29 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

មេបញ្ជាការ​៖ មិន​បាន​ដាក់​ទាហាន​​ការ​ពារ​ដី​របស់​ក្រុមហ៊ុនទេ

មេបញ្ជាការ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ខេត្ត​​កំពង់​ឆ្នាំង​បាន​បដិសេធថា ទាហាន​របស់​ខ្លួន​មិន​បាន​​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន ខេឌី​ស៊ី​(KDC)ជាក្រុមហ៊ុន​កសិ​ឧស្សា​ហកម្ម​​ដែល​មាន​ខ្នង​ក្រាស់ ​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​ជាយូរ​មក​ហើយ​ជាមួយ​​អ្នក​ភូមិ​ក្នុង​ស្រុក​កំពង់​ត្រឡាច​ឡើយ។  នគរ​បាល​មូលដ្ឋានបាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទថា ទាហាន​បី​នាក់​ដែល​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ខេឌីស៊ី បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អ្នក​ភូមិ​បីនាក់​ដែល​ពួកគេ​និយាយ​កាលពី​ថ្ងៃ​សៅរ៍ថា បាន​ដុត​ខ្ទម​ធ្វើ​ពី​ឈើ​ដែល​ពួក​គេ​​សាង​សង់​នៅ​លើ​ដី​ដែល​មាន​វិវាទ​នេះ។ អ្នក​ភូមិ​បាន​អះអាង​ថា ខ្ទម​នោះ​​ត្រូវ​​បាន​ដុត​បំផ្លាញ ហើយ​​ពួកគេ​និយាយថា ​ខ្ទម​នោះ​​​បាន​សាងសង់​កាលពី​ខែ​មីនា​នៅ​ពេល​ដែល​ក្រុមហ៊ុន​ខេឌីស៊ី​បាន​ដាក់​ទាហាន​ឲ្យ​ឈរ​ជើងនៅ​ទី​នោះ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​​ក្រុមហ៊ុន បន្ទាប់​ពី​ទាហាន​ទាំងនោះ​បានរួម​ដំណើរ​ជាមួយ​​​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ទៅ​កាន់​តំបន់នោះ​ដើម្បី​ចាប់​ផ្តើម​វាស់​វែងដី​​សម្រាប់​កំណត់​ព្រំ​ប្រទល់​កាលពី​ចុង​សប្តាហ៍។ លោកឧត្តមសេនីយ៍ត្រី​ ឈូ ចាន់​ឌឿន មេបញ្ជាការ​កងពលធំ​នៃ​កងយោ​ធ​ព​ល​ខេមរ​ភូមិ​ន្ទប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា ​ទាហាន​របស់​លោក​​មិន​ធ្លាប់​បាន​ឈរ​ជើង​នៅ​លើ​ដី​មាន​វិវាទ​នោះទេ។ លោក​បាន​មាន​ប្រសាសន៍ថា “ អ្នក​ដែល​ស្នាក់នៅ​ក្នុង​ខ្ទម​​នោះ​គឺ​ជា​កម្ម​ករ​របស់​ក្រុម​ហ៊ុន។ យើង​មិនដែល​ដាក់​ពង្រាយ​ទាហាន​របស់​យើង​នៅ​ទី​នោះ​ ដើម្បី​ការ​ពារ​ផល​ប្រយោជន​៍​របស់​ក្រុមហ៊ុន​​ឡើយ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ទាហាន​របស់​លោក​មិន​ដែល​ទទួល​បាន​“ ការ​ឧបត្ថម​្ភ” ពី​ក្រុមហ៊ុន​ ខេឌីស៊ី​ ឡើយ។ អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដូច​ជា​អង្គការ​លីកាដូ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា កង​កម្លាំង​​យោធារបស់​រដ្ឋ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ការពារ​​​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ឯកជន​ និង​ម្ចាស់​ដី​ដែល​មាន​អំណាច។ លោកវរសេនីយ៍ត្រី​ ម៉ៅ ហេង...

