ភូមិប្រមា ជាភូមិដែលធ្លាប់មានបញ្ហាកន្លងមក ឥឡូវនេះមានជម្លោះដីធ្លីកើតឡើងទៀតហើយ
ភូមិប្រមា, ខេត្តក្រចេះ-មួយឆ្នាំបន្ទាប់ពីមានការឆ្មក់ចូលដោយទាហានទ្រង់ទ្រាយធំនៅទីនេះ ដែលបានបណ្ដាលឲ្យក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ស្លាប់ និងអ្នកភូមិរាប់រយគ្រួសារត្រូវបណ្ដេញចេញពីដីធ្លីរបស់ខ្លួននោះ នៅមានស្លាកស្នាមតិចតួចនៃជម្លោះដីធ្លីដំបូង ដែលបានធ្វើឲ្យភូមិដាច់ស្រយាលនេះក្លាយជាកន្លែងគួរឲ្យភ័យខ្លាច។
ប៉ុន្ដែ ក្រុមហ៊ុនថ្មីមួយ និងដីសម្បទានសង្គមកិច្ចដែលរដ្ឋាភិបាលបានប្រគល់ឲ្យអ្នកដែលត្រូវបណ្ដេញចេញផ្សេងៗទៀត នៅក្នុងខេត្តនេះ កំពុងតែធ្វើឲ្យមានបញ្ហាថ្មីៗកើតឡើងនៅក្នុងតំបន់នេះ។ ប៉ុន្មានខែមុនពេលទាហានឆ្មក់ចូលភូមិប្រមា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ អ្នកភូមិរាប់រយគ្រួសារបានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចម្ការកៅស៊ូក្នុងស្រុកមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជនឈ្មោះ កាសូទីម ដោយសារតែមានការចោទប្រកាន់ថា ក្រុមហ៊ុននេះ បានលុកលុយចូលដីស្រែរបស់ពួកគាត់។ អ្នកភូមិទាំងនេះ បានបិទផ្លូវនៅក្បែរនោះជាច្រើនដង ហើយមានរយៈពេលតែពីរខែមុនពេលមានការដុតខ្ទមមួយដែលពួកគាត់បានចោទថា ក្រុមហ៊ុននេះបានសាងសង់នៅ លើដីរបស់ពួកគាត់។
ដោយមានការតវ៉ាពីអ្នកភូមិជាច្រើនគ្រួសារ ដែលត្រូវគេបណ្ដេញចេញជាយូរមកហើយពីភូមិប្រមានោះ ក្នុងរយៈពេលប៉ុន្មានខែ ដែលមានការលំបាកនេះហាក់
ដូចជាមិនសូវមានការចងចាំអ្វីសោះ អំឡុងពេលចុះទៅទីនោះ កាលពីសប្ដាហ៍មុន លើកលែងតែបន្ទាយទាហានថ្មីមួយស្ថិតនៅជាយទីប្រជុំជននោះ...
