ស្រុកគងពិសី, ខេត្តកំពង់ស្ពឺ-កម្មករពីរនាក់បានស្លាប់ និងប្រាំបួននាក់ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីម្សិលមិញ បន្ទាប់ពីបាក់ប្លង់សេរោងចក្រផលិតស្បែកជើងរបស់តៃវ៉ាន់ ដែលមានកម្មករ៧.០០០នាក់ធ្វើការ។
យោងតាមសាក្សីឃើញផ្ទាល់ភ្នែក បានឲ្យដឹងថា ភ្លាមៗក្រោយពីកម្មករចាប់ផ្ដើមការងាររបស់ពួកគេ នៅម៉ោង៧ព្រឹក ផ្នែកមួយនៃប្លង់សេទំហំប្រាំបួនម៉ែត្រគុណនឹង១៥ម៉ែត្រនៅរោងចក្រវីងស្ដាស៊ូ (Wing Star Shoes) ដែលផលិតស្បែកជើងកីឡាឲ្យក្រុមហ៊ុនលក់សម្ភារកីឡារបស់ជប៉ុនហីហោអាស៊ីក (Asics) បានបាក់ភ្លាមៗតែម្តង...
ស្ថាប័នជំនាញមួយនិយាយថា កម្ពុជាមិនអាចគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួនបានទេ
យោងតាមស្ថាប័នជំនាញមួយបានឲ្យដឹងថា ដោយមានសក្តានុពលអាចទាញយកប្រាក់
ចំណូលជូនរដ្ឋបានយ៉ាងច្រើនពីការជីកយកប្រេង និងរ៉ែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ បច្ចុប្បន្ន ប្រទេសកម្ពុជាមិនអាចគ្រប់គ្រងឧស្សាហកម្មទាញយកផលពីធនធានធម្មជាតិ ដែលនឹងធ្វើឡើងនៅពេលខាងមុខនេះបានទេ។
កាលពីម្សិលមិញ វិទ្យាស្ថានឃ្លាំមើលចំណូល(Revenue Watch Institute) ដែលមានមូលដ្ឋាននៅបុរីញូវយ៉ក បានចេញសន្ទស្សន៍ស្តីពីការគ្រប់គ្រងធនធានធម្មជាតិឆ្នាំ២០១៣របស់ខ្លួន ដែលបានដាក់បញ្ចូលប្រទេសកម្ពុជាជាលើកដំបូង។ វិទ្យាស្ថានឃ្លាំមើលនេះបានវាយតម្លៃប្រទេសចំនួន៥៨ ដោយវាយតម្លៃលើការអនុវត្តខាងការរាយការណ៍ ការគ្រប់គ្រងអំពើពុករលួយ និងវិធាននៃច្បាប់ខាងវិស័យរ៉ែ និងឧស្ម័ន។
ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ថា “ មិនអាចគ្រប់គ្រងបាន” ហើយឈរនៅលំដាប់ថ្នាក់ទី៥២នៅក្នុងសន្ទស្សន៍នេះ ដោយនៅពីក្រោយតែប្រទេស ស៊ីមបាវ៉េ ស៊ូដង់ខាងត្បូង និងប្រទេសអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍មួយពីសំណាក់សម្ពន្ធកម្ពុជា ដើម្បីតម្លាភាពចំណូល ជាអង្គការឃ្លាំមើល ដែលជាដៃគូរបស់វិទ្យាស្ថានឃ្លាំមើលចំណូលបានបង្ហាញថា “ ខណៈដែលប្រទេសកម្ពុជាទទួលបានពិន្ទុខ្ពស់គួរសមខាងបរិយាកាសផ្លូវច្បាប់...
