35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

បន្ទាប់​ពី​​ពន្យារ​ពេល​មួយ​រយៈ​​ គណ​បក្ស​សង្គ្រោះ​ជាតិ​ចុះ​ឈ្មោះ​សម្រាប់​ការបោះ​ឆ្នោត​ជាតិ

​​កាល​ពី​ថ្ងៃសុក្រ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ឈ្មោះ​បេក្ខ​ជន​របស់​ខ្លួន​ចំនួន​២៦៤​រូប ជាមួយ​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃទី​២៨ ខែ​កក្កដា ដែល​ការ​ចុះ​ឈ្មោះ​នេះ​ធ្វើ​ឡើង​មុន​ពេល​​ផុត​កំណត់​​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ។ ​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិបាន​មាន​ប្រសាសន៍​ថា គណបក្ស​បាន​សម្រេច​រៀប​ចំ​ឯក​សារ​ចុះ​ឈ្មោះ​​ បន្ទាប់​ពី​បាន​គិត​អំពី​ការ​គាំ​ទ្រ​​គណ​បក្ស​ ប៉ុន្តែ​លោក​បាន​មានប្រសាសន៍​ថា គណ​បក្ស​នេះ​នឹង​​នៅ​តែបន្ដ​ប្រឆាំង​​ចំពោះ​ការ​​មិន​​កែ​ទម្រង់​​នៅ​​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។​ ​លោក​បាន​មានប្រសសន៍​ថា“ យើង​ទើប​តែ​ចុះ​ឈ្មោះ​​នៅ​រសៀល​នេះ ព្រោះ​យើង​យល់​ថា យើង​មាន​ការ​គាំទ្រ​ច្រើន។ ប្រជា​ពលរដ្ឋ​ជា​ច្រើន​នឹង​បោះ​ឆ្នោត​ឲ្យ​យើង។​ យើង​ត្រូវ​តែ​ការ​ពារ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ ដើម្បី​កំុឲ្យ​ពួកគាត់​ខក​ចិត្ត​”។​​​​​ ​លោក កឹម...

មនុស្ស៦០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារឧស្ម័នអាម៉ូនីញាក់ចេញពីរោង​​​ចក្រ​​​ទឹកកក