សោតូចមួយព្យួរនៅទ្វាររបងចូលវាលមេរុ ដែលធ្លាប់ជាសួនច្បារលម្អនៅខាងមុខសារមន្ទីរជាតិ ជាកន្លែងមួយត្រូវបានសាងសង់ជាពិសេសសម្រាប់ពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសព នរោត្តម សីហនុ នោះ នៅតែស្ថិតនៅដដែលជាងបីខែមកហើយបន្ទាប់ពីព្រះបរមសពអតីតព្រះមហាក្សត្រ ត្រូវបានថ្វាយព្រះភ្លើងរួចមក។
មិនយូរប៉ុន្មានបន្ទាប់ពីព្រះបរមសពនរោត្តម សីហនុ ត្រូវបានថ្វាយព្រះភ្លើងកាលពីថ្ងៃទី៥ខែកុម្ភៈ រដ្ឋាភិបាលបានឲ្យដឹងថា វាលព្រះមេរុនេះនឹងត្រូវរក្សាទុកជាកន្លែងទេសចរណ៍។ប៉ុន្តែចាប់តាំងពីប្រារព្ធពិធីថ្វាយព្រះភ្លើងដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៅលើពិភពលោករួចមកវាលព្រះមេរុនេះភាគច្រើនត្រូវបានចាក់សោ និងទុកចោល ព្រះមេរុថ្វាយព្រះភ្លើងព្រះបរមសព ត្រូវបានរុះរើចេញ ហើយផ្ទាំងគំនូររចនាបានរបកចេញពីផ្ទាំងម្នាងសិលានិងរបងឈើនៅជុំវិញបរិវេណនេះ ហើយថែមទាំងមានស្មៅដុះត្រឹមជង្គង់នៅក្នុងបរិវេណវាលព្រះមេរុ។
គ្មានទេសចរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលទីកន្លែងថ្វាយព្រះភ្លើងព្រះបរមសពនេះទេ។ កាលពីពេលមុនប្រជាពលរដ្ឋក្នុងស្រុកនិងភ្ញៀវទេសចរ មកកាន់ប្រទេសនេះតែងតែទៅលេងវាលព្រះមេរុដើម្បីលេងកីឡា និងថតរូបសារមន្ទីរជាតិ។
ប៉ុន្តែលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនសុិនបុិច និងជាអនុប្រធានគណៈកម្មាធិការរបស់រដ្ឋាភិបាលទទួលបន្ទុកក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសព មានប្រសាសន៍ជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលមានគម្រោងរក្សាទុកទីកន្លែងនេះ ពីព្រោះវាស្ថិតនៅក្បែរព្រះបរមរាជវាំង។
ប៉ុន្តែព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ អតីតទីប្រឹក្សារបស់ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ បានមានព្រះបន្ទូលថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះគឺផ្ទុយពីប្រពៃណីរបស់ព្រះមហាក្សត្រនៅប្រទេសនេះ។
ព្រះអង្គម្ចាស់ សុីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលសំដៅដល់ទីតាំងនេះថា “ កិច្ចការដែលពាក់ព័ន្ធនឹងវាលព្រះមេរុនេះ គឺជាសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។អ្វីដែលខ្ញុំអាចនិយាយបានគឺថា បើតាមប្រពៃណីរបស់យើងគេត្រូវរុះរើព្រះមេរុនេះចេញ”។
ការរក្សាទុកព្រះពន្លាបណ្ដោះអាសន្នដែលប្រើសម្រាប់ភ្ញៀវអង្គុយអំឡុងពេលថ្វាយព្រះភ្លើងនោះគឺមានន័យផងដែរថា ពិធីច្រត់ព្រះនង្គ័លប្រចាំឆ្នាំ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ខែឧសភានោះ នៅពេលនេះ នឹងត្រូវធ្វើនៅខេត្តកំពង់ចាមជំនួសឲ្យវាលព្រះមេរុនេះវិញ។...
