35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

កម្មករ​​​២៣​​​នាក់​​​រង​របួស​ក្នុងករណី​​​​បាក់រលំ​​​អគារ​​​បរិភោគអាហារ​​​នៅរោង​​​ចក្រ​​​កាត់ដេរ​​​មួយ​​​ក្នុង​​​​ខណ្ឌមានជ័យ

កម្មករ និង​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹងថា ​អគារ​បរិភោគ​​​​អាហារ​​​របស់​​​រោង​​​ចក្រ​​​មួយ នៅ​​​ខណ្ឌ​​​មាន​​​ជ័យ​​​​ក្នុងរាជធានី​​​ភ្នំពេញ​​​ ដែល​​​ផ្គត់ផ្គង់សម្លៀក​​​បំពាក់ទៅឲ្យក្រុមហ៊ុន ហ្គេប (Gap)នៅសហរដ្ឋអាមេរិក បាន​​​បាក់​​​រលំ​​​ចូលក្នុង​​​ស្រះទឹក​​​មួយ​​​កាល​​​ពីម្សិលមិញ ដោយបណ្ដាល​​​ឲ្យ​​​កម្មករ​រោង​​​ចក្រជាង​​​២០​​​នាក់ ដែល​​​កំពុង​​​បរិភោគ​​​អាហារ​​​​​​​​ថ្ងៃត្រង់​​​រងរបួស។ យោង​​​តាម​​​លោក មៅ រិទិ្ធ ​នាយ​ប៉ុស្ដិ៍​នគរ​បាល​​​សង្កាត់​បានឲ្យដឹងថា សាល​បរិភោគ​អាហារ​​​​ដែលជា​​​ផ្នែក​​​មួយ​​​របស់​​​រោង​​​ចក្រ​កាត់ដេរ​​​ថប់​វើល ហ្គាមិន នៅ​សង្កាត់​ក្បាល​​​កោះ ​ប៉ុន្តែ ស្ថិត​នៅ​​​ក្រៅ​​​អគារធំ​​​បាន​​​បាក់​រលំ​​​នៅ​​​ម៉ោង១១​​​ និង​​​៤០នាទីព្រឹក​។ លោកបាន​បន្ថែមថា ស្ពាន​បេតុង​​​មួយ​តភ្ជាប់​​​អាហារដ្ឋាន​ ដែល​​​​​​សង់​​​ពី​​​លើ​​​ស្រះ​​​ទឹក​ស្អុយ​​​មួយ ​​​ទៅ​​​ផ្លូវធំ​​​ក៏​​​បាន​​​បាក់​​​ផង​​​ដែរ។ លោក គួច ចំរើន អភិបាល​ខណ្ឌ​ បាន​​​មាន​​​ប្រសាសន៍ថា“ កម្មកររោង​​​ចក្រ១៣​​​នាក់ ​ដែល​មាន​​​ស្ត្រីមាន​ផ្ទៃ​ពោះ​ប្រាំខែម្នាក់ ត្រូវ​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរពេទ្យមិត្តភាព ​ខ្មែរ-សូវៀត ​រីឯ​កម្មករ​​​១០នាក់ផ្សេង​​​ទៀត ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​​ខណ្ឌ​”។ លោក​បាន​មាន​ប្រសាសន៍​​​បន្ថែមថា មូលហេតុនៃការ​​​បាក់​រលំអាហារ​​ដ្ឋាន​​នេះ នៅ​​​ម​​​ិន​​​ទាន់​​​ដឹង​​​ច្បាស់​​​នៅឡើយទេ។ ដោយនិយាយ​​​ពី​​​មន្ទីរពេទ្យ ​អ្នកស្រី ​សាយភារម្យ អាយុ២៧​​​ឆ្នាំ ជាស្ត្រីមាន​ផ្ទៃ​ពោះ​នោះ​បាន​​​និយាយថា អ្នកស្រីបានឮសំឡេង​លាន់​យ៉ាង​​​ខ្លាំងនៅ​​​មុនពេល​វា​បាក់រលំចូលក្នុង​​​ស្រះទឹក​​​ស្អុយ​​​​នោះ។ អ្នកស្រី បាន​​​និយាយថា ដោយ​សារ​អ្នកស្រី​​​នៅ​​​ក្បែរ​​​ច្រកចេញ ​អ្នក​ស្រី​​​​ បាន​​​ចាប់ផ្ដើម​​​រត់ឆ្លង​​​កាត់ស្ពាន​​​នេះ​​​ភ្លាម។ អ្នកស្រី សាយ ភារម្យ ​​​និយាយថា “ សាល​​នេះ បាន​​​បាក់រលំ ហើយ​​​ខ្ញុំ​​​បាន​​​​រត់ចេញ​​​មក​​​ក្រៅ​យ៉ាង​លឿន​។ពេល​​​ខ្ញុំរត់​មក​​​ដល់ពាក់​​​កណ្ដាល​​​ស្ពាននេះ ស្ពាន​​​នេះ ក៏​​​បាន​​​បាក់​​​​​ស្រប​​​គ្នាជា​​​មួយ​​​នឹង​​​សាល​​​​នេះ​ផង​ដែរ​”។​ អ្នក​ស្រីបាន​​​បន្ថែមថា កម្មករ​​​ផ្សេង​​​ទៀត បាន​​​ធ្លាក់​​​ចូល​​​​ក្នុង​​​ទឹក និង​​​បាន​​​ហែល​​​ម​​​ក​​​​លើ​គោក​វិញ។ អ្នកស្រី សាយ ភារម្យ បាន​​​និយាយ​​​ថា ​ទារក​ក្នុងផ្ទៃ​​​របស់អ្នកស្រី​​​មិនមានបញ្ហា​​​អ្វី​​​នោះ​​​ទេ។ កម្មករ​​​ភាគច្រើន​​​គ្រាន់តែមាន​​​ស្នាមជាំ និង​​​ដាច់​សាច់​​​ប៉ុណ្ណោះ។ លោក ស៊ាង យ៉ុន តំណាង​​​ឲ្យ​​​សម្ព​ន្ធ​​​សហ​ជីពប្រជាធិបតេយ្យ​​​កម្មករកាត់ដេរ​​​​​​កម្ពុជា ​បាន​​​មាន​​​ប្រសាសន៍ថា រោង​​​ចក្រ​​​នេះបាន​​​យក​​​ខ្សាច់​​​លុបស្រះ​​​​​​នេះ​​​កាល​​​ពីមុន។ លោក គុច ឧសភា ប្រធាន​​​រដ្ឋបាល​​​រោង​​​ចក្រ​​​នេះ បាន​​​មាន​​​ប្រសាសន៍ថា តំណាង​​​រោង​​​ចក្រ​​​នឹងពិភាក្សា​​​​អំពី​ការ​ផ្ដល់​សំណង​​​ដល់កម្មករ​​​រង​​​របួស​​​នៅ​​​ថ្ងៃ​​​នេះ ហើយ​លោក​​​​បាន​​​បដិសេធ​​​ថា​​​ រោង​​​ចក្រ​​​​មិន​បាន​​​ចាក់​ខ្សាច់​លុប​​​ស្រះ​​​នេះទេ។ ឧបទ្ទវហេតុ​​​នេះ បាន​​​កើត​​​មាន​​​ឡើង​​​ត្រឹម​តែ​​​រយៈពេល​​​ប្រាំថ្ងៃប៉ុណ្ណោះ បន្ទាប់​​​ពី​​​រោង​​​ចក្រ​​​មួយផ្សេង​​​ទៀត នៅ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​បាក់​​​ប្លង់​សេ​សង្កត់​​​​កម្មករ​​​ពីរ​​​នាក់ស្លាប់។ កាលពី​​​ម្សិលមិញ មន្ត្រីរដ្ឋាភិបាល និង​​​​រោង​​​ចក្រ ​​​បាន​​​ឲ្យ​​​ដឹងថា រោង​​​ចក្រ​​​ផលិត​​​ស្បែកជើង វីង ស្តា ស៊ូ ដែលមានជនជាតិតៃវ៉ាន់ជា​​​ម្ចាស់នោះ មានសុវត្ថិភាព​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ឲ្យ​​​​កម្មករ​​​ត្រឡប់​​​​​​មក​​​ធ្វើការ​​​វិញ។ លោក អ៊ុំ មាន រដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ បាន​​​មាន​​​ប្រសាសន៍ថា “ ថ្ងៃ​​​ស្អែក​​​កម្មករ​​​នឹង​​​ត្រឡប់​​​មក​​​ធ្វើការ​​​វិញ ​ដូច្នេះ ​សង្វាក់​ ផលិតកម្ម នឹង​​​មិន​​​ត្រូវ​​​បានប៉ះពាល់​​​នោះ​​​ទេ”​។ ប៉ុន្តែ ក្រុមហ៊ុន ផលិតសម្ភារ​កីឡា​ជប៉ុនយីហោ​ អាសុីក បាន​​​និយាយ​​​ថា ​​​​​​រោង​​​ចក្រនេះ​​​មិន​​​គួរ​​​បើក​​​ដំណើរការ​​​នៅ​​​មុន​ពេល​​​​ធ្វើ​អធិ​ការ​​​កិច្ចសុវត្ថិភាព​​ឲ្យ​បាន​​​ត្រឹម​​​ត្រូវ​នោះទេ។ នៅ​​​ក្នុងអុីម៉េល​មួយ ពី​​​ប្រទេស​​​ជប៉ុន ​លោក​ កាតស៊ុមិ ហ្វូណាកូសុី (Katsumi Funakoshi) ​អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​​​ទំនង​​​សាធា​រណៈ​​​របស់​ក្រុម​ហ៊ុន​សាជីវកម្មអាសុីក បាន​​​លើក​​​ឡើង​​​ថា “ អាទិភាព​​​ដំបូង​​​របស់ ​ក្រុម​ហ៊ុន​អាសុីក គឺ​​​សើុបអង្កេត​​​រក​​​មូល​​​ហេតុ​​​នៃ​​​​ឧបទ្ទវ​ហេតុ​នេះ​​​និង​​​ដើម្បី​​​ធានា​​​ថា កម្មករ ដែល​​​រង​​​របួស ទទួលបាន​​​ការ​​​ថែ​​​ទាំ​​​ត្រឹម​​​ត្រូវ ​​​និង​​​សម​ស្រប។ផលិតកម្ម​​​អាច​​​​​​បន្ត​​​ដំណើរការបាន​​​លុះណា​​​តែ​​ចប់​ការ​​​សើុប​អង្កេត​ពី​​​​គ្រប់​​​ភាគី​​​ពាក់ព័ន្ធទាំង​​​អស់​សិន ហើយ​​​រោង​​​ចក្រ​​​ត្រូវ​​​ប្រកាស​ពី​​​​សុវត្ថិភាព​​​១០០​​​ភាគរយ ដើម្បី​​​ឲ្យ​​​កម្មករ​​​​ចូល​ធ្វើ​ការ​​​​វិញ”។ លោកស្រី មូរ សុខហួរ បេក្ខជន​​​ឈរ​​​ឈ្មោះ​​​បោះឆ្នោត​​​របស់​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ ​ដែល​​​​ជា​​​គណបក្ស​​​ប្រឆាំង ដែល​​​បាន​​​ចុះ​​​ទៅ​​​ជួប​​​គ្រួសារ​​​កម្មករ​​​ពីរ​​​នាក់ ដែល​​​បាន​ស្លាប់ ​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​នៅ​​​ស្រុក គង ពិសី បាន​​​មាន​​​ប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ​​​កំពុង​​​ស្នើ​​​សុំ ឲ្យ​​​មាន​​​ការ​​​ធ្វើអធិការ​​​កិច្ច​​​ប្រកប​​​ដោយ​​​តម្លាភាព​​​នៅ​​​រោង​​​ចក្រផលិតស្បែក​​​ជើង​វីង ​ស្តាស៊ូ ក៏ដូចជា​​​គ្រប់​​​រោង​​​ចក្រ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ។ លោកស្រីក៏​​​បាន​​​អំពាវនាវឲ្យ​​​មាន​​​​ការ​​ផ្តន្ទា​ទោស​​​ដល់គ្រប់ប​​​ុគ្គល​​​ទាំង​​​អស់ ដែល​​​​​​​ជាប់ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​សំណង់​ខុស​​​ច្បាប់​​​របស់អគារ​​​នេះ។លោក ស្រី មូរ សុខហួរ បានមាន​​​ប្រសាសន៍​ថា “ យើង​​​ត្រូវ​​​មានការ​​​ទទួល​​​ខុសត្រូវ  ហើយសម្រាប់​​​ខ្លួនខ្ញុំ ក្រុម​មន្ត្រី​ហាក់ដូច​​​ជា​​​មិន​​​​មាន​ការ​ទទួល​ស្គាល់​​កំហុស​ឡើយ។​​​គួរតែមាន​​​ការ​​​ចោទ​​​ប្រកាន់ និង​​​​ការ​ផ្តន្ទា​ទោស​​​​ឲ្យ​​​បាន​​​ធ្ងន់​​​ចំពោះ​​​​​​ការ​​​ស្លាប់​​​​កម្មករ​ទាំង​​នេះ”៕ (រាយការណ៍បន្ថែមដោយ Dene-Hern Chen)     ប្រែសម្រួលដោយ ស៊ុំ សុខភុំ

