មន្ត្រីបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ គឺមួយថ្ងៃមុនបុណ្យចម្រើនព្រះជន្មគម្រប់៦០វស្សាយាងចូល៦១ព្រះវស្សារបស់ទ្រង់ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានអនុញ្ញាតឲ្យមន្ត្រីជាច្រើនរូបមកពីគណបក្សប្រជាជនកម្ពុជា រួមមានរដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រចូលក្រាបបង្គំគាល់នៅឯព្រះបរមរាជវាំង។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រួមទាំងឯកឧត្តម សុខ អាន និងឯកឧត្តម ស ខេង បានចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រ នៅឯព្រះបរមរាជវាំង”។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា អំឡុងពេលចូលថ្វាយបង្គំគាល់នោះ ព្រះមហាក្សត្រ នរោត្តម សីហមុនីបានកោតសរសើរគណបក្សកាន់អំណាច។
លោក ឈាង វុន បានមានប្រសាសន៍ថា...
សាលាដំបូងខេត្តចោទប្រកាន់បុរសពីរនាក់ពីបទរំលោភអនីតិជនក្នុងករណីពីរដាច់ដោយឡែកពីគ្នា
មន្ត្រីតុលាការបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងខេត្តពីរផ្សេងគ្នា បានចោទប្រកាន់បុរសពីរនាក់ពីបទរំលោភអនីតិជននៅក្នុងករណីដាច់ដោយឡែកពីគ្នា។
កងរាជអាវុធហត្ថបានឲ្យដឹងថា នៅក្នុងខេត្តកំពង់ធំ ឈ្មោះ សន ប៉េ ត្រូវសាលាដំបូងខេត្តចោទប្រកាន់ពីបទរំលោភក្មេងស្រីអាយុ៧ឆ្នាំ រីឯនៅខេត្តបន្ទាយមានជ័យវិញសាលាដំបូងបានចោទប្រកាន់បុរសអាយុ២០ឆ្នាំ ម្នាក់ឈ្មោះ សឿន រ៉ា ពីបទរំលោភក្មេងស្រីអាយុ៥ឆ្នាំនៅក្នុងក្រុងប៉ោយប៉ែត។
ឈ្មោះ សន ប៉េ ត្រូវតុលាការចោទប្រកាន់ពីបទចាប់ពង្រត់ក្មេងស្រីអាយុ៧ឆ្នាំកាលពីថ្ងៃសៅរ៍នៅម៉ោងប្រហែល៨យប់។ពេលនាងកំពុងដេកនៅក្បែរជីដូន និងប្អូនស្រីរបស់នាង។ ជនល្មើសនេះ បានយកភួយរំុនាង និងបីនាងទៅវាលស្រែមួយចម្ងាយប្រហែល៤០០ម៉ែត្រទី ដែលជនល្មើសនេះ បានរំលោភនាង។
លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានមានប្រសាសន៍កាលពីម្សិលមិញ “ ជនល្មើសនេះត្រូវបានចោទប្រកាន់ពីបទរំលោភមានស្ថានភាពទម្ងន់ទោស ពីព្រោះជននេះបានរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ”។
លោក ប៉ែន សារ៉ាត់ បានមានប្រសាសន៍បន្ថែមថា “ ជននេះ មិនបានសារភាពថាបានរំលោភនាងទេ។ជននេះ បាននិយាយថា ខ្លួនគ្រាន់តែស្ទាបនាងប៉ុណ្ណោះ។ ប៉ុន្តែយើងមានភ័ស្តុតាងគ្រប់គ្រាន់”។ បន្ទាប់ពីជនល្មើសបានរំលោភនាងគ្រួសាររបស់ជនរងគ្រោះ បានប្តឹងទៅនគរបាលភ្លាមៗ។ នគរបាលមានភស្តុតាងបញ្ជាក់ថាឈ្មោះ សន ប៉េ ដែលទុកក្មេងស្រីអាយុ៧ឆ្នាំចោលនៅចម្ងាយប្រហែល៣០ម៉ែត្រពីផ្ទះរបស់នាង រួចដើរត្រឡប់ទៅផ្ទះខ្លួនវិញ។
បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានបញ្ជាក់ថា ក្មេងស្រីនេះបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យប៉ុន្តែបានចេញពីមន្ទីរពេទ្យកាលពីម្សិលមិញ។ ក្នុងករណីរំលោភ នៅខេត្តបន្ទាយមានជ័យ
លោក ហម មុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយបែ៉ត បានមានប្រសាសន៍ថា ជនរងគ្រោះម្នាក់ត្រូវអ្នកជិតខាងរបស់នាងឈ្មោះ សឿន រ៉ា ចាប់រំលោភនាង កាលពីថ្ងៃសៅរ៍ នៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីឪពុកម្តាយនាងបានចេញទៅធ្វើការបាត់។
លោក ហម មុត បានមានប្រសាសន៍ថា“ ជនសង្ស័យនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តរួចហើយ ដើម្បីឲ្យតុលាការចោទប្រកាន់ពីបទរំលោភក្មេងស្រីអាយុ៥ឆ្នាំ”។ លោកស្រី លឹម មុនី អនុប្រធានទទួលបន្ទុកផ្នែកកម្មវិធីការពារសិទ្ធិកុមារ និងស្រ្តីរបស់អង្គការអាដហុកបានមានប្រសាសន៍កាលពីម្សិលមិញថា មានករណីចាប់រំលោភពីរលើក...