ក្រុមហ៊ុនខេឌីស៊ី៖ ទាហានចូលនិវត្តបានឈរជើងការពារដីមានវិវាទនៅក្នុងខេត្តកំពង់ឆ្នាំង
តំណាងក្រុមហ៊ុន ខេឌីស៊ី ជាក្រុមហ៊ុនកសិឧស្សាហកម្មនៅក្នុងខេត្តកំពង់ឆ្នាំងបានបដិសេធថា ក្រុមហ៊ុន ដែលបានជាប់ផុងក្នុងវិវាទដីធ្លីជាយូរមកហើយជាមួយអ្នកភូមិ៥១គ្រួសារនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាចនោះ មិនបានជួលទាហានកងយោធពលខេមរភូមិន្ទឲ្យយាមតំបន់នេះទេ។
កាលពីថ្ងៃច័ន្ទ នគរបាលឃុំ បាននិយាយថាទាហានកងយោធពលខេមរភូមិន្ទបានដាក់ពាក្យបណ្តឹង ដោយលើកឡើងថា ខ្ទមឈើដែលពួកគេបានឈរជើងនោះស្ថិតនៅក្នុងដីរបស់ក្រុមហ៊ុនខេឌីស៊ី ត្រូវអ្នកភូមិដែលមានកំហឹងដុតបំផ្លាញកាលពីថ្ងៃសៅរ៍។
កាលពីថ្ងៃអង្គារ មេបញ្ជាការកងយោធពលខេមរភូមិន្ទពីររូបប្រចាំខេត្តនេះបានបដិសេធថា ក្រុមហ៊ុន ខេឌីស៊ី ដែលកាន់កាប់ដោយភរិយារបស់លោក ស៊ុយ សែម...
ស្លាប់មនុស្សបីនាក់ និងរបួសប្រាំពីរនាក់ដោយសាររន្ទះបាញ់នៅស្រុកសន្ទុក ក្នុងខេត្តកំពង់ធំ
មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា រន្ទះពីរលើក បានបាញ់សម្លាប់មនុស្សបីនាក់ ដែលរួមមានក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ និងបណ្ដាលឲ្យមនុស្សប្រាំពីរនាក់ផ្សេងទៀតរងរបួសអំឡុងពេលមានព្យុះដ៏ខ្លាំងមួយ ដែលបោកបក់មកលើខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃអង្គារ។
លោកវរសេនីយ៍ត្រី ពេជ្រ ថុល អធិការនគរបាលស្រុក បានមានប្រសាសន៍ថា វេលាម៉ោងប្រហែល៤រសៀល រន្ទះបានបាញ់ផ្ទះគ្រួសារមួយ នៅឃុំក្រយា ក្នុងស្រុកសន្ទុកដែលបណ្ដាលឲ្យបុរសម្នាក់ និងកូនរបស់គាត់បីនាក់ រងរបួសជាទម្ងន់ និងបណ្ដាលឲ្យបងថ្លៃស្រីរបស់គាត់ និងកូនប្រុសរបស់គាត់ស្លាប់ ដែលអ្នកទាំងនោះរស់នៅក្នុងគ្រួសារនេះ។
លោកវរសេនីយ៍ត្រី ពេជ្រ ថុល បានមានប្រសាសន៍ថា “ កាលពីឆ្នាំមុន រន្ទះបាញ់តែសត្វពាហនៈប៉ុណ្ណោះ”។
ប្រហែលពីរម៉ោងក្រោយមក នៅឃុំសាលាវិស័យក្នុងស្រុកប្រាសាទបល័្លង្កនៅពេលព្យុះមួយស្ទើរតែអស់ឥទ្ធិពលទៅហើយនោះ ក្មេងបួននាក់ដែលកំពុងលេងនៅវាលស្រែត្រូវបានរន្ទះបាញ់ ដោយបណ្ដាលឲ្យក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ស្លាប់ និងក្មេងស្រីបីនាក់ផ្សេងទៀតរលាកយ៉ាងខ្លាំង ដែលមានអាយុ៧ឆ្នាំ ១២ឆ្នាំ និង១៣ឆ្នាំ។
លោក នួន គុនមិត្ត ប្រធានរដ្ឋបាលស្រុកមានប្រសាសន៍ថា “ នេះគឺជាលើកដំបូងហើយដែលយើងបានឃើញក្មេងស្លាប់ដោយសាររន្ទះបាញ់ អំឡុងពេលមានភ្លៀងធ្លាក់តូចមួយក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដែលបានកើតមានឡើងនៅពេលមួយផ្សេងទៀតប៉ុណ្ណោះហើយស្ត្រីចំណាស់ម្នាក់បានស្លាប់”។
លោក កែវ វី អនុប្រធាននាយកដ្ឋានព័ត៌មាននៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា រហូតមកទល់នឹងឆ្នាំនេះ ការស្លាប់ដោយសាររន្ទះបាញ់ បានកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំមុន។
មានមនុស្សយ៉ាងតិច៥៧នាក់បានស្លាប់ដោយសាររន្ទះបាញ់នៅឆ្នាំនេះ ដោយមាន៤៨នាក់រងរបួស។លោក កែវ វី បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០១២ រន្ទះបានបាញ់សម្លាប់មនុស្សអស់៤៥នាក់ក្នុងរយៈពេលបួនខែកន្លះដំបូងនៃឆ្នាំមុន។
