Tuesday, June 15, 2021

ព័ត៌មាន

ជម្លោះ​រវាង​អតីត​មន្ត្រី​គយ​ខេត្ត​កោះកុង​ជាមួយ​មេ PM ខេត្ត​ព្រះសីហនុ មិនទាន់​បញ្ចប់​នៅឡើយ

ទំនាស់​មួយ​រវាង​អតីត​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង លោក សិទ្ធិ កូសាំងស៊ីន ជាមួយ​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​រហូត​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​ភាគី​ម្ខាងៗ​បាន​បន្ត​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ដោយ​រក្សា​ជំហរ​មិន​មាន​កំហុស​រៀងៗ​ខ្លួន។ អតីត​មន្ត្រី​គយ​ចូល​និវត្តន៍​បាន​សំណូមពរ​ដល់​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ថ្នាក់​ដឹកនាំ​ឲ្យ​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ និង​ស៊ើប​អង្កេត​សកម្មភាព​ការងារ​របស់​លោក ហេង...

អ្នកកាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​រស់នៅ​លើ​ទូក​កាលពី​ដំបូង តែ​ពួកគេ​នឹង​ទៅ​រស់នៅ​លើ​ដីគោក​នៅ​ពេល​បន្ទាប់

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន អះអាង​ថា ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា លើកដំបូង​គ្រាន់តែ​ជិះ​ទូក​ទៅ​សំចត​រស់នៅ​ក្នុង​តំបន់​ផ្ទៃ​ទឹក​អរិយក្សត្រ ដោយ​គ្រាន់តែ​រស់នៅ​លើ​ទូក​មួយ​រយៈ​ប៉ុណ្ណោះ បន្ទាប់មក​ពួកគេ​នាំគ្នា​រស់នៅ​លើ​គោក​តែម្តង ដូច្នេះ​សូម​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​រជ្ជកាល​ស្តេច​ជ័យជេដ្ឋាទី២ វិល​មក​វិញ​ម្តង​ទៀត​លើ​ទឹកដី​កម្ពុជា។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា...

ក្រុម​តស៊ូ​មតិ​ថា​ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​មួយ​នេះ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​មួយ​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​នេះ ខណៈ​វៀតណាម ព្យាយាម​យក​ដី​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​មិន​ខ្លាច​សង្គ្រាម​ទាល់តែសោះ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​វៀតណាម កាន់កាប់​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ដែល​ជា​របស់​ខ្មែរ ខណៈ​កោះ​ទាំងនោះ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ គេហទំព័រ​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា NIKKEI ASIA បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦...

សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​ក្រីក្រ​សម្រេច​ចិត្ត​ចំណាកស្រុក ខណៈ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ហាក់​យឺតយ៉ាវ

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​លើកឡើង​ថា ការ​ផ្តល់​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ​ហាក់​មាន​ភាព​យឺតយ៉ាវ ខណៈ​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​មិន​អាច​រង់ចាំ​បាន ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​ប្រាក់ចំណូល​ក្នុង​ពេល​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​សម្រាប់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា...

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ បែរជា​និយាយ​ថា​មិន​ដឹង​ពី​ដំណើរ​ការបោះឆ្នោត​នៃ​ប្រទេស​ខ្លួន​ហាក់ដូចជា​មិន​ទំនង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រិះគន់​ថា ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​សាកល្បង មិនមែន​នឹកឃើញ​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ផែនការ និង​នីតិវិធី ត្រូវការ​ពេលវេលា​ជាច្រើន​ខែ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ដាក់​លិខិត​បន្ទាន់​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​លុបចោល​ការបោះឆ្នោត​សាកល្បង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ខាងមុខ​នេះ ក្រោម​ហេតុផល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19។

សំណង់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ស្ថាបនា​យ៉ាង​លឿន ខណៈ​អាមេរិក​សង្ស័យ​ថា​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន

រូបភាព​ផ្កាយរណប​បាន​បង្ហាញ​អំពី​ការស្ថាបនា​សំណង់​កំពង់ផែ​ជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ យ៉ាង​លឿន​បំផុត ដែល​នៅ​ទីនោះ​សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​នៃ​ប្រទេស​ចិន។ អត្ថបទ​ស្រាវជ្រាវ​របស់​សារព័ត៌មាន Business insider បាន​សរសេរ​យ៉ាង​លម្អិត​ថា អគារ​ថ្មី​ចំនួន​ពីរ​បាន​លេច​ជា​រូបរាង​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​សំណង់​ថ្មី​នោះ​ធ្វើឡើង​ជំនួស​អគារ​គាំទ្រ​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក នាំ​ឱ្យ​មាន​ការ​លើកឡើង​អំពី​វត្តមាន​កងទ័ព​ចិន​អាច​បោះ​ទីតាំង​នៅ​មូលដ្ឋាន​នោះ។ រូបភាព​ផ្កាយរណប​នេះ​បោះពុម្ព​ផ្សាយ​ដោយ​គេហទំព័រ​របស់​អង្គការ​គម្រោង​តម្លាភាព​សមុទ្រ​អាស៊ី ហៅ​កាត់​ថា ATMI និង​អង្គការ Maxar...

