​ថ្នាក់​ណា​មួយ​ដែល​បង្ក​ឡើង​ដោយ​ ខៀវ​...

​លោក ហ៊ុន សែន ជំរុញឲ្យ​មន្ត្រី​រាជការ​ និង​ទាហាន​នៅ​ជាអព្យាក្រឹត​​មុន​ពេល​បោះ​ឆ្នោត​ជាតិ​

មួយ​ថ្ងៃបន្ទាប់​ពី​លោក បាន​ជំរុញឲ្យ​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​រួ​ច​មក ​កាលពី​ម្សិលមិញ​​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​ផ្ញើ​សារ​អំពី​ការ​បោះ​ឆ្នោត​ប៉ុន្តែ​ពេល​នេះ​លោកបាន​អំពាវ​នាវ​ឲ្យ​មាន​អព្យា​ក្រឹត​នៅ​ទូទាំ​ង​ប្រទេស ហើយ​ជំរុញ​ឲ្យ​​​អាជ្ញាធរ​​ធានា​ថា ការ​បោះ​ឆ្នោត​ប្រព្រឹត្តទៅ​​ដោយ​គ្មាន​អំពើ​ហិង្សា។ ថ្លែង​ទៅកាន់​និស្សិត​ប្រហែល​២.៥០០​នាក់​មកពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញនៅ​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​កោះ​ពេជ្រនោះ លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​​រាជការ​​និង​​យោធា ត្រូវ​​នៅ​ជា​អព្យាក្រឹត​រហូត​​ដល់​ថ្ងៃបោះ​ឆ្នោត​ថ្ងៃទី​២៨ ខែ​កក្កដា។ លោក​បាន​​មាន​ប្រសាសន៍ថា​ “ ខ្ញុំ​សូម​អំពាវ​នាវដល់​មន្ត្រី​រាជការ​​គ្រប់លំដាប់​ថ្នាក់​ ស្ថាប័នរដ្ឋ​និង​កងកម្លាំង​ប្រដាប់​អាវុធ​​ឲ្យ​នៅ​ជា​អព្យាក្រឹត​ចាប់​ពី​ពេលនេះ​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​”។ អព្យាក្រឹតភាព ឬ​ការ​ខ្វះ​អព្យាក្រឹត​ភាព​ពី​មនុស្ស​និង​​ស្ថាប័នបែប​នេះ​ គឺ​ជា​បញ្ហាដែល​ត្រូវ​បាន​លើក​ឡើង​ជា​ញឹក​ញាប់​ដោយ​គណ​បក្ស​​ប្រឆាំង​គឺ​គណបក្ស​ សម រង្ស៊ី​​ និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដូច​ជា គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ សេរី​និង​យុត្តិ​ធម៌នៅ​​កម្ពុជា ហៅ​កាត់​ថា (ខុមហ្វ្រែល) ដែល​​បាន​ឃើញ​គេ​យក​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មួយ​ចំនួន​ទៅប្រើ​ប្រាស់​​សម្រាប់​ការ​​ឃោ​សនា​​​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា។ លោក​ ហ៊ុន សែន​ បាន​បន្តថា “ ត្រូវ​តែ​រក្សាសន្តិសុខ និង​សុវត្ថិភាពអំឡុង​​ពេល​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ ការ​ធ្វើ​សមាជ និង​ការ​ជួបជុំ​របស់​ប្រជា​ពល​រដ្ឋ​ជាដើម...​ខ្ញុំ​សូម​អំពាវ​នាវ​ដល់បក្ស​នយោ​បាយ​ទាំង​អស់ និង​បុគ្គល​គ្រប់​រូប​ សូម​កុំ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​ឈាន​ទៅដល់​ការ​បែកបាក់​ជាតិ​”។ លោក​ក៏បាន​មាន​ប្រសាសន៍ផង​ដែរ​ថា ស្លាក​សញ្ញាគណបក្ស​នយោបាយត្រូវ​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​​មាន​ការ​ដឹង​ឮពី​អាជ្ញាធរ​មូល​ដ្ឋាន​ផង។ ស្លាក​សញ្ញា​គណបក្ស​​ប្រជា​ជន​​កម្ពុជាមួ​យ​ចំនួន ដែលមាន​រូបថត​មេដឹក​នាំ​​ជាន់ខ្ពស់​​ទាំង​បី​​គឺ​លោក ហ៊ុន...