លោក កែវ វី បានមានប្រសាសន៍កាលពីម្សិលមិញថា រដ្ឋាភិបាលមិនអាចធ្វើអ្វីបានដើម្បីទប់ស្កាត់ការស្លាប់ដោយសាររន្ទះបាញ់នោះទេ។ លោកបានមានប្រសាសន៍ថា “ វាជាគ្រោះធម្មជាតិ ដែលបង្កឡើងដោយរន្ទះបាញ់ ហើយយើងមិនអាចជួយជនរងគ្រោះទាំងនេះបានទេ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកសង្ឃឹមថាដីដែលកំពុងចុះបញ្ជីដើម្បីប្រគល់ឲ្យប្រជាពលរដ្ឋនៅតាមជនបទ នៅក្នុងកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីទូទាំងប្រទេសរបស់រដ្ឋាភិបាលនឹងត្រូវប្រើប្រាស់សម្រាប់ដាំដើមកៅស៊ូ ដើម្បីជួយឲ្យប្រទេសនេះប្រកួតប្រជែងជាមួយប្រទេសវៀតណាម ក្នុងនាមជាប្រទេសនាំចេញកៅស៊ូធំបំផុតទី៣ក្នុងពិភពលោក។
សុន្ទរកថារបស់លោក ហ៊ុន សែន បានធ្វើឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការតាមឃ្លាំមើលបរិស្ថាន គឺអង្គការក្លូបលវីណេស (Global Witness)បានចេញរបាយការណ៍រិះគន់
មួយ ដែលបង្ហាញអំពីការបំផ្លាញព្រៃឈើកម្ពុជាពីសំណាក់ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ដែលមានដីសម្បទានសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន...
អ្នកសង្កេតការណ៍បោះឆ្នោតនិយាយការពារលទ្ធផលសវនកម្មរបស់ខ្លួនលើបញ្ជីឈ្មោះបោះឆ្នោត
កាលពីថ្ងៃអង្គារ វិទ្យាស្ថានជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយការពារលទ្ធផលសវនកម្មរបស់ខ្លួននាពេលថ្មីៗេនះលើបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិក្នុងខែកក្កដា និងបានប្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ខ្លួនមិនយល់សោះថា ហេតុអ្វីបានជាគេរិះគន់លទ្ធផលសវនកម្មរបស់ខ្លួន។
សវនកម្មដែលបានធ្វើឡើងនៅក្នុងខែមីនា ដោយវិទ្យាស្ថានជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ គណៈកម្មាធិការអព្យាក្រឹត និងមិនលម្អៀងដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (និកហ្វិច) និងមជ្ឈមណ្ឌល
សម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់បានរកឃើញថា អ្នកបោះឆ្នោតជាងមួយនាក់ក្នុងចំណោមអ្នកបោះឆ្នោត១០នាក់ដែលបានចុះឈ្មោះ នៅក្នុងប្រទេសកម្ពុជា គ្មានឈ្មោះនៅក្នុងបញ្ជី ហើយ៩ភាគរយនៃអ្នកមានឈ្មោះបោះឆ្នោតក្នុងបញ្ជីកាលពីលើកមុន ត្រូវបានគេលុបឈ្មោះចេញពីបញ្ជីដោយ
មិនត្រឹមត្រូវ។
បន្ទាប់ពីការចេញផ្សាយលទ្ធផលសវនកម្មនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយថា លទ្ធផលនេះ “ គួរឲ្យសង្ស័យ និងអះអាងថា ខ្លួន “ ពុំមានទំនុកចិត្តលើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោតនេះទេ” ព្រោះសវនកម្មមួយផ្សេងទៀត ដែលបានធ្វើឡើងដោយគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា...
ក្រុមហ៊ុនវៀតណាមបដិសេធរបាយការណ៍អង្គការក្លូបល វីតណេស
បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងតម្លៃភាគហ៊ុនរបស់ខ្លួន ក្រុមហ៊ុនចម្ការកៅស៊ូ ហួងអាញ់ យ៉ាឡៃ (Hoang Anh Gia Lai) បានបដិសេធនូវការចោទប្រកាន់របស់អង្គការឃ្លាំមើលបរិស្ថានក្លូបល វីតណេស (Global Witness) ដែលថា...