ប្រធា​ន​មន្ទីរ​​​ដែន​ដី និង​នគរូប​នីយកម្ម​ខេត្ត​​ស្វាយ​រៀង ជាប់​ចោទ​ពី​បទ​​ក្លែ​ង​បន្លំ​ឯក​សារ​ដីធ្លី

​​មន្ត្រីតុលាការ​បា​ន​និ​យា​យ​កា​ល​ពី​ថ្ងៃ​អាទិត្យ​​​​ថា ​​សាលា​​ដំបូ​ង​ខេត្ត​ស្វាយ​រៀង​​បា​ន​​ចាប់​​ខ្លួន​ និ​ង​ចោទ​ប្រកាន់​​អតី​ត​​ប្រធា​ន​មន្ទីរ​​ដែនដី នគរូប​នីយ​កម្ម​​និង​សំ​ណង់​​ខេត្ត​​ស្វាយរៀងពី​បទ​ក្លែង​​​ឯកសារ កា​ល​ពី​​សប្តាហ៍​មុន​ បន្ទាប់​​ពី​​គាត់​​បានក្លែ​ង​ឯក​សារ​​​សម្គាល់កម្ម​សិទិ្ធដី​ធ្លី​​ឲ្យ​​អ្នក​​ជំ​នួញ​​មា​ន​ទ្រព្យ​សម្បត្តិ​ម្នាក់​​ក្នុង​តំ​បន់​នោះ។ លោក ពេជ្រ ​ឈឿត ប្រធា​ន​សាលា​​ដំ​បូ​ង​​ខេត្តស្វាយ​រៀង ​មា​ន​​ប្រ​សាស​ន៍​ថា ​លោក បឿយ យ៉ា ត្រូ​វ​បា​ន​​ព្យួរពី​តួ​នា​ទី​​​របស់​ខ្លួន​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​មុនម៉្លេះ​ ​បន្ទាប់​​ពី​អាជ្ញា​​ធរ​​​ទទួល​បា​ន​​ពាក្យ​បណ្តឹង​​ពី​ម្ចាស់​ដី​ ​ដែល​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​របស់​ខ្លួន​ត្រូ​វបា​ន​ប្រធា​ន​មន្ទីរ​រូ​ប​នេះលួច​ចម្លង​​ឲ្យ​មនុស្ស​ផ្សេង​ទៀត​។ ​លោក...

រដ្ឋាភិបាលងាកទៅរក​លោក​ម៉ម ​សូណង់​ដូ ដើម្បីរិះគន់​គណ​ បក្សប្រឆាំង​មុន​ពេល​បោះ​ឆ្នោត​

កាលពីខែ​កក្កដា​ លោក ម៉ម សូណង់ដូ អ្នក​រិះគន់រដ្ឋា​ភិបាល​ឥត​សំចៃមាត់​ និង​ជាម្ចាស់​វិទ្យុសម្បុក​ឃ្មុំ​ ត្រូវបាន​ចាប់ខ្លួន​ និងផ្តន្ទា​ទោស​​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ​ពីបទ​ដឹក​នាំ​​​ចលនាបះបោរ​ប្រដាប់​អាវុធ​​ប្រឆាំង​រដ្ឋាភិបាល​​នៅទីជនបទ​មួយក្នុងខេត្ត​ក្រចេះ។​ ជិត​​១០ខែ​ក្រោយ​មក​​ និងត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោកត្រូវបាន​ដោះ​លែង​ពីពន្ធគារ​ព្រៃស​ក្នុង​រាជ​ធានីភ្នំពេញ​ ​​ឥឡូវនេះការ​អត្ថាធិប្បាយ​​នយោបាយ​របស់​លោក​​ត្រូវ​​បាន​ស្ថានីយវិទ្យុ​ដែល​គ្រប់​ដោយរដ្ឋ​​យក​មក​ចាក់​ផ្សាយ​ និង​ត្រូវ​បាន​រដ្ឋាភិបាល​​ចែក​ចាយ​​បន្ត​ទៅ​​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ដើម្បី​ជា​មធ្យោបាយ​មួយ​​វាយបំបាក់​គណបក្ស​ប្រឆាំង​ នៅ​ក្នុងការ​បោះឆ្នោត​ជាតិ​នាខែ​កក្កដា។​ កាលពីសប្តាហ៍មុន​ ខ្សែអាត់សំឡេង​ចំនួន​ពីរ​ដែល​ត្រូវ​វិទ្យុបាយ័ន​ ដែល​គ្រប់គ្រង​ដោយ​កូនស្រីរបស់លោក​ ហ៊ុន សែន​ គឺ​លោកស្រី​ ហ៊ុន...