រយៈពេលជិត៣៨ឆ្នាំមកទល់ថ្ងៃនេះ ចាប់តាំងពីឧទ្ធម្ភាគចក្រអាមេរិកត្រូវបានបាញ់ធ្លាក់អំឡុងការប្រយុទ្ធគ្នាដែលបានកើតឡើងបន្ទាប់ពីខ្មែរក្រហមចាប់បាននាវាដឹកទំនិញអាមេរិកមួយគ្រឿង អដ្ឋិធាតុរបស់ទាហានម៉ារីនអាមេរិកទាំង១៣នាក់ នឹងត្រូវបញ្ចុះជាមួយគ្នានៅក្នុងរដ្ឋវើជីនៀ នាថ្ងៃនេះ។
ក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃសុក្រ ការិយាល័យការពារឈ្លើយសឹកនិងទាហានបាត់ខ្លួនក្នុងសង្គ្រាមនៅក្នុងក្រុងវ៉ាស៊ីនតោនបានប្រកាសថា អដិ្ឋធាតុរបស់នាយត្រី ដាញែលបុីណេដេត (Daniel Benedtt) ត្រូវបានរកឃើញកាលពីថ្ងៃទី៣០ ខែមករាឆ្នាំនេះ។
លោក ដាញែល បេណេដេត ជាសមាជិកបាត់ខ្លួនចុងក្រោយនៃឧទ្ធម្ភាគចក្រណាយ៣១(Knife31)ដែលជាឧទ្ធម្ភាគចក្រកងទ័ពអាកាសអាមេរិកដែលបានធ្លាក់អំឡុងការវាយប្រហារទៅលើកោះតាងកាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ១៩៧៥ បន្ទាប់ពីទាហានជើងទឹកខ្មែរក្រហមព័ទ្ធចាប់បាននាវាដឹកទំនិញអាមេរិក ម៉ាក អិស...
