35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

អ្នក​ភូមិ​ប្តឹង​ទៅ​អភិ​បាល​ខេត្ត​កោះ​កុង​រឿង​​ជម្លោះ​ដីធ្លី​ជាមួយ​អង្គការការ​ពារ​​សត្វ​ព្រៃ​

​​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ប្រជា​ពល​រដ្ឋ​ជាង​១០០​នាក់​ ដែល​មាន​ជម្លោះ​ជាច្រើ​ន​​​ឆ្នាំ​ជាមួយ​នឹង​អង្គការ​សម្ពន្ធ​​​​សត្វ​ព្រៃ​​ក្នុង​ស្រុក​មណ្ឌល​សី​មា ខេត្ត​កោះ​កុង​នោះ ​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​លោក​អភិបាល​ខេត្ត​​ ដោយ​​ស្នើ​សុំ​ឲ្យ​គេ​​វាស់​វែង​ដី​របស់​ពួកខ្លួន​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ចែក​ប័ណ្ណ​កម្មសិទ្ធ​ិដី​ធ្លី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។​​​​​​​​ ​តំណាង​អ្នក​ភូមិម្នាក់​ឈ្មោះ ង៉ែត វ៉ន អាយុ​​៥៥​ឆ្នាំ​ បាន​ឲ្យ​ដឹង​​ថា អ្នក​ភូមិ​ត្រូវ​បាន​ហាម​មិន​ឲ្យ​បង្ក​បង្កើន​ផល​លើ​ដីនេះ តាំង​ពី​ឆ្នាំ​២០០៤​ គឺ​នៅ​​ពេល​ដែល​អង្គការ​សម្ពន្ធ​​​​សត្វ​ព្រៃ​បាន​ចុះ​មក​អនុវត្តកម្មវិធី​ការ​ពារ​ព្រៃ​ឈើ​​ក្នុង​តំបន់​​នេះ​ ​។ លោក ង៉ែត វ៉ន បាន​ចោទ​ថា...

ប្រទេ​សកម្ពុជា​ និងថៃ ព្រ​ម​ព្រៀង​​​គ្នាដើរ​ល្បាត​​រួមតាមព្រំ​​ដែន ដើម្បីទប់ស្កាត់បទ​ល្មើស​កាប់ឈើ​គ្រញូង