សកម្មជនការពារសិទ្ធិពលកម្ម និងមន្ត្រីរដ្ឋាភិបាល បានចោទប្រកាន់កម្មវិធីរោងចក្រល្អប្រសើរ នៅក្នុងប្រទេសកម្ពុជា របស់អង្គការពលកម្មអន្ដរជាតិថា គ្មានប្រសិទ្ធភាព នៅក្នុងការឃ្លាំមើលពីស្ថានភាពរោងចក្រ បន្ទាប់ពីមានការបាក់ប្លង់សេរោងចក្រ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ នៅឯរោងចក្រស្បែកជើងមួយក្នុងខេត្តកំពង់ស្ពឺ។
លោក មឿន តុលា ប្រធានកម្មវិធីការងារ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលជាអង្គការការពារសិទ្ធិកម្មករ បានលើកឡើងថា កម្មវិធីរោងចក្រល្អប្រសើរនៅក្នុងប្រទេសកម្ពុជាមិនបានយកចិត្តទុកដាក់ដល់កម្មករកម្មការិនីទេ ព្រោះមិនបានបង្ហាញឈ្មោះរោងចក្រ ដែលមិនបានគោរពច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាព នៅក្នុងរោងកច្រក្នុងប្រទេសកម្ពុជា។
លោក មឿន តុលា បានមានប្រសាសន៍ថា “ កម្មវិធីនេះខ្ជះខ្ជាយលុយអស់រាប់លានដុល្លារ”។ លោកបានបន្ថែមថា “ ប្រសិនបើក្រុមហ៊ុនមិនមានឆន្ទៈណាមួយ ដើម្បីដោះស្រាយបញ្ហា អ៊ីចឹងកម្មវិធីរោងចក្រល្អប្រសើរនៅក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវតែបង្ហាញព័ត៌មានឲ្យអតិថិជនដឹងឮ”។
លោកបានលើកឡើងថា “ អតិថិជនគួរតែមានសិទ្ធិទទួលបានព័ត៌មានពីកន្លែងការងារ...
កូនប្រុសឧត្តមសេនីយ៍ទទួលបានការដោះលែងឲ្យនៅក្រៅឃុំ ហើយជនរងគ្រោះ ក៏បានដកពាក្យបណ្ដឹង
កាលពីថ្ងៃសុក្រ សាលាឧទ្ធរណ៍បានដោះលែងកូនប្រុសអាយុ១៧ឆ្នាំ របស់លោក ដួង ងៀប អ្នកជំនួញដ៏ល្បីឈ្មោះ និងជាឧត្តមសេនីយ៍នគរបាល គឺរយៈពេលមួយខែបន្ទាប់ពីកូនប្រុសទាំងពីររបស់គាត់ និងអង្គរក្សរបស់ពួកគេត្រូវបានចោទប្រកាន់ពីបទដកកាំភ្លើងខ្លីវាយអតិថិជនម្នាក់នៅឯភោជនីយដ្ឋានមួយស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ជួន សុ៊នឡេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ ថា ដួង គឹមឡុង កូនប្រុសរបស់លោក ដួង ងៀប...
ការបោះឆ្នោតជិតមកដល់ហើយ ប៉ុន្តែនៅតែមិនសូវមានបេក្ខជនជាស្ត្រី
កម្ពុជាហាក់ដូចជាមិនអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនក្នុងការបង្កើនតំណាងរាស្ត្រជាស្ត្រីនៅក្នុងរដ្ឋសភានោះទេ បន្ទាប់ពីគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដាបានចុះឈ្មោះបេក្ខជនជាស្ត្រីតិចជាងការរំពឹងទុកនោះ។
គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីលើកឡើងថា រដ្ឋសភាចាំបាច់ត្រូវមានតំណាងរាស្ត្រជាស្ត្រីឲ្យច្រើនជាងនេះ ហើយដាក់ទិសដៅឲ្យបាន៣០ភាគរយនៅឆ្នាំ២០១៥។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន មានសមាជិកសភាជាស្ត្រីតែ២១ភាគរយប៉ុណ្ណោះក្នុងចំណោមសមាជិកសភាទាំងអស់ ហើយការបោះឆ្នោតនៅពេលខាងមុខ គឺជាឱកាសចុងក្រោយសម្រាប់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០១៥ ពីព្រោះអាណត្តិរបស់រដ្ឋាភិបាលក្នុងមួយអាណត្តិៗមានប្រាំឆ្នាំ។