មន្ត្រី​​សាលាខណ្ឌបាន​​​និយាយ​ថា ​ប្រជា​ពល​​​រដ្ឋ​​​ជាង៦០​​​នាក់ក្នុង​​​សង្កាត់​​​គីឡូ​ម៉ែត្រ​លេខ៦​​​ ក្នុង​​​ខណ្ឌឫស្សីកែវ ត្រូវបាន​​​បញ្ជូន​ទៅ​​​មន្ទីរ​​​ពេទ្យ​​​កាល​​​ពីថ្ងៃសុក្រ ដោយ​មាន​អាការ​​​ពិបាក​​​ដក​​​ដង្ហើម​​​ដោយសារតែ​​​ក្លិន​​​ស្អុយ​​​អាក្រក់​​​ភាយ​​​ចេញពី​​​រោង​​ចក្រផលិតទឹក​​​កក​​​មួយ​​​ដែល​​​នៅក្បែរ​​​នោះ​​​​ដោយធ្វើឲ្យអ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ពិបាកដកដង្ហើមរាប់​​​ខែ​​​មក​​​ហើយ។ យោងតាម​​លិខិត​​​មួយច្បាប់​​​ចុះ​​​ហត្ថ​​លេខា​​​ដោយ​​​លោក ឃ្លាំង ហួត អភិបាល​​​ខណ្ឌ​​​ឫស្សី​កែវកាល​​​ពី​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បាន​​​ឲ្យ​​​ដឹងថា ​ដើម្បី​បំបាត់ក្លិន​​​ស្អុយ​​​អាក្រក់​​​នេះ​​​ អាជ្ញាធរ​​​​​​បាន​សម្រេច​បិទជា​​​បណ្តោះ​​​អាសន្ននូវអាជីវកម្ម​ផលិត​​​ទឹក​​​កក​របស់​រោងចក្រ​ដែល​​​ជា​​​របស់​លោក​​​ តុង សេង អភិបាល​​​រង​​​ខេត្ត​​​កំពង់ស្ពឺ។ លិខិត​​​នោះមានខ្លឹមសារ​​​ដូច្នេះ​ថា “ ខណ្ឌ​ឫស្សីកែវ បានបញ្ជាឲ្យ​​​ម្ចាស់រោង​​​ចក្រ​​​ផលិត​ទឹកកកនេះផ្អាកដំណើរ​​​ការជា​​​បន្ទាន់ ​ដើម្បី​រក​ដំណោះស្រាយ​​​ជា​​​មួយ​​​ប្រ​​​ជាពលរដ្ឋ​​​ដែល​​​រស់នៅជុំវិញរោងចក្រ​​​នេះ”។ អ្នកស្រី ស៊ិន ចំរើន អ្នកភូមិ​​​ម្នាក់មកពី​​​សង្កាត់គីឡូម៉ែត្រលេខ៦ ដែលបានទ្រាំនឹង​​​ក្លិនឧស្ម័ន​ អាម៉ូនីញាក់ប្រើ​​​សម្រាប់​​បង្កក​​​ទឹកកក​​​​​​ បាន​និយាយ​​​ថា “ ស្ត្រី​​​មានផ្ទៃពោះ​​​និងកុមារស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ។សុំ​​​ឲ្យ​​​រោង​​​ចក្រ​​​នេះរើចេញ​ពី​តំបន់​​​នេះ។ប្រសិនបើមិនរើ​​​ចេញ​ទេ ​យើង​​​នឹង​​​តវ៉ា​​​ទៀត”។ អ្នកស្រី សុិន ចំរើន ​​​បាន​​​បន្ថែម​​​ទៀតថា“ ​កាល​​​ពីព្រឹកមិញ មនុស្ស​​​ប្រហែល៣០​​​នាក់​ត្រូវ​​​បាន​​​បញ្ជូនទៅ​​​មន្ទីរ​​​ពេទ្យបង្អែក​ខណ្ឌ​ឫស្សីកែវ។ ក្នុង​​​ចំណោម​អ្នក​​​ទាំង​​​នោះ​​​មាន​ប្រាំបួននាក់​​​បាន​ឈឺ​​​ធ្ងន់។ ​​​ចំណែកមនុស្ស​​​ជាង​​​​៣០នាក់​​​ផ្សេង​ទៀត​​​ក៏ត្រូវបាន​​​បញ្ជូនទៅ​​​មន្ទីរពេទ្យដែរ”។ កាលពីល្ងាច​​​ថ្ងៃ​​ពុធ ​ប្រជាពលរដ្ឋ​ប្រហែល​​​​១០០នាក់​​​បានតវ៉ា​​​ប្រឆាំង​​​រោង​​​ចក្រ​​​នេះ​​​ហើយ​​​កាល​​​ពីខែវិច្ឆិកា ប្រជាពលរដ្ឋ​​​ប្រហែល​៧០គ្រួសារ​ បានជួបជា​​​មួយ​​​អភិបាលរង​ខណ្ឌ​ឫស្សីកែវ គឺលោក​ស្រី លី រ៉ូហ្សាមី អភិបាល​​​រង​​​ខណ្ឌ​​​ និងតំណាង​​​រោង​​​ចក្រ​​​  ដើម្បី​​​ព្យា​យាម​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ។​​​ប៉ុន្តែក្លិន​​​ស្អុយ​​​នោះ​មិន​​​បាន​​​ថយ​​​ចុះទេ ហើយ​​​អ្នក​​​ភូមិ​​​កាន់តែបាត់​​​បង់ភាព​​​អត់ធ្មត់ខ្លាំង​​​ឡើងៗ។ យោងតាមលោក ផាន់ ភារ័ត្ន នាយក​មន្ទីរ​ពេទ្យបង្អែក​​​សម្តេចឪ​​​បានឲ្យដឹងថា អ្នក​​​ជំងឺ​​​ទាំង​​​អស់​​​កំពុង​​​សម្រាកព្យា​​​បាល​​​នៅក្នុង​មន្ទីរ​ពេទ្យនៅឡើយ បើគិតមក​​​ទល់នឹង​​​យប់ថ្ងៃ​សុក្រ ​ហើយពេទ្យកំពុង​​​ធ្វើ​​​តេស្ត​​​ដើម្បី​​​កំណត់​​​​ឲ្យ​​​ដឹងថា តើ​​​ឧស្ម័ន​​​​​​ពួកគេ​​​បានស្រូបសារ​ធាតុ​អាម៉ូនីញាក់ចូលក្នុងខ្លួនប៉ុន្មានដែរ។ លោក ជា សារ៉េត តំណាង​​​របស់​​​ម្ចាស់​រោង​​​ចក្រ​​​នេះ ​​​បដិសេធមិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​ទេ​​​កាល​​​ពីថ្ងៃ​​​សុក្រ។ គិត​​​រហូត​​​មក​​​ទល់​​​នឹង​​​ល្ងាច​​​ថ្ងៃសុក្រ​​​ រោង​​​ចក្រ​​​នេះ​​​នៅ​​​តែ​​​ដំណើរ​​​ការ​​​នៅឡើយ​​​ ហើយ​​​អ្នក​​​តវ៉ា​​​ កំពុងជួប​ជុំគ្នា​នៅខាង​​​ក្រៅ​​​រោង​​​ចក្រ​​​នៅឡើយដែរ។ ប្រជា​​​ពល​​​រដ្ឋ​​​ម្នាក់​​​ឈ្មោះ​​​ ព្រាប ប៊ុន្នី បាន​​​និយាយ​​​ថា “ រោង​​​ចក្រ​​​នេះ​​​កំពុង​​​ដំណើរ​​​នៅ​ឡើយ ដូច្នេះ​​​ខ្ញុំមិន​​​ដឹង​​​ថា តើ​​​ម្ចាស់រោង​​​ចក្រ​​​នេះ​​​គោរព​​​តាម​​​លិខិត​​​ចេញពី​​​អភិបាល​​ខណ្ឌ​ឬ​​​យ៉ាង​​​ណានោះទេ”៕ ប្រែសម្រួលដោយ តែម សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជំ​នុំ​ជម្រះ​ក្តី​​របស់​ជន​ជាតិ​ថៃ​​​ពីរនាក់​​​​ពី​​​បទ​​​ជួ​​​ញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​មេតំ​​​ហ្វេតាមីន