កា​ល​ពី​ថ្ងៃ​​ពុធ ប្រ​ទេ​ស​ថៃ​ និង​ប្រទេ​ស​​កម្ពុជា​​​បា​ន​​ចាប់​ផ្តើមដើរល្បាត​​រួម​​គ្នានៅ​តា​ម​ព្រំ​ដែ​ន​​របស់​​ខ្លួន​​ដោ​យស​ង​្ឃឹម​​ថា​ នឹង​​​ជួយ​ទប់​​​ស្កាត់​​ការជ្រៀតចូលរបស់កម្មករ​​​ចំ​ណាក​ស្រុក​​ខុស​​ច្បាប់​ និ​ងពលរដ្ឋខ្មែរ ដែល​​​​លប​​ចូ​ល​​ក្នុង​​ទឹកដីប្រទេ​ស​​ថៃ ​​ដើម្បី​​លួចកា​ប់​ឈើ​គ្រ​ញូង​ ដែល​​ជា​និច្ច​កាល​បង្ក​ឲ្យ​មា​ន​​មនុស្ស​ស្លាប់​។ ​ប្រទេ​ស​កម្ពុជា​​​​អះ​អា​ង​ថា កង​កម្លាំ​ង​​ថៃ​​​បា​ន​​បាញ់​​​ជ​ន​​ជាតិ​​របស់​​ខ្លួន​​ស្លាប់​​ចំ​នួ​ន​៤៥​នាក់​​កា​ល​ពី​ឆ្នាំ​មុន ​​ដោយសារពួកគេ​ឆ្លង​​ដែ​ន​ដោ​យ​ខុស​​ច្បាប់​ ដើម្បី​ស្វែ​ង​រក​​ឈើ​ប្រណីត​​ ​ដែល​​​អាច​មា​ន​តម្លៃ​​​រា​ប់​​ពាន់​​ដុល្លារ​​ក្នុ​ង​មួ​យ​ម៉ែត្រ​គូប​ ​ហើយ​​ជា​​រឿ​យៗ ​​អ​ំ​​ពា​វ​ឲ្យ​ភាគី​ថៃ​​ឈប់បាញ់ពួកគេទៀត។ ​ទោះ​​​ជា​​យ៉ាង​ណា កា​រ​​អ​ំ​ពា​វ​នា​វ​​​បែបនេះ​ត្រូវ​ភាគី​ថៃ​អនុ​វត្ត​បា​ន​តិច​​តួច​ណាស់ក្នុ​ង​កា​រ​​ទប់​ស្កាត់​​កា​រ​បាញ់​ប្រហារ​​ដូចនេះ​ ​​ព្រោ​ះ​​ថៃ​នៅ​​តែ​​ទទូ​ចថា ​ក្រុ​ម​​អ្នក​កាប់​ឈើ​ ដែល​គេបា​ញ់​​ប្រ​ហា​រ​មា​ន​​អា​វុធ​ និង​អាចបង្កគ្រោះ​ថ្នាក់​ផង​ដែរ។ ក្នុងកិច្ចប្រឹង​ប្រែងដោះស្រាយ​បញ្ហាដោយ​ទ្វេ​​ភាគី​​នាពេលថ្មីៗនេះ លោក ឡុង វ​ី​សា​​លោ ​រដ្ឋ​​លេ​ខាធិ​កា​រ​​ក្រសួ​ង​កា​រ​​បរទេ​ស​​បា​ន​​​ជួ​ប​​ជា​មួ​យ​លោក ជូ​ល​ឡាពង់ ណុន​​ស្រុី​ឆៃ(Jullapong Nunsrichai) ​អ​នុ​រដ្ឋ​មន្ត្រី​ក្រ​សួង​កា​រ​​បរទេស​​ថៃ នៅ​ក្នុង​ក្រុ​ង​ប៉ោយ​ប៉ែត ​កា​ល​ពី​ថ្ងៃ​​ពុធ​។...

​បក្ស​​សង្គ្រោះ​​​​ជាតិ​​​ផ្តល់​សារ​ចម្រុះគ្នា​អ​ំ​ពី​កា​រ​ចុ​ះ​​​ឈ្មោះប្រកួតប្រជែង

ដោ​យ​នៅ​សល់​តែ​​​បួ​នថ្ងៃ​​ទៀត​​​ប៉ុណ្ណោះ​​​សម្រាប់ឲ្យ​​គណ​​បក្ស​​នយោ​បា​យ​នានាទៅ​​ចុ​ះ​​ឈ្មោះ​​ ដើម្បីចូលរួមប្រកួត​ប្រជែងក្នុង​កា​រ​​បោ​ះ​ឆ្នោ​ត​ជ្រើស​តាំ​ង​​តំណា​​ង​រាស្ត្រ​ ក្រុម​មន្ត្រី​​​មក​ពី​​គណ​បក្ស​​​សង្គ្រោះ​ជាតិ​ ដែល​​​ជា​គណ​​បក្ស​​ប្រឆាំ​ង ​កា​ល​​ពី​ម្សិល​មិញ ​​បា​ន​​ផ្តល់​គំនិត​ផ្សេង​ៗ​គ្នា​​អ​ំ​ពី​ថា​ តើ​​​គ​ណ​បក្ស​នេះ​​នឹ​ង​​ទៅ​ចុះ​ឈ្មោះ​​ឲ្យ​បា​ន​មុន​ថ្ងៃ​​ទី​១៣​ ខែ​ឧសភា ឬ​​អត់។ ​​ខណៈ​​ដែល​​លោក យឹម សុ​វណ្ណ ​​អ្នក​នាំ​​ពាក្យ​​​​របស់គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​​​បា​ន​លើក​ឡើ​ង​ថា ​​​គណ​បក្ស​​មិន​ទាន់សម្រេច​​ថា​ តើ​ខ្លួន​នឹង​​​ទៅ​​ចុ​ះ​ឈ្មោះ ​​​ឬ​យ៉ាងណា​នោះ​ លោក កឹម សុ​ខា ​អនុប្រ​​ធា​នគ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​...