ហ៊ុន សែន ៖ លំហាត់​បាញ់​គ្រាប់​ពិត ​មិន​មែនជា​ការ​បង្ហាញ​​សាច់​ដុំ​ទេ​

នៅ​ក្នុង​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​បែប​សាមញ្ញ​មួយ​ ទាហាន​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​កាល​ពី​ម្សិលមិញ​ បាន​បាញ់​គ្រាប់​​កាំ​ភ្លើង​ប្រតិកម្ម និង​កាំភ្លើង​ធំ​ ​ដ៏មាន​តម្លៃ​ថ្លៃ​រាប់​រយ​គ្រាប់​ នៅ​ក្នុង​ការ​​ធ្វើ​លំហាត់​បាញ់​គ្រាប់​​ពិត​ជាទ្រង់​ទ្រាយ​ធំ​មួយ​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​។ លោក​ឧត្ដម​សេនីយ៍​ឯក ឥត សារ៉ាត់ ដែល​ដឹកនាំ​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​ក្នុងរយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ទី​បញ្ជា​ការដ្ឋាន​កង​រថក្រោះ​​អា​សេ​អូ​ (ACO)​ បាន​មាន​ប្រសាសន៍​ថា កាំភ្លើង​ធំប្រភេទ​បេអឹម​២១​ចំនួន​៦០០​គ្រាប់ ដែល​ក្នុង​មួយ​គ្រាប់​ៗ​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ ត្រូវ​បាន​បាញ់​ចេញ​ពី​រថយន្ត​សម្រាប់​បាញ់​កាំភ្លើង​ប្រតិកម្ម​ថ្មី អមដោយកាំភ្លើង​ធំ​១៣០​មិល្លីម៉ែត្រ​ចំនួន​២៤​គ្រាប់​ផង​ដែរ​។ ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​នេះ ដែល​ធំ​ជាង​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​ កាល​​ពី​ឆ្នាំ​២០១០​ ត្រូវ​បាន​ធ្វើ​ឡើង​មុន​ថ្ងៃ​បកស្រាយ​ សាលក្រមរបស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ ដែល​គ្រោង​ប្រកាសនៅ​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ដើម្បី​សម្រេច​នូវភាព​ជា​ម្ចាស់​​លើ​ដី​​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា ស្ថិតជាប់​នឹង​ប្រាសាទ​ព្រះវិហារ​ ដែល​ប្រទេស​ថៃ និង​កម្ពុជា​បាន​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម តាំង​ពី​ឆ្នាំ​២០០៨​មក​នោះ។ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​កន្លែង​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​​ ដែលបាន​ប្រកាស​ជាសាធារណៈ​​ លោក​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​លើក​ឡើង​ថា កង​ទ័ព​កម្ពុជា​​បាន​​បាញ់​សាក​ល្បង​កាំ​ភ្លើង​ថ្មី​របស់​ខ្លួន​បែប​សាមញ្ញតែ​ប៉ុណ្ណោះ​ ហើយ​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​នេះ​មិន​មាន​អ្វី​ពាក់​ព័ន្ធ​នឹងការ​សម្រេច​របស់តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​នោះ​ទេ។ លោក​មាន​​ប្រសាសន៍​ថា “ កាំភ្លើង​ទាំង​នេះ គឺ​ជាកាំភ្លើងថ្មីរបស់​យើង​ ហេតុ​ដូច្នេះ​ហើយ​ ទើប​យើង​ចាំ​បាច់​ត្រូវ​តែ​រៀន​បាញ់​កាំភ្លើងទាំង​នេះ​ និង​ត្រៀម​ខ្លួន​ឲ្យ​ហើយសម្រាប់​ពេល​ដែល​យើង​ត្រូវ​ការ​ប្រើ​វា”។ ដោយ​លើក​ឡើង​ថា ការ​ធ្វើ​លំហាត់​បាញ់​​គ្រាប់​ពិត​កាំភ្លើង​ប្រតិកម្ម​រាប់​រយ​គ្រាប់​ មិន​មែន​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​បើក​សវនាការ​ របស់តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​...