អ្នក​ដែល​មាន​ភក្ដី​ភាព​សរសើរ​​គណបក្ស​​ប្រជា​ជ​ន​ នៅ​ទិវា​ចង​កំហឹង​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​នៃ​របប​ខ្មែរ​ក្រហម  ទាហាន​ក្មេង​ៗ​​ដែល​មាន​​កែវ​ភ្នែក​​សាហាវ​ប្រដាប់​ដោយ​កាំភ្លើង​​អាកា-៤៧ បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ដែល​ក្នុង​នោះមាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ បុរស​ចំណាស់​មាន​ជំងឺ​ម្នាក់​ដែល​កំពុង​តែ​បន្ដោក​សេរ៉ូម​ និង​កុមារ​ៗ​។ ពួក​គេ​ទាំ​ង​នោះ​គ្មាន​នរណា​ម្នាក់​រួច​ខ្លួន​ឡើយ​ ហើយ​ក្រោយ​មក​ពួក​គេ​ជា​ច្រើន​នាក់​​ត្រូវ​បាន​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​។ ជីវិត​រស់​នៅ​ក្នុង​របប​នេះ​ជួប​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ កុមារៗ​ស្រេក​ឃ្លាន​ និង​ទទួល​បាន​របប​អាហារ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ចំណែក​ឯ​បុរសនិង​ស្ត្រីៗ​​ត្រូវ​បាន​​វាយ​សម្លាប់​នឹង​ខ្នងពូថៅ​ និង​ត្បូងចប​ដោយ​​​​គ្មាន​ក្ដី​មេត្តា​ព្រម​ទាំង​អារ​​ក​នឹង​​ធាង​ត្នោត​។ ស្នូរ​បាញ់​កាំភ្លើង​បាន​លាន់​ឮកង​រំពង​ពេញ​អាកាសា​អម​ដោយ​សំណើច​គួរ​ឲ្យ​ខ្លាច​ ដែល​មើល​ទៅ​ហាក់​​ដូច​ជា​ឈុត​ឆាក​មួយ​នៅ​ក្នុង​ខ្សែ​ភាពយន្ដ​ហូលីវូដអ៊ីចឹង​។ ការ​សម្ដែង​បែប​នេះ​ បង្កើត​បាន​ជា​ផ្ទាំ​ង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ ក្នុង​ទិវា​ចង​កំហឹង​កាល​ពី​ម្សិលមិញ​ ដែល​ជា​ការ​សម្ដែង​ឡើង​វិញ​ប្រចាំ​ឆ្នាំ​ដើម្បី​ធ្វើ​​ត្រាប់​តាម​អំពើឃោរ​ឃៅ​យង់​ឃ្ន​ង​របស់​ខ្មែរ​ក្រហម​​ ដែល​បា​ន​កើត​ឡើង​នៅ​វាល​ពិឃាត​ជើង​ឯក ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​។ ​ដោយ​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៨៤ ព្រឹត្តិការណ៍​​​​កាល​ពី​ម្សិលមិញ​ ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​ប្រមាណ​២.០០០​នាក់​ ជា​ថ្ងៃ​រំឭក​មួយ​ដែល​ហាក់​ដូច​ជា​​​មិន​សូវ​​មាន​ភាព​ឧឡា​រិក​​​​ប៉ុន្មាន​ទេ​ ហើយ​ហាក់​ដូចជា​​យុទ្ធនា​​​ការ​​​​មួយ​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន...

លោក​​​ កឹម​​​ សុខា​​​ ​អញ្ជើញ​​​​​លោក ហ៊ុន សែន ​​​តទល់​​ក្នុ​ង​កា​រ​​​​ពិភាក្សា​​​​ ដេញដោល​​​តា​មកញ្ចក់​​​​ទូ​រ​​ទស្សន៍​​