បក្ស​ប្រជាជន​ថា សមា​ជិក​សភា​​ មកពី​​បក្ស​សង្គ្រោះ​ជាតិ​​ គ្មាន​សិទ្ធិ​អង្គុ​យក្នុង​រដ្ឋ​សភា​ឡើយ

សមាជិក​សភា​ជាន់ខ្ពស់​មកពី​គណបក្ស​​ប្រជាជន​កម្ពុជា​ កាលពីម្សិលមិញ​បាន​លើក​ឡើងថា សមាជិក​សភាមកពី​គណ​បក្ស​ ដែល​ទើប​បង្កើ​ត​ថ្មី​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ គ្មាន​សិទ្ធិស្រប​ច្បាប់​ ដើម្បី​អង្គុយ​ក្នុង​រដ្ឋសភា​ឡើយ​ ប៉ុន្តែ​នៅតែទទួល​ការ​អនុគ្រោះ​បែប​ចិត្ត​មេត្តា​ធម៌​របស់លោក​ ហេង​ សំរិន​ ប្រធាន​ រដ្ឋសភា​។​ ចាប់តាំង​ពីគណ​បក្ស​ប្រឆាំង​ គឺ​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ បាន​រួម​បញ្ចូល​គ្នា​ ដើម្បី​​បង្កើត​​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាលពីឆ្នាំ​មុន​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នាខែ​កក្កដា​ខាង​មុខ សមា​ជិក​សភា​មកពីគណ​បក្ស​ទាំង​ពីរនេះ​ នៅតែ​បន្ត​បម្រើការ​ក្នុង​រដ្ឋ​សភា​ ក្រោម​ឈ្មោះ​គណបក្សថ្មី។​ ប៉ុន្តែ​នៅពេលថ្ងៃ​បោះឆ្នោត​ ដែល​នៅ​សល់​មិនដល់​បីខែ​ផងនោះ គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ក្នុងសប្តាហ៍​នេះ ​បាន​ចាប់​ផ្តើម​​លើកឡើងថាសមាជិកសភាមកពី​គណ​បក្ស​សង្គ្រោះជាតិ​ ត្រូវបានហាម​ឃាត់​មិន​ឲ្យ​អង្គុយ​ក្នុង​រដ្ឋសភា​ឡើយ​ ដោយសំអាង​ទៅ​លើ​មូល​ហេតុថា ពួកគេ​នៅមិនទាន់មាន​ការ​បោះឆ្នោត​ជ្រើស​រើ​សឲ្យចូល​បម្រើការ​ក្នុង​រដ្ឋសភាឡើយ។​ នៅក្នុង​រដ្ឋ​សភា​កាលពីថ្ងៃ​ពុធ​ លោក ជាមយៀប​ សមា​ជិកសភា​ជាន់ខ្ពស់​មកពី​គណបក្ស​ប្រជាជន​ បាន​ដាក់លិខិត​មួយ​ច្បាប់​ជូន​លោក ហេង...