អ្នកភូមិនៅខេត្តស្ទឹងត្រែងតវ៉ាចំពោះការកាប់ឈើនៅក្រៅដីសម្បទាននៃទំនប់វារីអគ្គិសនី
កាលពីថ្ងៃអង្គារ អ្នកភូមិនៅខេត្តស្ទឹងត្រែងបានចោទប្រកាន់ក្រុមហ៊ុនមួយដែលទទួលបន្ទុកឈូសឆាយដីព្រៃសម្រាប់គម្រោងធ្វើទំនប់វារីអគ្គិសនីដ៏ធំមួយ ពីបទកាប់ឈើជាង៥.០០០ដើមនៅខាងក្រៅតំបន់សម្បទានរបស់ខ្លួន។
អាងស្តុកទឹកសម្រាប់ទំនប់វារីអគ្គិសនីដែលមានកម្លាំង៤០០មេហ្គាវ៉ាត់នៅទន្លេសេសានក្រោម២ ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីខែវិច្ឆិកា ចំពេលមានការជំទាស់ពីប្រជាជនមូលដ្ឋាននិងក្រុមអ្នកបរិស្ថាននោះ នឹងធ្វើឲ្យទឹកជន់លិចផ្ទៃដី៣៦.០០០ហិកតាក្នុងស្រុកសេសាននិងត្រូវជម្លៀសអ្នកស្រុកប្រហែល៥.០០០នាក់ចេញ។
លោក សៀក មេកុង ប្រធានឃំុស្រែគរមានប្រសាសន៍កាលពីថ្ងៃអង្គារថា កម្មករបានចាប់ផ្តើមកាប់ឈើចម្ងាយប្រហែល២០គីឡូម៉ែត្រពីច្រាំងទន្លេសេសានដែលលោកបានមានប្រសាសន៍ថា ហួសឆ្ងាយពីតំបន់សម្បទាននោះ។
លោក សៀក មេកុង មានប្រសាសន៍ថា “ ឈើជ័រជាង៥.០០០ដើមត្រូវបានកម្មករក្រុមហ៊ុននេះកាប់រំលំ។កម្មករទាំងនេះបានចាប់ផ្តើមកាប់ឈើដោយមិនផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានឡើយ”។
លោកបានមានប្រសាសន៍ថា“ កម្មករទាំងនេះបានអះអាងថា ខ្លួនបានកាប់ឈើនៅក្នុងតំបន់អាងទឹក ប៉ុន្តែខ្ញុំមានជំនឿមួយរយភាគរយថា កម្មករទាំងនេះកំពុងកាប់ឈើនៅខាងក្រៅតំបន់អាងទឹក។ឈើដែលកម្មករបានកាប់ទាំងនោះគឺជាឈើមានតម្លៃដូចជាឈើទាល ឈើគគីរ និងកកោះជាដើម”។
អ្នកភូមិនៅឃំុស្រែគរបានរាយការណ៍ឲ្យដឹងកាលពីពេលមុនថា បានឃើញកម្មករប្រហែលជាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានជួលតាមរយៈក្រុមហ៊ុនមួយឈ្មោះ Ang and Associates Lawyer Ltd កាប់រំលំដើមឈើនៅក្នុងតំបន់អាងទឹក ទោះបីជាមិនទាន់មានព័ត៌មានច្បាស់លាស់អំពីកាលបរិច្ឆេទចាប់ផ្តើមគម្រោង
ឬក៏ការតាំងទីលំនៅថ្មីនិងការផ្តល់សំណងដល់អ្នកភូមិទាំងនេះក៏ដោយ។
លោក មៀច មាន អ្នកសម្របសម្រួលឲ្យអង្គការបរិស្ថានក្នុងស្រុក គឺបណ្តាញការពារទន្លេសេសាន ស្រែពក សេកុង បានបញ្ជាក់កាលពីថ្ងៃអង្គារថា តំបន់អាងទឹកនៅជំុវិញទន្លេសេសានគួរតែលាតសន្ធឹងចម្ងាយប្រហែលពីរគីឡូម៉ែត្រប៉ុណ្ណោះ ដូច្នេះការកាប់ឈើនេះប្រហែលជាធ្វើឡើងនៅខាងក្រៅតំបន់សម្បទានស្របច្បាប់នេះហើយ។