ភ្ញៀវទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍មួយក្នុងខេត្តបន្ទាយមានជ័យពុលអាហារមានសារធាតុគីមី
យោងតាមនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ភ្ញៀវប្រាំមួយនាក់ ដែលបានចូលរួមពិធីរៀបអាពាហ៍ពិពាហ៍មួយនៅក្នុងខេត្តបន្ទាយមានជ័យបានធ្លាក់ខ្លួនឈឺដោយសារពុលអាហារកាលពីថ្ងៃច័ន្ទ បន្ទាប់ពីទទួលទានអាហារមានសារធាតុគីមីដែលអ្នកភូមិប្រើដើម្បីធ្វើឲ្យដំឡុងមីឆាប់ធំ។
លោក នួន អិត អធិការនគរបាលក្រុងសំរោងបានមានប្រសាសន៍ថា ភ្ញៀវដែលបានចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងសង្កាត់បុស្បូវ ក្រុងសំរោងរួមទាំងកុមារ៤៩នាក់អាយុក្រោម១០ឆ្នាំផង បានចាប់ផ្តើមក្អួតចង្អោរ និងរាករូសនៅម៉ោងប្រហែល២រសៀល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
យោងតាមអ្នកភូមិបានឲ្យដឹងថា ចានដែកដែលគេប្រើសម្រាប់រៀបចំម្ហូបអាហារក្នុងពិធីនោះមិនត្រូវបានលាងសម្អាតឲ្យបានត្រឹមត្រូវទេ ហើយកាកសំណល់គីមីដែលគេមិនទាន់ស្គាល់ឈ្មោះដែលគេបានប្រើប្រាស់ពីមុនដើម្បីត្រាំដំឡូងមីក្នុងបំណងធ្វើឲ្យដំឡូងមីរីកធំ។
លោក នួន អិត បានមានប្រសាសន៍ថាភ្ញៀវមួយចំនួនបានយកអាហារដែលសល់នោះទៅផ្ទះផ្ញើក្រុមគ្រួសាររបស់ខ្លួន ទៀតផងដែលជាហេតុធ្វើឲ្យកុមារជាច្រើនពុលអាហារបែបនេះ។
លោកបន្ថែមថា ភ្ញៀវមួយចំនួនបានយកអាហារទៅផ្ទះផ្ញើកូនៗរបស់ខ្លួន ដែលជាហេតុធ្វើឲ្យកុមារពុលអាហារមានចំនួនច្រើន។ លោកបន្ថែមថា អ្នកដែលត្រូវបានបញ្ជូនទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយសារពុលអាហារនោះ បានចេញពីមន្ទីរពេទ្យវិញហើយកាលពីរសៀលម្សិលមិញ៕
ប្រែសម្រួលដោយ សោម...
មេបញ្ជាការ៖ មិនបានដាក់ទាហានការពារដីរបស់ក្រុមហ៊ុនទេ
មេបញ្ជាការកងយោធពលខេមរភូមិន្ទខេត្តកំពង់ឆ្នាំងបានបដិសេធថា ទាហានរបស់ខ្លួនមិនបានបម្រើការឲ្យក្រុមហ៊ុន ខេឌីស៊ី(KDC)ជាក្រុមហ៊ុនកសិឧស្សាហកម្មដែលមានខ្នងក្រាស់ ជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីជាយូរមកហើយជាមួយអ្នកភូមិក្នុងស្រុកកំពង់ត្រឡាចឡើយ។
នគរបាលមូលដ្ឋានបាននិយាយកាលពីថ្ងៃច័ន្ទថា ទាហានបីនាក់ដែលបម្រើការឲ្យក្រុមហ៊ុនខេឌីស៊ី បានដាក់ពាក្យបណ្តឹងប្តឹងអ្នកភូមិបីនាក់ដែលពួកគេនិយាយកាលពីថ្ងៃសៅរ៍ថា បានដុតខ្ទមធ្វើពីឈើដែលពួកគេសាងសង់នៅលើដីដែលមានវិវាទនេះ។
អ្នកភូមិបានអះអាងថា ខ្ទមនោះត្រូវបានដុតបំផ្លាញ ហើយពួកគេនិយាយថា ខ្ទមនោះបានសាងសង់កាលពីខែមីនានៅពេលដែលក្រុមហ៊ុនខេឌីស៊ីបានដាក់ទាហានឲ្យឈរជើងនៅទីនោះដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុន បន្ទាប់ពីទាហានទាំងនោះបានរួមដំណើរជាមួយបុរសមិនស្គាល់អត្តសញ្ញាណទៅកាន់តំបន់នោះដើម្បីចាប់ផ្តើមវាស់វែងដីសម្រាប់កំណត់ព្រំប្រទល់កាលពីចុងសប្តាហ៍។
លោកឧត្តមសេនីយ៍ត្រី ឈូ ចាន់ឌឿន មេបញ្ជាការកងពលធំនៃកងយោធពលខេមរភូមិន្ទប្រចាំខេត្តនេះបានមានប្រសាសន៍ថា ទាហានរបស់លោកមិនធ្លាប់បានឈរជើងនៅលើដីមានវិវាទនោះទេ។
លោកបានមានប្រសាសន៍ថា “ អ្នកដែលស្នាក់នៅក្នុងខ្ទមនោះគឺជាកម្មកររបស់ក្រុមហ៊ុន។ យើងមិនដែលដាក់ពង្រាយទាហានរបស់យើងនៅទីនោះ ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនឡើយ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ទាហានរបស់លោកមិនដែលទទួលបាន“ ការឧបត្ថម្ភ” ពីក្រុមហ៊ុន ខេឌីស៊ី ឡើយ។
អង្គការមិនមែនរដ្ឋាភិបាលដូចជាអង្គការលីកាដូ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងជាច្រើនឆ្នាំមកហើយថា កងកម្លាំងយោធារបស់រដ្ឋត្រូវបានគេប្រើដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនឯកជន និងម្ចាស់ដីដែលមានអំណាច។
លោកវរសេនីយ៍ត្រី ម៉ៅ ហេង...