ក្រុម​ហ៊ុន​វិនិយោគ​មួយ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​យក​ពន្ធ​លើ​ការ​នាំ​ចេញ​អាហារ​សមុទ្រ

ក្រុម​ហ៊ុន​វិនិយោគ​ហុងកុង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា​ ការ​យក​ពន្ធ​របស់​រដ្ឋា​ភិបាល​លើ​ការ​នាំ​ចេញ​អាហារ​សមុទ្រ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កែ​ច្នៃ​ត្រី​នៅ​ប្រទេស​កម្ពុជា​មាន​ការ​រអាក់​រអួល។ សម្ពន្ធ​ សាន់វ៉ា​ (Sunwa)​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហុង​កុង​បាន​ចាប់​ផ្តើម​ដំណើរ​ការ​រោង​ចក្រ​កែ​ច្នៃ​បង្គា​មួយ​កន្លែង​នៅ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ឆ្នាំ​១៩៩៤​ ហើយ​ផែន​ការ​របស់​សម្ពន្ធ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​ផែន​ការ​សាង​សង់​អគារ​ខ្ពស់​មួយ​កន្លែង​ដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ចំនួន​៤០០​លាន​ដុល្លារ​នៅ​ណ្តាល​រាជ​ធានី​ភ្នំ​ពេញ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ កាល​ពី​ថ្ងៃ​អង្គារ​ លោក​ ចូណាថាន់​ ឈ័រ​ (Jonathan Choi)​...

សកម្មជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញពី​លំនៅ​ដ្ឋាន​នាំ​​​គ្នា​​​​តវ៉ា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង

សកម្ម​ជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​មក​​ពី​សហគមន៍​បឹង​កក់​បាន​ធ្វើ​ការ​តវ៉ា​រួម​​គ្នា​​ក្នុង​គោល​បំណង​សុំ​ជំនួយ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ទាំង​នៅ​ស្ថាន​ទូត​របស់​ប្រទេស​នេះ​ប្រចាំ​​​​រាជធានី​ភ្នំពេញ​ និង​នៅ​ស្ថាន​ទូត​​ខ្មែរ​ក្នុង​ទីក្រុង​សេអ៊ូល​។ ការតវ៉ា​នៅក្នុង​ទី​ក្រុង​សេអ៊ូល​នេះ​គឺ​ជា​លើក​ទី១​ហើយ​ ដែល​សកម្មជន​បាន​ធ្វើ​ការ​តវ៉ា​នៅ​ក្រៅ​ប្រទេសប្រឆាំង​នឹង​ការ​បណ្ដេញ​​ ប្រជា​ពល​រដ្ឋ​ប្រ​មាណ​៣.០០០​គ្រួ​សារ​ចេញ​ពី​សហគមន៍​បឹង​កក់។ ​ ​ពេល​ទាក់​ទង​​​តាម​ទូរ​ស័ព្ទ​ទៅ​ក្រុង​សេអ៊ូលអ្នកស្រី បូវ សុភា សកម្មជន​បឹង​កក់​បាន​ឲ្យ​ដឹង​​ថា អ្នកស្រី​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​​ទៅ​​​ចូល​រួម​សិក្ខា​សាលា​​មួយ​ស្ដី​អំពី​សិទ្ធិ​មនុស្ស​​ដែល​ឧប​ត្ថម្ភ​ដោយ​អង្គការ​លើកលែង​ទោស​អន្ដរជាតិ ដែល​ពេល​នោះ​អ្នក​ស្រី​ និង​អ្នក​ចូល​រួម​ប្រហែល​៣០​នាក់​ផ្សេង​ទៀត​ ភាគ​ច្រើន​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​សម្រេច​ឲ្យ​​​​សកម្មជន​សហគមន៍​បឹង​កក់​ធ្វើ​ការ​តវ៉ា​នៅ​ស្ថាន​ទូត​​ខ្មែរ​នៅ​ទី​នោះ។​ អ្នក​ស្រី​បាន​មានប្រ​សាសន៍​ថា អ្នកតវ៉ា​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​​កំណត់​ព្រំ​ប្រទល់​​តំបន់​បឹង​កក់​​ មួ​យផ្នែក​ដែល​រដ្ឋាភិបាល​បាន​​លៃ​ទុក​​ឲ្យ​​​ពួកគេ​​សង់​សំនៅ​ដ្ឋាន​ ដោយ​​មិន​​​បណ្ដេញ​​អ្នក​ភូមិ​ចេញ​​ទៀត​​ឡើយ​ និង​សុំ​ឲ្យ​ដោះ​លែង​អ្នក​ស្រីយ៉ម បុុប្ផា​ សកម្មជន​​បឹង​កក់​ដែល​ត្រូវគេចាប់​​​ដាក់​ពន្ធ​នាគារ​។ ​អ្នកស្រី សុភា ដែលគ្រោង​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ស្អែក​នោះ​​មាន​ប្រសាសន៍​ថា “ ស្ថាន​ទូត​​ខ្មែរ​នៅ​ទី​នោះ​​បាន​ទទួល​យក​ញត្ដិ​​​​របស់​យើង​ហើយ និង​បាន​និយាយ​ថា ពួកគេ​​នឹង​បញ្ជូន​សំណើ​នោះ​​មក​រដ្ឋាភិបាល​កម្ពុជា ប៉ុន្ដែ​ពួកគេ​មិន​បាន​និយាយ​អ្វី​ផ្សេង​ទៀត​ទេ​​”។ ​អ្ន​ក​​​ស្រី ទេព វន្នី​ សកម្មជន​សហគមន៍​បឹង​កក់​​ដែល​បាន​ដឹក​នាំ​ការ​តវ៉ាព្រម​ពេល​គ្នានៅ​ស្ថាន​ទូត​កូរ៉េខាង​ត្បូង​ក្នុង​រាជធានី​ភ្នំពេញបាន​និយាយ​ថា...