ក្រុម​ហ៊ុន​រ៉ូ​យ៉ាល់​គ្រុប​ចុះ​កិច្ច​ព្រម​ព្រៀង​បង្កើត​ក្រុម​ហ៊ុន​ អា​កាស​​ចរ​​ណ៍ជាមួយ​ហ្វីលី​ពីន​

ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ កាលពី​ម្សិលមិញ​ បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ហ៊ុន​ធំ​មួយ​មក​ពី​ប្រទេស​ហ្វីលីពីន​ ដើម្បី​បង្កើត​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​មួយ​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន បាន​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិ​ធី​ចុះ​ហត្ថលេខា​ កាល​ពី​យប់​ម្សិល​មិញ​​ នា​​រាជធានី​ភ្នំពេញ​ ដើម្បី​ ​បង្កើត​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​កម្ពុជា ដែល​​ជា​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នា​​រវាង​​​ក្រុម​ហ៊ុន​រ៉ូ​យ៉ាល់​គ្រុប​ និង​ក្រុម​ហ៊ុន សាជីវកម្ម​សាន​មីហ្គែល (San Miguel Corperation)​ ដែល​គ្រប់​គ្រង​ភាគ​ហ៊ុនរបស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ប្រទេស​​ហ្វីលីពីន​(Philippine Airlines) ។ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​រំពឹង​ថា មិន​ត្រឹម​តែ​បើក​ផ្លូវ​​សម្រាប់​​​​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​ពី​ទីក្រុង​ម៉ានីល​មក​​កម្ពុជា​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​បាន​បង្កើនការ​ហោះ​ហើរ​ក្នុង​ស្រុក​ជាច្រើន​ទៀត​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក គិត​ ម៉េង ​ប្រធាន​ក្រុម​ហ៊ុនរ៉ូយ៉ាល់​គ្រុបមាន​ប្រសាសន៍​ក្នុង​​ពិ​ធី​ចុះ​ហត្ថលេខា​នៅ​​សណ្ឋាគារ​​កាំបូឌីយ៉ាណា​ ដែល​ចូល​រួម​ដោយភ្ញៀវ​កិតិ្តយស​​ រួម​​ទាំង​លោក ហ៊ុន ម៉ានី កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ជូសេ​​ ដឺ​ វេណេ​ស្យា (Jose de...

សាលាដំបូង​​​ខេត្តរតនគិរី​​​បញ្ចប់សវនាការ​​​ជន​​​ជាប់ចោទ​​​ពីរ​​​នាក់​​​ប្ដី​​​ប្រពន្ធ​​​ពី​​​បទធ្វើឃាត​​​អ្នកកាសែត

កាល​​​ពី​​​ម្សិល​​​មិញ សាលាដំបូង​​​ខេត្ត​​​រតនគិរីបាន​​​បញ្ចប់​​សវនាការ​​​​ជំនំុជម្រះ​​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់ និង​​​ប្រពន្ធ​​​របស់​​​គាត់ ដែល​​​ត្រូវ ​​​បាន​​​ចោទ​​​​​​ប្រកាន់​​​ពី​​​បទ​​​ធ្វើ​​​ឃាត​​​អ្នក​​​កាសែត​ម្នាក់ ដែល​​​​​​​គេ​ប្រទះ​ឃើញ​​​​​​មាន​​​ស្នាម​​​កាប់​​​រហូត​​​ដល់​​​ស្លាប់​​​នៅ​​​ក្នុង​​​ឃ្លុប​​​រថយន្ដ​​​របស់​​​ជន​រង​គ្រោះ​ កាល​​​ពី​​​ឆ្នាំ​​​មុន ។ អនុសេនីយ៍ឯក អាន​ ប៊ុនហេង និង សុីម វី ត្រូវ​​​​ឡើង​សវនាការ​ពី​បទ​​​​សម្លាប់​​​លោក ​ហង្សសេរីឧត្ដម អាយុ​​​៤២​​​ឆ្នាំ ដែល​​​បាន​​​បាត់​​​ខ្លួន​​​នៅ​​​យប់​​​ថ្ងៃ​​​ទី៩ ខែ​​​កញ្ញា តែ​​​​​​​ប៉ុន្មាន​​​ថ្ងៃ​ប៉ុណ្ណោះ​​បន្ទាប់​​​ពី​​​បាន​​​សរសេរ​អត្ថ​​​បទ​​​​​​មួយ​ចុះ​ផ្សាយ​នៅ​​​ក្នុង​​​កាសែត​​​​​​​ប្រចាំ​​​ថ្ងៃ​​​ជា​​​ភាសា​​​ខ្មែរឈ្មោះ​​​វីរជនខ្មែរ ដែល​​​​បាន​ភ្ជាប់​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​នេះ​ទៅ​នឹង​​​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​​​​ខុស​​​ច្បាប់ ។ សាក​​​សពកាប់នឹងពូថៅ​​​របស់​​​អ្នក​​​កាសែត​​​​រូប​​​នេះ ត្រូវ​​​បាន​​​គេ​​ប្រទះ​​​ឃើញ​​​ពីរ​​​ថ្ងៃ​​​ក្រោយ​​​​មក​​​នៅ​​​ក្នុង​​​ឃ្លុប​​​រថយន្ដ​​​របស់​​​គាត់ ដែល​​​ត្រូវ​​​បាន​​​យក​ទៅ​ទុក​​ចោល​​​នៅ​​​ចម្ការ​​​ស្វាយ​​​ចន្ទី ​មួយ​​​​កន្លែងនៅ​​​ក្រៅ​​​ក្រុងបានលុង ។ យោង​​​តាម​​​លោក​​​ចៅ​​​ក្រម ឯក ប៉ូលីហ្វីល ជា​​​​ចៅ​ក្រម​មួយ​រូប​ក្នុង​​​​ចំណោម​​​ចៅ​​​ក្រម​​​បី​រូប​ទទួល​បន្ទុក​ដោះ​ស្រាយ​រឿង​ក្តី​នេះ ​បាន​ឲ្យ​​​ដឹងថា ការ​​​បើក​​​​សវនាការ​​​កាល​​​ពី​​​ម្សិល​​​មិញបន្ទាប់​ពី​មាន​​​មនុស្ស​​​ប្រាំមួយ​​​នាក់​​​​បាន​បង្ហាញ​ភ័ស្តុតាង ​​​​រួម​ទាំង​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មួយ​​​ចំនួន កាល​​​ពី​​​ខែ​​​មុន​​​នោះ បាន​​​បញ្ចប់​​​​ហើយ​ ហើយ​តុលាការ​គ្រោង​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ថ្ងៃ​​​ទី៣០ ខែ​​​មេសា ។ លោកចៅ​​​ក្រម ឯក ប៉ូលីហ្វីល បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​ដោយ​សារ​យើង​​​បាន​​​ស្ដាប់​​​សក្ខីកម្ម​​​ពីសាក្សី​​​ជា​​​ច្រើន​​​នាក់​​​នៅ​​​ក្នុង​​​សវនា​ការ​​​​​​លើក​​​មុនៗ​នោះ​ កាល​​​ពី​​​ម្សិល​​​មិញ យើង​​​បាន​​​ស្ដាប់​តែ​​​​សក្ខីកម្ម​​​ពីមន្ត្រី​​​នគរបាល​​​យុត្តិធម៌​​​មួយ​​​រូបប៉ុណ្ណោះ”។ សាក្សី​​​ជា​​​ច្រើន​​​នាក់ បាន​​​និយាយ​​​ថា ពួក​គេ​​​​​បាន​​​ឃើញ​​​លោក ប៊ុនហេង ​​​សីុ​ផឹក​​​​ជា​​​មួយ​​​​​​អ្នក​​​កាសែត ដែល​គេ​សម្លាប់​រូប​​​នេះ នៅ​​​ល្ងាច​ដែល​​​​គាត់​​​បាត់​​​ខ្លួន​​​នោះ ។ កញ្ញា សាន ម៉ារា៉ឌី កូន​​​ស្រី​​​របស់​​​លោក ​ហង្ស ​សេរីឧត្ដម បាន​​​និយាយ​​​ថា នាង​​​បាន​​​​ផ្តល់​សក្ខីកម្ម​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​ដែរ និង​​​បាន​រៀប​រាប់​ពី​​ការ​ទាក់​ទង​គ្នា​ចុង​ក្រោយ​​​របស់​​​នាង​​​ជា​​​មួយ​​​នឹង​​​ឪពុក​​​នាងនៅ​​​យប់​​ដែល​​​​​គាត់​​​បាត់​​​ខ្លួន​​​នោះ។ នាង​​​និយាយ​​​ថា “ ខ្ញុំ​​​បាន​​​ប្រាប់​​​ចៅ​​​ក្រម​​​ថា​ខ្ញុំបាន​​​ហៅ​​​ទូរស័ព្ទ​​​ទៅឪពុក​​​ខ្្ញុំ ប៉ុន្តែ គាត់​​​មិន​បាន​​​ឆ្លើយ​​​តបទេ”។នាង​​​​​​និយាយ​​​ថា “ ឪពុក​​​របស់​​​នាង​​​បាន​​​ហៅ​ទូរស័ព្ទ​​​​​មក​​​នាង​​​វិញ​​​ ដើម្បី​​​ប្រាប់​​​ថា គាត់​​​ជាប់រវល់​​​និយាយ បន្ទាប់​​​មក​​​ឈប់​​​​និយាយ​​​ជា​​​មួយ​​​នាង ប៉ុន្តែ បណ្ដាញ​​​ទូរស័ព្ទ​​នៅ​​​ដំណើរការ​​​ដដែល”។ កញ្ញា ម៉ារ៉ាឌី បាន​​​និយាយ​​​ថា នាង​​​អាចឮ​​​ឪពុក​​​នាង​​​សួរ​​​មនុស្ស​​​មិន​​​ស្គាល់​​​ម្នាក់ថា “ តើ​អ្នក​​​ចង​​​់បាន​​​អ្វី​​​ពី​​​ខ្ញុំ?”។ យោង​​​តាម​​​កញ្ញា ម៉ារ៉ាឌី បាន​​​ឲ្យ​​​ដឹង​​​ថា ​មនុស្ស​​​មិន​​​ស្គាល់​​​ បាន​​​ឆ្លើយថា​​​ “ ចាំ​​​បន្តិច​​​និង​​​ដឹង​​​ហើយ”។ ទោះ​​​បី​​​ជា​​​លោក ប៊ុនហេង និង​​​អ្នក​​​ស្រី ​វី ​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីរ​​​ថ្ងៃ បន្ទាប់​​​ពី​​​សាក​​​សព​​​នេះត្រូវ​​​បាន​​​រក​​​ឃើញ​ដោយ​នគរ​បាល​​​​អះ​​​អាង​​​​ថា​ បាន​​ប្រទះ​​​​ឃើញ​ក្រណាត់​ប្រឡាក់​​​​ឈាម​​​​នៅ​​​ក្នុង​​​​ផ្ទះ​បើកហាង​ការ៉ាអូខេ​​​របស់​​​ពូក​​​គេក៏ដោយ ក៏​​​ការ​​​សើុប​​​អង្កេត​​​នេះ បាន​​​ទទួល​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​ការ​មិន​សូវ​យក​ចិត្ត​ទុកដាក់​។ លោក​​​មេធាវី ទេព មុនីជាតិ បាន​​​អះ​​​អាង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា សំណាក​​​ឈាមដែល​​​យក​​​ពី​​​ផ្ទះ​​​ប្ដី​​​ប្រពន្ធ​​​នេះ និង​​​បាន​​​បញ្ជូន​​​​ទៅ​​​ប្រទេស​​​វៀតណាម ដើម្បី​​​ធ្វើ​តេស្ត​នោះ​បង្ហាញ​ថា​​ មិន​មែន​ជា​ឈាម​​​មនុស្ស​​​ទេ ។ កាលពីខែ​​​កញ្ញា នគរបាល​​​បាន​​​បញ្ជូន​​​​សំណាក​ឈាម​នោះ​​ទៅ​ធ្វើ​តេស្ត ប៉ុន្តែ មិន​​​បាន​​បង្ហាញ​​​​​​លទ្ធ​​​ផល​​​នោះ​​​ទេ។ លោក មុនីជាតិ បានមាន​​​ប្រសាសន៍​​​ថា “ អ្វី​​​ទាំង​​​អស់​​​នៅ​​​​មិន​ទាន់​ច្បាស់​ទេ ហើយ​​​កូន​​​ក្ដី​​​របស់​​​ខ្ញុំ​​​ជា​​​មិត្ត​​​ជិតស្និទ្ធ​​​​របស់​​​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​ ដូច្នេះមិន​​​មាន​​​ហេតុ​​​ផល​ណា ​ដែល​​ពួក​​​គេ​​​សម្លាប់​​​គាត់​​​នោះ​​​ទេ​​​”។ លោក​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែម​​​ថា ​លោក ​ហង្ស ​សេរីឧត្ដម ​មាន​​​សត្រូវ​​​ច្រើននាក់ណាស់ ជាមួយ​​​នឹង​​​របាយ​​​​ការណ៍សើុប​​​អង្កេត​​​របស់​​​គាត់នៅ​​​ក្នុងខេត្ត​​​រតនគិរី។ អ្នកស្រី អុីម ចន្ធី ជា​ប្រពន្ធ​របស់​​​​​អ្នក​​​កាសែតដែ​ល​​​ត្រូវ​​​គេ​​​សម្លាប់​​​នេះ​ និយាយ​​​ថា ​អ្នក​ស្រី​​​បារម្ភ​​​​ថា តុលាការ​​ខ្វះ​ភ័ស្តុតាង​​ដាក់​បន្ទុក​​ជន​​​ជាប់​​​ចោទ​​​ទាំង​​​ពីរ​​​នាក់​​​នេះ ។ អ្នក​​​ស្រីបាន​​​និយាយ​​​ថា “ ខ្ញុំ​​​គ្មាន​​​សង្ឃឹមទេ​ហើយ​​​ខ្ញុំ​​​​ដឹង​ថា ការ​រក​យុត្តិធម៌​​​​សម្រាប់​​​​ប្ដី​​​របស់​​​ខ្ញុំនៅ​​វែង​​​ឆ្ងាយ​​​ណាស់”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

នគរ​បាល​ចាប់​បានបក្ខ​ពួក​ក្រុម​ចាប់​ជំរិត​ដែលមាន​ឈ្មោះ​អសោច​ម្នាក់ នៅ​ក្នុង​ខណ្ឌឫស្សីកែវ 

មន្ត្រី​នគរបាល​​និយាយ​កាល​ពី​ម្សិល​មិញ​ថា បុរស​អា​យុ​៤៦ឆ្នាំ​ម្នាក់​ ដែល​ជា​​បក្ខ​ពួក​ក្រុម​ចាប់​ជំរិត​​ដែល​មាន​ឈ្មោះ​អ​សោច​នៅ​ក្នុង​ប្រទេស​កម្ពុជាអំឡុង​​ចុង​ទសវត្សរ៍ឆ្នាំ​១៩៩០ ហើយ​ដែល​បាន​គេច​ខ្លួន​ពី​នគរ​បាល​​រយៈពេល​ជាង​១០​ឆ្នាំមក​ហើយ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​ខណ្ឌ​ឫស្សី​កែវ ក្នុង​រាជ​ធានី​ភ្នំ​ពេញ។ ចន្លោះ​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​១៩៩៨ ឡាំ គឹម​លាង​ បាន​ចូលរួមជាមួយ​ក្រុម​ចាប់​ជំរិត​ ​ដឹក​នាំ​ដោយ សំ ណារ៉ា ដែល​គេ​ស្គាល់​​ថា​ឈ្មោះ “ រ៉ាស្មាច់” និង​ជា​មនុស្ស​ដែល​នគរ​បាលកំពុង​ស្វែង​រក​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ការចាប់​ជំរិត​ជាច្រើនលើក​អំឡុងពេល​នោះ​ ព្រមទាំង​ ពាក់​ព័ន្ធ​បទ​ល្មើស​ថ្នាំ​ញៀន​​ដែល​បាន​ប្រព្រឹត្ត​ចាប់​តាំង​ពី​ចាក​ចេញ​ពី​ក្រុមនោះ​មក។ លោក​វរសេនីយ៍​ឯក ខេង ទីតូ អ្នក​នាំ​ពាក្យ​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា “ ឡាំ គឹម​លាង​ គឺ​ជា​អតី​ត​​​បក្ខ​ពួក​​​ក្រុម ​រា៉ាស្មាច់ ហើយ​បន្ទាប់​ពី  ​បាន​ស្លាប់​ទៅ គឹមលាង​ បាន​ងាក​ទៅ​ជួញ​ដូរ​គ្រឿង​ញៀនជាមួយ​ក្មួយ​ប្រុស​របស់​ខ្លួន ឈ្មោះ​ ឡាំ សុខហេង ដែល​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​កាល​ពី​ឆ្នាំ​២០០៧”។ លោក​បាន​បន្ថែមថា លោក​មិន​ដឹង​ថា​  ឈ្មោះ គឹម​លាង​ នេះ​មាន​តួនាទី​អ្វីពិត​ប្រាកដ​នៅ​ក្នុង​ក្រុម​ចាប់​ជំរិត​នោះ​ទេ។ កាលពី​ខែ​ សីហា ឆ្នាំ​២០០០ សំ ណារ៉ា ត្រូវ​កម្លាំង​សន្តិសុខ​បាញ់​ត្រូវ​មុខមួយ​គ្រាប់​...