កាលពី​ម្សិលមិញ​​​ លោក​​​ កឹម​​​ សុខា​​ អនុ​ប្រ​ធា​ន​​គណ​បក្ស​​សង្គ្រោ​ះ​​​​ជាតិ​​​ បា​ន​​ប្រ​មូល​ផ្តុំ​​ក្រុម​​​អ្នក​គាំ​ទ្រ​​​​​ស្មោះស្ម័គ្រ​​​ចំ​នួន​​៣.០០០​នាក់​នៅ​ឯ​សួន​​​សេរី​ភា​ព​ ក្នុង​រាជ​ធា​​នី​ភ្នំ​​ពេញ​ ដោ​យ​​​​លើក​ឡើង​ថា កា​រ​​ដឹក​នាំ​​រយៈ​ពេល​​​ជាច្រើន​​ទសវត្ស​រ៍​​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ប្រទេ​ស​នេះ​ មាន​​​រយ​ៈ​ពេល​​​យូរ​​​ពេក​ហើយ​។ លោកបា​ន​ប្រាប់ក្រុ​ម​​អ្នក​គាំ​​ទ្រ​​ថា “ ​គ​ណ​បក្ស​​ប្រជា​ជ​នកម្ពុជា​​បានកា​ន់​អ​ំ​ណា​ច​​អស់​​រយ​ៈ​ពេល​​​ជា​ង​៣០​ឆ្នាំ​មកហើយ​ ​ហើយបាន​​​​ធ្វើ​ឲ្យយើង​​បា​ត់​បង់​ធន​​ធាន​​ធ​ម្ម​ជាតិ​​គ្រប់​បែប​យា៉ង​​​​”។ លោក កឹម ​​សុខា​ ​បា​ន​និយាយ​​​ទៅកាន់​​​​​ក្រុ​ម​​អ្នក​​គាំ​ទ្រ​​តា​ម​ឧគ្ឃោស​នសព្ទ​ថា “ ក្រោម​កា​រ​​ដឹក​នាំ​​​​ដ៏​​​ពុ​ក​​រលួយ យើងបាន​​បាត់​បង់​​ដី​ និង​ធន​​​ធា​​ន​​ធ​ម្ម​​ជាតិ​​​​អស់ហើយ​​​។យើ​ងជា​​ពល​រដ្ឋ​កម្ពុជា​មិន​​អា​ច​​ទទួល​យក​បា​ន​ឡើយ​។ លោក​នាយក​រដ្ឋ​មន្ត្រី...

ភ្លើងឆេះ​​អង្ក​​រ១.០០០​តោន​ក្នុងរោង​ ម៉ាស៊ីន​កិន​ស្រូវ​នៅខេត្ត​ពោធិ៍សាត់​

នាយប៉ុស្តិ៍​​ឃុំ​ផ្ទះ​ព្រៃ​ ខេត្ត​ពោ​ធិ៍​សាត់​ ​បាន​​ឲ្យ​ដឹង​ថា ​រោង​ម៉ាស៊ីន​កិន​ស្រូ​វ​មួយ​ក​ន្លែ​ង​នៅ​ក្នុងខេត្ត​នេះ​ ​កាលពី​ថ្ងៃ​សុ​ក្រ​សប្តា​ហ៍​មុន ​បាន​បំផ្លិច​បំផ្លាញ​អង្ក​រ១.០០​០​តោន​ ​ហើយ​​ធ្វើ​​ឲ្យ​​មាន​ការ​ខាត​បង់​ប្រាក​់​អស់​រាប់សែនដុល្លារ​។​ ​លោក ​បុិច​ ​សុផាន ​នាយ​ប៉ុស្តិ៍ឃុំ​ខាង​លើមាន​ប្រសាសន៍ថា ​ផ្កាភ្លើង​ដែល​បង្ក​ឡើង​ ដោយ​ការងារ​ផ្សារ​​ដែក បាន​បណ្តាល​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ក្នុងឃុំ​នេះទទួល​រង​នូវការ​ខូច​ខាត​ដោ​យ​សារ​ភ្លើង​ឆេះ​។​ ​លោក​បាន​ឲ្យ​ដឹង​បន្ថែម​​ថា ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​​​​ប្រាំ​គ្រឿង​ ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ​ដើម្បី​ដោះ​ស្រាយ​ពន្លត់​ភ្លើង​ដែល​​កំពុង​ ឆាប​ឆេះនេះ ក៏ប៉ុន្តែ ​មិន​អា​ច​ទប់​ស្កាត់​សន្ទុះ​ ឆាប​ឆេះ​បំផ្លិច​បំផ្លាញ​រោងម៉ាស៊ីន​កិន​ស្រូវ​នេះ​បានទេ​។​ លោក​ បុិ​ច​ សុផាន ​​និយាយថា “ យោង​តា​ម​ម្ចា​ស់​រោង​ម៉ាស៊ីន​កិនស្រូវ​ អង្ករ​១.០០​០​​តោន​ ​​ស្តុក​ទុក​នៅ​ខាងក្នុង​​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​អស់​គ្មាន​សល់ ​ហើ​យ​ទ្រព្យ​សម្បត្តិ​ គិត​ជា​ទឹក​ប្រាក់​សរុប​ប្រហែ​ល ២​៣​០.​០០០​​ដុល្លារ​ ក៏ត្រូវ​ខាត​បង់​ផង​ដែរ​”​។​ ​លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ករ​ណ​ី​អគ្គិភ័យ​នេះ​កើត​ឡើង​ នៅវេលា​ម៉ោងប្រហែល២និង​៤០​នាទី​រសៀល​ នៅ​ពេ​ល​​កម្ម​ករ​កំពុងតែ​ផ្សា​រដំបូល​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ​ហើយ​ផ្កា​ភ្លើង​ព្រាក​ៗ​បាន​បង្ក​ឲ្យ​ខ្សែ​​ចរន​្ត​អគ្គិសនី​ទុស្សេ​ ​ហើយ​បន្ទាប់​មក​ ​ភ្លើង​ក៏​ចាប់​ផ្តើមឆាប​ឆេះ​តែម្តង​។​ ​លោក​បាន​លើក​ឡើង​​ថា “ ​នគរ​បាល​បាន​សន្និដ្ឋានថា​វា​ជាបញ្ហាចរន្តអគ្គិសនី ​ហើយ​កម្មករ​មាន​ការធ្វេស​ប្រហែ​ស​”។​ ​លោក ​សុផាន ​​ឲ្យ​ដឹងថា​ លោក ​ចាង កុនម៉េង ​​គឺជា​ម្ចាស់​រោង​ម៉ាស៊ី​ន​កិន​ស្រូវ​សម្រាប់​នាំអង្ក​រចេញ​ទៅ​ទីផ្សា​រ​ក្រៅ​ប្រទេស​​នេះ។ ​ក្នុង​ការ​ជំរុញ​​​ផលិតកម្ម​អង្ក​រ​ក្នុង​ស្រុក​​ក្នុង​ ​ប្រទេស​កម្ពុ​ជា​ ​វិស័យ​នាំ​ចេញ​កំពុងត្រូវបានលើក​កម្ព​ស់​តា​មរយៈ​គម្រោង​វិនិយោគកាន់តែ​ច្រើ​ន​ក្នុង​គម្រោង​រោង​ម៉ាស៊ីន​កិន​ស្រូ​វ​៕​ ប្រែ​សម្រួល​ដោយ​ កង សុធា​