​ឪពុក​​ម្នាក់​​​​ប​​​្ដឹង​​​ក្រុមហ៊ុន​​​ចម្ការកៅស៊ូ​​​​ឌីអិម​គ្រុប នៅ​ខេត្ត​រតនគិរី​ពីប​ទវាយ​​​ដំ​​​កូនរបស់​​​​គាត់ប​​​ី​​​នាក់

ឪពុក​​​​របស់​កុមារ​​បី​​​នាក់ដែលទទួល​​​រង​​​ការ​​​វាយ​​​ដំ​​​ដោយ​​​ដំបង​​​​ឈើ​និង​​​ដែក​​​ពីសំណាក់​កម្មករ​​​​របស់​​​ក្រុមហ៊ុន​​​ឌីអិម​គ្រុប (DM Group) ដែល​​​មាន​​​ខ្នង​​​ក្រាស់​​​នៅ​​​ខេត្ត​​​រតនគិរី បាន​​​ដាក់​​​ពាក្យ​​​​​​ប្ដឹង​​​ក្រុមហ៊ុននេះ និង​​​​​​ទាម​​​ទារ​​​សំណង​​​រាប់​មឺុន​​​ដុល្លារ។ កូន​​​​​​បី​​​នាក់​​​របស់​​​លោក រី សារ៉ុន រួមមាន​​​ក្មេង​​​ប្រុស​​​អាយុ១៤​​ឆ្នាំ​​​ម្នាក់ ដែល​ពេល​​​នេះ​​​​​កំពុង​រង់ចាំ​​​ការ​​​វះកាត់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ប្រទេស​​​វៀតណាម​​​ដើម្បី​​​សម្អាត​​​ឈាម​​​កក​​​នៅ​​​ក្នុង​​​​​​ក្បាល​​​របស់​​​ក្មេង​​​ប្រុស​​​នេះ ​​ដែល​អាច​មាន​​​​គ្រោះថ្នាក់​​​ដល់ជីវិត​នោះ​ ត្រូវ​​​បាន​​​វាយដំ​​​ ជា​​​មួយ​​​នឹង​​​អ្នក​​​ជិត​​​ខាង​​​​​​ម្នាក់​​​ទៀត កាល​​​ពី​​​​​​​​​​​​​​​ថ្ងៃ​​​សៅរ៍ ពេល​​​ព្យាយាម​​​បញ្ឈ​​​ប់​​​​កម្មករ​​​​របស់​​​ក្រុមហ៊ុន ឌី អិម គ្រុប មិន​ឲ្យ​រាន​​​ដី​​​ស្រែ​​​របស់​​​ខ្លួន។​​​ សាលា​​​ដំបូងខេត្ត បាន​​​ចោទ​​​ប្រកាន់​​​​កម្មករ​​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ពី​​​ប​​​ទ​បង្ក​របួស​ស្នាម​ដោយ​​​ចេតនា​​​ ប៉ុន្តែ បាន​​​ដោះលែងទាហាន​វរសេនីយ៍ឯក​ម្នាក់​ឈ្មោះ ស្រី ធឿន ដែល​​​ស្ថិត​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នេះ ប៉ុន្តែ​​​​​មិន​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​វាយ​​​ដំនេះ​​​ទេ។ លោក រី សារ៉ុន និង​​​សាក្សី​​​ម្នាក់ ដែល​ឃើញហេតុការ​ណ៍​​​​វាយ​​​ដំ​​​នេះ បាន​​​អះអាង​ថា​ វរសេនីយ៍ឯក ស្រី ធឿន បាន​​​ការពារ​​​កម្មករ​ ​​​របស់​​​ក្រុម​​​ហ៊ុន ឌី អិម គ្រុប ដោយគំរាម​​​​បាញ់​​​អ្នក​​​ណា​​​ ដែល​​​មាន​​បំណង​​​​បញ្ឈប់​​​ការ​​​​ឈូស​ឆាយ​​​​​​​ដី​​​នេះ។ លោក រី សារ៉ុន បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​អង្គារ​ថា គាត់​​​បាន​​​ដាក់​​​ពាក្យប្ដឹង​​​ក្រុម​​​ហ៊ុន​​​នេះដើម្បី​​​ទាម​​​ទារ​​​សំណង៤០.