លោកមានប្រសាសន៍បន្តថា “ យើងសូមផ្តល់អនុសាសន៍ឲ្យក្រសួងបរិស្ថាននិងរដ្ឋាភិបាលកំណត់ព្រំដីនៃតំបន់អាងទឹកនោះឲ្យបានច្បាស់។ លោកបានមានប្រសាសន៍បន្ថែមថា ព័ត៌មានស្តីពីគម្រោងអគ្គិសនីទាំងមូលត្រូវតែឲ្យសហគមន៍ដែលទទួួលរងគ្រោះដឹងឮផងដែរ។
ដោយធ្វើឲ្យកាន់តែមានការភាន់ច្រឡំនោះ លោក ចាប ពិសិដ្ឋ នាយរងខណ្ឌរដ្ឋបាលព្រៃឈើឃំុស្រែគរ និងឃំុក្បាលរមាស បានបដិសេធថា មិនមានការរុករានដីព្រៃណាមួយសម្រាប់ធ្វើអាងស្តុកទឹកនាពេលអនាគតនោះទេ”។
លោក ចាប ពិសិដ្ឋ បានមានប្រសាសន៍ថា “ ក្រុមហ៊ុននេះមិនទាន់បានចាប់ផ្តើមរានព្រៃនេះទេ ដូច្នេះកម្មករក៏មិនបានជាប់ពាក់ព័ន្ធក្នុងការកាប់ឈើក្រៅតំបន់អាងទឹកនេះដែរ ”។ មនុស្សម្នាក់ ដែលលើកទូរស័ព្ទរបស់ក្រុមហ៊ុន Ang and...
អ្នកភូមិប្រមានៅតែចងចាំពីក្មេងស្រីដែលត្រូវកម្លាំងសន្តិសុខបាញ់ស្លាប់ក្នុងខេត្តក្រចេះ
ភូមិប្រមា, ខេត្តក្រចេះ - នៅក្នុងវាល ស្រែធំល្វឹងល្វើយដែលមានពោតដុះចោះៗនោះ ផ្នូររបស់ ហេង ចន្ថា ស្ថិតនៅក្រោមដំបូលប្រក់សង្ក័សីតូចមួយ។
ក្មេងស្រីអាយុ១៤ឆ្នាំរូបនេះ ជាកូនទី៧ក្នុងចំណោមកូនទាំង១០របស់គ្រួសារកសិករមួយដែលប្រកបរបរធ្វើស្រែចម្ការនិងដាំដំឡូងមី ត្រូវបានកម្លាំងសន្តិសុខបាញ់ស្លាប់ ពេលឆ្មក់ចូលភូមិរបស់នាងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បើគិតមកដល់ថ្ងៃនេះគឺមានរយៈពេលមួយឆា្នាំគត់។
រដ្ឋាភិបាលអះអាងថា ខ្លួនត្រូវបណ្តេញក្រុមបះបោរប្រដាប់អាវុធ និងប្រកបដោយគ្រោះថ្នាក់នេះដែលបានប្តេជ្ញាបំបែកភូមិដាច់ស្រយាលនេះចេញពីការគ្រប់គ្រងរបស់រដ្ឋ។ អង្គការសិទ្ធិមនុស្ស និងអ្នកភូមិមួយចំនួនលើកឡើងថា ពួកគាត់គ្រាន់តែព្យាយាមការពារដីស្រែរបស់ខ្លួនពីក្រុមហ៊ុនចម្ការកៅស៊ូតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋរាប់រយនាក់ត្រូវបានបណ្តេញចេញ។ ប្រជាពលរដ្ឋពីរបីនាក់ត្រូវបានចាប់ខ្លួន ហើយលោក ម៉ម...
មន្ត្រីតុលាការបានឲ្យដឹងកាលពីម្សិលមិញថា សាលាដំបូងខេត្តព្រះសីហនុបានចោទប្រកាន់ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ពីបទនិយាយភូតកុហក កាលពីម្សិលមិញ បន្ទាប់ពីក្មេងស្រីនេះបានហៅទូរស័ព្ទទៅស្ថានីយវិទ្យុដ៏ល្បីឈ្មោះមួយ ដោយអះអាងថា នាងត្រូវបានគេចាប់ជំរិត ហើយកលល្បិចនេះនាំឲ្យនគរបាលស្វែងរកនាងអស់រយៈពេល១៩ម៉ោង។
លោក រាម ច័ន្ទមុន្នី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានមានប្រសាសន៍ថា សិស្សអនុវិទ្យាល័យអាយុ១៥ឆ្នាំម្នាក់នេះ បានទូរស័ព្ទទៅវិទ្យុអេប៊ីស៊ី...