បក្ស​ប្រឆាំ​ង​​ឆ្លើយ​តប​ចំពោះ​​​កា​រ​ស្នើ​ឲ្យ​រដ្ឋសភា​​បង្កក​ប្រាក់​ខែ​​សមា​​ជិ​ក​សភាគណបក្ស​ប្រឆាំង​

លោក សុ​ន ឆ័យ ​សមា​​​ជិ​ក​សភា​​គណ​បក្ស​សម​ រង្ស៊ី ​​​បា​ន​ចោទ​​​លោក ជាម យៀប សមា​​​ជិក​​​​​​រដ្ឋ​​សភា​​​​ជាន់​ខ្ពស់​មក​ពី​គណ​បក្ស​ប្រជា​​ជ​ន​កម្ពុជាថា ​​បា​ន​ប្រើ​​អ​ំ​ណាច​​របស់​​​លោក​​ ដើម្បី​​បំ​ភិត​បំ​ភ័យ​​គណ​បក្ស​ប្រ​ឆាំ​ង​ បន្ទាប់​ពី​​លោក​​បា​ន​ស្នើ​ឲ្យ​​លោក ហេង សំ​រិ​ន ប្រធាន​​រដ្ឋ​សភា​កា​ល​ពី​ដើ​ម​ខែ​នេះ​​​បង្កក​​ប្រាក់​ខែ​​របស់​​សមា​​​ជិ​កសភា​គណ​បក្ស​​ប្រ​ឆាំ​​ង​។ ​លោក ​ជាម យៀប...

សមាជិករណសិរ្ស​​​សាមគ្គីភាព​​​ប្រមូល​​​ផ្ដុំគ្នា​​​គំាទ្រ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅមុន​​​ការ​​​បោះឆ្នោត