តើ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នឹង​ត្រូវ​បាត់​ឈឹង​ដោយ​គ្មាន​ការ​បកស្រាយ​ឬ​យ៉ាងណា?

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជំរុញ​ឲ្យ​មន្ត្រី​បក្ស​ដែល​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ​ផ្សេងទៀត​ចេញ​មុខ​មក​បញ្ជាក់​ជា​សាធារណៈ​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​បាន​បាត់​ពី​គណនេយ្យ​ធនាគារ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ សុចរិត​ភាព និង​តម្លាភាព​របស់​ខ្លួន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅកាន់​អតីត​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម អតីត​អភិបាល​រង​នៃ​គណៈអភិបាល​ក្រុម​តំណាង​សង្គ្រោះ​ជាតិ លោក...

តើ​អ្វី​ជា​ខ្លឹមសារ​ស៊ី​ជម្រៅ​នៅ​ពី​ក្រោយ​នៃ​កា​របើក​ពិធី​ប្រគល់​តំណក់ប្រេង​នៅ​វិមាន​ឈ្នះឈ្នះ?

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការ​បើក​ពិធី​ទទួល​តំណក់ប្រេង​នៅ​វិមាន​ឈ្នះ​ឈ្នះ គឺជា​អត្ថន័យ​នយោបាយ​មួយ​សម្រាប់​កម្ពុជា-វៀតណាម ផង​ដែរ​ថា កម្ពុជា នៅតែ​អាច​សម្បទាន​ភោគទ្រព្យ​របស់​ខ្លួន​បន្ថែម​ទៀត​តាមរយៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​បក្ខ​សែស្រឡាយ​លោក ហ៊ុន សែន បើ​វៀតណាម នៅតែ​ជួយ​ជ្រោមជ្រែង​ឲ្យ​ពួកគេ​បន្ត​កាន់កាប់​អំណាច​បន្ថែម​ទៀត​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

មន្ត្រី​បក្ស​ប្រឆាំង​ថា​កោះត្រល់​របស់​ខ្មែរ​ដែល​វៀតណាម​ត្រួតត្រា​អាច​រក​ចំណូល​ចូល​ជាតិ​គេ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ខ្មែរ​ពិតជា​ឈឺ​ចិត្ត​ណាស់ ព្រោះ​កោះត្រល់​ដែល​ជា​របស់​ដូនតា​ខ្មែរ​ត្រូវ​បាន​វៀតណាម​ត្រួតត្រា ថែមទាំង​អាច​រក​ចំណូល​ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​របស់​គេ​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ខ្មែរ​ម្ចាស់​ទឹកដី​បាន​ត្រឹម​ឈរ​មើល​គេ​រកស៊ី​លើ​ទឹកដី​ខ្លួនឯង​ប៉ុណ្ណោះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​យក​កោះត្រល់​ដែល​ពួកគេ​រំលោភ​យក​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រកួត​រក​ចំណូល​សេដ្ឋកិច្ច​ឲ្យ​ជាតិ​គេ​ជាមួយ​នឹង​កោះភូកេត ប្រទេស​ថៃ និង​កោះបាលី...

តើ​អាជ្ញាធរ​កម្ពុជា​គួរ​អនុវត្ត​បែប​ណា​ចំពោះ​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ Covid-19?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​កាត់​ថា GDP បាន​ប្រតិកម្ម​ជុំវិញ​ការ​បូជា​សព​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19នៅ​ខេត្ត​កំពត ថា​មាន​ភាព​អាណោចអាធម្ម​មិន​ស្រប​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ខេត្ត​កំពត បាន​បូជា​សព​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19នៅ​វាល​រហោឋាន​ក្បែរ​ជើងភ្នំ​មួយ​កន្លែង ដែល​មិនបាន​ប្រើ​ទី​ប៉ាឆា​សម្រាប់​បូជា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ...

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...