ព័ត៌មានលម្អិត​​​អំពី​​​ការ​​​ជួញដូរ​ពលរដ្ឋខ្មែរ​ទៅធ្វើ​​​ជា​​​កម្មករ​នេសាទនៅ​​​​តាមតំបន់​​​សមុទ្រ​​​​​​​​​អាហ្វ្រិក

អតីត​​​ប្រធាន​​​សមាគម​​​ទីភ្នាក់ងារ​​​ជ្រើស​​​រើស​​​ពលករកម្ពុជា បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម​​​្សិលមិញថា ម្ចាស់​​​ទី​​​ភ្នាក់ងារ​​​ជ្រើសរើស​​​ពលករ ដែលត្រូវតុលាការ​​​​ចោទ​​​ប្រកាន់​ កាល​​​​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ពីប​​​ទ​​​ជួញដូរ​​​ពលករ​​​ខ្មែរ​​​ ដើម្បី​​​ឲ្យទៅធ្វើការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​នៅ​​​តាម​​​សមុទ្រ​​​​អាហ្វ្រិក គឺជា​​​ផ្នែក​​​មួយ នៃ​​​បណ្ដាញ​​​​​​​​របស់ក្រុមហ៊ុនប្រចាំប្រទេសយ៉ាងហោចណាស់​​​​​​​​​ប​​​ីទៀត។ អ្នកស្រី លីន យូសុីន (Lin Yushin) អាយុ​​​៥៣​​​ឆ្នាំ ជា​​​ម្ចាស់​​​ក្រុមហ៊ុននេសាទ តាម​​​មហា​​​សមុទ្រអន្តរជាតិ (Giant Ocean International...

នៅក្នុង​កិច្ច​​ប្រជំ​​ុមុន​ការ​បោះ​ឆ្នោត គណបក្ស​ប្រជាជន​ផ្តល់​អំណោយជាប្រាក់​ដល់គ្រូ​បង្រៀន

នៅក្នុង​កិច្ច​ប្រជុំ​សម្ងាត់មួយ​នៅសាល​មហោ​ស្រព​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ មេដឹក​នាំជាន់​ខ្ពស់​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​អំពាវ​នាវ​ដល់គ្រូ​បង្រៀន​ប្រហែល​​៤.៥០០នាក់​ ឲ្យគាំ​ទ្រ​គណ​បក្ស​កំពុង​កាន់​អំណាច​នៅ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ហើយ​បាន​ផ្តល់​ប្រាក់​ចំនួន​៥០.000រៀលដល់​គ្រូ​បង្រៀន​ម្នាក់ៗ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ។ លោក សាយ ឈុំ​ អគ្គលេខាធិការ​គណ​បក្ស​​ប្រជា​ជន​កម្ពុជាបាន​ប្រាប់​អ្នក​ចូល​រួម​ថា​ វាសំខាន់​ណាស់​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជាឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ​ ដូច្នេះ​គណបក្សអាច​បន្ត​លើក​កម្ពស់​គុណ​ភាព​ការ​អប់​រំ​នៅក្នុង​ប្រទេស​ និង​អនុញ្ញាតឲ្យ​គ្រូ​បង្រៀន​ប្រហែល​៩០.០០០​នាក់​ ចូល​រួម​បម្រើការនៅ​តាម​បណ្តាសាលារៀនរបស់រដ្ឋ​នៅ​ក្នុងប្រទេស​កម្ពុជា។ លោក សាយ ឈុំ ថ្លែងទៅកាន់​គ្រូបង្រៀន​​រាប់ពាន់នាក់​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា“ ប្រសិន​បើ​លោក​ពេញចិត្ត​ និង​មាន​ទំនុកចិត្ត​...

ឯក​​សារ​​ជ​ំ​នួ​យ​​ស្មា​​រតី​​​​​អំ​ពី​​​គោល​នយោ​​បា​យ​​​​របស់​​​បក្ស​ប្រជា​​​ជន​កម្ពុជា​​​ត្រូ​វ​បា​ន​​ចែ​ក​ទូ​ទាំង​ប្រទេ​ស