សមាជិក​​​ប្រហែល​​​២.០០០នាក់​​​របស់​​​រណសិរ្សសាមគ្គីភាព​​​សម្រាប់ការអភិវឌ្ឍន៍​​​មាតុភូមិ​​​កម្ពុជា បាន​​​ប្រមូល​​​ផ្ដុំគ្នា​​​នៅរាជធា​​​នី​ភ្នំពេញ ដើម្បីធ្វើសន្និបាតប្រចាំឆ្នាំ​​​របស់​​​ខ្លួន​​​កាលពីម្សិលមិញ ដោយ​​​បាន​​​ក្រើ​​​ន​​​រំ់ឭក​​​ដល់ប​​​ណ្ដាអ្នក​​​ចូលរួម​​​ឲ្យ​​​ចងចាំ​​​អំពីតួនាទី​​​របស់​​​រណសិរ្ស​​​ក្នុងការរំដោះ​​​ប្រទេសនេះ​​​ពីរបប​​​ខ្មែរក្រហម ពេល​​​អ្នក​​​ចូលរួម​​​ទាំង​​​នេះ​​​ទៅ​​​​​​បោះ​​​ឆ្នោត​​​នៅ​​​ខែកក្កដា ខាង​​​មុខ​​​នេះ ។ រណសិរ្ស​​​នេះ ក្រោយ​​​មក​​​ត្រូវ​​​បាន​​​ហៅ​ថារណសិរ្ស​​​បង្រួប​​​បង្រួម​​​ដើម្បី​​​រំដោះ​​​ជាតិ​​​កម្ពុជា ត្រូវបាន​​​បង្កើតឡើង​​​កាលពី​​​ថ្ងៃ​ទី​២​ខែធ្នូ ឆ្នាំ​​​១៩៧៨។ជាង​​​​មួយ​​​ខែ​​​​ក្រោយ​មក​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ​​​១៩៧៩កង​​​ទ័ព​​​វៀតណាម បាន​​​តែងតាំង​​​សមាជិក​​​រណសិរ្ស ​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​​​​នៅ​​​មហាសន្និបាត​​​រណសិរ្ស កាលពី​​​ឆ្នាំ​​​១៩៧៨ ជា​​​មេដឹក​​​នាំ​​​របស់​​​​ ប្រទេស​​​កម្ពុជា​​​ក្រោយ​របប​​​ខ្មែរ​​​ក្រហម។​​​ សមាជិករណសិរ្ស ដែលរួមមាន​​​លោក ​ហេង សំរិន និង​​​លោក​ ​ហ៊ុន ​សែន បាន​​​បង្កើត​គណ​​​បក្ស​​​​​​​​​បដិវត្ត​​​ន៍ប្រជាជន​​​កម្ពុជា ដែល​​​បាន​​​ផ្ដួល​​​រំលំរបប​​​ខ្មែរ​​​ក្រហម និង​​​បន្ទាប់មក បាន​​​ក្លាយ​​​ទៅជា​​​គណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​វិញ។ ថ្លែង​​​នៅ​​​សាល​​​សន្និសីទចតុមុខ​ លោក ​ហេង សំរិន ប្រធានរដ្ឋសភា  និងជា​​​ប្រធាន​​​រណសិរ្ស​​​នាពេល​​​បច្ចុប្បន្ន​​​នេះ ​​​បាន​មាន​​​ប្រសាសន៍​​​​ទៅ​​​កាន់​​​អ្នក​​​​ចូល​រួម​​​​រាប់រយ​​​នាក់ ដែល​មាន​ព្រះសង្ឃ ​និស្សិត និងភាគ​ច្រើន​ជា​​​សមា​ជិក​​​ចាស់ៗរបស់​រណសិរ្សថា ប្រសិន​​​បើ​​​មិន​​​មាន​​​រណសិរ្ស​​​នេះ​​​ទេ​​​នោះ ប្រទេស​​​កម្ពុជា​​​នឹង​​​មិន​​​បាន​​​រួចផុត​​​ពី​របប​​​ខ្មែរ​​​ក្រហម​​​នេះ​​​ទេ ហើយថា ការ​​​គាំទ្រគណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​នៅ​​​ពេល​​នេះ គឺជា​​​ការ​​​ចាំ​​​បាច់​​​ដើម្បី​ថែររក្សា​​​​កេរដំណែល​របស់​ខ្លួន។ លោក ហេង សំរិន បាន​​​មាន​​​ប្រសាស​​​ន៍​ថា “ នរណាក៏ដឹងថា រណសិរ្សសាមគ្គីភាព​​​សម្រាប់​​​ការអភិវឌ្ឍន៍​​​មាតុភូមិ​​​កម្ពុជា គឺជា​​​បុព្វការិជន​​​ម្នាក់​ដែល​យើង​​​មិន​​​អាច​​​បំភ្លេច​បាន​ ពីព្រោះ​​​រណសិរ្ស​​​នេះ​ធ្វើ​ឲ្យប្រ​ទេ​​​ស​​​និង​ប្រជាជនរបស់​​​យើង មាន​​​ជីវិតឡើងវិញ”។ លោកបាន​​​មាន​​​ប្រសាសន៍ថា “ នៅ​​​គ្រប់​ជា​​​ន់ថ្នាក់ គោលនយោបាយ​​​ដ៍សំខាន់​​​របស់​​​យើង គឺ​​​ដើម្បីធ្វើ​​​ឲ្យ​​​សាធារណជន​​​​​​មាន​​​ជំនឿ​​​កាន់តែ​​​ខ្លាំង​​​ឡើង និង​​​នៅតែ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដែល​​​នឹង​​​បម្រើប្រ​ជា​​​ជន​​​ជារៀងរហូត​ឲ្យ​ស្រប​តាម​​​សង្គម​ប្រជា​ធិបតេយ្យ​​​ទំនើប​​​របស់​​​យើង”។ ថ្លែង​​​នៅ​​​ក្នុង​​​មហាសន្និបាត​​​កាលពី​​​ម្សិល​មិញ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ​​​និងសាសនា និងជា​​​អគ្គលេខា​ធិការ​​​​រណសិរ្ស​នេះ បាន​​​មាន​​​ប្រសាសន៍ថា ​​​នាពេល​​​ប​​​ច្ចុប្បន្ន​​​រណសិរ្ស​នេះ​មាន​​​សមាជិក​​​​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៧៤៦.១៤៦​​​នាក់​​​ ។ លោក មិន ឃិន បាន​​​មាន​​​ប្រសាស​​​ន៍ថា“ គឺថ្ងៃ២ធ្នូ​នេះ​ឯង​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ថ្ងៃ​​​៧​មករា ​ ដែល​​​បាន​​​ជួយ​សង្គ្រោះ​​​​ជីវិត​​​យើង ន​​​ិង​​​​​​ធ្វើ​​​ឲ្យ​មាន​​​អ្វីៗ​​​ទាំង​​​អស់​​​នៅ​​​ថ្ងៃ​​​នេះ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ប្រេសិត​​​ទទួល​​​បន្ទុក​​​សិទិ្ធ​​​មនុស្ស​​​របស់​​​អ.ស.ប.អញ្ជើញ​​​​​​មក​​​បំពេញ​​​បេសកកម្មស្វែង​​​រកការពិត​​​នៅ​​​កម្ពុជា

