Tuesday, June 15, 2021

ព័ត៌មាន

video

កូនស្រី​បង្កើត​របស់ «យាយ​ភូ» ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ «យាយ​ភូ» ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»។ អ្នកស្រី ជឹង សុគន្ធាវី ជា​កូនស្រី​បង្កើត​របស់​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា គឺ​អ្នកស្រី ជឹង សុភាព ហៅ...
video

ពលរដ្ឋ​រិះគន់​ក្រសួង​បរិស្ថាន​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ដែនដី​មោឃភាព​លិខិត​បញ្ជាក់​ដីធ្លី​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ

ពលរដ្ឋ និង​មន្ត្រី​បម្រើ​ការងារ​នៅ​តាម​រដ្ឋបាល​ឃុំ-សង្កាត់​មួយ​ចំនួន បាន​រិះគន់​ក្រសួង​បរិស្ថាន ដែល​ចេញ​បទបញ្ជា​ទៅ​អភិបាល​ខេត្ត​ទាំងអស់​ឲ្យ​ចាត់​វិធានការ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ និង​មោឃភាព​នូវ​រាល់​ការ​ចុះ​ហត្ថលេខា ឬ​ការ​បញ្ជាក់​ទទួល​ស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ និង​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ជាអាទិ៍ ដែល​ធ្វើឡើង​នៅ​លើ​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ក្នុង​របៀង​ជីវចម្រុះ។ មន្ត្រី​ឃុំ-សង្កាត់​មួយ​ចំនួន និង​ពលរដ្ឋ បាន​រិះគន់​ចំពោះ​លិខិត​របស់​ក្រសួង​បរិស្ថាន ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន ព្រោះ​ឯកសារ​ទាំងនោះ​ត្រូវ​បាន​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ បាន​យក​មក​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​ការ​ប្រកប​អាជីវកម្ម​ផ្សេងៗ។
video

តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក រ៉ុង ឈុន

តុលាការ​ក្រុង​ភ្នំពេញ បាន​បដិសេធ​សំណើ​របស់​មេធាវី​លោក រ៉ុង ឈុន ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រួម​ទាំង​យុវតី ស កណិកា ដែល​មេធាវី​បាន​ស្នើសុំ​កូនក្ដី​ខ្លួន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​បារម្ភ​ពី​សុខភាព និង​ការ​ឃុំ​ខ្លួន​កូនក្ដី​បាន​ធ្វើ​លើស​នីតិវិធី​ហើយ​នោះ។ ការ​បដិសេធ​នេះ ធ្វើឡើង​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង...
video

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​លុយ​ទូរទស្សន៍​ព្រះអាទិត្យ​មិន​បាន​បាត់បង់​ដូច​ការ​ចោទ​ប្រកាន់​ទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី អះអាង​ថា លុយ​សម្រាប់​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នឹង​មិន​បាត់​ទៅណា​ទេ ប្រសិនបើ​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​មាន​អាជ្ញាប័ណ្ណ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ដូច​ការ​សន្យា​របស់​គាត់​មែន​នោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​លោក យឹម សុវណ្ណ និង​លោក គី វណ្ណដារ៉ា ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម...
video

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ចាក់​វ៉ាក់សាំង​តាម​ទីប្រជុំជន​ឲ្យ​បាន​លឿន​បំផុត

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា GDP ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​ផែនការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ទៅតាម​ទីប្រជុំជន តាម​បណ្តា​ខេត្ត រោងចក្រ និង​តំបន់​ទេសចរណ៍​នានា​ឲ្យ​បាន​លឿន ក្រោយ​ការ​ចាក់​វ៉ាក់សាំង​បង្កើត​ភាព​ស៊ាំ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ជោគជ័យ។ ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​វ៉ាក់សាំង​ចំនួន ១​លាន​ដូស​បាន​ទៅដល់​កម្ពុជា នៅ​ថ្ងៃ​នេះ​ដែល​ជា​ជំនួយ​ចិន ផង និង​ជា​កា​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង ដើម្បី​ទប់ស្កាត់​ចម្លង​វីរុស Covid-19...
video

អ្នក​តស៊ូ​មតិ​ថា​កម្ពុជា​គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ដែល​ប្រឈម​នឹង​សហគមន៍​អន្តរជាតិ ហើយ​អាច​ទាញ​ទម្លាក់​កម្ពុជា​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ​ពិបាក​ស្ដារ​ឡើងវិញ ទាំង​អសន្តិសុខ និង​សេដ្ឋកិច្ច​ជាតិ​នា​ពេល​អនាគត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​កង្វល់​អំពី​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​មក។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ...