គ​ណ​​​បក្ស​ប្រជា​​ជ​ន​​​ ដែល​កំពុងគ្រ​​ប់​​គ្រង​​អំ​ណា​ច​​​បា​ន​​ចែ​ក​​ចាយ​​ឯ​ក​​សារ​ជ​ំ​​នួ​យ​ស្មា​​រតី​​របស់​​ខ្លួន​ប្រ​មាណ​​​ជា​​៥០០.០០០​ច្បាប់​​​​​ស្តី​​ព​ី​កា​រ​បោ​ះ​ឆ្នោត ដែល​​ណែ​​នា​ំ​​មន្ត្រី​​គ្រប់​ជាន់​ថ្នាក់​​​ទាំ​ង​​អស់​អ​ំ​​ពីរបៀបការពារ​ជ័យ​ជម្នះ​​​​របស់​​គណ​​បក្ស​ និង​​​​របៀបផ្តួល​​​គ​ណ​​បក្ស​​ប្រឆាំងនៅក្នុ​ង​កា​រ​​បោះ​ឆ្នោ​ត​​ជ្រើស​​តា​ំ​​ង​តំ​​ណា​ង​​រាស្ត្រ​​ក្នុ​ង​​ខែ​កក្ក​ដា​​​ខាង​មុខ​​នេះ​។ ​​យោង​តា​ម​​លោក ​ជាម យៀ​ប ​សមា​​​ជិ​ក​​សភា​​​គ​ណ​​​បក្ស​​​ប្រជា​​ជ​ន​កម្ពុជា បា​ន​ឲ្យ​​ដឹង​ថា ​​សៀវ​ភៅខៀវ​​តូ​​ច​មួយ​មា​ន​​ចំ​ណង​ជើង​ថា“ ​​សៀវភៅជ​ំ​​​នួយ​ស្មារតី​​សម្រាប់​មន្ត្រី​​គណ​បក្ស​ប្រជា​​​ជន​​កម្ពុជា​ ប្រើ​​​អ​ំ​ឡុង​​យុទ្ធ​នា​កា​រ​ប្រ​ឆាំ​ង​នឹ​ង​​ការឃោសនា​​របស់​គណ​បក្ស​ប្រ​ឆាំ​ង​​” ត្រូ​វ​បា​ន​បោះ​ពុម្ព​ ក្រោ​យ​ពី​​សមាជ​​របស់​គ​ណ​​​បក្ស​ប្រ​​ជា​ជន​កម្ពុជា​​កា​ល​ពី​ក្នុ​ង​ខែ​​មេ​សា និ​ង​​ត្រូវ​បា​ន​​ចែ​ក​​ចា​យ​​ទៅ​​​តា​ម​បណ្តា​ខេត្ត​នា​នា​​ទូ​ទាំ​ង​​​ប្រទេ​ស​។ ​លោក ជាម ​យៀប ​​បា​ន​មាន​ប្រសាសន៏​ថា “ ឯក​សារ​ជ​ំ​នួ​យ​ប្រ​ហែ​ល​​៥០០.០០០​ក្បាលត្រូវ​បា​ន​ចែ​ក​​ចាយ​។ យើ​ង​មា​ន​​ទា​ំង​​​ភា​​សា​​ខ្មែ​រ និ​ង​ភាសា​​អ​ង់​គ្លេស។ ឯក​​​​សារទា​ំង​​​នេះ​ត្រូ​វ​បា​ន​​​​បញ្ជូ​ន​ទៅ​ឲ្យ​មន្ត្រី​តាម​មូល​ដ្ឋាន​ និ​ង​ជា​​ច្រើន​ក្បាល​​ទៀ​ត​​គ្រោង​បោះ​ពុម្ពជា​​បន្ត​​បន្ទា​ប់​​។ ​ឯក​សារ​​​ជ​ំ​​នួយ​ស្មារតី​នេះបាន​​បង្ហាញ​ឲ្យឃើញពី​​​សមិទ្ធ​​ផលជា​ប្រ​​វត្តិ​​សាស្ត្រ​​​​ដ៏​ធ​ំ​ធេង​ ដែល​គណ​​បក្ស​ប្រជា​​​ជ​ន​កម្ពុ​​ជា​​សម្រេច​​បាន​​...។វា​សំ​​ខាន់​​ណាស់​​​​ដែល​យើងមាន​គោល​​​នយោ​បា​យ​​ច្បាស់​លាស់​​សម្រាប់​គណ​បក្ស​​​​”។ ​ក្នុង​​​ចំ​​​ណោ​ម​​​​កា​រ​​ណែ​នា​ំ​​​​នៅ​ក្នុង​​ឯក​សារ​​នេ​ះ​ មាន​​កា​រ​​ចង្អុល​​បង្ហាញ​​​អ​ំពី​អ្វី​​ត្រូវ​បញ្ជាក់​​ប្រាប់​អ្នក​បោ​ះ​ឆ្នោ​ត​។ ​​ជា​ឧ​​ទា​ហរណ៍ ​​ឯក​សារជំ​នួ​យ​ស្មារតី​នេះ​​រៀប​​រា​ប់​ប្រាប់​​មន្ត្រី​គណ​បក្ស​ឲ្យ​នឹក​ឃើ​ញ​​​អ​ំ​ពី​​តួ​នា​​​ទី​​​របស់​​​គ​ណ​​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​​​នៅក្នុ​ង​កិច្ច​​​ព្រម​ព្រៀង​​​ទី​ក្រុ​ង​ប៉ា​​រីស​​ឆ្នាំ​​១៩៩១ អំពីគម្រោង​​ហេដ្ឋា​​រច​នា​សម័្ពន្ធថ្មីៗ ​និ​ង​​សា្នដៃរបស់​លោក​​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន...