លោក សុរិយា​​​ ស៊ូបេឌី (Surya Subedi) ប្រេសិត​​​ទទួល​​​បន្ទុកសិទិ្ធមនុស្ស​​​របស់​​​អង្គការ​​​សហ​ប្រជាជាតិ ប្រចាំ​​​ប្រទេស​​​កម្ពុជា បាន​​​អញ្ជើញ​​​មក​​​ដល់​​​រាជធានី​​​ភ្នំពេញ កាលពី​​​ល្ងាច​​​ម្សិល​មិញ ដើម្បី​បំពេញ​​​បេសកកម្ម​​​​ស្វែង​​រក​​​​ការ​​​ពិត​​​​​​​​ចុង​ក្រោយ​របស់​លោក​​​​​​​នៅ​​​ប្រទេស​​​នេះ ​ដើម្បី​​​​ចង់​ដឹង​ថា​ តើ​​​​រដ្ឋាភិបាល​​​បាន​​​​ធ្វើ​ឲ្យ​មាន​ការ​វិវឌ្ឍអ្វី​ខ្លះ​នៅ​ក្នុង​ការ​អនុវត្ត​​​​​​អនុសាសន៍​ជាច្រើន​​​​របស់​​​លោក​សម្រាប់​​​​ការ​​​ធ្វើ​​​កំណែ​ទម្រង់​​​​​​លទិ្ធប្រជាធិបតេយ្យ​​​។ ដោយបាន​​​ធ្វើ​​​ដំណើរ​​​ប្រាំបី​​​លើក​​​កាល​​​ពី​​​​​​ពេល​​​មុនមក​​​ប្រទេស​​​កម្ពុជានោះ ​អនុ​សាសន៍​​​​ជា​ច្រើន​របស់​​​លោក ស៊ូបេឌី បាន​​​ផ្ដោត​​​ទៅ​​​លើ​​​ការ​​​ធ្វើកំណែទម្រង់​​​រដ្ឋសភា ដីសម្បទាន​​​សេដ្ឋកិច្ច និង​​​ដំណើរ​ការ​​​បោះ​​​ឆ្នោត​​​របស់​​​ប្រទេស​​​នេះ។ ដំណើរទស្សនកិច្ច​​​នៅ​​​សប្ដាហ៍​​​នេះ មាន​​​រយៈពេល​​​មិន​​​ដល់ពីរខែ​​​ផង​​​នៅ​​​មុន​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ខែកក្កដា ដែល​​​ក្រុម​​​អ្នក​​​សង្កេត​ការណ៍​​​មួយ​​​ចំនួន បាន​​​ព្រមាន​​​​​​រួច​​​មក​​​ហើយថាមិនសូវមាន​​​យុត្តិធម៌​​​ទេ​​​ក្នុងរយៈពេល​​​២០​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​នៅ​​​ប្រទេស​​​កម្ពុជា។ អំឡុង​​​ដំណើរ​​​ទស្សនកិច្ច​​​​លើក​មុន​​​​របស់​​​លោក ស៊ូបេឌី កាលពីខែធ្នូ​​​នោះ មិន​​​មាន​​​មន្ត្រី​​​​រដ្ឋាភិបាល​​​​​​ណា​​​​​​​​​មួយ​​​ធ្វើ​​​តាម​​​​សំណើសុំ​ជួប​របស់​​​លោក​​​​នោះ​​​ទេ ។ លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ​ផ្ទាល់ ​មាន​​​ប្រសាសន៍ថា លោកមិន​​​​​​មាន​​​ពេល​​​ទទួល​​​យក​​​​​​អនុសាសន៍​​​ពី “ ជនប​​​រទេស​​​” នោះ​​​ទេ ​ដែលជាសញ្ញា​​​មួយ​បង្ហាញថា ប្រេសិត​រូប​នេះ​​មិន​មាន​​​​ទំនាក់​​​ទំនង​​​មិន​ល្អ​​​​ជា​​​មួយ​​​នឹង​​​រដ្ឋាភិបាល។ ប៉ុន្តែ លោក ជែម ហុីណេន (James Heenan)​ តំណាង​​​ប្រចាំប្រទេស​​​ស្ដីទី​​​​របស់​​​​ការិយាល័យ​​​សិទិ្ធ​មនុស្ស​​​អង្គការសហ​ប្រជាជាតិ​ ដែល​​​បាន​​​ជួយ​​​សម្របសម្រួល​​​​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​លោក​ស៊ូបេឌី បានមាន​​​ប្រសាសន៍ថា ​ប្រេសិត​​​​រូប​នេះ ​​​បាន​​​​ទទួល​ការ​បញ្ជាក់​រួច​ហើយ​ដើម្បី​ជួប​​​មន្ត្រី​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​សម្រាប់​​​ដំណើរ​​​ទស្សនកិច្ច​​​​លើក​នេះ ដែល​​​រួមមានលោក ​ទេព ​នីថា អគ្គលេខា​​​ធិការ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំការ​​​បោះ​​​ឆ្នោត​​​បញ្ជាក់ថា ​គណៈ​កម្មាធិការ​​​នេះ​រៀប​ចំ​កិច្ច​​​ប្រជុំមួយ​​​ជា​​​មួយ​​​នឹង​​​លោក ស៊ូបេឌី នៅពេលព្រឹកថ្ងៃ​​​អង្គារ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

សហ​​​ជីព​​អ​ំ​ពាវនាវឲ្យ​តុ​លា​ការ និង​ក្រុមហ៊ុន​យីហោ​​អន្ដរជាតិរក​យុត្តិ​ធម៌​ក្នុង​រឿង​ក្តី​បាញ់​​នៅ​ក្រុង​បាវិត​

កា​ល​​ពី​ថ្ងៃ​​សៅរ៍ សហ​ជី​ព​​ក្នុង​ស្រុក​​ជា​​ង​​២០​​​​សហជីព​បា​ន​ជំ​រុញ​ឲ្យ​​សាលា​ដំ​បូង​​ខេត្ត​ស្វាយ​​រៀ​ង​​ផ្តន្ទា​​ទោស​​លោក ឈូក បណ្ឌិត ​អតី​ត​​អភិ​បា​ល​​ក្រុ​ង​​បា​វិត​ ដែល​ត្រូ​វ​បា​ន​ចោទប្រកាន់​​​ពី​បទ​​បាញ់​​​​​​​អ្នក​តវ៉ា​​នៅ​ឯ​រោង​ចក្រ​​មួយ​កា​ល​​ពី​​ខែកុម្ភៈ​​ឆ្នាំ​២០១២ ​អ​ំឡុ​ង​កា​រ​តវ៉ា​​ដោ​យ​​ហិង្សា​​ ដែល​​ធ្វើ​ឲ្យ​កម្មការិនី​​រោ​ង​​ចក្រ​កាត់​ដេរ​ចំ​នួន​បី​នាក់​​រង​របួស​ ​​​។ ​សហភាព​កា​រ​​​ងារ​កម្ពុជា​ និង​សហ​ភាពសហជី​ព​កម្ពុជា ស្ថិត​ក្នុង​ចំ​​ណោម​​​សហ​​ជីព​​​​ដែលបា​ន​ចុះ​ហត្ថ​លេខា​លើ​សេ​ចក្តី​​ថ្លែ​ងកា​រណ៍​​នេះ​ មុន​កា​រ​​បើក​ស​​វ​នា​ការ​​ជ​ំ​នុំ​ជម្រះ​លោក ឈូក ​បណ្ឌិត​ ដែល​ចាប់​ផ្តើ​ម​​នៅ​ថ្ងៃ​​អ​ង្គារ​​នេះ​។ នៅ​ក្នុ​ង​​សេចក្តី​​ថ្លែ​ង​ការ​ណ៍​​​ដោ​យ​ឡែក​មួ​យចេញ​​កា​ល​ពី​ថ្ងៃ​សុក្រ​ផ្ញើ​ឲ្យ​ក្រុម​ហ៊ុន​យីហោ​អន្តរជាតិ​​ ដែល​មាន​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំ​ពាក់​កីឡា​ម៉ាក ពូ​ម៉ា ដែល​ទិញ​​ផលិត​ផល​ពី​រោង​ចក្រ​ដែល​កម្មករ​​រង​របួស​​ធ្វើកា​រ​​នោះ សហ​​ជីព​​ជាតិ​ និ​ង​អន្តរជាតិ​​​ជាង​​៣០ ​​​​បា​ន​​អំ​ពាវ​​នា​វឲ្យ​ក្រុម​ហុ៊ុន​ផលិត​​សម្លៀក​​បំ​ពាក់​​​​កីឡា​របស់​​អាល្លឺម៉ង់​​នេះ​ ​ជំរុញ​ឲ្យ​មា​ន​កា​រ​ផ្តន្ទា​​ទោស​លោក បណ្ឌិត​។ លិខិត​នេះ​លើក​ឡើង​ថា “ វិធាន​និង​​បទ​ដ្ឋាន​​របស់​​​អស់​លោក​ ទា​ម​​​ទារ​ឲ្យ​មាន​​​នី​តិ​រដ្ឋ​ ប្រាក់ខែ​​...

សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចោទប្រកាន់​ជនជាតិ​អា​មេរិកម្នាក់​ និង​កម្ពុជា​ម្នាក់​ពី​បទ​អនាចារ​

នគរ​បាល​បា​ន​និយាយកា​ល​ពី​ម្សិល​មិញ​ថា​​កាល​ពី​ថ្ងៃ​សៅ​រ៍ សាលា​​ដំបូ​ង​​ខេត្ត​ព្រះ​សីហនុ​បា​ន​ចោទ​ប្រ​កាន់​​​ជ​ន​ជាតិ​អា​មេរិ​ក​ម្នាក់ ​​ដែល​​​​ជា​អ្នក​ប្រៀន​ប្រដៅ​ក្នុង​គ្រិស្តសាសនា​ម្នាក់ និង​​បុរស​​ជន​​ជាតិ​​​ខ្មែរ​ម្នាក់​ពី​បទប្រព្រឹត្តអំ​ពើ​​អនា​ចារ​ បន្ទាប់​​​ពី​​ពួ​ក​​គេ​​បា​ន​​​​បំពាន​​ផ្លូវ​ភេទ​​​ក្មេង​ប្រុស​​បី​​នាក់​ក្រោ​ម​​អា​យុ​​១៥​ឆ្នាំ​។ ឈ្មោះ ​ឆាល វី​លៀម មែននីង​(Charles William Manning) ​​អា​យុ​​៦៧​ឆ្នាំ​ ​​និង​ឈ្មោះ សាន វាស​នា...

EU មិន​ស៊ើប​អង្កេត​​បញ្ហា​ដី​សម្បទាន​នៅ​​កម្ពុជា​​ទេ នា​ពេល​នេះ​

សមាជិក​​គណ​ៈកម្មការ​ពាណិជ្ជកម្ម​ និង​តំណាង​ក្រសួង​ការ​បរទេស​របស់​សហ​ភាព​អឺរ៉ុប​បាន​ទាត់​ចោល​សំណើ​ពី​សមាជិក​សភា​អឺរ៉ុប​១៣នាក់​ ដែល​បាន​ស្នើ​សុំ​​ឲ្យ​ពួក​គេ​បើក​ការ​ស៊ើប​​​អង្កេតជា​បន្ទាន់​ក្នុង​​បញ្ហា​ដី​សម្បទាន​​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដែល​រង​ការ​រិះ​គន់​​យ៉ាង​ខ្លាំង​នោះ ប៉ុន្តែ​បាន​លើក​ឡើង​​ថា ​ខ្លួន​​កំពុង​ឃ្លាំ​មើល​​បញ្ហា​នេះ​​យ៉ាង​ដិតដល់​។ នៅ​ក្នុង​លិខិត​កាលពី​ខែ​មីនា​ផ្ញើជូន​លោក​ ការែ៉ល ដឺហ្គូត (Karel De Gucht)​ ​សមាជិក​គណៈកម្មការ​ពាណិជ្ជកម្ម​​​ និង​លោកស្រី ខា ធើរីន អាស្តុន (Catherine Ashton) តំណាង​ជាន់​​ខ្ពស់​របស់​សហ​ភាព​អឺរ៉ុបទទួល​បន្ទុក​​គោល​នយោ​បាយ​សន្តិ​សុខ​ និង​កិច្ច​ការ​បរទេស​នោះ សមា​ជិក​សភា​អឺរ៉ុប​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ក្នុង​​បញ្ហា​ដីសម្បទាន​ ដែល​ពួកគេ​បាន​ចោទ​ប្រកាន់​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង​។ ពួកគេ​ក៏​បាន​ស្នើ​ផង​ដែរ​ថា ប្រសិន​បើ​ការ​ស៊ើប​អង្កេត​នេះ​បង្ហាញ​លទ្ធផល​ដូច​ការ​អះអាង​របស់​ខ្លួនមែន​ សូម​ឲ្យ​សហ​ភាព​អឺរ៉ុប​ផ្អាក​​​ការ​លើក​លែង​​ពន្ធ​​ដល់​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​​អឺរ៉ុប ក្រោម​គម្រោង​ទំនិញ​គ្រប់​យ៉ាង​​លើក​លែង​តែ​អាវុធ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​​របស់​សហភាព​អឺរ៉ុប​។ សំណើ​របស់​ពួកគេ​ធ្វើ​ឡើង​តាម​សេចក្ដី​សម្រេច​​របស់​សភា​អឺរ៉ុប​ដែល​បាន​អនុ​ម័ត​កាលពីខែ​តុលា។​...

ព័ត៌មានថ្មីៗ