០០០​​​ដុល្លារ​។ គាត់​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​ចង់​​​ប្ដឹង​​​មនុស្ស​​​បី​​​នាក់​​​នេះ ពី​​​ព្រោះ​​​ពួក​​​គេ បាន​​​ប្រើ​​​អំពើហិង្សា​​​មក​​​លើ​​​កូន​​​ប្រុស​​​ និងកូន​​​ស្រី​​​របស​​​់ខ្ញុំ”។ លោក ឆាយ ធី អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​រតនគិរីបាន​​​មាន​​​ប្រសាសន៍ថា លោកបាន​​​ជួយ​​​លោករី សារ៉ុន ដាក់​​​ពាក្យ​​​បណ្តឹង​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​កាល​​ពីព្រឹក​ថ្ងៃ​អង្គារ​។ លោកមាន​​​ប្រសាស​​​ន៍ថា“ ខ្ញុំ​​​បាន​​​ដាក់ពាក្យ​​​​ប្ដឹង​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត នៅ​​​ថ្ងៃ​​​នេះ បន្ទាប់​ពី​​​​ឪពុក​​​របស់​​​ជន​​​រង​​​គ្រោះ​​​ បាន​​​មក​​​ការិយាល័យ​​​របស់​​​ខ្ញុំ​​​មួយ​​ថ្ងៃ​​​មុន​នេះ​​​​ដើម្បី​​​សុំជំនួយ”។ លោក រី សារ៉ុន បាន និយាយ​​​ថា គាត់​​​កំពុង​​​ត្រៀម​ស្នើ​​សុំ​ឲ្យ​​​អាជ្ញាធរ​​​​មូល​ដ្ឋាន​​​​ប​​​ញ្ជាក់​​​​ពី​​​​ប​​​័ណ្ណកម្មសិទិ្ធ​​​ដី​​​ ដែល​​​គាត់​​​បាន​ទទួល​នាពេល​ថ្មីៗ​នេះ​លើ​​​​ដីស្រែ​ដែល​​​​កូន​​​របស់​​​គាត់​​​​​បាន​​​ការពារ ពេល​​​ពួក​​​គេ ត្រូវ​​​បាន​គេ​​​​វាយ​​​ដំនោះដើម្បី​​​​ខ្ចីប្រាក់កម្ចី​​​ចំនួន​​​២.០០០​​​ដុល្លារ​​​សម្រាប់​​​ព្យាបាល​​​​​​កូន​​​ប្រុស​​​របស់​​​​​​គាត់​​នៅ​​​មន្ទីរពេទ្យ​​​​​​​ក្នុង​ប្រទេស​​​វៀតណាម។ គាត់​​​បាន​​​និយាយ​​​ថា​​​ វេជ្ជបណ្ឌិត​​​នៅ​​​ទី​​​នោះបាន​​​កំណត់​​​កាល​​​បរិច្ឆេទ ធ្វើការ​​​វះកាត់​​​កូន​​​ប្រុស​​​របស់​​​គាត់​​​នៅ​​​ថ្ងៃ​​​សៅរ៍។ លោក វ៉ែន វិបុល អ្នក​​​នាំពាក្យ​​​ក្រុម​​​ហ៊ុន ​ឌី អិម គ្រុប មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​បំភ្លឺ​​​​បាន​​​ទេ។​ ប៉ុន្តែ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​លោក វ៉ែន វិបុល បាន​​​ចាត់​ទុក​​ការ​វាយ​តប់​គ្នា​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​នេះ​ថាជា​​​ការ​​​យល់​​​ច្រឡំ​​​គ្នា ពី​​​ព្រោះ​កម្មករ​របស់​ក្រុមហ៊ុ​​​ន​​​នេះ “ មិន​​​​ដឹង​ច្បាស់​” ថា​ ដី​នេះ​ជា​​​កម្មសិទិ្ធ​​​របស់​​​​នរណា​​​​ឡើយ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