តើ​សមាគម​អាស៊ាន​ប្រកាន់​ជំហរ​បែប​ណា បើ​សមាជិក​អាច​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន​ធ្វើ​ឱ្យ​អាមេរិក​ផ្ទុះ​កំហឹង?

ក្នុងរយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​មាន​សកម្មភាព​ជា​ខ្លាំង ជាពិសេស​លើ​វិស័យ​សន្តិសុខ ដោយ​អាមេរិក​តែងតែ​ស្នើសុំ​សមាគម​អាស៊ាន​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​ជាមួយ​នឹង​កងទ័ព​អាមេរិក។ តែ​ជាមួយ​គ្នា​នេះ មហា​យក្ស​ចិន​ក៏​ត្រូវ​បាន​មើលឃើញ​ថា​បាន​បង្កើន​សកម្មភាព​យោធា និង​ឥទ្ធិពល​មក​លើ​សមាគម​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ។ មហា​អំណាច​ពីរ​នេះ​កំពុង​ប្រជែង​គ្នា​ជា​ខ្លាំង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ាន។ ចិន​វាយលុក​ទាំង​សេដ្ឋកិច្ច និង​វិស័យ​យោធា។ ចំណែក​អាមេរិក​វាយលុក​ខ្លាំង​លើ​កិច្ចការ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​យោធា។ គោលនយោបាយ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​អន្ទាក់​បំណុល គឺ​ប្រទេស​ចិន​កំពុង​ប្រើប្រាស់​ជា​ផែនការ​មួយ​ទាញ​ប្រទេស​ក្រីក្រ​ស្រេកឃ្លាន​ប្រាក់​កម្ចី​ពី​ចិន...
video

ស្ថានទូត​កម្ពុជា​រំឭក​ពលរដ្ឋ​ខ្មែរ​នៅ​វៀតណាម​ឱ្យ​ប្រុងប្រយ័ត្ន​ការ​ប្រែប្រួល​អាកាសធាតុ

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​វៀតណាម បាន​ក្រើន​រំឭក​ដល់​និស្សិត សិក្ខាកាម​យោធា នគរបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា និង​ស្នាក់នៅ​ក្នុង​ប្រទេស​វៀតណាម ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​អំឡុង​ខែ​មិថុនា ដល់​ខែ​វិច្ឆិកា ខាងមុខ​នេះ​នៅ​ប្រទេស​វៀតណាម។ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​វៀតណាម បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​រៀបរាប់​តាម​កាសែត Vietnam News ដែល​បាន​ដកស្រង់​ការ​លើកឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧតុនិយម និង​ជលសាស្ត្រ​នៃ​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​វៀតណាម...
video

ផ្ទាំង​ផ្សព្វផ្សាយ​គ្រឿងស្រវឹង ៨០% ត្រូវ​បាន​រុះរើ​ចេញ​ពី​ទី​សាធារណៈ​នៅ​ខេត្ត​កំពង់ស្ពឺ

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​អះអាង​ថា ផ្ទាំង​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ដែល​ដាក់​តាំង​បង្ហាញ​តាម​ទី​សាធារណៈ គឺ​បាន​រុះរើ​ចេញ​អស់ ៨០% ហើយ។ ចំណែកឯ​ផ្ទាំង​គ្រឿងស្រវឹង​ដែល​នៅសល់ លោក​ទុក​ពេល​ត្រឹម​ពាក់កណ្ដាល​ខែ​នេះ បើ​គ្មាន​ការ​រុះរើ​ទេ នោះ​ក្រុម​ការងារ​អាជ្ញាធរ​ខេត្ត​នឹង​ចុះ​រុះរើ ហើយ​ក្រុមហ៊ុន​លក់​គ្រឿងស្រវឹង​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ថ្លៃ​ចំណាយ។ គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​សម្ដី​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ ថា...
video

បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ជា​ដាច់ខាត

ក្រុម​អ្នក​តស៊ូ​មតិ​ប្រតិកម្ម​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ចំពោះ​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ទោះ​រដ្ឋាភិបាល​វៀតណាម​ដាក់​សម្ពាធ​យ៉ាងណាក៏ដោយ នោះ​ទើប​កម្ពុជា អាច​រក​អធិបតេយ្យភាព​ឲ្យ​ខ្លួនឯង​បាន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រតិកម្ម​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់​រស់នៅ​អណាធិបតេយ្យ​តាម​ដងទន្លេ​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ត​ទៀត​នោះ​ទេ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត...

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...