បងប្រុសលោក ហ៊ុន សែន លាលែង​ពី​តំណែង​អភិបាលខេត្ត​ មក​ឈរឈ្មោះ​ជា​បេក្ខ​ជន​តំណាងរាស្ត្រវិញ

មន្ត្រី​គណបក្ស​ប្រជាជន​​មាន​ប្រសាសន៍​ថា នៅក្នុង​ការ​បន្ត​ផ្លាស់ប្តូរ​តួនាទីមន្ត្រី​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ដ៏មាន​អំណាច​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដានេះ លោក ហ៊ុន ណេង អភិបាល​ខេត្ត​កពង់​ចាម ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើតរបស់​លោក​នាយករដ្ឋ​ន្ត្រី ហ៊ុន សែន​ នោះ បាន​លាលែង​ពី​​តំណែង​របស់​លោក​កាលពី​ម្សិលមិញ ដោយ​ត្រូវជំនួស​ដោយ​លោក លន់ លឹមថៃ​ ដែលធ្លាប់​ជា​អភិបាល​រងខេត្ត។ លោក...

នគរបាលចាប់ខ្លួន​​​បុរស​​​ម្នាក់ពីបទ​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រីអាយុ៧ឆ្នាំ​​​ នៅក្រុង​​​​​​ស្ទឹងសែន ខេត្តកំពង់ធំ

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍នគរបាល​​​នៅ​​​ខេត្ត​​​កំពង់ធំ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់ ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ចាប់ពង្រត់​​​ និង​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៧ឆ្នាំ​​​នៅ​​ក្នុងក្រុងស្ទឹង សែន។ យោង​​​តាម​​​លោក កង សុន នាយ​​​ប៉ុស្ដិ៍​​​នគរបាល​​​​​​ឃុំស្រយ៉ូវ បាន​​​ឲ្យ​​​ដឹង​​​ថា ឈ្មោះ​​​សន​​​ ​​​ប៉េ អាយុ​​​២២​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​ក្រុមគ្រួសារ​​​របស់​​​ក្មេង​​​ស្រី​​​នេះ បានប្តឹងនគរបាល​​​ថា ជន​​​ល្មើស​​​នេះ បានលួច​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់ពួក​​​គាត់ ដែល​​​ក្មេង​​​ស្រី​​​នេះ កំពុងតែ​​​ដេក​​​ជាមួយ​​​នឹង​​​ជីដូន​​​របស់​​​​​​នាង និង​​​បង​​​ប្អូនស្រី​​​របស់​​​នាង​​​នៅ​​​ម៉ោង​​​ប្រហែល៨យប់ និង​​​បាន​​​យក​​​ភួយ​​​រុំនាង ​​​និង​​​ពង្រត់នាង​​​ចេញ​​​ពីផ្ទះ។ បន្ទាប់​​​មក បាន​​​​​​ចាប់​​​នាង​​​រំលោភ​​​នៅ​​​ក្នុង​​​វាលស្រែ​​។ លោក កង​​​...