ខណៈដែលមានគណបក្សចំនួនប្រាំបីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតបានដាក់បេក្ខជន និងបេក្ខជនបម្រុងជាមធ្យម២៦០នាក់ នោះ បេក្ខជនជាបុរសមានច្រើនជាងស្ត្រីឆ្ងាយណាស់ ហើយក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះនោះ បេក្ខជនជាស្ត្រីមានចំនួនតិចតួចត្រូវបានដាក់ឈ្មោះនៅលើគេក្នុងបញ្ជីបោះឆ្នោត។
បេក្ខជននៅក្នុងបញ្ជីនោះធ្វើឲ្យប៉ះពាល់ដល់លទ្ធផលដោយសារតំណាងយេនឌ័រ ពីព្រោះនៅពេលដែលគណបក្សមួយឈ្នះបានអាសនៈច្រើនក្នុងមណ្ឌលមួួយ អាសនៈនោះត្រូវផ្តល់ទៅឲ្យបេក្ខជនដែលមានឈ្មោះនៅលើគេក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះមុនគេ។អ្នកដែលមានឈ្មោះក្រោមៗមានឱកាសតិចជាងឆ្ងាយណាស់ក្នុងការទទួលបានអាសនៈលុះណាតែគណបក្សឈ្នះបានអាសនៈច្រើននៅក្នុងមណ្ឌលតែមួយ។
យោងតាមតួលេខផ្លូវការដែលផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានចុះឈ្មោះបេក្ខជនជាស្ត្រីចំនួន២០រូប និងបេក្ខជនបម្រុង២៨រូប គណបក្សហ្វុ៊នស៊ិនប៉ិចបានចុះឈ្មោះបេក្ខជនជាស្ត្រី១២រូប និងបេក្ខជនបម្រុង១៩រូប និងគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងច្របាច់បញ្ចូលគ្នា បានចុះឈ្មោះបេក្ខជនជាស្ត្រីតែ១២រូប និងបេក្ខជនបម្រុង១៩រូបប៉ុណ្ណោះ។
សូម្បីតែគណបក្សសម្ពន្ធប្រជាធិបតេយ្យ ដែលគេមិនសូវស្គាល់ផងនោះធ្វើបានល្អជាងគណបក្សប្រឆាំងដ៏ធំនេះទៅទៀត ដោយចុះឈ្មោះបេក្ខជនជាស្ត្រីចំនួន១៥រូប និងដាក់បេក្ខជនបម្រុងចំនួន៣៦រូបឯណោះ...
អ្នកគ្រប់គ្រងរោងចក្រថា ការ ស្លាប់ដោយការបាក់ប្លង់សេសង្កត់ លើគឺជា ឧបទ្ទវហេតុតូចតាច
នគរបាលបានសាកសួរមនុស្សពីរនាក់ពាក់ព័ន្ធនឹងការបាក់ប្លង់សេកាលពីថ្ងៃព្រហស្បតិ៍នៅឯរោងចក្រស្បែកជើងរបស់ជនជាតិតៃវ៉ាន់មួយនៅក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យមនុស្សស្លាប់ពីរនាក់ និងរងរបួស១១នាក់ ប៉ុន្ដែបានដោះលែងពួកគេវិញនៅថ្ងៃដដែលដោយគ្មានការចោទប្រកាន់ឡើយ។
អ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់នៅរោងចក្រវីងស្ដាស៊ូ (Wing Star Shoes) ដែលផលិតស្បែកជើងកីឡាឲ្យក្រុមហ៊ុនលក់សម្ភារកីឡារបស់ជប៉ុន យីហោអាស៊ីក (Asics) មានប្រសាសន៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនរបស់លោកសោកស្ដាយយ៉ាងខ្លាំង ចំពោះការស្លាប់កម្មករវ័យក្មេងពីរនាក់ ដែលលោកចាត់ទុកថា ជា“ ឧបទ្ទវ
ហេតុតូចតាច” ដែលមិនចាំបាច់មានការស៊ើបអង្កេត ដើម្បីរកអ្នកទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ។
លោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមានប្រសាសន៍កាលពីថ្ងៃសុក្រថា មនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ ដែលបានហៅមកសាកសួរនោះ គឺអ្នកគ្រប់គ្រងរោងចក្រវីងស្តាស៊ូ រីឯមនុស្សទី២គឺអ្នកដែលទទួលខុសត្រូវក្នុងការសាងសង់ប្លង់សេទំហំប្រហែល៩ម៉ែត្រ គុណនឹង១៥ម៉ែត្រ...