មន្ត្រីតុលាការបាននិយាយកាលពីថ្ងៃអាទិត្យថា សាលាដំបូងខេត្តស្វាយរៀងបានចាប់ខ្លួន និងចោទប្រកាន់អតីតប្រធានមន្ទីរដែនដី នគរូបនីយកម្មនិងសំណង់ខេត្តស្វាយរៀងពីបទក្លែងឯកសារ កាលពីសប្តាហ៍មុន បន្ទាប់ពីគាត់បានក្លែងឯកសារសម្គាល់កម្មសិទិ្ធដីធ្លីឲ្យអ្នកជំនួញមានទ្រព្យសម្បត្តិម្នាក់ក្នុងតំបន់នោះ។
លោក ពេជ្រ ឈឿត ប្រធានសាលាដំបូងខេត្តស្វាយរៀង មានប្រសាសន៍ថា លោក បឿយ យ៉ា ត្រូវបានព្យួរពីតួនាទីរបស់ខ្លួនតាំងពីពាក់កណ្តាលឆ្នាំមុនម៉្លេះ បន្ទាប់ពីអាជ្ញាធរទទួលបានពាក្យបណ្តឹងពីម្ចាស់ដី ដែលប័ណ្ណកម្មសិទ្ធិដីរបស់ខ្លួនត្រូវបានប្រធានមន្ទីររូបនេះលួចចម្លងឲ្យមនុស្សផ្សេងទៀត។
លោក...
រដ្ឋាភិបាលងាកទៅរកលោកម៉ម សូណង់ដូ ដើម្បីរិះគន់គណ បក្សប្រឆាំងមុនពេលបោះឆ្នោត
កាលពីខែកក្កដា លោក ម៉ម សូណង់ដូ អ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ និងជាម្ចាស់វិទ្យុសម្បុកឃ្មុំ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទដឹកនាំចលនាបះបោរប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលនៅទីជនបទមួយក្នុងខេត្តក្រចេះ។
ជិត១០ខែក្រោយមក និងត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធគារព្រៃសក្នុងរាជធានីភ្នំពេញ ឥឡូវនេះការអត្ថាធិប្បាយនយោបាយរបស់លោកត្រូវបានស្ថានីយវិទ្យុដែលគ្រប់ដោយរដ្ឋយកមកចាក់ផ្សាយ និងត្រូវបានរដ្ឋាភិបាលចែកចាយបន្តទៅឲ្យប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជាមធ្យោបាយមួយវាយបំបាក់គណបក្សប្រឆាំង នៅក្នុងការបោះឆ្នោតជាតិនាខែកក្កដា។
កាលពីសប្តាហ៍មុន ខ្សែអាត់សំឡេងចំនួនពីរដែលត្រូវវិទ្យុបាយ័ន ដែលគ្រប់គ្រងដោយកូនស្រីរបស់លោក ហ៊ុន សែន គឺលោកស្រី ហ៊ុន...
អតីតប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា ម្ចាស់ទីភ្នាក់ងារជ្រើសរើសពលករ ដែលត្រូវតុលាការចោទប្រកាន់ កាលពីថ្ងៃអាទិត្យពីបទជួញដូរពលករខ្មែរ ដើម្បីឲ្យទៅធ្វើការនៅលើទូកនេសាទនៅតាមសមុទ្រអាហ្វ្រិក គឺជាផ្នែកមួយ នៃបណ្ដាញរបស់ក្រុមហ៊ុនប្រចាំប្រទេសយ៉ាងហោចណាស់បីទៀត។
អ្នកស្រី លីន យូសុីន (Lin Yushin) អាយុ៥៣ឆ្នាំ ជាម្ចាស់ក្រុមហ៊ុននេសាទ តាមមហាសមុទ្រអន្តរជាតិ (Giant Ocean International...