អ្នក​​​បើកតាក់សុីមកពីក្រុម​ហ៊ុន​ Choice Taxi ធ្វើ​កូដកម្ម​ទាម​ទារ​មិន​បង់​ពន្ធលើ​ប្រាក់​ចំណូល​

បុគ្គលិកក្រុមហ៊ុន Choice Taxi បាន​​​ឲ្យ​​​ដឹង​​​ថាក្រុមហ៊ុន​​​តាក់សុី ដែល​​​មាន​​​ម្ចាស់​​​ជា​​​ជន​​​ជាតិ​កូរ៉េ​នេះ​ បាន​​​​​ដក​ការ​​​​សម្រេច​ចិត្ត​​​​របស់​​​ខ្លួន​ក្នុង​​ការកាត់​​​យក​ប្រាក់​ចំណូល​​១០ភាគរយ​​​ពី​​​អ្នក​​​បើក​​បរ​​​តាក់សុី ​សម្រាប់​បង់​​​ពន្ធ​​​លើប្រាក់​​​ចំណូល​​​ កាល​​​ពី​​​យប់មិញ បន្ទាប់​​​ពី​​​អ្នក​​​បើកបរ​​​​តាក់សុី​​​ប្រ​​​ហែល​​​១០០​​​នាក់​​​មក​​​ពី​​​ក្រុមហ៊ុន​​​នេះ បាន​​​ធ្វើ​​​កូដកម្ម​​​​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ ដើម្បី​តវ៉ា​នឹង​​​ចំពោះ​​​សេច​​​ក្ដី​​​សម្រេច​​​នេះ ។ លោក ស៊ុន សារ៉ាត អ្នកគ្រប​​​់គ្រង​​​ទូទៅ​​​នៅ​​​ក្រុមហ៊ុន Choice Taxi នេះបាន​​​មាន​​​ប្រសាសន៍ថា ក្រុមហ៊ុននេះ នឹង​​​មិន​​​​កាត់​យក​​​ប្រាក់​​​ពី​​​អ្នក​​​បើកតាក់សុី​​​ទាំង​​​នោះ​​​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​នឹង​ប្រកាន់​ខ្ជាប់​ទៅ​​​​​នឹង​​​គោល​​​​​នយោ​បាយ​របស់​​​ខ្លួនក្នុង​ការ​បង់​ពន្ធ​​​​​​​​​លើ​​​ប្រាក់​​​ចំណូល​​ជំនួស​ឲ្យ​​​​អ្នក​​​បើកតាក់សុី​​​របស់ខ្លួន ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ពេល​​​នេះ យើង​​​នឹង​​​ប្រើគោល​​នយោបាយ​​​​​ចាស់។​ក្រុមហ៊ុននឹង​​​បង់ពន្ធ​​​ជាធម្មតា”។ លោក សារ៉ាត ​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែមថា “ វាមិនមែន​​​ជា​​​គោល​​​​នយោបាយ​​​​​របស់​ក្រុមហ៊ុន​​​នោះ​​​ទេ។​វាជា​​​​គោល​​នយោបាយ​​​​របស់រដ្ឋ”។ លោក វង្ស​ ចាន់សូរ៉ាវុធ អ្នកបើក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​បើក​​​តាក់សុ​ី​ទាំង​នោះ​​​​​​​និយាយ​​​ថា​ការ​​​កាត់​​​ប្រាក់​​​នេះ នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​ពាល់​​​យ៉ាង​​​ខ្លាំង​​​​ដល់​ប្រាក់​​​ចំណូល​​​តិច​តួច​​​​របស់​​​​ខ្លួន​។ លោក​​និយាយបន្ថែម​​​​ថា “ ឧទា​ហរ​ណ៍ខ្ញុំ​​​រក​​​ប្រាក់​​​ចំណូល​​​បាន​​​៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។​ដូច្នេះ​​​១០​​​ភាគរយ​នៃ​ប្រាក់​ចំណូល​នេះ​​គឺ​ស្មើ​នឹង​ប្រាំ​ដុល្លារដែល​ត្រូវ​កាត់​ចេញ​ ហើយ​​ថ្លៃ​​​​សាំង​យ៉ាង​ហោច​ណាស់​១០​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។​ដូច្នេះ​​​វា​​​នៅសល់តែ​​​៣​​៥​​​ដុល្លារ​ប៉ុណ្ណោះ”។ ប្រសិន​​​បើ​​​ការ​​​កាត់​​​ប្រាក់​​​ថ្មី​​​នេះ ត្រូវ​​​បាន​​​អនុវត្ត​​​ អ្នក​​​បើក​​​តាក់​​​សុី​សល់​​​​ប្រាក់​​​យក​​​ទៅ​​​ផ្ទះ​​​តែ​​​១២​​​ដុល្លារ​ប៉ុណ្ណោះ​​​​ក្នុង​​​ចំនួន​​​ទឹក​​​ប្រាក់​​​៣៥​​​ដុល្លារ​នេះ​។បើ​​​គ្មាន​​​ការ​​​កាត់​​​ប្រាក់​​​ថ្មី​​​នេះ ពួក​​​គេ​នៅ​សល់​​​​ប្រាក់​​​១៤​​​​​​ដុល្លារ​​​យក​​​ទៅ​​​ផ្ទះ។ លោក ហុ៊ល សេក អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​ពន្ធ​​​ដា​នៃ​​​​ក្រសួង​​​សេដ្ឋកិច្ច​និង​​ហិរញ្ញ​វត្ថុ បាន​​​បដិសេធ​​​មិន​​​ធ្វើអត្ថាធិប្បាយ។​មន្ត្រី​ក្រសួង​ផ្សេង​ទៀត​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដែរ​ ឬទាក់​​​ទង​​មិន​​​បាន។ កញ្ញា រី លក្ខិណា ប្រធាន​រដ្ឋបាល​​​ក្រុម​​​ហ៊ុន​​​តាក់សុី​​​ Global Meter Taxi បាន​​​និយាយ​ថា ​ក្រុមហ៊ុន​​​របស់​​​​គាត់​បាន​​​​​​បែង​ចែក​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ជាមួយ​​អ្នក​​បើក​បរ​​តាក់​សីុ​ ប៉ុន្តែ ចំពោះ​​​តែ​​​អ្នក​​​បើក​​​តាក់សុីណា ដែល​រក​បាន​​​ប្រាក់​​​ចំណូល ៥០០.០០០​​​រៀល ឬ​​​ប្រហែល​​​១២៥​​​​ដុល្លារ ឬ​​​ក៏​​​ច្រើន​​​ជាង​នេះ​​​​​ប៉ុណ្ណោះ​ក្នុង​​​មួយ​​​ខែ ចាប់​​​តាំង​​​ពី​​​ក្រុមហ៊ុន​​​នេះ បាន​​​ចាប់​​​ផ្ដើម​​​ដំណើរការ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​មក ។ កញ្ញាបាន​​​និយាយ​​​ថា “ ក្រុមហ៊ុនបង់ពន្ធ​​​ឲ្យ​​​រដ្ឋ បុគ្គលិក​​​ក៏​​​បង់​​​ពន្ធ​​​ឲ្យ​​​រដ្ឋ​​​ដែរ។ ការ​​​បង់​​​ពន្ធ​​​នេះមាន​ចន្លោះ​ពី​​​៥ភាគរយ​​​​ទៅ​​​​១០​​​ភាគរយ នៃ​​​ប្រាក់ខែ​​​របស់​​​ពួក​​​គេ។ ប្រសិន​​​បើពួក​​​គេ​​​បាន​​​ប្រាក់ចំណូល​​​ច្រើន ពួកគេ​​​ក៏​​​បង់ពន្ធ​​​ច្រើនដែរ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...