ទីភ្នាក់ងារព័ត៌មានបារាំង (AFP) បានរាយការណ៍ថា កាលពីម្សិលមិញ តុលាការម៉ាឡេស៊ី បានផ្ដន្ទាទោសប្ដីប្រពន្ធមួយគូឲ្យជាប់ពន្ធនាគាររយៈពេល២៤ឆ្នាំ ពីបទមនុស្សឃាត បន្ទាប់ពីស្ត្រីខ្មែរ ដែលជាអ្នកបម្រើពួកគេ ត្រូវបានបង្អត់អាហារឲ្យស្លាប់ ខណៈកំពុងធ្វើការឲ្យពួកគេ ក្នុងលំនៅដ្ឋានរបស់ពួកគេ នៅភាគពាយព្យនៃឆ្នេរសមុទ្រប៉េណាង (Penang)។
ស្ត្រីបម្រើតាមផ្ទះម្នាក់នេះ មានឈ្មោះម៉ី ស៊ីចាន់ អាយុ២៣ឆ្នាំ បម្រើការងារ នៅក្នុងផ្ទះ និងហាងលក់ហាតវែ (Hardware)របស់ប្ដីប្រពន្ធនេះ អស់រយៈពេលប្រាំបីឆ្នាំមុនពេលស្លាប់ កាលពីឆ្នាំមុន។ យោងតាមទីភ្នាក់ងារព័ត៌មានបារាំង...
សមយុទ្ធយោធាទ្វេភាគីរយៈពេលពីរសប្តាហ៍ ដែលមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទចំនួន៣១៧នាក់និងទាហានអាមេរិកចំនួន១៣៩នាក់ បានចាប់ផ្តើមកាលពីម្សិលមិញនៅក្នុងខេត្តកំពង់ស្ពឺនៅឯសាលាហ្វឹកហ្វឺនសម្រាប់កងកម្លាំងរក្សាសន្តិភាពចម្រុះជាតិសាសន៍។
ដោយធ្វើឡើងមួយឆ្នាំម្តង សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១៣នេះ នឹងផ្តោតលើការហ្វឹកហ្វឺនកងកម្លាំងកម្ពុជាដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាព និងមនុស្សធម៌។
លោក ចេហ្វ ដាយហ្គល (Jeff Daigle) អនុប្រធានបេសកកម្មនៅស្ថានទូតអាមេរិក មានប្រសាសន៍នៅឯពិធីបើកសមយុទ្ធនេះថា “ ការធ្វើសមយុទ្ធ ដូចជា សមយុទ្ធឆ្មាំអង្គរនេះអាចជួយឲ្យយើងដោះស្រាយស្ថានភាពលំបាកដូចជាទឹកជំនន់ និងការគំរាមកំហែងប្លែកៗដែលអាចឆ្លងចូលតាមព្រំដែន”។
ដូចជាការធ្វើសមយុទ្ធក្នុងភាពជាអ្នកដឹកនាំនិងការហ្វឹកហាត់ផ្នែកវេជ្ជសាស្ត្រ មន្ត្រីយោធាបាននិយាយថា ការហ្វឹកហាត់រយៈពេលពីរសប្តាហ៍នេះក៏នឹងផ្តោតលើការបង្កើតទំនាក់ទំនងរវាងកងទ័ពទាំងពីរផងដែរ។ ពលបាលទោ...