នៅក្នុងកិច្ចប្រជំុមុនការបោះឆ្នោត គណបក្សប្រជាជនផ្តល់អំណោយជាប្រាក់ដល់គ្រូបង្រៀន
នៅក្នុងកិច្ចប្រជុំសម្ងាត់មួយនៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ មេដឹកនាំជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់គ្រូបង្រៀនប្រហែល៤.៥០០នាក់ ឲ្យគាំទ្រគណបក្សកំពុងកាន់អំណាចនៅការបោះឆ្នោតជាតិនៅខែកក្កដា ហើយបានផ្តល់ប្រាក់ចំនួន៥០.000រៀលដល់គ្រូបង្រៀនម្នាក់ៗ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ។
លោក សាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជាបានប្រាប់អ្នកចូលរួមថា វាសំខាន់ណាស់ដែលគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតនៅឆ្នាំនេះ ដូច្នេះគណបក្សអាចបន្តលើកកម្ពស់គុណភាពការអប់រំនៅក្នុងប្រទេស និងអនុញ្ញាតឲ្យគ្រូបង្រៀនប្រហែល៩០.០០០នាក់ ចូលរួមបម្រើការនៅតាមបណ្តាសាលារៀនរបស់រដ្ឋនៅក្នុងប្រទេសកម្ពុជា។
លោក សាយ ឈុំ ថ្លែងទៅកាន់គ្រូបង្រៀនរាប់ពាន់នាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះថា“ ប្រសិនបើលោកពេញចិត្ត និងមានទំនុកចិត្ត...
គណបក្សប្រជាជន ដែលកំពុងគ្រប់គ្រងអំណាចបានចែកចាយឯកសារជំនួយស្មារតីរបស់ខ្លួនប្រមាណជា៥០០.០០០ច្បាប់ស្តីពីការបោះឆ្នោត ដែលណែនាំមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់អំពីរបៀបការពារជ័យជម្នះរបស់គណបក្ស និងរបៀបផ្តួលគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដាខាងមុខនេះ។
យោងតាមលោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សៀវភៅខៀវតូចមួយមានចំណងជើងថា“ សៀវភៅជំនួយស្មារតីសម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជា ប្រើអំឡុងយុទ្ធនាការប្រឆាំងនឹងការឃោសនារបស់គណបក្សប្រឆាំង” ត្រូវបានបោះពុម្ព ក្រោយពីសមាជរបស់គណបក្សប្រជាជនកម្ពុជាកាលពីក្នុងខែមេសា និងត្រូវបានចែកចាយទៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។
លោក ជាម យៀប បានមានប្រសាសន៏ថា “ ឯកសារជំនួយប្រហែល៥០០.០០០ក្បាលត្រូវបានចែកចាយ។ យើងមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ ឯកសារទាំងនេះត្រូវបានបញ្ជូនទៅឲ្យមន្ត្រីតាមមូលដ្ឋាន និងជាច្រើនក្បាលទៀតគ្រោងបោះពុម្ពជាបន្តបន្ទាប់។ ឯកសារជំនួយស្មារតីនេះបានបង្ហាញឲ្យឃើញពីសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ធំធេង ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន...។វាសំខាន់ណាស់ដែលយើងមានគោលនយោបាយច្បាស់លាស់សម្រាប់គណបក្ស”។
ក្នុងចំណោមការណែនាំនៅក្នុងឯកសារនេះ មានការចង្អុលបង្ហាញអំពីអ្វីត្រូវបញ្ជាក់ប្រាប់អ្នកបោះឆ្នោត។ ជាឧទាហរណ៍ ឯកសារជំនួយស្មារតីនេះរៀបរាប់ប្រាប់មន្ត្រីគណបក្សឲ្យនឹកឃើញអំពីតួនាទីរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ អំពីគម្រោងហេដ្ឋារចនាសម័្ពន្ធថ្មីៗ និងសា្នដៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន...