មន្ត្រី​​​រដ្ឋាភិ​បាល និងមន្ត្រី​​​​គ​ណ​​បក្ស​ប្រ​ឆាំ​ង​​ពិភាក្សា​ដេញ​ដោល​​​អំ​ពី​សម្បទា​ន​​​ដី​​​​​នៅ​រដ្ឋ​​​សភា

កាល​ពី​ម្សិល​មិញ លោក ​ច័ន្ទ​ សារុន រដ្ឋ​​​មន្ត្រី​ក្រសួង​​កសិ​កម្ម​​បា​ន​ច្រាន​ចោល​ កា​រ​​អ​ះ​អា​ងពី​ប្រជា​ពល​រដ្ឋ​​​ចំនួន​២០០​គ្រួសារ​នៅ​ក្នុ​ង​ខេត្ត​​កោះ​កុង ដែល​បាន​​ប្តឹង​ក្រុ​ម​​ហ៊ុន​ផលិត​ស្ករស ថេតអេនលីល(Tate & Lyle ​)របស់​អ​ង​់​គ្លេស​​ ពាក់​ព័ន្ធ​នឹង​​​ដី​​ ដែល​ពួ​ក​គេ​​ត្រូ​វ​បាន​​បណ្តេញចេញ​​​​ដោ​យ​ខុស​​​ច្បាប់​ដោ​យ​​អះអាង​ថា មា​ន​​តែ​​១៣គ្រួសារ​​ប៉ុណ្ណោះ​ក្នុ​ង​ចំ​ណោម​នោះ​ ​​​​នៅ​មាន​ជម្លោះ​​ជាមួ​យ​​ក្រុម​ហ៊ុន​ចម្ការ​​កៅ​ស៊ូ​ក្នុង​ស្រុ​ក​នៅ​ឡើ​យ។ ប្រជា​​ពល​រដ្ឋ២០០​គ្រួ​​សារ​នេះ​​​បា​ន​​​ដាក់​​ពាក្យ​​បណ្តឹ​ង​ប្តឹង​ក្រុ​ម​ហ៊ុនថេតអេនលីល...