កង្វះទឹកនៅក្នុងខេត្តកោះកុង បណ្ដាលឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់
មន្ត្រីមូលដ្ឋាន បានឲ្យដឹងកាលពីថ្ងៃពុធ ថា ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្រុងខេមរភូមិន្ទខេត្តកោះកុង បានរងគ្រោះពីការខ្វះទឹកប្រើប្រាស់ ដែលត្រូវបាន ផ្គត់ផ្គង់ដោយអាងទឹកមួយ ដែលរីងស្ងួតអំឡុងរដូវប្រាំង។
លោក ពេជ្រ សុីយុន ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ត មានប្រសាសន៍ថាសង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់បានទទួលទឹកជាធម្មតាពីអាងទឹកចាំយាមនៅស្រុកមណ្ឌលសីមា។ លោកបានមានប្រសាសន៍ថាទឹកនេះ ត្រូវបានបូមចេញពីអាងទឹកនេះដែលស្ថិតនៅចម្ងាយប្រហែលប្រាំពីរគីឡូម៉ែត្រពីក្រុងនេះ ទៅសង្កាត់ពីរដោយក្រុមហ៊ុនលីយ៉ុងផាត់គ្រុប ជាក្រុមហ៊ុនមួយរបស់លោកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
លោក ពេជ្រ សុីយុន មានប្រសាសន៍ថា“ កង្វះទឹកប្រើបណ្ដាលមកពីគ្មានភ្លៀង។ បើគ្មានភ្លៀងធ្លាក់ក្នុងរយៈពេលពីរឬបីថ្ងៃខាងមុខនេះទេ វានឹងមានបញ្ហាធំមួយ”។ លោកនិយាយថា “ មន្ត្រីមន្ទីរខ្ញុំ បានចុះទៅពិនិត្យអាងទឹកនេះ និងបានរាយការណ៍ទៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។
នៅទីនេះយើងទាំងអស់គ្នាមានការព្រួយបារម្ភអំពីកង្វះការផ្គត់ផ្គង់ទឹក ប៉ុន្តែ យើងមិនដឹងថាធ្វើអ្វីនោះទេ”។លោកមានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋប្រហែល៨០០គ្រួសារបានទទួលរងអំពីការខ្វះទឹកប្រើប្រាស់នេះ។ ប៉ុន្តែ លោក លឹម ឌី ចៅសង្កាត់ដងទង់ បានមានប្រសាសន៍ថា បញ្ហានេះមានសភាពធ្ងន់ធ្ងរ
ជាងសេចក្ដីរាយការណ៍របស់អាជ្ញាធរខេត្តទៅទៀត។លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងអស់ជាង២.០០០គ្រួរសារនៅក្នុងសង្កាត់របស់លោក បានរងគ្រោះ ដោយគ្មានទឹកប្រើប្រាស់កាលពីពីរសប្ដាហ៍មុនមក។
លោក លឹម ឌី មានប្រសាសន៍ថា “ ពេលខ្លះ ទឹកចេញនៅពេលយប់ ប៉ុន្តែ មានចំនួនតិចតួចប៉ុណ្ណោះ”។ លោក ឡុង ប៉ៅហ្សុី អ្នកស្រុកសង្កាត់ដងទង់ បាននិយាយថា កង្វះទឹកប្រើប្រាស់ ធ្វើឲ្យគ្រួសារមានកូនប្រាំនាក់របស់គាត់ លំបាកយ៉ាងខ្លាំង។ លោកឲ្យដឹងថា “ យើងមានការលំបាកក្នុងជីវភាពរស់នៅរបស់យើងពេលគ្មានការផ្គត់ផ្គង់ទឹក ពីព្រោះវាជាការចាំបាច់សម្រាប់ធ្វើអ្វីៗទាំងអស់”។ គាត់បន្ថែមថា ពួកគាត់បានប្រើប្រាស់ទឹក ដែលគាត់រែកទឹកមកផ្ទះពីអណ្ដូងមួយ ស្ថិតនៅចម្ងាយពីរគីឡូម៉ែត្រ។ កាលពីខែមេសា ក្រុងព្រះសីហនុក៏បានជួបប្រទះនឹងបញ្ហាកង្វះទឹកប្រើប្រាស់ដ៏ធ្ងន់ធ្ងរផងដែរ បន្ទាប់ពីបឹងព្រែកទប់របស់រដ្ឋ បានរីងស្ងួតដោយសារមានភ្លៀងធ្លាក់តិចតួច៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ
លោក ហ៊ុន សែន ព្រមានថា សមាជិកបក្សប្រឆាំងអាចនឹងត្រូវចាប់ខ្លួន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានកាលពីម្សិលមិញថា គណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ រួមទាំងសមាជិកនៃក្រុមបដិវត្តន៍ផ្ដាច់ខ្លួនបីក្រុមផ្សេងទៀត មានបំណងផ្ដួលរំលំគណបក្សប្រជាជនកម្ពុជារបស់លោក និងរាជានិយមររបស់ប្រទេសកម្ពុជា ហើយលោកបានបន្ថែមថា មានតែលោកទេដែលអាចការពារព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្សបាន។
ដោយណែនាំឲ្យកាម៉េរ៉ាទូរទស្សន៍ចាប់រូបភាពលោកឲ្យបានជិត អំឡុងពេលថ្លែងសុន្ទរកថា នៅវត្តមួយក្នុងខេត្តព្រៃវែងកាលពីម្សិលមិញ លោក ហ៊ុន សែន លើកបង្ហាញទង់ជាតិមួយចំនួន ដែលលោកមានប្រសាសន៍ថា វាតំណាងឲ្យកងកម្លាំងបះបោរផ្ដាច់ខ្លួនចំនួនបីក្រុម ដែលបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិដោយសម្ងាត់ និងក៏កំពុងបង្កើតជំរំហ្វឹកហាត់ទាហាន នៅក្រៅប្រទេសកម្ពុជា ដោយមានបំណងផ្ដួលរំលំគណបក្សកាន់អំណាច និងលុបបំបាត់រាជានិយមនៅកម្ពុជា។
ក្នុងនាមជាបុគ្គលតែម្នាក់គត់ ដែលព្រះមហាក្សត្របានប្រទានគោរមងារតេជោ ដែលមានន័យថា ជាអ្នកមានអំណាចខ្លាំងនៅក្នុងសតវត្សរ៍ទី២១របស់ប្រទេសកម្ពុជានោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថាលោកគឺជាបុរសម្នាក់គត់ក្នុងប្រទេសកម្ពុជាដែលអាចរារាំងកងកម្លាំងទាំងនេះមិនឲ្យបំផ្លិចបំផ្លាញសណ្ដាប់ធ្នាប់សង្គមសព្វថ្ងៃ។
លោកបានថ្លែងថា “ អះអាងថា គោលដៅរបស់ពួកគេ គឺទម្លាក់លោកហ៊ុន សែន ប៉ុន្ដែ គោលដៅចម្បង គឺទម្លាក់ព្រះមហាក្សត្រ នរោត្ដម សីហមុនី។ ពួកគេត្រូវតែឆ្លងកាត់គណបក្សប្រជាជនកម្ពុជា និង ហ៊ុន សែន ដែលជាជញ្ជាំងការពារព្រះមហាក្សត្រជាមុនសិន មុនពេលទៅផ្ដួលរំលំព្រះមហាក្សត្រ”។
លោក ហ៊ុន សែន បានអះអាងថា គណបក្សប្រឆាំងមួយក្រុម គឺជាគណបក្សស្របច្បាប់នោះ ក្រុមផ្សេងទៀតកំពុងតែដឹកនាំចលនាយោធា និងចង់ផ្លាស់ប្ដូរទង់ជាតិរបស់ប្រទេសកម្ពុជា។ ដោយនៅសល់តែត្រឹម១០សប្ដាហ៍ទៀតដល់ថ្ងៃបោះឆ្នោតជាតិ នៅខែកក្កដា លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើអ្នកនយោ