កា​ល​ពីថ្ងៃ​ពុធ​ សាលា​​ដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​បា​ន​​បើ​ក​​សវ​នា​កា​រ​ជំ​នុំ​ជម្រះ​​​រឿង​​ក្តី​​របស់​​ស្ត្រី​​ជន​​ជាតិ​​​ថៃ​​​ពីរ​រូ​ប​ ដែលត្រូវ​​​បា​ន​ចោទ​ប្រកាន់​​ពី​បទ​​ជួញ​​ដូរ​ថ្នាំ​ញៀន​​មេតំ​ហ្វេ​តា​មីន​​៤​គី​ឡូ​ក្រាម​​ចូ​លក្នុង​ប្រទេ​ស​​​កម្ពុ​ជា​​​ កា​ល​ពី​ឆ្នាំ​មុ​ន​។ ​​នគរបា​ល​ប្រ​ឆាំង​គ្រឿ​ង​ញៀន​​របស់​ក្រ​សួ​ង​មហាផ្ទៃ ​បា​ន​ចាប់​ខ្លួន​​ឈ្មោ​ះ ​​ពី​វ​ចាន់​​​សុត ​អ៊ុត​​សាន់​នី ​​អា​យុ​​២០​ឆ្នាំ​ ​​នៅ​​អា​កា​ស​​យា​ន​​​​ដ្ឋាន​​​​អន្តរ​​ជាតិ​ភ្នំពេញ​កា​ល​ពី​ក្នុ​ង​ខែ​​សី​ហា​ ​​ពី​បទ​​នា​ំ​​ថ្នាំ​ញៀន​​​មេត​ំ​ហ្វេតា​មី​ន​​នៅ​ក្នុ​ង​​វ៉ា​​លិស​​​តា​ម​​ជើង​​ហោះ​ហើរ​​មួ​យ​​ពី​ប្រទេ​ស​ហ្គា​ណា​។ លោក សួស សំ​​អា​ត ចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះបា​ន​មា​ន​ប្រ​សាសន៍​ថា ​​​អំ​ឡុង​ពេល​​​សាក​​សួរអ្នក​ស្រី​...

តំណាងUN ប្រាប់​​រដ្ឋាភិបាល​កំុឲ្យ​​​ប្រតិកម្ម​ចំពោះ​​​ការ​រិះ​គន់​ពី​​​សិទ្ធិមនុស្ស

តំណាង​ការិយាល័យ​ឧត្តមស្នងការ​​​សហ​ប្រជាជាតិទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃសុក្រ​ បាន​ក្រើ​ន​រំឭក​រដ្ឋាភិបាល​កុំឲ្យ​​ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ពីប្រទេស​ផ្សេង​ និង​​អង្គការ​សង្គម​ស៊ីវិល​ នៅពេល​ខ្លួន​បញ្ជូន​​របាយការណ៍​វិវឌ្ឍលើក​ដំបូង​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ ស្តីពីអនុសាសន៍​ចំនួន​៩១​ចំណុច​ ដែលប្រទេស​កម្ពុជា​បាន​ទទួលយក​កាលពីឆ្នាំ​២០០៩។​ ថ្លែងក្នុង​សិក្ខាសាលា​មួយ​ រវាង​ការិយា​ល័យ​ឧត្តមស្នង​ការ​​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា​ ក្នុង​រាជធានីភ្នំពេញ​ លោក ជេម ហ៊ីណាន​ (James Heenan) បាន​លើក​ឡើងថា លោក​ចង់​រំឭក​ដោយ​គោរព​ដល់​រដ្ឋាភិបាល​ថា​ ដំណើរការ​ពិនិត្យ​តាមពេល​កំណត់​ជា​សាកល​របស់​អង្គការ​សហ​ប្រជាជាតិ​ គឺ​ចង់​បង្ហាញពី​អ្វី​ដែលបាន​ធ្វើរួចហើយ​ និងពីអ្វី​ដែលមិន​ទាន់បាន​ធ្វើ​។​ លោកបានមាន​ប្រសាសន៍ថា “ អ្វីដែល​ក្រុមប្រឹក្សា​ចង់ដឹង​គឺ​​ការ​វាយ​តម្លៃ​ថា តើ​មាន​ការ​សម្រេច​បាន​តាម​អនុសាសន៍​ដែរ​ឬទេ​​​ ប្រសិនជាអត់ទេ តើរដ្ឋាភិបាល​ត្រូវធ្វើ​អ្វី​ដើម្បីសម្រេច​ឲ្យបាន​តាម​អនុសាសន៍​នោះ​ និង​​បញ្ហា​ប្រឈមអ្វី​ខ្លះ​ដែល​រារាំង​មិន​ឲ្យ​​សម្រេច​បាន​អនុសាសន៍​​​​នេះ​”។ លោក ហ៊ីណាន បានមានប្រសាសន៍​ថា “ ត្រូវតែ​និយាយ​ឲ្យ​ត្រង់ៗ​អំពី​ការសម្រេច​បាន​​​ ការវិវឌ្ឍ​ និង​បញ្ហា​ប្រឈម​នានា​។​​ ត្រូវ​តែ​ត្រៀមខ្លួន​សម្រាប់​កិច្ច​ប្រជុំ​ និង​ធានា​ឲ្យ​បានថា​​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ ដែល​ដឹងការ​ពិតអំពី​រឿង​នេះ​​ អាច​ចូល​រួម​ផ្តល់​យោបល់​​ និងឆ្លើយ​សំណួរ”។​ ​ លោក​​បន្ថែមថា “ កុំ​មាន​ប្រតិកម្ម​​ចំពោះ​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា​ ពី​ប្រទេស​​ផ្សេង​ៗឬពីអង្គការ​ក្រៅ​រដ្ឋាភិបាល​”។​ របាយការ​ណ៍សិទ្ធិមនុស្ស​​របស់​​ប្រទេស​​ជាសមាជិក​អង្គការ​សហ​ប្រជាជាតិ​ទាំង​អស់​...

គណ​បក្ស​សង្គ្រោះ​ជាតិរិះ​គន់​តុលាការ​ក្នុង​សម័យ​ប្រ​ជុំសភា​លើក​ចុង​ក្រោយ​មុន​បោះ​ឆ្នោត