កំហុស​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​យូរហើយនៅ​កម្ពុជា​

បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ថ្មី​មួយ​ពី​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ក្លូបល វីតណេស (Global Witness) ​ដែលស្ដី​បន្ទោស​​ដល់​សាជីវ​កម្ម​ផ្ដល់​ហិរញ្ញវត្ថុ​អន្ដរជាតិ​(International​Finance Corperation) របស់​ធនាគារ​ពិភព​លោក​​ និង​ធនាគារ​ដចឈើ​​​របស់​អាល្លឺម៉ង់ (Deutsche Bank)  ដែល​បាន​វិនិយោគ​ នៅ​ក្នុងក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​ ដែល​ទទួលរងការ​ចោទ​ប្រកាន់​ពីបទ​កាប់​ឈើ​ខុស​ច្បាប់​ និង​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ​នោះ ​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​បដិសេធ​ និង​បាន​បង្វែ​រការ​ស្ដី​បន្ទោស​នេះ​ទៅ​លើ​​រឿង​ផ្សេង​វិញ។ ប៉ុន្ដែ ការ​វិនិយោគ​ ដែល​លើក​ឡើង​ក្នុងរបាយការណ៍​ថ្មី​នេះ​...

អ្នក​ភូមិ​​ដុត​ខ្ទម​​​​​របស់​​ទា​ហា​ន យាមដីក្នុងខេត្ត​កំពង់ឆ្នាំង ​ឲ្យ​ភរិយាលោក ស៊ុយ សែម​

កា​ល​ពី​ម្សិល​មិញ សមា​​​ជិ​​ក​​បី​នាក់​​នៃ​​កង​យោ​ធ​​ពល​ខេម​រ​ភូមិន្ទ ​បា​នដាក់​​ពាក្យ​បណ្តឹង​​ទៅស្នងការនគរ​បា​ល​​​​ខេត​្ត​​​កំ​​​ពង់​ឆ្នាំ​ង ​ដោ​យ​​ចោ​ទ​​ប្រ​កាន់​​អ​្នក​ភ​ូមិ​ដែល​​ខឹង​​​ខ្លាំ​ង​ថា​បា​ន​​​​ដុ​ត​ខ្ទម​​​​ឈើ​​​មួ​យ​កន្លែ​ង​​ ដែល​​ក្រ​ុ​ម​ហ៊ុន​​កសិ​ឧ​ស្សា​​​ហ​កម្ម​​​​ខេឌីស៊ី(KDC)​សង់​​សម្រាប់​​ពួ​ក​​គេ​ ​។ ​​ទា​ហា​ន​​ទាំ​ង​​​នេ​ះ​​​បា​ន​​ចោទ​​​អ​្នក​ភូមិ ​ដែល​​ជាប់​​ពាក​់​​ព័ន្ធ​​ក្នុ​ង​ជ​ម្លោ​ះ​ដីធ្លី​​ជា​​យូ​រ​មក​​ហើយ​​ជា​មួ​យ​ក្រុម​ហ៊ុន​​​ខេឌីស៊ី​របស់​​ភរិ​​យា​​​របស់​​លោក ​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រ​សួង​ឧស្សា​​ហ​កម្ម​ថា ​​​កា​ល​ពី​ថ្ងៃ​សៅ​រ៍​ បាន​​ដុត​​ខ្ទម​​​ឈើ​របស់​ខ្លួន​ ដែល​​​​ទា​​​ហា​ន​​​ទា​ំ​ង​នេះ​​​ឈរ​​​ជើងយាម​​ដី​មា​នជ​ម្លោះ​​នៅ​ក្នុង​ស្រុក​​​កំ​ពង់​ត្រ​ឡាច​ ខេត្ត​កំពង់ឆ្នាំង។ ​​លោក ជួប ចាន់​ធឿន នាយ​ប៉ុស្តិ៍នគរបាល​ឃុ​ំ​​តា​ជេស ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ដើម​​ចោទ​បា​ន​ចោ​ទ​ប្រ​កាន់​មេខ្លោងបី​នាក់​​​​ពី​បទ​ដុ​ត​​ខ្ទម”។ លោក​​​​មានប្រសាសន៍ ដោយសំ​ដៅ​​​ដល់​​ខ្ទម​​ឈើ​​មួ​យខ្នង ​ដែលគេ​​​សង់​​កា​ល​ពី​ក្នុ​ង​ខែ​​មី​នា ​​នៅ​លើ​​ដី​មា​ន​ជម្លោះ​...

ព័ត៌មានថ្មីៗ