អភិបាល​​​​​ខេត្តកំពង់ធំ​​​ថ្មី​សន្យា​​​ផ្ដល់ដី​​​​​ឲ្យ​អ្នក​​​ភូមិ​​​ជាង​​​៥០០​​​គ្រួសារ ដែល​​​ត្រូវ​​​​បាន​បណ្ដេញ​​​ចេញ​​​ពី​ដី​

កាល​​​ពី​​​ថ្ងៃ​​​អង្គារ អភិបាល​​​ខេត្ត​​​កំពង់ធំដែល​​​ទើប​​​តែង​​​តាំង​​​ថ្មីបាន​​​សន្យា​​​ចំពោះ​​​ប្រជា​​​​​​ពលរដ្ឋ​​​ជាង​​​៥០០​​​គ្រួសារ ដែល​​​ត្រូវ​​​បាន​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​បណ្ដេញ​​​ចេញ​​​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​ដោយ​​​បង្ខំកាល​ពី​ជាង​​​បី​​​ឆ្នាំ​​​មុន​នោះ​ថា ​ពួក​គាត់​នឹង​​​ទទួល​​​បាន​​​ដីស្រែ​​​ជំនួស​​​វិញ​​​នៅ​​​ដើម​​​ខែ​​​​​​ក្រោយ​​​នេះ ។ កង​​​កម្លាំង​​​សន្តិសុខ បាន​​​បណ្ដេញ​​​​​​អ្នក​​​ភូមិ​​​ចេញ​​​ពីឃុំក្រយា​​​នៅក្នុង​ស្រុកសន្ទុក កាល​​​ពី​​​ខែ​​​ធ្នូ ឆ្នាំ២០០៩ដើម្បី​​​ទុក​ដី​នោះ​​​​ឲ្យក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​ចម្ការ​​​កៅស៊ូ តាន់ បៀន (Tan Bien) នៅ​ខេត្ត​កំពង់ធំ ដែល​​​បាន​​​ទទួល​​​ដីសម្បទាន​​​ទំហំ៨.១០០ហិកតា​​​នៅ​​​ក្នុង​​​តំបន់​​​នេះ។​​​ គ្រួសារ​​​​​​ទាំង​​​​​​នេះ បាន​​​រស់​​​នៅ​​​លើ​​​ទី​តាំង​​​ថ្មី​​​មួយ ដែល​គ្មាន​​​ដី​​​ស្រែ​​​ចម្ងាយ​​​​ប្រហែល​​​ប្រាំគីឡូ​​​ម៉ែត្រ​​​អស់រយៈ​ពេលបី​​​ឆ្នាំ​មក​ហើយ​។ លោក​​​ អ៊ុត សំអន អភិបាល​​​ខេត្ត ដែល​​​បាន​​​ស្បថ​​​ចូល​​​កាន់​​​​​តំណែង​​​កាល​​​ពី​​​​​​ថ្ងៃ​​​ច័ន្ទ បាន​​​មាន​​​ប្រសាស​​​ន៍ថា...

តំណាង​រាស្ត្រ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ស្នើសុំ​បង្កក​ប្រាក់​ខែ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

កាល​ពីម្សិល​មិញ លោក​ ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូ​នលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ដោយ​​​ស្នើសុំ​ឲ្យ​រដ្ឋា​ភិបាល​​បង្កក​ប្រាក់​ខែ​របស់​សមា​ជិក​តំណាង​រាស្ត្រ​មកពីគណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ ដោយលោក​លើ​កហេតុផល​ថា គណបក្ស​ ដែល​ទើប​បង្កើត​ថ្មី​នេះ​មិន​ទាន់​បាន​​តែង​តាំង​​​សមាជិក​របស់​ខ្លួននៅ​ក្នុង​រដ្ឋសភា​​​ឲ្យស្រប​ច្បាប់​នោះទេ។ យោង​តាម​លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កើត​ឡើង​ដោយ​ការច្របាច់​បញ្ចូល​គ្នា​រវាង​គណ​បក្ស​...

ព័ត៌មានថ្មីៗ