អំឡុង​សម័យ​ប្រ​ជុំលើកចុង​ក្រោយ​របស់​រដ្ឋ​សភា​នៅមុន​ការ​បោះ​ឆ្នោតជាតិ​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ​កាល​ពី​ថ្ងៃ​សុក្រ សមា​ជិក​សភា​គណ​បក្ស​ប្រ​ឆាំង​ បាន​រិះ​គន់​ចៅ​ក្រមក្នុង​ប្រទេស​កម្ពុជា ចំពោះ​ការ​ផ្តល់​កិច្ច​ការ​ស៊ើប​អង្កេត​ទៅ​ឲ្យ​ក្រឡាបញ្ជី​របស់​ខ្លួន ហើយ​បាន​រិះ​គន់​នគរ​បាល​យុត្តិ​ធម៌​ចំពោះ​ការ​បក​ស្រាយ​មិន​ត្រឹម​ត្រូវ​ពី​សំណុំ​រឿង​រដ្ឋប្បវេណី​ទៅ​ជា​សំណុំរឿង​ព្រហ្ម​ទណ្ឌ។ អំឡុង​សម័យ​ប្រ​ជុំរវាង​សមាជិក​សភាមក​ពីគណបក្ស​ប្រជាជនកម្ពុជាកំពុង​កាន់អំណាច និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ទើប​បង្កើតថ្មី លោក កែត ឃី សមាជិក​សភា​មក​ពីគណ​បក្ស​ប្រឆាំង​បានមានប្រ​សាសន៍​ថា ជា​ញឹក​ញាប់​នគរ​បាលសរសេរ​របាយ​ការណ៍​បញ្ជូនទៅ​តុលាការដែល​បណ្តាល​ឲ្យ​មានការ​ចោទ​ប្រកាន់​បទព្រហ្ម​ទណ្ឌទៅលើ​ជន​សង្ស័យ​ដែល​គ្រាន់​តែ​បាន​ប្រព្រឹត្ត​បទល្មើស​តូច​តាច​។ លោកមានប្រសាសន៍ផង​ដែរថា ជា​ញឹក​ញាប់​នគរបាល​មិន​អនុញ្ញាត​ឲ្យ​​មេធាវី​មាន​វត្ត​មាន​អំឡុង​ពេលសាកសួរ​ទេ។ លោកបានបន្តរិះគន់ថា ជួនកាល​ចៅ​ក្រម​ក្នុង​ប្រទេសកម្ពុជា​មិនស៊ើបអង្កេត​សំណុំ​រឿង​​រួមគ្នា​ទេ ហើយ​ស៊ើបអង្កេត​តែ​ភ័ស្តុតាង​ដាក់​​បន្ទុកលើជន​សង្ស័យតែ​ប៉ុណ្ណោះ។...

ស៊ី​អាយ​អិម​ប៊ី៖ ​វិនិ​យោគិន​ក្នុងស្រុក​នឹង​នាំ​សិទ្ធិ​ធ្វើ​អាជីវ​កម្ម​​កាន់​តែ​ច្រើន​មក​ប្រទេស​កម្ពុជា​

បុគ្គលិក​ធនាគារ​មួយ​បាន​ឲ្យ​ដឹងថា ​កំ​ណើន​ជាបន្ត​បន្ទាប់​នៃ​សិទ្ធិ​ធ្វើ​អាជីវកម្ម​មក​ពី​ក្រៅ​ប្រទេស​ ​ទំនង​ជា​បន្ត​កើត​ឡើង​ ​ដោ​យ​សារ​ប្រជាជន​វ័យ​ក្មេង ​និង​អ្នក​មាន​ធន​ធាន​ក្នុង​ស្រុក​​ចាប់​យក​ឱកាស​នាំ​យក​ម៉ាក​យី​ហោ​ជា​ច្រើន​មក​កាន់​ប្រទេស​កម្ពុជា​។ ​ដោយ​សង្ឃឹម​ថា​ នឹង​​​ជួយ​អតិ​ថិជន​រ​ប​ស់​ខ្លួន​ និង​ប្រជាជន​ផ្សេង​ៗ​ទៀត​ ​ក្នុង​ការ​វិ​និយោគ​ លើ​គម្រោង​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ធនាគារ​ ស៊ី​អាយ​អិមប៊ី ​ដែលមាន​មូល​ដ្ចា​ន​នៅ​​ម៉ាឡេស៊ី​​​ ​កាលពី​ម្សិល​មិញ​ ​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ​ អំពី​សិទ្ធិ​ធ្វើ​អាជីវកម្ម​ ក្នុ​ង​ស្ថា​ន​ទូត​ម៉ាឡេស៊ី ​ប្រចាំ​រាជ​ធានីភ្នំពេញ​។​ ​អ្នក​នាង​ ហេង ធីតា ​ប្រធាន​ផ្នែក​សេ​វា​កម្ម​​ហិរញ្ញ​វត្ថុ​រាយ​ នៅធនា​គា​រ​ ស៊ី​អាយ​អិមប៊ី...