បាយមកពីគណបក្សប្រឆាំងត្រូវចាប់ខ្លួន វាគឺដោយសារតែសម្ពន្ធភាពរបស់ខ្លួនជាមួយនឹងក្រុមបដិវត្តន៍ផ្ដាច់ខ្លួន។
លោក ហ៊ុន សែន បានថ្លែងថា ខ្ញុំចង់ប្រាប់គណបក្សប្រឆាំងថា ប្រសិនបើមានការចាប់ខ្លួនសមាជិករបស់ខ្លួន កុំចោទប្រកាន់យើងពីបទចាប់ខ្លួនសមាជិកគណបក្សនយោបាយឲ្យសោះ។ ពួកគេគឺជាភេរវករពិតមែន”។
ក្រុមទាំងបីដែលលោក ហ៊ុន សែន បានលើកឡើងថា កំពុងមានបំណងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក និងព្រះមហាក្សត្រ គឺរណសិរ្សរំដោះជាតិខ្មែរ ជាក្រុមប្រឆាំងមិនប្រើអំពើហិង្សា ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ ដោយមានសមាជិកប្រាំមួយរូបកំពុងស្ថិតក្នុងពន្ធនាគារព្រៃស ក្រុមចលនាអំណាចប្រជាពលរដ្ឋខ្មែរជាអង្គការនយោបាយ ដែលតែងតែរិះគន់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន យ៉ាងខ្លាំង ហើយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងក្រុមមួយផ្សេងទៀតដែលមិនបានឮឈ្មោះពីមុនមក ហើយគេសង្ស័យថា មានមូលដ្ឋាននៅសហរដ្ឋអាមេរិកនោះ គឺឈ្មោះចលនារំដោះក្បាលខ្លា។
លោកបានមានប្រសាសន៍ថា “ ចលនាមួយផ្សេងទៀត ដែលសមាជិករបស់ខ្លួនត្រូវយើងចាប់ខ្លួនជាមួយនឹងភ័ស្ដុតាង គឺរណសិរ្សរំដោះជាតិខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសថៃ ហើយត្រូវបានរដ្ឋាភិបាលថៃបញ្ជូនមកប្រទេសកម្ពុជា”។
រណសិរ្សរំដោះជាតិខ្មែរ ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ហើយបានបង្ហោះអត្ថបទនៅតាមអុីនធើណិត អំពាវនាវឲ្យមានការទម្លាក់លោក ហ៊ុន សែន ពីតំណែង ប៉ុន្ដែ រដ្ឋាភិបាលមិនអាចរកភ័ស្តុតាងណាមួយអំពីគោលបំណងបង្កអំពើហិង្សារបស់ក្រុមដែលគេស្គាល់តិចតួច ឬក៏លទ្ធភាពបង្កហិង្សាណាមួយបានឡើយ
ចាប់តាំងពីរដ្ឋាភិបាលបានចាប់ខ្លួនសមាជិកចំនួនប្រាំមួយរូបរបស់ពួកគេមកឃុំឃាំងកាលពីខែមេសា បន្ទាប់ពីពួកគេត្រូវបញ្ជូនភ្លាមៗមកពីប្រទេសថៃ។
ចលនាអំណាចប្រជាជនខ្មែរ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩ ហើយទោះបីជាពួកគេបានជំទាស់ជាចំហ ទៅនឹងរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន ក៏ដោយ ក៏ពួកគេមិនដែលបានគំរាមកំហែងប្រើអំពើហិង្សា ឬក៏ប្រកាន់ខ្ជាប់នូវស្មារតីប្រឆាំងរាជានិយមដែរ។
សុន្ទរកថាកាលពីម្សិលមិញ មិនមែនជាសុន្ទរកថាលើកដំបូង ដែលលោក ហ៊ុន សែនបានបង្ហាញថា គណបក្សប្រឆាំងជាប់ទាក់ទងទៅនឹងផែនការនិងសកម្មភាពភេរវកម្ម ដែលត្រូវបានចោទប្រកាន់នោះទេ។
កាលពីឆ្នាំ២០១០ លោក ហ៊ុន...