ក្រដាសប្រាក់​​គំរូ​ថ្មី​ត្រូវ​បាន​ចេញ​ផ្សាយ ​ដើម្បី​ចូ​ល​រួម​ប្រារព្ធព្រះ​ពិធី​បុណ្យចម្រើន​ព្រះ​ជន្ម

យោង​តាម​សេចក្តីប្រកាស ​របស់​​ធនា​គារ​ជា​តិ​នៃ​កម្ពុជា​​ បាន​បង្ហាញថា ​ធនាគារ​កណ្តា​ល​​នេះ​ កាល​ពី​​ម្សិល​មិញ​ ​បាន​ចាប់​ផ្តើម​ដា​ក់​ឲ្យ​ក្រដាសប្រាក់​ប្រភេទ​១០.០០០​រៀ​ល​ (២​៥​ដុល្លារ​)​គំរូថ្មី​ ចរចា​ក្នុង​សេដ្ឋ​កិច្ច​​​របស់​ប្រទេសកម្ពុជា ដើម្បី​ចូ​ល​រួម​ប្រារព្ធ ព្រះ​ពិធី​បុណ្យ​ចម្រើន ​ព្រះ​ជ​ន្ម​ព្រះ​ម​ហា​ក្សត្រ នរោត្តម សីហមុនី ​លើ​ក​ទី​៦១​ ​ខាង​ពេល​ខាង​​មុខ​។​ ​សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា​ “ ដើម្បី​ចូលរួម​ប្រារព្ធព្រះ​ពិធី​ ចម្រើន​ព្រះ​ជ​ន្ម​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី ដែល​នឹ​ង​យាង​ចូល​ព្រះ​ជន្មាយុ​ ៦១​ព្រះវស្សា​ (​នៅ​ថ្ងៃ​ទី​១៤​ខែ​ឧសភា​)​​ ​លោក​នាយក​រ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​អនុ​ញ្ញាតឲ្យ​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ដាក់​ឲ្យ​​ក្រដាសប្រាក់ប្រភេទ​១​០​.០០០​រៀល​គំរូថ្មី​ ចរចា​​ក្នុង​សេដ្ឋកិច្ច​របស់​ប្រ​ទេស​កម្ពុជា​”។ ​សេចក្តី​ប្រកាស​ដដែល​​បាន​បង្ហាញ​បន្ថែម​ទៀត​ថា ​លោក...

អ្នក​ភូមិ​​ទាម​ទារ​ឲ្យ​រើ​រោង​ចក្រផលិត​ទឹក​កក​ទៅកន្លែង​ផ្សេង ដោយ​សារតែ​ធំុក្លិន​ស្អុយ​ពេក​

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ អ្នក​ភូមិ​ប្រហែល​១០០​នាក់បាន​នាំគ្នា​តវ៉ា​នៅ​ខាង​ក្រៅ​រោង​ចក្រ​ទឹកកក​មួយ​កន្លែង​​ក្នុង​រាជធានី​ភ្នំពេញ​ដែល​​ជា​កម្មសិទ្ធិរបស់​កូន​ស្រី​លោក​ តុង សេង អភិ​បាល​រង​ខេត្ត​កំពង់​ស្ពឺ​ ដោយ​ត្អូញ​ត្អែរ​ថា រោង​ចក្រ​​ស្ថិតនៅ​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​​​លេខ៦ ខណ្ឌ​ឫស្សី​កែវនេះ​ជះ​ក្លិន​ស្អុយ​​​​ខ្លាំង​ពេក​ ហើយក្លិន​ស្អុយ​នេះ​​​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​ប្រជា​ពល​រដ្ឋ រស់​នៅ​​​ក្បែរ​​​នោះ។ ​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សី​កែវ​បានជួប​ជាមួយ​អ្នក​តវ៉ា...

ហាង សុថេប៊ី ប្ដឹងបកថា ខ្លួន​មិនបាន​​​ដឹង​​​ថា​​​ រូប​​​ចម្លាក់អវតារព្រះវិស្ណុត្រូវគេលួចពីប្រាសាទកោះកេរទេ

ហាងលក់វត្ថុ​បុរាណ ​សុថេប៊ី ​(Sotheby) ដែល​ត្រូវ​​​រដ្ឋាភិបាល​​​សហរដ្ឋ​​​អាមេរិក​​​​​​ប្ដឹង​​​ទៅ​​​​តុលាការ​​​​ ដើម្បីឲ្យបញ្ជូន​​​រូបចម្លាក់​អវតារ​ព្រះវិស្ណុ​​សតវត្ស​​​រ៍ទី១០​របស់​ខ្មែរ​​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញនោះ បាន​​បដិសេធថា  ខ្លួនមិន​បាន​​​​ដឹងថា រូបចម្លាក់​​​ ដែល​​​ខ្លួនកំពុង​​កាន់កាប់នេះ​ត្រូវ​​​​គេ​​​លួច​​​ពី​​​ប្រាសាទកោះកេរ នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ ​ទេ។ កាល​​​ពី​​​ថ្ងៃ​​​ទី៦ ខែឧសភា ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹងទៅ​​​តុលាការនៅ​​​សង្កាត់​​​ញូវ​​​យ៉ក ​ដែល​​កំពុងចាត់ការសំណុំរឿង​​​​​​នេះ មេធាវី​​​ការពារ​​​ហាងលក់វត្ថុ​បុរាណ ​សុថេប៊ី  ​និង​ការ​ពារលោកស្រី ឌីសុីយ៉ា​ រឺសប៉ូលី​ ឌីប៉ុុកជីអូ​ស៊ូសា​(Decia Ruspoli di Poggio Suasa) ដែល​ជា​​​ម្ចាស់រូបចម្លាក់នេះ បាន​​​ប្តឹងបកចំពោះការ​​​អះអាង​​​​​​ក្នុងបណ្តឹង​​​របស់​​​រដ្ឋាភិបាល ដែល​​​លើក​​​ឡើង​​​ថា មាន​​​ភ័ស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់ថា ហាង​​​សុថេប៊ី ពិតជាបាន​​​ដឹង​​​​​​​​​យ៉ាង​​​ច្បាស់​​​ថា​​​រូប​​​ចម្លាក់មាន​​​តម្លៃបី​​​លាន​​​ដុល្លារ...

រដ្ឋសភាអនុម័ត​​​ច្បាប់​​​ ស្ដីពី​​​សហករណ៍​​​កសិករ ដែលក្រសួងកសិកម្មបានស្នើឡើង ដើម្បីពង្រីក​​​សេដ្ឋកិច្ច​​​

កាល​​​ពី​​​ម្សិល​​​មិញ ​​​រដ្ឋសភា បាន​​​អនុម័ត​​​ច្បាប់​​​​​​ថ្មី​​​មួយ ដែល​​​ក្រសួង​​​កសិកម្ម​​​បាន​​​ស្នើ​​​ឡើង ​​​ដើម្បី​​​​​​គាំ​​​ទ្រ​​​ដល់​​​ការ​​​បង្កើត​​​សហករ​​​ណ៍​​​កសិ​​​ករ​​​ក្នុង​​​ការ​​​ជំរុញ​​​ផលិតកម្ម និង​​​ការ​​​នាំ​​​ចេញ​​​គ្រាប់​​​ធញ្ញជាតិ ដូច​​​ជា​​​ស្រូវអង្ករ​​​ជា​​​ដើម។ ច្បាប់​​​នេះ មាន​​​ប្រាំ​​​បួនជំពូក ដោយ​​​មាន​​​១១៤មាត្រា​​​សរុប​​​ទាំងអស់ ន​​​ិង​​​សម្រាប់​ធ្វើ​​​ជាគោលការណ៍​​​ណែ​​​នាំ​​​បង្កើត​​​សហករណ៍​​​នេះ​​​។មាត្រា១ នៃ​​​ច្បាប់​​​នេះ ចែង​​​ថា “ ច្បាប់​​​នេះ​​​មាន​​​បំណង​​​ជំរុញ​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​ឲ្យ​​​ចូល​​​រួម​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​​​ការ​​​ងារ​​​ក្នុង​​​ឧស្សាហកម្មកសិកម្ម​​​ ដើម្បី​​​ពង្រីក​​​សេដ្ឋកិច្ច​​​ជាតិ​​​”។ យោង​​​តាម​​​លោក យ៉ង សាំង​​​កុមារ​​​ នាយក​​​​​​មជ្ឈមណ្ឌល​​សិក្សា​​​និ​​​ង​​​អភិវឌ្ឍន៍​​​កសិកម្ម ​​​កម្ពុជា...

ព័ត៌មានថ្មីៗ